របាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ ២០១៣ របស់នាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ
November 8, 2013 by Oudom SOK0

I.   សេចក្តី​ផ្តើម

នាយកដ្ឋាន​ផ្លូវលំ​ជនបទ  មាន​ទីតាំងនៅ​អាគារ​ជាន់​ទី ៤  នៃ​ទីស្តីការក្រសួង​អភិវឌ្ឍន៍ជនបទ  ជា​នាយកដ្ឋាន ជំនាញ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អគ្គនាយកដ្ឋាន​ប​ច្ចេកទេស និង​ជា​សេនាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ លើ​ការងារ កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ជនបទ។

ផ្លូវ​ជនបទ ជា​បណ្តាញ​គមនាគមន៍​ដឹកជញ្ជូន​មួយ​ដ៏​សំខាន់ ភ្ជាប់​ទីជនបទ មកកាន់​ផ្លូវជាតិ ផ្លូវ​ខេត្ត  និង​តំបន់​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ផ្លូវ​ជនបទ​បានរួម​ចំណែក​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​កិច្ចអភិវឌ្ឍន៍​ជាតិ​ជួយ​ជំរុញ ឲ្យ​វិស័យ​នានា​ទទួលបាន​នូវ​ការរីកចំរើន​ឥតឈប់ឈរ​ដូចជា ទេសចរណ៍ ទីផ្សារ  សាលារៀន អគ្គិសនី ទូរគមនាគមន៍ អប់រំ​សុខភាព អនាម័យ  និង​ផ្តល់​លទ្ធភាព​ឲ្យ​សេវាសាធារណៈផ្សេងៗ  បាន​ទៅដល់​ទីជនបទ  ដើម្បី​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​ប្រជាពលរដ្ឋ​នៅតាម​ជនបទ។

      នៅក្នុង​ខែវិច្ឆិកា​ឆ្នាំ២០១៣ នេះ​នាយកដ្ឋាន​ផ្លូវលំ​ជនបទ អនុវត្ត​ការងារ​ទទួលបាន​លទ្ធ​ផល​មាន​ដូចខាងក្រោមៈ

