ក្រុមការងារបច្ចេកទេសក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមកិច្ចប្រជុំ ពិភាក្សាលើសេចក្តីព្រាងសារាចរណែនាំស្តីពីការកំណត់លក្ខខណ្ឌទូទាត់ និងរយៈពេលធានាគុណភាពសំណង់
- ថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៥ ម៉ោង ២:០០ ល្ងាច
- សកម្មភាពក្រសួង
ចែលរំលែក

រាជធានីភ្នំពេញ៖ នៅថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស តំណាងដ៏ខ្ពស់ឯកឧត្តម ឆាយ ប្ញទ្ឋិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមនឹងលោក តេង ពិសិដ្ឋ នាយករងខុទ្ទកាល័យ លោក គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំជនបទ និងលោក ភោគ ឃុនផានិត្យ អនុប្រធានការិយាល័យ នៃនាយកដ្ឋានផ្លូវលំជនបទ បានចូលរួមកិច្ចប្រជុំ ពិភាក្សាលើសេចក្តីព្រាងសារាចរណែនាំស្តីពីការកំណត់លក្ខខណ្ឌទូទាត់ និងរយៈពេលធានាគុណភាពសំណង់ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចប្រជុំនេះក៏មានការចូលរួមពីមន្ត្រីបច្ចេកទេសតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងធនធានទឹក និងឧតុនិយមផងដែរ៕
