เว็บหวยออนไลน์

ក្រុមការងារការិយាល័យផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តក្រចេះ ចុះផ្សព្វផ្សាយការលើកកម្ពស់ចំណេះដឹង លើការប្រតិបត្តិអនាម័យ ការប្រើប្រាស់ទឹកស្អាត ការទុកដាក់ទឹកផឹកមានសុវត្ថិភាព និងបណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្ថែមលើគណៈកម្មការគ្រប់គ្រងប្រព័ន្ធចែកចាយទឹកទុយោសហគមន៍ខ្នាតតូច

ចែលរំលែក
photo 2024 03 06 09 02 20

ខេត្តក្រចេះ ៖ នាថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារការិយាល័យផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរឣភិវឌ្ឍន៍ជនបទ ខេត្តក្រចេះ រដ្ឋបាលឃុំបឹងចារ និងមន្រ្តីសម្របសម្រួលទឹកស្អាត និងអនាម័យ របស់យូនីសេហ្វ បានចុះផ្សព្វផ្សាយការលើកកម្ពស់ចំណេះដឹង លើការប្រតិបត្តិអនាម័យ ការប្រើប្រាស់ទឹកស្អាត ការទុកដាក់ទឹកផឹកមានសុវត្ថិភាព និងបណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្ថែមលើគណៈកម្មការគ្រប់គ្រងប្រព័ន្ធចែកចាយទឹកទុយោសហគមន៍ខ្នាតតូច ភូមិឥន្ទជ័យ ក្រោមការគាំទ្រពីមូលនិធិសហប្រជាជាតិដើម្បីកុមារ និងមូលនិធិ AEON1%CLUB ស្ថិតនៅភូមិឥន្ទជ័យ ឃុំបឹងចារ ស្រុកសំបូរ ដែលមានអ្នកចូលរួមសរុប ៤២នាក់ ស្រ្តី២៧នាក់។

 

ក្នុងដំណើរនៃការផ្សព្វផ្សាយនេះ ក៏មានការផ្តល់បទសម្ភាសន៍ដោយឡែកពីក្រុមការងារព័ត៌មានយូនីសេហ្វ ជាមួយប្រជាពលរដ្ឋទទួលផលពីគម្រោង គណៈកម្មការគ្រប់គ្រងប្រព័ន្ធ អាជ្ញាធរពាក់ព័ន្ធនានា ក្នុងគោលបំណងរៀបចំចងក្រងឯកសារសមិទ្ធិផលប្រចាំឆ្នាំ និងស្វែងរកការគាំទ្របន្ថែម សម្រាប់ឆ្លើយតបនិងបំពេញតម្រូវការខ្វះខាតនៅតាមសហគមន៍ក្នុងតំបន់បរិស្ថានប្រឈមដទៃទៀត៕

photo 2024 03 06 09 02 18photo 2024 03 06 09 02 19 2photo 2024 03 06 09 02 19 3photo 2024 03 06 09 02 19photo 2024 03 06 09 02 20photo 2024 03 06 09 02 21photo 2024 03 06 09 02 23

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522