1.  ស្ថានភាព​មន្ត្រីរាជការ

       ក/. មន្ត្រីរាជការ​សរុប​ចំនួន ៦៧នាក់ ក្នុងនោះ​មាន៖

-   ប្រុស​ចំនួន ៥៨នាក់

-   ស្រី​ចំនួន  ០៩  នាក់

ខ/. មន្ត្រី​មាន​ក្របខ័ណ្ឌ​ចំនួន ៦៤ នាក់

-   ប្រុស​ចំនួន ៥៥ នាក់

-   ស្រី​ចំនួន  ០៩  នាក់

គ/. មន្ត្រី​អណ្តែត​មាន​ចំនួន ០៣ នាក់

-   ប្រុស​ចំនួន ០៣ នាក់

   ឃ/. មន្ត្រីរាជការ​អវត្តមាន​គ្មាន​មូលហេតុ​ចំនួន ០៣ នាក់

១. លោក ប៉ក់ សាហា​រ៉ា        អនុប្រធាននាយកដ្ឋាន

២. លោក អ៊ុំ ច័ន្ទ​ណាត           អនុប្រធាន​ការិយាល័យ

                   ៣. លោកស្រី តាំង វួ​ច​ម៉េង      មន្ត្រី

   ង/. មន្ត្រី​បំពេញភារកិច្ច​ក្នុង​គម្រោងផ្សេងៗចំនួន ១៨ នាក់​មាន៖

        ១. លោក វ៉ា ស៊ីណា​រ៉ុង         សហប្រតិបត្តិ​ការងារ​ជាមួយ​គម្រោង RIP

          ២. លោក ជឺ  ផន                សហប្រតិបត្តិ​ការងារ​ជាមួយ​គម្រោង RIP

        ៣. លោក លឹម  រ៉ាវី            សហប្រតិបត្តិ​ការងារ​ជាមួយ​គម្រោង RIP

        ៤.  លោក ឆេង សុទ្ធ           សហប្រតិបត្តិ​ការងារ​ជាមួយ​គម្រោង IMF

        ៥.  លោក សួស  សំអុល       សហប្រតិបត្តិ​ការងារ​ជាមួយ​គម្រោង WFP

        ៦.  លោក ញ៉ ហេង              សហប្រតិបត្តិ​ការងារ​ជាមួយ​គម្រោង ADB

៧. លោក គង់ វិទ្យា               សហប្រតិបត្តិ​ការងារ​ជាមួយ​គម្រោង ADB

៨.  លោក គឹម ស៊ាន             សហប្រតិបត្តិ​ការងារ​ជាមួយ​គម្រោង ADB

         ៩.  លោក លី គី​ហួ               សហប្រតិបត្តិ​ការងារ​ជាមួយ​គម្រោង ADB

១០. លោក លាន ភិ​រុណ         សហប្រតិបត្តិ​ការងារ​ជាមួយ​គម្រោង ADB

១១.  លោក សុក មុនី            សហប្រតិបត្តិ​ការងារ​ជាមួយ​គម្រោង ADB

១២.  លោក ឈា វេ​ង​ហ៊ុយ     សហប្រតិបត្តិ​ការងារ​ជាមួយ​គម្រោង ADB

១៣.  លោកស្រី ហាស់ សុខា   សហប្រតិបត្តិ​ការងារ​ជាមួយ​គម្រោង ADB

១៤.  លោក សាយ ស៊ី​ដែង      សហប្រតិបត្តិ​ការងារ​ជាមួយ​គម្រោង ADB

១៥.  លោក ហង់ សុ​ព​លិ        សហប្រតិបត្តិ​ការងារ​ជាមួយ​គម្រោង ADB

១៦.  លោកស្រី ស្រី​សា​ម៉ៃ       សហប្រតិបត្តិ​ការងារ​ជាមួយ​គម្រោង ADB

១៧.  កញ្ញា ទិព្វ សុភ័ក្ត្រ                   សហប្រតិបត្តិ​ការងារ​ជាមួយ​គម្រោង ADB

១៨.  កញ្ញា សូ ច័ន្ទ​លក្ខិណា     សហប្រតិបត្តិ​ការងារ​ជាមួយ​គម្រោង ADB

II.ការងាររដ្ឋបាល 

-   ទទួល​លិខិត​ចូលមក​ពី​រាជធានី​ភ្នំពេញ និង​ខេត្ត​ទាំង២៣ អង្គការ​ជាតិ-អន្តរជាតិ និង​ក្រសួងផ្សេង(៥១ច្បាប់)

-   រៀបចំ​បញ្ជូន​លិខិត​ចេញពី​នាយកដ្ឋាន ទៅតាម​បណ្តា​អង្គភាព​ពាក់ព័ន្ធ​ចំនួន (៣៦ច្បាប់)

-   រៀបចំ​សរុប​បញ្ជី​ពេលវេលា​ម៉ោង ថ្ងៃ​ធ្វើការ​ប្រចាំខែ​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នាយកដ្ឋាន ផ្លូវលំ​ជនបទ ជូនទៅ​នាយកដ្ឋាន​រដ្ឋ​បាល និង​បុគ្គលិក ។

-   រៀបចំ​ទុកដាក់​លិខិតស្នាមផ្សេងៗ នៅក្នុង​នាយកដ្ឋាន។

-   រៀបចំ​បេសកកម្ម​ជូន​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នាយកដ្ឋាន​ផ្លូវលំ​ជនបទ ចុះ​បំពេញការងារ​នៅតាម​បណ្តា​រាជធានី-ខេត្ត​ទាំង២៣ ចំនួន (០៦ច្បាប់) ។

-   នាយកដ្ឋាន​ផ្លូវលំ​ជនបទ​បាន​បញ្ជូន​លិខិតបញ្ជាក់​ការសិក្សា​កូន​លើស​អាយុ សម្រាប់​ឆ្នាំ ២០១៤ កូន​របស់លោក សុក មុនី ០១នាក់ ទៅ​នាយកដ្ឋាន​រដ្ឋបាល និង​បុគ្គលិក ។

