MRD

  • Full Screen
  • Wide Screen
  • Narrow Screen
  • Increase font size
  • Default font size
  • Decrease font size

ឯកឧត្តម សាន វិសាល អនុរដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ចុះសួរសុខទុក្ខ ក្រុមយុវជន​ស្ម​គ្រ័​ចិត្ត​សម្តេច​តេ​ជោ ក្នុងស្រុក​មេមត់ ខេត្តកំពង់ចាម


កាលពី​ព្រឹក​ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ២០១២ នៅ​សាលាស្រុក​មេមត់ ខេត្ត​កំពង​ចាម ក្រុមការងារ​ដឹកនាំ​ដោយ​ឯកឧត្តម សាន វិសាល អនុរដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​របស់​ឯក​ឧ​ត្ត​ម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ទៅ​ចែកជូន​យុវជន​ស្ម​គ្រ័​ចិត្ត​សម្តេច​តេ​ជោ ដែល​កំពុង​ចុះ​វាស់វែង​ដីធ្លី​ជូន​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​ឃុំ​កំពាន់ និង​ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្តកំពង់ចាម ក្នុង​ឧិ​កាស​ដែល​ក្រុមយុវជន​ស្ម​គ្រ័​ចិត្ត​ឈប់សម្រាក​ពី​ការងារ ដើម្បី​តាមដាន​ទស្សនា​ការផ្សាយ​ផ្ទាល់​ការបកស្រាយ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពី​ការងារ​បោះបង្គោល​ខណ្ឌសីមា​ព្រំដែន​គោក និង​ការកំណត់​ព្រំដែន​សមុទ្រ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក្នុងសម័យ​ប្រជុំ​ពេញអង្គ​ពេញ​រដ្ឋសភា ។


គួររំលឹកថា យុវជន​ស្ម័គ្រចិត្ត​របស់​សម្តេច​តេ​ជោ ដែល​វាស់ដី​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​មេមត់ មាន ០២ ក្រុម គឺ ក្រុមទី ២៤ ចុះ​អនុវត្ត​ការងារ​នៅ​ឃុំ​ទ​ន្លូ​ង និង​ក្រុមទី ២៥ ចុះ​អនុវត្ត​ការងារ​នៅ​ឃុំ​កំពាន់ និង​ក្រុមការងារ​របស់​ក្រសួង​ដែនដី​ចំនួន ០២ ក្រុម ដែល​បាន​ចុះ​តាំងពី​ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១២ ដែល​បានទទួល​លទ្ធផល​គិត​ត្រឹម​ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១២ ដូចខាងក្រោម៖


 - ក្រុមទី ២៤ នៅ​ឃុំ​ទ​ន្លូ​ង
            + បាន​បំពេញ​សាលា​ប័ត្រ​ព័ត៌មាន​បាន​ចំនួន ៣២៥ក្បាលដី ស្មើ ៣១៦ គ្រួសារ មាន​ទំហំ ១ ១៤៥,៩៨ ហ.ត
            + បំពេញ​ទំរង់​បែបបទ​នៃ​ការប្រមូល​ទិន្នន័យ​ក្បាលដី​បាន​ចំនួន ៣០៥ ក្បាលដី ស្មើ ៣០០គ្រួសារ មាន​ទំហំ ៩៤៥,៩៨ ហ.ត


- ក្រុមទី ២៥ នៅ​ឃុំ​កំពាន់
            + បំពេញ​កំរង និង​សាលា​ប័ត្រ​អ្នកកាន់កាប់​ដី​បាន​ចំនួន ៦៦៦ក្បាល ស្មើ ៩៦៩,៤៦ ហ.ត ស្មើ​និង ៥៧៨ គ្រួសារ ។
            + ធ្វើការ​វាស់វែង​ដី​នៅ​ទីវាល​បាន​ចំនួន ៧៥៣ ក្បាលដី ស្មើ​និង ២ ១៨១ចំណុច ស្មើ​និង ១ ០៨០,៦២ ហ.ត ស្មើ​និង ៦៨៤ គ្រួសារ ។

អត្ថបទ បណ្ឌិត ថេ​ង ច័ន្ទ​សង្វារ

Latest News

You are here Home