เว็บหวยออนไลน์

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ដឹកនាំមន្ត្រីបច្ចេកទេសការិយាល័យផ្គត់ផ្គង់ទឹកជនបទ ចុះត្រួតពិនិត្យទីតាំងអណ្តូង ព្រែកអំបិល និងព្រែករៃ ដែលបានរីងស្ងួត និងគោករាក់ ដោយកត្តាប្រែប្រួលអាកាសធាតុ

ចែលរំលែក
photo 2024 05 01 17 33 22 2

ខេត្តកណ្តាល ៖ នារសៀលថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានដឹកនាំមន្ត្រីបច្ចេកទេសការិយាល័យផ្គត់ផ្គង់ទឹកជនបទ ចុះត្រួតពិនិត្យទីតាំងអណ្តូង ព្រែកអំបិល និងព្រែករៃ ដែលបានរីងស្ងួត និងគោករាក់ ដោយកត្តាប្រែប្រួលអាកាសធាតុ។

ពិធីនេះមានការអញ្ជើញចូលរួមសហការពីលោក លោកស្រីប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីជំនាញចំណុះរដ្ឋបាលស្រុកស្អាង លោក លោកស្រីមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ លោក លោកស្រីមេភូមិ អនុភូមិ និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត។

បន្ទាប់ពីបានជួបប្រជុំពិភាក្សាការងារលើបញ្ហាប្រឈម នៃការខ្វះទឹក និងការងារស្តារព្រែក ជាមួយអាជ្ញា ធរមូលដ្ឋាននៅសាលាឃុំព្រែកអំបិលរួចមក លោកស្រីប្រធានមន្ទីរ បានបន្តដឹកនាំក្រុមការងារជំនាញរបស់មន្ទីរ និងក្រុមការងារជំនាញរបស់រដ្ឋបាលស្រុក រួមជាមួយលោកឃុំព្រែកអំបិល និងលោក លោកស្រីមេភូមិ អនុភូមិ បានចុះទៅពិនិត្យដល់ទីតាំងជាក់ស្តែង។

លោកមេឃុំព្រែកអំបិល បានជម្រាបជូនអំពីស្ថានភាពទឹកនៅទូទាំងឃុំថាសម្រាប់ទឹកស្អាតប្រើប្រាស់ពុំមានខ្វះខាតទេ ដោយសារឃុំមានស្ថានីយ៍ចែកចាយទឹកឯកជនយកប្រភពទឹកមកពីទន្លេបាសាក់។ រីឯប្រភពទឹកបម្រើឱ្យការស្រោចស្រព ព្រែកអំបិលបានគោករាក់ដោយដុំ កន្លែងខ្លះជ្រៅនៅប្រើប្រាស់បាន និងកន្លែងខ្លះរីងគោក ហើយបច្ចុប្បន្នឃុំកំពុងស្តារព្រែក និងប្រើប្រាស់វិញបានបណ្តើរៗហើយ។

បន្ទាប់ពីបញ្ចប់ការងារចុះពិនិត្យស្ថានភាពខ្វះទឹកប្រើប្រាស់ និងបរិភោគប្រចាំថ្ងៃនៅឃុំព្រែកអំបិលរួចមក លោកស្រីប្រធានមន្ទីរ បានបន្តដឹកនាំក្រុមការងារមន្ទីរ បន្តចុះពិនិត្យអណ្តូងដែលកំពុងរងផលប៉ះពាល់នៅភូមិព្រែករាំង និងភូមិព្រែករាំង (ក) នៅឃុំទឹកវិល ស្រុកស្អាង។ ជាលទ្ធផលបានបង្ហាញឱ្យឃើញថា នៅឃុំទឹកវិល ចំពោះកាខ្វះទឹកប្រើប្រាស់ ស្ថិតក្នុងកម្រិតទាបនៅឡើយថ្វីដ្បិតថា ព្រែករាំង បានគោករាក់ក្តី ប៉ុន្តែបងប្អូនប្រជាពលរដ្ឋភាគច្រើន ប្រើប្រាស់បណ្តាញចែកចាយទឹក និងមួយចំនួនតូចប្រើប្រាស់អណ្តូង ហើយអណ្តូងខ្លះរីង និងអណ្តូងខ្លះនៅមានទឹកនៅឡើយ គ្រាន់តែចេញតិចជាងមុន ហើយប្រជាពលរដ្ឋដែលខ្វះទឹក បានសុំប្រើប្រាស់ជាមួយអណ្តូងអ្នកជិតខាងដែលនៅមានទឹក។

ដោយឡែកនៅឃុំក្រាំងយ៉ូវ ស្រុកស្អាង មានបណ្តាញចែកចាយទឹក ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនពុំបានត បណ្តាញទឹកស្អាតប្រើប្រាស់ ដោយនៅតែប្រើប្រាស់ទឹកអណ្តូងផ្ទាល់ខ្លួន បច្ចុប្បន្នអណ្តូងខ្លះបានរីង ហើយពួកគាត់ទៅប្រើប្រាស់អណ្តូងទឹកជាមួយអ្នកជិតខាង។

តាមរយៈការចុះពិនិត្យស្ថានភាពការខ្វះខាតទឹកប្រើប្រាស់ និងបរិភោគប្រចាំថ្ងៃនៅតាមទីតាំងជាក់ស្តែងខាងលើនេះ អាជ្ញាធរមូលដ្ឋាន និងគ្រប់ភាគីពាក់ព័ន្ធ បានចូលរួមសហការយ៉ាងសកម្ម និងមានការគាំទ្រប្រកបដោយសេចក្តីសប្បាយរីករាយពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដោយបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងគ្រប់ស្ថានការណ៍ នៃការជួបការលំបាក និងទុកកង្វល់ផ្សេងៗ៕
photo 2024 05 01 17 33 17

photo 2024 05 01 17 33 18 2

photo 2024 05 01 17 33 18

photo 2024 05 01 17 33 19

photo 2024 05 01 17 33 22 2

photo 2024 05 01 17 33 22

photo 2024 05 01 17 33 24

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522