-   នាយកដ្ឋាន​ផ្លូវលំ​ជនបទ​បានទទួល​ឯកសារ សំណើសុំ​អញ្ជើញ​គណៈកម្មាធិកា​កំណត់​បុ​រេ​លក្ខណៈ សម្បត្តិ​វាយតម្លៃ និង​ប្រគល់​កិច្ចសន្យា​ចុះ​ត្រួតពិនិត្យ​វាយតម្លៃ​បញ្ចប់​សុពលភាព​លើ​ការងារ​ស្ថាបនា​ផ្លូវ សាងសង់​ជួសជុល​ផ្លូវ​ពី​នាយកដ្ឋាន​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ ស្ថិតនៅ​ខេត្តព្រៃវែង ០១គម្រោង និង​កំពត០១ ពី​នាយកដ្ឋាន​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ ដើម្បី​ដាក់ជូន​លោក​ប្រធាន​នាយកដ្ឋាន​ផ្លូវលំ​ជនបទ​ចុះហត្ថលេខា សរុប​ចំនួន ០២គម្រោង (អនុវត្ត​ដោយ​នាយកដ្ឋាន​ផ្លូវលំ​ជនបទ) ជូនទៅ​នាយកដ្ឋាន​ផ្គត់​ផ្គត់ និង​ហិរញ្ញវត្ថុ (ច្បាប់ដើម)។

-   នាយកដ្ឋាន​ផ្លូវលំ​ជនបទ បានទទួល​ឯកសារ​សំណើសុំ​ថវិកា​ជំពូក២១ ពី​នាយកដ្ឋាន​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ ដើម្បី​ដាក់ជូន​លោក​ប្រធាន​នាយកដ្ឋាន​ផ្លូវលំ​ជនបទ​ចុះហត្ថលេខា ដើម្បី​ទូទាត់៧០% បង្គ្រប់ ៩០%, បង្គ្រប់១០០% លើ​ការងារ​ស្ថាបនា​ផ្លូវ​សាងសង់ ជួសជុល​ផ្លូវ  លូ និង​ស្ពាន សរុប​ទាំងអស់​ចំនួន ០៥ គម្រោង​ស្ថិតនៅ ខេត្តកំពង់ស្ពឺ០១គម្រោង, តាកែវ០១, រតនៈគីរី០១,កណ្តាល០១,ព្រៃវែង០១ (អនុវត្ត​ដោយ​នាយកដ្ឋាន​ផ្លូវលំ​ជនបទ) ជូនទៅ​នាយកដ្ឋាន​ផ្គត់​ផ្គត់ និង​ហិរញ្ញវត្ថុ  (ច្បាប់ដើម)។

-   នាយកដ្ឋាន​ផ្លូវលំ​ជនបទ បានធ្វើ​សៀវភៅ​រួច​ចំនួន ០១គម្រោង(ជំពូក៦១) ការងារ​ថែទាំ​ផ្លូវ​ជា​លក្ខណៈ​ខួប​សម្រាប់​ឆ្នាំ ២០១៣ អនុវត្ត​ដោយ​មន្ទីរ​ខេត្តកំពង់ចាម ។

III.  សកម្មភាព​ចំណូល​ចំណាយ​ថវិកា

-   ចំណូល           :        (គ្មាន)

-   ចំណាយ​អស់     :        (គ្មាន)

IV.   ការងារ​ចូលរួម​កិច្ចប្រជុំ សិក្ខាសាលា និង​វគ្គ​បណ្តុះបណ្តាល

1.  ការចូលរួម​ប្រជុំ (គ្មាន)

2.ការចូលរួម​សិក្ខាសាលា (គ្មាន)

3.ការចូលរួម​វគ្គ​បណ្តុះបណ្តាល

·       ថ្ងៃទី០៤-០៥ ខែវិច្ឆិកា ឆ្នាំ២០១៣ បាន​ចាត់​មន្ត្រី០៣រូប ចូលរួម​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការងារ​ថវិកា​កម្មវិធី នៅ​សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល់។

·       ថ្ងៃទី២១-២២ខែវិច្ឆិកា ឆ្នាំ២០១៣ បាន​ចាត់​មន្ត្រី ០៣រូប ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តីពី Microsoft Out Look បន្ត​ពី​វគ្គ​មុន  នៅ​សាលប្រជុំ​ជាន់​ទី៣ ទីស្តីការក្រសួង​អភិវឌ្ឍន៍ជនបទ។

V.  សកម្មភាព​ពិនិត្យ​ប្រគល់​ទទួល-វាយតម្លៃ លទ្ធផល​ការងារ​ជួសជុល-ថែទាំ​ផ្លូវ ស្ពាន លូ

1.  សកម្ម​ភាពចុះ​ប្រគល់-ទទួល​ការងារ​ជួសជុល​ផ្លូវ ស្ពាន និង​លូ​គ្រប់​ប្រភេទ (ជំពូក ២១)

·       ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០១៣ នាយកដ្ឋាន​បាន​ចាត់​មន្ត្រី ០៤រូប ចូលរួម​ចុះ​ត្រួតពិនិត្យ វាយតម្លៃ ជាមួយ​គណៈកម្មកា​អន្តរក្រសួង​លើ​ការងារ​អនុវត្ត​ដោយ​កងវិស្វកម្ម​នាយក​ដ្ឋា​ន​ស្ថាបនា នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ-ហិរញ្ញវត្ថុ​ក្រសួងមហាផ្ទៃ៖ការងារ​ជួសជុល​ផ្លូវ​ក្រាល​ក្រួស​ក្រហម ០១ ខ្សែ ប្រវែង ៧.៤៦៦ម សាងសង់​លូ​ប្រអប់ ០១កន្លែង ស្ថិតនៅ​ឃុំ​កោះ​រះ ឃុំ​ព្រែក​ក្មេង ស្រុក​ល្វាឯម និង​ឃុំ​បាក់​ដាវ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល លទ្ធផល ១០០%

·       ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៣ នាយកដ្ឋាន​បាន​ចាត់​មន្ត្រី ០៤រូប ចូលរួម​ចុះ​ត្រួតពិនិត្យ វាយតម្លៃ ជាមួយ​គណៈកម្មកា​អន្តរក្រសួង​លើ​ការងារ​អនុវត្ត​ដោយ៖

ក-នាយកដ្ឋាន​វិស្វកម្ម​អគ្គនាយកដ្ឋាន​ភស្តុភារ-ហិរញ្ញវត្ថុ​ក្រុម “ក្រសួងការពារជាតិ ឧ​ត្ត​ម​សេនីយ៍        សោម សុ​ដេ​ត៖

-   ការងារ​សាងសង់ ស្តារឡើងវិញ​ផ្លូ​បេតុង ដែល​រង​ការខូចខាត​ដោយ​ទឹកជំនន់​ឆ្នាំ ២០១១ (ជំហាន​ទី២) ប្រវែង១.៤០០ម និង​សាងសង់​លូ​មូល ០៣កន្លែង ស្ថិតនៅ​ឃុំ​ស្ពឺ ស្រុក​ចំការលើ ខេត្តកំពង់ចាម (បញ្ចប់​សុពលភាព) ។

-   ការងារ​សាងសង់ ស្តារឡើងវិញ​ផ្លូ​បេតុង​ជ​ម្រេ​ល​ការពារ​ក្បាលស្ពាន​សងខាង ដែល​រង​ការខូចខាត ដោយ​ទឹកជំនន់​ឆ្នាំ២០១១ (ជំហាន​ទី២) ស្ថិតនៅ​ឃុំ​ពុទ្រា ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ (បញ្ចប់​សុពលភាព) ។

