I-សកម្មភាពការងាររបស់នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍
ក.ស្ថានភាពមន្ត្រីរាជការ៖
- ចំនួនមន្ត្រីរាជការសរុប ៖ ៣៥នាក់ ស្ត្រី ៖ ១១នាក់
1.ចំនួនមន្ត្រីរាជការដែលស្ថិតនៅក្នុងភាពទំនេរគ្មានបៀរវត្ស៖ គ្មាន
2.ចំនួនមន្ត្រីរាជការដែលបានទៅបំពេញបេសកកម្មនៅក្រៅប្រទេស៖០៣រូប
3.ចំនួនមន្ត្រីរាជការសម្រាកលំហែមាតុភាព៖គ្មាន
4.ចំនួនមន្ត្រីរាជការដែលសហការជាមួយអង្គការ និងកម្មវិធី៖
|
ល.រ |
នាម និងគោត្តនាម |
ភេទ |
មុខងារ |
សហការជាមួយអង្គការ រឺកម្មវិធី |
|
1 |
ឌៀប កាណូរ៉ា |
ប |
អនុប្រធាននាយកដ្ឋាន |
គម្រោងផ្គត់ផ្គង់ទឹក និងអនាម័យជនបទ IMF |
|
2 |
នុត សំភី |
ប |
អនុប្រធានការិយាល័យ |
គម្រោង RIP |
|
3 |
ឈុំ សុខគា |
ស |
អនុប្រធានការិយាល័យ |
ក្រុមដឹកនាំការងារស្បៀងពលកម្ម (MRD) |
|
4 |
កង សាន |
ប |
មន្ត្រី |
គម្រោងផ្គត់ផ្គង់ទឹក និងអនាម័យជនបទ IMF |
ខ-សកម្មភាពការងារផ្សេងៗ
- ចូលរួមសិក្ខាសាលា ស្តីពីភាពជាដៃគូក្នុងការងារអភិវឌ្ឍន៍ជនបទ នៅសណ្ឋាគារ កាំបូឌីយ៉ាណា ក្រោមអធិប តីភាព ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១២។
- រៀបចំវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្ត្រ ការទ្រទ្រង់ជីវភាពសហគមន៍ជនបទ នៅនាយកដ្ឋានអភិវឌ្ឍន៍ សហគមន៍ នាថ្ងៃទី ១៦-១៧ ខែ មករា ឆ្នាំ ២០១២ ។
- ចូលរួមប្រជុំត្រួតពិនិត្យលើកម្រងព័ត៌មានសេវាសាធារណៈ នៅសាលប្រជុំជាន់ទី៣ ទីស្តីការក្រសួងអភិវឌ្ឍន៍ ជនបទ នាថ្ងៃទី ១៧ ខែ មករា ឆ្នាំ២០១។
- ចូលរួមប្រជុំពិភាក្សាក្នុងការធ្វើបច្ចុប្បន្នភាពកម្រងសេវាសាធារណៈដែលបានចងក្រងរួច និងបន្ថែមកម្រងព័ត៌ មានសេវាសាធារណៈក្នុងករណីមានសេវាថ្មី នៅសាលប្រជុំជាន់ទី៣ ទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០១២ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថេង ច័ន្ទសង្វារ អនុរដ្ឋលេខាធិការក្រសួង អភិវឌ្ឍន៍ជនបទ។
- ចូលរួមសិក្ខាសាលា ពិគ្រោះយោបល់លើសេចក្តីព្រាងចុងក្រោយ “ផែនការយុទ្ធសាស្ត្របញ្ជ្របយេនឌ័រ របស់ ក្រសួងអភិវឌ្ឍន៍ជនបទ ឆ្នាំ២០១២-២០១៦” នៅសណ្ឋាគារសាន់វ៉េ ក្រោមអធិបតីភាព ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ២០១២។
- ចូលរួមកិច្ចប្រជុំដើម្បីពិនិត្យ និងកែសម្រួល បទបង្ហាញសម្រាប់សន្និបាតប្រចាំឆ្នាំ ២០១១ និងទិសដៅប្រចាំឆ្នាំ ២០១២ របស់ក្រសួងអភិវឌ្ឍន៍ជនបទ កាលពីរសៀលថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១២ នៅសាលប្រជុំជាន់ទី៤ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថេង ច័ន្ទសង្វារ អនុរដ្ឋលេខាធិការ និង ឯកឧត្តម ចាន់ ដារ៉ុង អគ្គនាយកបច្ចេកទេស។
- រៀបចំវគ្គបណ្តុះបណ្តាលស្តីពី ទស្សនៈទាននៃការអភិវឌ្ឍន៍ និងការធ្វើផែនការ ដល់មន្ត្រីរបស់នាយកដ្ឋាន អភិវឌ្ឍន៍សហគមន៍ទាំងអស់ នាថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១២ នៅនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍។
- ចូលរួមសន្និបាតបូកសរុបការងារឆ្នាំ ២០១១ និងទិសដៅការងារឆ្នាំ ២០១២ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅ សាលសន្និសីទចតុមុខ ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១២។
- រៀបចំវគ្គបណ្តុះបណ្តាលស្តីពី បម្រែបម្រួលអាកាសធាតុ និងការត្រៀមបង្ការគ្រោះភ័យនៃគ្រោះមហន្តរាយ ដល់ មន្ត្រីរបស់នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ នាថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១២ នៅនាយកដ្ឋានអភិវឌ្ឍន៍ សហគមន៍។
- ចូលរួមប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីផ្លូវថ្នល់ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែ មីនា ឆ្នាំ២០១២ នៅសាលប្រជុំជាន់ទី៤ ក្រសួងអភិវឌ្ឍន៍ជនបទ។
- ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីផែនការបញ្ជ្រាបការគ្រប់គ្រង និងកាត់បន្ថយគ្រោះភ័យនៃគ្រោះមហន្តរាយក្នុង ផែនការអភិវឌ្ឍន៍ជនបទ ថ្ងៃទី១២-១៣ ខែមីនា ឆ្នាំ ២០១២ នៅខេត្តព្រះសីហនុ។
- ចូលរួមសម័យប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០១២ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
- ចូលរួមប្រជុំលើកទី១៤ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១២ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ សាលប្រជុំជាន់ទី។
- ចូលរួមសិក្ខាសាលាចុងក្រោយស្តីពី “ការវាយតម្លៃបរិស្ថានយុទ្ធសាស្ត្រលើសម្ពោធភិវឌ្ឍន៍ក្នុងរបៀងសេដ្ឋកិច្ច ភាគខាងត្បូង-តំបន់ជួរភ្នំក្រវាញ និងតំបន់ខ្ពង់រាបភាគបូព៌ា ” ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០១២ នៅខេត្តព្រះសីហនុ។
- ចូលរួមសិក្ខាសាលា ពិគ្រោះយោបល់លើការរៀបចំគម្រោងអភិវឌ្ឍការចិញ្ចឹមមាន់ជាលក្ខណៈដៃគូ ដែល ប្រព្រឹត្តទៅនារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១២ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
- ចូលរួមសិក្ខាសាលាផ្សព្វផ្សាយ “ ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័ររបស់ក្រសួងអភិវឌ្ឍន៍ជនបទ ឆ្នាំ ២០១២ ២០១៦ ” នៅសាលប្រជុំជាន់ទី៣ ក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០១។
គ-សកម្មភាពរីកចម្រើនរបស់នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍
១-សកម្មភាពការងារអភិវឌ្ឍន៍មូលដ្ឋាន
- រៀបចំផែនការថវិកាតាមកម្មវិធីឆ្នាំ ២០១២ ។
- ចូលរួមប្រជុំស្តីពី “ ផែនការបណ្តុះបណ្តាល ” ក្រោមកិច្ចសហការជាមួយ KOICA នៅសាលប្រជុំជាន់ទី៣ ក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១។
- រៀបចំឯកសារមេរៀនស្តីពី វិធីសាស្ត្រអភិវឌ្ឍន៍សហគមន៍ និងការទ្រទ្រងជីវភាពគ្រួសារ។
២- សកម្មភាពការងារសន្តិសុខស្បៀង
- ចូលរួមប្រជុំស្តីពី “ ផែនការបណ្តុះបណ្តាល ” ក្រោមកិច្ចសហការជាមួយ KOICA នៅសាលប្រជុំជាន់ទី៣ ក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១។
- រៀបចំផែនការថវិកាតាមកម្មវិធី ឆ្នាំ២០១។
- ចូលរួមប្រជុំក្រុមការងារបច្ចេកទេសស្តីពី “ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ” នៅទីស្តីការគណៈរដ្ឋមន្ត្រី កាល ពីថ្ងៃទី ២៥ ខែ មករា ឆ្នាំ២០១២ ។
- ចូលរួមសិក្ខាសាលាស្តីពី “ គម្រោងបង្កើតផែនការមេសម្រាប់ទីភ្នាក់ងារសម្របសម្រួលការជម្រុញវិនិយោគក្នុង វិស័យកសិកម្ម ដែលរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គាំទ្រដោយ KOICA នាថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១។
