ប្រធានការិយាល័យផ្លូវជនបទ ចុះពិនិត្យផ្លូវបេតុងសរសៃដែកក្នុងកំឡុងពេលសុពលភាព ចំនួន ១កំណាត់ ប្រវែង ៨៥០ ម
- ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពមន្ទីរ
ចែលរំលែក

ខេត្តព្រៃវែង៖ នាថ្ងៃពុធ ១១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ លោក អ៊ា ឈាង ប្រធានការិយាល័យផ្លូវជនបទ លោក ធូ សុធី មន្ត្រីការិយាល័យផ្លូវជនបទ បានចុះពិនិត្យផ្លូវបេតុងសរសៃដែកក្នុងកំឡុងពេលសុពលភាព ចំនួន ១កំណាត់ ប្រវែង ៨៥០ ម ស្ថិតពីភូមិតាទាំង ទៅភូមិព្រៃរុន ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