ខ-វិស្វកម្ម​អង្គរក្ស​សម្តេច ជា ស៊ីម ៖

-   ការងារ​ស្ថាបនា​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ប្រវែង ៥.០០០ម សាងសង់​ស្ពានបេតុង ០១កន្លែង ប្រវែង ១៨ម ទទឹង ៧ម លូ​ប្រអប់ ០៦កន្លែង និង​លូ​មូល ០២កន្លែង ស្ថិតនៅ​ឃុំ​មេ​មង់ ស្រុក​មេមត់ ខេត្តកំពង់ចាម (គម្រោង​ឆ្នាំ ២០១៣)លទ្ធផល ១០០% ។

-   ការងារ​ស្ថាបនា​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ប្រវែង ២៣.២៥០ម សាងសង់​លូ​ប្រអប់ ០៧កន្លែង និង​លូ​មូល ០៤កន្លែង ស្ថិតនៅ​ភូមិ​វាល​កន្សែង ទៅ​ភូមិ​ក្រ​ម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ (គម្រោង​ឆ្នាំ ២០១៣) លទ្ធផល ១០០%

·       ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៣ នាយកដ្ឋាន​បាន​ចាត់​មន្ត្រី ០៤រូប ចូលរួម​ចុះ​ត្រួតពិនិត្យ វាយតម្លៃ​ជាមួយ​គណៈកម្មកា​អន្តរក្រសួង លើ​ការងារ​អនុវត្ត​ដោយ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោស សម្អាត​មីន និង​កាកសំណល់​សង្គ្រាម​នៃ​កងយោធពល​ខេមរភូមិន្ទ៖ ការងារ​ជួសជុល​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ប្រវែង ២.៥០០ម សាងសង់​ស្ពានបេតុង ០១កន្លែង​ប្រវែង ១៥ម ទទឹង៧ម លូ​ប្រអប់ ០១កន្លែង និង​លូ​មូល ០៥កន្លែង ស្ថិតនៅ​ភូមិ​តា​គ្រក់ ឃុំ​ត្រែង ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង (គម្រោង​ឆ្នាំ ២០១៣)លទ្ធផល១០០%

·       ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៣ នាយកដ្ឋាន​បាន​ចាត់​មន្ត្រី ០៤រូប ចូលរួម​ចុះ​ត្រួតពិនិត្យ វាយតម្លៃ ជាមួយ​គណៈកម្មកា​អន្តរក្រសួង​លើ​ការងារ​អនុវត្ត​ដោយ​វិស្វកម្ម​ទ័ពជើងគោក៖

-   ការងារ​ជួសជុល ស្តារឡើងវិញ​ផ្លូវ​ក្រាល​ក្រួស​ក្រហម ដែល​រង​ការខូចខាត​ដោយ​ទឹកជំនន់​ឆ្នាំ២០១១ (ជំហាន​ទី២)ប្រវែង៥.២០០ម និង​សាងសង់​ស្ពានបេតុង០១កន្លែង ប្រវែង១២ម ទទឹង ០៧ម លូ​ប្រអប់០១កន្លែង លូ​មូល១២កន្លែង ស្ថិតនៅ​ឃុំ​លំពង់ ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ និង​ឃុំ​ត្បែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល (បញ្ចប់​សុពលភាព)

-   ការងារ​សាងសង់ ស្តារឡើងវិញ​ជ​ម្រេ​ល​បេតុង​ការពារ​ជើងទេរ​ផ្លូវ​សងខាង​ក្បាលស្ពាន ដែល​រង​ការខូចខាត​ដោយ​ទឹកជំនន់​ឆ្នាំ២០១១(ជំហាន​ទី២) ប្រវែង៤៦០ម ស្ថិតនៅ​ភូមិ​ធន់​មន់ សង្កាត់​បារាយណ៍ ក្រុង​ដូន​កែវ ខេត្តតាកែវ (បញ្ចប់​សុពលភាព)

·       ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១៣ នាយកដ្ឋាន​បាន​ចាត់​មន្ត្រី ០៤រូប ចូលរួម​ចុះ​ត្រួតពិនិត្យ វាយតម្លៃ​ជាមួយ​គណៈកម្មកា​អន្តរក្រសួង​លើ​ការងារ​អនុវត្ត​ដោយ៖

