ក្រសួងអភិវឌ្ឍន៍ជនបទ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការជ្រើសរើសមន្រ្តីជាប់កិច្ចសន្យាចំនួន ៣៦នាក់ សម្រាប់ឆ្នាំ២០២៤ ឱ្យចូលបម្រើការងារនៅទីស្ដីការក្រសួង
- ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ម៉ោង ១:៥៦ ល្ងាច
- សកម្មភាពក្រសួង
ចែលរំលែក

ក្រសួងអភិវឌ្ឍន៍ជនបទ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការជ្រើសរើសមន្រ្តីជាប់កិច្ចសន្យាចំនួន ៣៦នាក់ សម្រាប់ឆ្នាំ២០២៤ ឱ្យចូលបម្រើការងារនៅទីស្ដីការក្រសួង ។
បេក្ខជនអាចទាញយកពាក្យស្នើសុំចូលបម្រើការងារតាមជំនាញ តាមរយៈ QR Code (ដូចមាននៅក្នុងសេចក្តីជូនដំណឹង) ឬអាចអញ្ជើញទៅទទួលពាក្យដោយផ្ទាល់នៅនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក បន្ទប់លេខ ២១៧ (ជាន់ទី២) នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤៕


