เว็บหวยออนไลน์

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារទឹកស្អាត និងអនាម័យជនបទ និងជាគណៈអធិបតីក្នុងការរៀបចំប្រារព្វទិវាជាតិលើកកម្ពស់អនាម័យជនបទ១៣វិច្ឆិកាឆ្នាំ២០២៤

ចែលរំលែក
photo 2024 11 21 09 00 04

ខេត្តស្ទឹងត្រែង៖ នាថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា  ឆ្នាំ២០២៤ លោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានដឹកនាំក្រុមការងារទឹកស្អាត និងអនាម័យជនបទ និងជាគណៈអធិបតីក្នុងការរៀបចំប្រារព្វទិវាជាតិលើកកម្ពស់អនាម័យជនបទ១៣វិច្ឆិកាឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់៖អភិបាលរងនៃគណៈអភិបាលស្រុក,តំណាងអង្គការវឌ្ឍនភាពប្រចាំខេត្ត,មន្រ្តីអនុវត្តការងារទឹកស្អាត និងអនាម័យនបទថ្នាក់ស្រុក,មេឃុំ ,ក្រុមប្រឹក្សាឃុំ, មេភូមិ, អនុភូមិ, សមាជិកភូមិគ្រប់ភូមិ  និងប្រជាពលរដ្ឋ  សិស្សានុសិស្ស សរុបអ្នកចូលរួមទំាងអស់ប្រមាណ៤០០នាក់។

ទិវានេះមានគាំទ្រដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអង្គការវឌ្ឍនភាពប្រចាំខេត្ត ដែលរៀបចំធ្វើឡើងស្ថិតនៅភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង និងគោលបំណង៖ផ្សព្វផ្សាយពីការការអនុវត្ត ការលាងសម្អាតដៃជាមួយសាប៊ូឱ្យបានត្រឹមត្រូវ ព្រមទាំងចលនាឱ្យប្រជាពលរដ្ឋមានការរៀបចំកន្លែងលាងសម្អាតដៃនៅតាមផ្ទះ និងនៅតាមទីសារណៈ  ព្រមទាំងការសម្អាតបរិស្ថានឱ្យមានអនាម័យប្រកបដោយនិរន្តរភាព។

photo 2024 11 21 08 59 58 photo 2024 11 21 08 59 59 photo 2024 11 21 09 00 00 photo 2024 11 21 09 00 01 2 photo 2024 11 21 09 00 01 photo 2024 11 21 09 00 02 photo 2024 11 21 09 00 03 2 photo 2024 11 21 09 00 03 photo 2024 11 21 09 00 04

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522