ក-នាយកដ្ឋាន​ផ្លូវលំ​ជ​នប​ទៈ

-   ការងារ​កែលម្អ​ផ្លូវ​ក្រាល​ក្រួស​ក្រហម ដែល​រង​ការខូចខាត​ដោយ​ទឹកជំនន់​ឆ្នាំ ២០១១(ជំហាន​ទី២) ទៅជា​ផ្លូវ​ក្រាល​កៅស៊ូ​ប្រភេទ​DBSTប្រវែង៧.០០០ម និង​សាងសង់​លូ​មូល០២កន្លែង ស្ថិតនៅ​ឃុំ​ភ្នំ​កុង ឃុំ​ម្រាម និង​ឃុំ​ដើម​ដូង ស្រុក​អង្គ​ជ័យ ខេត្តកំពត (បញ្ចប់​សុពលភាព) ។

-   ការងារ​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​ប្រភេទ SBST ដែល​រង​ការខូចខាត​ដោយ​ទឹកជំនន់​ឆ្នាំ២០១១(ជំហាន​ទី២) ប្រវែង៧៧៥ម ស្ថិតនៅ​ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង (បញ្ចប់​សុពលភាព)

ខ-នាយកដ្ឋាន​វិស្វកម្ម អគ្គនាយកដ្ឋាន​ភស្តុភារ-ហិរញ្ញវត្ថុ​ក្រុមក្រសួងការពារជាតិ​ឧ​ត្ត​ម​សេនីយ៍​ទោ               ប៊ូ ផាន់​សារី៖

-   ការងារ​ជួសជុល​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ប្រវែង ១០.០០០ម និង​សាសង់​ស្ពានបេតុង ០១កន្លែង ប្រវែង១៨ម ទទឹង៧ម និង​លូ​មូល១២កន្លែង ស្ថិតនៅ​ឃុំ​សេ​ដា ស្រុក​តំបែរ និង​ឃុំ​ឈូក​ស្រុក​ក្រូចឆ្មារ ខេត្តកំពង់ចាម (គម្រោង​ឆ្នាំ ២០១២) លទ្ធផល ១០០%

-   ការងារ​ជួសជុល​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ប្រវែង៧.២០០ម និង​សាសង់​លូ​មូល០៦កន្លែង ស្ថិតនៅ​ឃុំ​សេ​ដា ស្រុក​តំបែរ និង​ឃុំ​ឈូក ស្រុក​ក្រូចឆ្មារ ខេត្តកំពង់ចាម(គម្រោង​ឆ្នាំ ២០១៣)លទ្ធផល១០០%

-   ការងារ​ស្ថាបនា​ស្ពានបេតុង ០១កន្លែង ប្រវែង១៨ម ទទឹង០៧ម ស្ថិតនៅ​ភូមិ​ថ្មី ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ (គម្រោង​ឆ្នាំ ២០១២) លទ្ធផល១០០%

-   ការងារ​ជួសជុល​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ប្រវែង ១.១០០ម និង​សាសង់​ស្ពានបេតុង ០១កន្លែង ប្រវែង៣៦ម ទទឹង ៧ម និង​លូ​មូល០៣កន្លែង ស្ថិតនៅ​ព្រំប្រទល់​ភូមិ​អំពិល​ក្តារ ឃុំ​វាល​ពន់ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ និង​ភូមិ​ត្រពាំង​ម្ទេស ឃុំ​ស្វាយ​ជុក ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង (គម្រោង​ឆ្នាំ ២០១២) បញ្ចប់​សុពលភាព។

2.  សកម្ម​ភាពចុះ​ប្រគល់-ទទួល​ការងារ​ថែទាំ​ផ្លូវ​ជា​លក្ខណៈ​ខួប (ជំពូក ៦១)

·       ថ្ងៃទី ២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០១៣ នាយកដ្ឋាន​បាន​ចាត់​មន្ត្រី ០៤រូប ចូលរួម​ចុះ​ត្រួតពិនិត្យ វាយតម្លៃ​លើ​គម្រោង៖

