เว็บหวยออนไลน์

ក្រុមការងារនាយកដ្ឋានអភិឌ្ឍន៍សហគមន៍ បានចុះផ្ទៀងផ្ទាត់លទ្ធផលវាយតម្លៃលក្ខណៈសម្បត្តិ “ភូមិគំរូ” នៅភូមិបន្ទាយឆ្មារត្បូង ឃុំបន្ទាយឆ្មារ  ស្រុកថ្មពួក និងភូមិត្រពាំងថ្មកណ្ដាល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ

ចែលរំលែក
photo 2025 02 11 19 52 57

ខេត្តបន្ទាយមានជ័យ ៖ នាថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារនាយកដ្ឋានអភិឌ្ឍន៍សហគមន៍ ដឹកនាំដោយ លោក អឿន ធារិទ្ធ ប្រធាននាយកដ្ឋាន និង លោក យស ស៊ីមករា អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពីលោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ លោក សួន សុវន្ដារ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ និងក្រុមការងារបច្ចេកទេស ព្រមទាំងមានការចូលរួមពីលោកមេឃុំ និងគណៈកម្មការអភិវឌ្ឍន៍ភូម(គ.អ.ភ) មន្រ្តីកសិកម្មឃុំ បានចុះផ្ទៀងផ្ទាត់លទ្ធផលវាយតម្លៃលក្ខណៈសម្បត្តិ “ភូមិគំរូ” នៅភូមិបន្ទាយឆ្មារត្បូង ឃុំបន្ទាយឆ្មារ  ស្រុកថ្មពួក និងភូមិត្រពាំងថ្មកណ្ដាល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ការចុះផ្ទៀងផ្ទាត់លទ្ធផលវាយតម្លៃនេះមានគោលបំណង ដើម្បីពិនិត្យស្ថានភាពការអភិវឌ្ឍរបស់ភូមិ ដែលបានស្នើដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ព្រមទាំងសិក្សាពីសក្តានុពល និងតម្រូវការបន្ថែមរបស់ភូមិ តាមរយៈការជួបសម្ភាសន៍ជាមួយ គ.អ.ភ ស្វែងយល់ពីប្រភពប្រាក់ចំណូលគ្រួសាររបស់ប្រជាពលរដ្ឋនៅក្នុងភូមិ និងពិនិត្យស្ថានភាពទូទៅនៅក្នុងភូមិ។ ក្រោយពីបានចុះផ្ទៀតផ្ទាត់លទ្ធផលវាយតម្លៃលក្ខណៈសម្បត្តិ “ភូមិគំរូ” ទាំង ២ភូមិ ក្នុងខេត្តបន្ទាយមានជ័យ រួចមកក្រុមការងារនាយកដ្ឋានបានពិភាក្សា និងផ្ទៀតផ្ទាត់លទ្ធផលនៃការចុះវាយតម្លៃនេះជាមួយក្រុមការងារមន្ទីរក្នុងការកំណត់ និងឯកភាពនូវលទ្ធផលរួមក្នុងការចាត់ចំណាត់ភូមិគំរូព្រមទាំងបញ្ជាក់បន្ថែមនូវរបៀបនៃការផ្ទៀងផ្ទាត់សៀវភៅទិន្នន័យភូមិ និងការបញ្ចូលប្រាក់ចំណូលគ្រួសារក្នុងប្រព័ន្ធពត៌មានវិទ្យា។

photo 2025 02 10 18 55 28 photo 2025 02 11 19 52 53 photo 2025 02 11 19 52 54 photo 2025 02 11 19 52 55 photo 2025 02 11 19 52 56 photo 2025 02 11 19 52 57 photo 2025 02 11 19 52 58 photo 2025 02 11 19 52 59 photo 2025 02 11 19 53 01 photo 2025 02 11 19 53 02 photo 2025 02 11 19 53 03 photo 2025 02 11 19 53 05

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522