របាយការណ៍បូកសរុបសកម្មភាពការងារ ប្រចាំ ខែឧសភា ឆ្នាំ២០១២ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង
March 6, 2018 by Oudom SOK0

 

I-សេចក្តី​ផ្តើម

ខេត្តបាត់ដំបង​ស្ថិតនៅ​ពាយ័ព្យ​នៃ​ប្រទេស​ដែលមាន​ចម្ងាយ២៩១គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ មាន​ផ្ទៃដី​សរុប​ទំហំ ១១,៧៤៨គ.ម២ ហើយ​ចែកចេញជា ១៣ ស្រុក និង ក្រុង ១ដែលមាន ៨៦ឃុំ និង១០សង្កាត់​មាន៧៨៧ ភូមិ ប្រជាពលរដ្ឋ​សរុប​ក្នុង​ខេត្ត​មាន​ចំនួន ២១២,៣៣២ គ្រួសារ មនុស្ស រាយ​សរុប ១,០៤២,៣០១នាក់ ក្នុងនោះ មាន​ស្រី​ចំនួន ៥២៧,៤៨១នាក់។ ដង់ស៊ីតេ​ប្រជាពលរដ្ឋ ក្នុង​ខេត្ត​មាន ៨៨នាក់​ក្នុង​មួយ​គីឡូ​ម៉ែត្រក្រឡា ។

II-ស្ថានភាព​របស់​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត

១/ ការងាររដ្ឋបាល និង​បុគ្គលិក

បច្ចុប្បន្ន​មន្ទីរ មាន​បុគ្គលិក​ក្របខណ្ឌ​សរុប​ចំនួន ៧៣ នាក់ ស្ត្រី ១៣នាក់ គ្រប់គ្រង​ដោយ​ប្រធាន០១រូប ទទួលបន្ទុក​ក្តាប់​រួម និង​អនុប្រធាន ០៤រូប ក្នុងនោះ​មាន​ស្ត្រី ០១រូប ទទួលបន្ទុក​តាម​ផ្នែក​នៃ​ការិយាល័យ​ទាំង ១០  ។

- ការិយាល័យ​ទាំង ១០មាន​បុគ្គលិក​សរុប ៤៥នាក់ ស្ត្រី ១១ នាក់

- ការិយាល័យ​អភិវឌ្ឍន៍ជនបទ​ក្រុង និង​ស្រុក​មាន​បុគ្គលិក​សរុប​ចំនួន ២៦ រូប ក្នុងនោះ​ស្ត្រី     ចំនួន០២ រូប

- បានទទួល​លិខិត​ចូល​ចំនួន ៣៥ ច្បាប់

- បានធ្វើ​លិខិត​ចេញ​ចំនួន   ៤០ ច្បាប់

- បានរៀបចំ​បញ្ជី​វត្តមាន​មន្ត្រីរាជការ​ខែមករា -ឧសភា។

២/ការងារ​គណនេយ្យ និង​ហិរញ្ញវត្ថុ

- បានរៀបចំ​តារាង​បៀវត្ស​ពី​ខែមករា -ឧសភា​រួចហើយ

- ក្នុង​ជំពូក ៦០(ការទិញ)ក្នុង​ផែនការ ១៦៨,០០០,០០០៛ មកដល់​បច្ចុប្បន្ន​សម្រេចបាន១៧%

- ក្នុង​ជំពូក ៦១(សេវា​ខាងក្រៅ)ក្នុង​ផែនការ ១,១៩៦,០០០,០០០៛ មកដល់​បច្ចុប្បន្ន​សម្រេចបាន ១៧ %

- ក្នុង​ជំពូក៦២(សេវា​ខាងក្រៅផ្សេង) ក្នុង​ផែនការ១៦៣,៥០០,០០០៛ មកដល់​បច្ចុប្បន្ន សម្រេចបាន៤៣ %

- ក្នុង​ជំពូក ៦៤(បន្ទុក​បុគ្គលិក)ក្នុង​ផែនការ ៣៩៤,០០០,០០០៛ មកដល់​បច្ចុប្បន្ន​សម្រេច​បាន ២៣ %

- ក្នុង​ជំពូក ៦៣(ពន្ធនិង​អាករ)ក្នុង​ផែនការ ៤,០០០,០០០៛ មកដល់​បច្ចុប្បន្ន​សម្រេច​បាន០%