-    ការងារ​ថែទាំ​ផ្លូវ​ខួប​ក្រាល​ល្បាយ​ក្រួស​កំទេច​ថ្មភ្នំ​ចំនួន ០៣ខ្សែ ប្រវែង​សរុប ១១.៧០០ម និង​សាងសង់​លូ​ចំនួន ០៣កន្លែង ស្ថិតនៅ​ឃុំ​ស្ទឹង​កាច់ ឃុំ​អូរអណ្តូង ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន លទ្ធផល ១០០% ។

-    ការងារ​ថែទាំ​ផ្លូវ​ខួប​ក្រាល​ក្រួស​ក្រហម​ចំនួន ០២ខ្សែ ប្រវែង​សរុប ១៨.២០០ម និង​សាងសង់​លូ ០២កន្លែង ស្ថិតនៅ​ឃុំ​ព្រៃ​ត្រឡាច ឃុំ​ព្រែកជីក ឃុំ​រស្មី​សង្ហា ស្រុក​រុក្ខ​គី​រី និង​ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង លទ្ធផល១០០% ។

VI.   ការងារ​ចុះ​ត្រួតពិនិត្យ និង​សិក្សា​វាយតម្លៃ

·       ថ្ងៃទី 0១-០៦ ខែវិច្ឆិកា ឆ្នាំ២០១៣ ចុះ​សិក្សា​ផ្លូវ ដែល​រង​ការខូចខាត​ដោយ​ទឹកជំនន់​ឆ្នាំ២០១៣ស្ថិតក្នុង​ខេត្ត៖

-     ខេត្តកំពង់ចាម    មាន​ផ្លូវ​អាទិភាព​ចំនួន ២៩ខ្សែ ប្រវែង​សរុប១៧៦.៨៧គ.ម ខូច​ប្រវែង ១០៩.២គ.ម

-     ខេត្តក្រចេះ        មាន​ផ្លូវ​អាទិភាព​ចំនួន ០៣ខ្សែ ប្រវែង​សរុប ៥២.៨គ.ម ខូច​ប្រវែង ២៨.៥គ.ម

-     ខេត្តស្ទឹងត្រែង    មាន​ផ្លូវ​ជា​ទិ​ភាព​ចំនួន ០៤ខ្សែ ប្រវែង​សរុប ៨៣.៩គ.ម ខូច​ប្រវែង ៣៩.៧គ.ម

-     ខេត្ត​រតនៈគីរី      មាន​ផ្លូវ​ជា​ទិ​ភាព​ចំនួន ០៨ខ្សែ ប្រវែង​សរុប ១២០.៤គ.ម ខូច​ប្រវែង ៧៤.៣គ.ម

-     ខេត្ត​មណ្ឌល​គី​រី   មាន​ផ្លូវ​ជា​ទិ​ភាព​ចំនួន ០៥ខ្សែ ប្រវែង​សរុប ៨៦.៥គ.ម ខូច​ប្រវែង ៣៦.៦គ.ម

-     ខេត្តបន្ទាយមានជ័យ មាន​ផ្លូវ​ជា​ទិ​ភាព​ចំនួន ១៩ខ្សែ ប្រវែង​សរុប ២៤៦.៧គ.ម ខូច​ប្រវែង ២៦៧.២៥គ.ម

-     ខេត្ត​ឧ​ត្ត​រ​មានជ័យ​មាន​ផ្លូវ​ជា​ទិ​ភាព​ចំនួន ១០ខ្សែ ប្រវែង​សរុប ៨៨.៦គ.ម ខូច​ប្រវែង ៨៨.៦គ.ម

-     ខេត្ត​ព្រះសីហនុ   មាន​ផ្លូវ​ជា​ទិ​ភាព​ចំនួន ០៣ខ្សែ ប្រវែង​សរុប ២៨.៤៨គ.ម ខូច​ប្រវែង ២៨.៤៨គ.ម

                                                                                              ប្រធាន​នាយកដ្ឋាន​ផ្លូវលំ​ជនបទ

Scroll Up