เว็บหวยออนไลน์

មន្ត្រីបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត​ត្បូងឃ្មុំ ចុះ​សិក្សា និងត្រួតពិនិត្យទីតាំងសម្រាប់សាងសង់អណ្ដូងស្នប់អាហ្វ្រីដេវ ចំនួន ៥ អណ្ដូង នៅឃុំដារ ស្រុកមេមត់

ចែលរំលែក
photo 2023 11 03 12 25 40

ខេត្តត្បូងឃ្មុំ៖​ ថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ  លោក ស សេន អនុប្រធានមន្ទីរ និងក្រុមការងារការិយាល័យផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត​ត្បូងឃ្មុំ បានចុះ​សិក្សា និងត្រួតពិនិត្យទីតាំងសម្រាប់សាងសង់អណ្ដូងស្នប់អាហ្វ្រីដេវ ចំនួន ៥ អណ្ដូង ដើម្បីផ្គត់ផ្គង់ទឹកស្អាត និងទឹកសុវត្ថិភាពដល់ប្រជាពលរដ្ឋជាអ្នកទទួលផលរស់នៅតាមតំបន់ជនបទ ដែលជួបប្រទះបញ្ហាកង្វះទឹកស្អាតប្រើប្រាស់។

បន្ទាប់ពីបានចុះសិក្សា និងពិនិត្យ មន្ត្រីជំនាញបានកំណត់ ទីតាំងសម្រាប់សាង់សង់អណ្ដូងទាំង ៥ ទីតាំង ដូចខាងក្រោម៖

១-នៅភូមិដារកណ្ដាល ចំនួន ០១ អណ្ដូង ម្ចាស់ផ្ទះឈ្មោះ នាង លាន ទីតាំងGPS:  11.788468, 106.095902

២-នៅភូមិដារត្បូង ចំនួន ០១ អណ្ដូង ម្ចាស់ផ្ទះឈ្មោះ សេង អោន ទីតាំងGPS: 11.786828, 106.09457

៣-នៅភូមិសាឡង់១ ចំនួន ០២ អណ្ដូង ម្ចាស់ផ្ទះ ឈ្មោះ ហឿប វីណា ទីតាំងGPS: 11.815884, 106.104912 និងឈ្មោះ ភឿក ភារុន ទីតាំងGPS: 11.806614, 106.110070

៤-នៅភូមិស្រែជ្រាំ ចំនួន ០១ អណ្ដូង ម្ចាស់ផ្ទះឈ្មោះ ជុំ ស៊ន់ ទីតាំងGPS: 11.828604, 106.024158៕

photo 2023 11 03 12 25 40photo 2023 11 03 12 25 41photo 2023 11 03 12 25 42photo 2023 11 03 12 25 43photo 2023 11 03 12 25 44

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522