៣/ការងារ​ផែនការ និង​ស្ថិតិ

-បាន​ប្រមូល​ឯកសារ នឹង ធ្វើ​របាយការណ៍​បូកសរុប​ខែមករា -ឧសភា​រួចហើយ ។

៤/កិច្ចប្រជុំផ្សេងៗ និង​ទំនាក់ទំនង​សាធារណៈ

-ប្រធាន-អនុប្រធាន​មន្ទីរ និង​មន្ត្រីរាជការ​មួយចំនួន​បាន​ចូលរួម​សម្ភោ​ធ​សមិទ្ធិផល​នានា ចំនួន ០៥លើក

  -ប្រធាន-អនុប្រធាន​មន្ទីរ និង​មន្ត្រីរាជការ​មួយចំនួន​បាន​ចូលរួម​ប្រជុំផ្សេងៗចំនួន ១៥លើក។

III-សកម្មភាព​តាម​វិស័យ

 /ការងារ​ផ្លូវ​ជនបទ

-ផ្លូវ​ថែទាំ​ខួប មិនទាន់​បានទទួល​សៀវភៅ​កិច្ចសន្យា​ផង ក្រុមហ៊ុន​អនុវត្តបាន​បាន ៨០%ទៅហើយ

-ផ្លូវ​ថែទាំ​ជាប្រចាំ មិនទាន់​ដំណើរការ

២/ ការងារ​ផ្គត់ផ្គង់​ទឹកស្អាត

-បាន​ចុះ​សិក្សា និង​ដំណើរការ​ខួងអណ្តូង​ស្នប់​អា​ហ្វេ​ដេ​វ​ថ្មី​ចំនួន ០៦ នៅ​ស្រុក​ប​វេ​ល

៣/ ការងារ​ថែទាំ​សុខភាព​អនាម័យ

-ក្រុមការងារ Task Force ចំនួន០២រូប​បាន​ចុះ​សហការ​ជាមួយ​អង្គការ World vision ដើម្បី​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តីអំពី​ទឹកស្អាត និង​អនាម័យ​តាម​          សាលារៀន និង សហគម​ន៏

ស្រុក​គាស់ក្រឡ​មាន​អ្នកចូលរួម​សរុប​ចំនួន ៥០នាក់ ស្ត្រី​ចំនួន ១១ នាក់ ។

-ក្រុមការងារ Task Force ចំនួន ០២រូប​បាន​ចុះ​សហការ​ជាមួយ​នាយកដ្ឋាន​ថែទាំ សុខភាព

ដើម្បី​បំផុស​អនាម័យ សាកល្បង​គណនា​ដុំ​លាមក​ផ្លូវ​ចម្លង​មេរោគ និង​វិធី​ទប់ស្កាត់​ដល់​

សហគម​ន៏​ចំនួន ៨ភូមិ មាន​អ្នកចូលរួម​សរុប​ចំនួន ៣២៦នាក់ ស្ត្រី ចំនួន ១៣០ នាក់ ។

៤/ការងា​អភិវឌ្ឍន៍​សហគមន៍

-ចូលរួម​ប្រកាស​ទទួលស្គាល់​គណៈកម្មាធិកា​រ​អភិវឌ្ឍ​ន៏​ភូមិ​ចំនួន ០៤ភូមិ​បន្ថែមទៀត

មកដល់​បច្ចុប្បន្ន​បាន៧៨៨ភូមិ​ក្នុង៩៦ឃុំ/សង្កាត់​ដែលមាន​សមាជិក​សរុប៧,២៨២រូប

ក្នុងនោះ​ស្រី្ត២,១៤៤រូប​ស្មើ ១០០ % នៃ​ចំនួន​ភូមិ​សរុប​ក្នុង​ខេត្ត ។

៥/ ការងារ​បណ្តុះបណ្តាល

-ប្រធានការិយាល័យ០១រូប បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តីអំពី និតិ​វិធី​ជ្រើសរើស

ប្រធានការិយាល័យ ប្រជាពលរដ្ឋ និង​ការិយាល័យ​ច្រកចេញចូល​តែមួយ ។

-ប្រធានការិយាល័យ០១ រូប​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តីអំពី​សមត្ថភាព​មូលដ្ឋានច្រកចេញចូល តែ។

