เว็บหวยออนไลน์

ក្រុមការងារនាយកដ្ឋានអភិឌ្ឍន៍សហគមន៍ បានចុះផ្ទៀងផ្ទាត់លទ្ធផលវាយតម្លៃលក្ខណៈសម្បត្តិ “ភូមិគំរូ” នៅភូមិក្រាំងប្រសុក ឃុំគិរីវ័ន្ត ស្រុកភ្នំស្រួច និងភូមិក្រាំងស្ពឺ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

ចែលរំលែក
photo 2025 02 17 19 00 17 2

ខេត្តកំពង់ស្ពឺ ៖ នៅ ថ្ងៃចន្ទ-អង្គារ  ៥-៦រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ប៉ែន ខេមរារង្សី អនុប្រធាននាយកដ្ឋាន អញ្ជើញដឹកនាំក្រុមការងារនាយកដ្ឋានអភិឌ្ឍន៍សហគមន៍ និងដោយមានការសម្របសម្រួលពី លោក ស៊ុុយ មួ អនុប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ បានចុះផ្ទៀងផ្ទាត់លទ្ធផលវាយតម្លៃលក្ខណៈសម្បត្តិ “ភូមិគំរូ” នៅភូមិក្រាំងប្រសុក ឃុំគិរីវ័ន្ត ស្រុកភ្នំស្រួច និងភូមិក្រាំងស្ពឺ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

 

ការចុះផ្ទៀងផ្ទាត់លទ្ធផលវាយតម្លៃនេះមានគោលបំណង ដើម្បីពិនិត្យពីការអភិវឌ្ឍរបស់ភូមិគំរូ ដែលបានស្នើដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ ព្រមទាំងសិក្សាពីសក្តានុពល និងតម្រូវការបន្ថែមរបស់ភូមិ តាមរយៈការជួបសម្ភាសន៍ជាមួយ គ.អ.ភ ស្វែងយល់ពីប្រភពប្រាក់ចំណូលគ្រួសាររបស់ប្រជាពលរដ្ឋនៅក្នុងភូមិ និងពិនិត្យស្ថានភាពទូទៅនៅក្នុងភូមិ។ ក្រោយពីបានចុះផ្ទៀតផ្ទាត់លទ្ធផលវាយតម្លៃលក្ខណៈសម្បត្តិភូមិគំរូទាំង២ភូមិ ក្នុងខេត្តកំពង់ស្ពឺរួចមក ក្រុមការងារនាយកដ្ឋានបានពិភាក្សា និងផ្ទៀតផ្ទាត់លទ្ធផលនៃការចុះវាយតម្លៃនេះជាមួយក្រុមការងារមន្ទីរក្នុងការកំណត់ និងឯកភាពនូវលទ្ធផលរួមក្នុងការចាត់ចំណាត់ភូមិគំរូ ព្រមទាំងបញ្ជាក់បន្ថែមនូវរបៀបនៃការផ្ទៀងផ្ទាត់សៀវភៅទិន្នន័យភូមិ និងការបញ្ចូលប្រាក់ចំណូលគ្រួសារក្នុងប្រព័ន្ធព័ត៌មានវិទ្យា។

photo 2025 02 17 19 00 16 photo 2025 02 17 19 00 17 2 photo 2025 02 17 19 00 17 3 photo 2025 02 17 19 00 17 4 photo 2025 02 17 19 00 17 photo 2025 02 17 19 00 18 2 photo 2025 02 17 19 00 18

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522