៦/ ការងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជនបទ

ទឹកប្រាក់​បាន​ឲ្យ​អតិថិជន​ខ្ជី​សរុប​ចំនួន ៦៤,២៥០ដុល្លារ

១- ប្រាក់​ឥណទាន​ជា​ក្រុម​ចំនួន                ៥៥,៥៥០  ដុល្លារ

២-ប្រាក់​ឥណទាន​ទោល​ចំនួន                    ៨,៧០០  ដុល្លារ

៣-ការប្រាក់​ទទួលបាន​ចំនួន                       ៨១៥ ដុល្លារ

៧/ ការងារ​ជនជាតិភាគតិច

-គ្មាន​សកម្មភាព

៨/ការងារ​យេនឌ័រ

-ស្ត្រី​ពីររូប​បាន​ចូលរួម​ប្រជុំ​ជាមួយ​កិច្ចការនារី​ខេត្ត០២ លើក

៩/ ការងារ​អង្គការក្រៅរដ្ឋាភិបាល

-មិនទាន់មាន​របាយ​ការ​ណ៏

១០/ ការងារ​គម្រោង

១-គម្រោង​ទឹកស្អាត និង អនាម័យ​ជំ​ហ៊ាន 

-មន្ត្រី​គម្រោង​ទាំងអស់​បាន​ចុះ​ប្រជុំ​ដើម្បី​រៀបចំ​ក្រុម​ស្នូល​ប្រើប្រាស់​ទឹកបាន​ចំនួន១២ភូមិ

-មន្ត្រី​គម្រោង​ចំនួន ៤នាក់​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល ស្តីពី​អនាម័យ​តាម​គ្រួសារ​នៅ ខេត្តកំពង់ឆ្នាំង

២-គម្រោង​ឧបត្ថម្ភ​ស្បៀង​បន្ទាន់(ក្រោម​ជំនួយ​មនុស្សធម៌ )

-ស្រុក​មោង​ប្ញ​ស្សី​បាន​គម្រោង​ជួសជុល​ផ្លូវដី​ចំនួន ១០ខ្សែ​ប្រវែង ៨,១៤០មសម្រេចបាន ១០០ %

-ស្រុក​សង្កែ​បាន​គម្រោង​ជួសជុល​ផ្លូវដី​ចំនួន ១៣ខ្សែ​វែង៩,៣៦០មសម្រេចបាន៨៥%

-ស្រុក​ថ្មគោល​បាន​គម្រោង​ជួសជុល​ផ្លូវដី​នួន០២ខ្សែវែង១,៣៩៤មសម្រេចបាន៥០%

-ស្រុក​ឯក​ភ្នំ​បាន​គម្រោង​ជួសជុល​ផ្លូវដី​ចំនួន ០២ខ្សែ​ប្រវែង ១,៦៥០ម សម្រេចបាន៨៥%

៣-គម្រោង​កែលម្អ​ផ្លូវ​ជនបទ

ការដ្ឋាន​សាងសង់​ផ្លូវ​ក្រាល​កៅស៊ូ ប្រភេទ DBST ប្រវែង ៧២គម មកដល់ពេលនេះក្រុមហ៊ុន សុខ សុខា អនុវត្តបាន​លទ្ធផល​ដូចខាងក្រោម​នេះ៖

-បាន​ចាក់​បំពេញ​ដី និង​សម្រួល​តួ​ផ្លូវ​ឡើងវិញ​ជា​បន្តបន្ទាប់​សម្រេចបាន​ប្រហែល១២គ.ម

IV-សន្និដ្ឋាន

សកម្មភាព​ការងារ​ទាំងឡាយ​របស់​មន្ទីរ​ត្រូវបាន​ផ្នែក​និមួយៗកំពុង​ប្រឹងប្រែង​អនុវត្ត​យ៉ាង សកម្ម​ដែលជា​ការឆ្លុះបញ្ចាំង​ឲ្យ​ឃើញច្បាស់​នូវ​ការទទួលខុសត្រូវ​តាម​តួនាទី និង​ភារកិច្ច​របស់ខ្លួន ។

V-សំណូមពរ

ស្នើសុំ​ក្រសួង​មេត្តា​ជ្រើសរើស​បុគ្គលិក​ក្របខ័ណ្ឌ​ចំនួន០៥នាក់និង​ជាប់កិច្ចសន្យា ចំនួន០៦នាក់​ព្រម ទាំង​ពលករ​បណ្តែត​ចំនួន ០៤ នាក់​ផង។

Scroll Up