៣-សកម្មភាពការងារអប់រំក្រៅប្រព័ន្ធ
- រៀបចំផែនការថវិកាតាមកម្មវិធី ឆ្នាំ ២០១។
- រៀបចំឯកសារមេរៀន ស្តីពី បម្រែបម្រួលអាកាសធាតុ និងការត្រៀមបង្ការគ្រោះមហន្តរាយ។
៤-សកម្មភាពការងារមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍
- វគ្គបណ្តុះបណ្តាលកុំព្យូទ័រ ចំនួន ០៣វគ្គ សិក្ខាកាម ៣០នាក់ ស្រី ១៧នាក់
- វគ្គបណ្តុះបណ្តាលភាសាអង់គ្លេស ចំនួន ០២ថ្នាក់ សិស្ស ៦៨នាក់ ស្រី ៤០នាក់
- វគ្គបណ្តុះបណ្តាលជួសជុលម៉ូតូ ចំនួន ០១វគ្គ សិក្ខាកាម ២៧នាក់
- វគ្គបណ្តុះបណ្តាលជួសជុលម៉ាស៊ីនគោយន្ត ចំនួន ០១វគ្គ សិក្ខាកាម ១៨នាក់
គ.ទិសដៅបន្ត
- ត្រៀមអនុវត្តគម្រោងថវិកាតាមកម្មវិធីឆ្នាំ ២០១២ របស់នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ។
III.សកម្មភាពអភិវឌ្ឍន៍សហគមន៍តាមមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត
ក-សកម្មភាពការងារ
ខេត្តបន្ទាយមានជ័យ
- បានរៀបចំសមាសភាព គ.អ.ភ ចំនួន៦៤៧ភូមិ ស្មើ ១០០% មានសមាជិក ៥៣១១នាក់ ក្នុងនោះស្រី១១៥៧ នាក់។
- មន្ត្រីរបស់ការិយាល័យសហគមន៍ បានបញ្ចប់ការធ្វើបញ្ជីសមាសភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិគ្រប់ភូមិ។
- រៀបចំវគ្គបណ្តុះបណ្តាល គ.អ.ភ.សាកល្បងចំនួន ៣វគ្គស្ថិតនៅ ក្នុងឃុំតាបែន ស្រុកស្វាយចេក ១វគ្គ និងឃុំ សឿ ស្រុកមង្គលបូរី ២វគ្គ សរុបសិក្ខាកាម ១២៦នាក់ក្នុងនោះស្រី ២១នាក់ មកពីភូមិចំនួន១៨ភូមិនៅ សប្តាហ៍ ទី១ នៃខែមេសាដែលបានទទួលការឧបម្ថត្ភពីអង្គការទឹកស្អាត១០០។
ខេត្តស្វាយរៀង
- បានបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទចំនួន ២០នាក់ ស្រី ០២នាក់ (ថ្នាក់ខេត្ត ០៩នាក់ ថ្នាក់ស្រុក ក្រុង ១១នាក់) ស្តីពីជំនាញគ្រូបង្គោល, ការអភិវឌ្ឍន៍ជនបទដោយមានការចូលរួម, ការ អភិវឌ្ឍន៍ជនបទ (Saemaul Undong), និងការគ្រប់គ្រងគម្រោង (ពីផែនការទៅវាយតម្លៃ) ដោយប្រើរយៈពេល ០៥ថ្ងៃ (ថ្ងៃទី៣០,៣១ ខែមករា និងថ្ងៃទី១,២,៣ ខែកុម្ភៈ ឆ្នាំ២០១២) នៅមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្វាយរៀង។
- បានបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព គ.អ.ភ ចំនួន ១៨វគ្គ = ៧៥១នាក់ ស្រី២៨៨នាក់ ស្តីពីគោលគំនិត
នៃការអភិវឌ្ឍន៍សហគមន៍ និងផែនការសកម្មភាពអភិវឌ្ឍន៍ភូមិ ដោយប្រើរយៈពេល ០៣ថ្ងៃ/០១វគ្គ នៅឃុំ
តាសួស ០៣វគ្គ ឃុំគោកព្រីង ០៤វគ្គ និងឃុំអង្គតាសូ ០២វគ្គ ស្រុកស្វាយជ្រំ អង្គប្រស្រែ ០៤វគ្គ និងឃុំអណ្តូង ត្របែក ០២វគ្គ និងឃុំត្រពាំងស្តៅ ០៣វគ្គ ស្រុករមាសហែក ខេត្តស្វាយរៀង។
ខេត្តកំពង់ស្ពឺ
- តាមដានសកម្មភាពធនាគារសត្វ នៅភូមិសំប៉ាន ឃុំតាំងក្រូច ស្រុកសំរោង៣លើក។
- តាមដានសកម្មភាពកសិករចំនួន០៣គ្រួសារ សាកល្បងអនុវត្តគម្រោងសន្តិសុខស្បៀងនៅភូមិក្រាំងល្ហុង ឃុំ មហាសាំង ស្រុកភ្នំស្រួច ចំនួន៣លើក។
- ចុះរៀបចំ គ.អ.ភ បានចំនួន៥ភូមិ ក្នុងឃុំក្សេមក្សន្ត ស្រុកឧដុង្គ។
ទិសដៅបន្ត
- ត្រៀមបើកវគ្គបណ្តុះបណ្តាល គ.អ.ភ ចំនួន៨១វគ្គ មានសិក្ខាកាមចូលរួមចំនួន ២.៨១៤នាក់ ស្រីចំនួន ១.២០៦នាក់ ចំនួន៥ស្រុក ២៤ឃុំ ៤០២ភូមិ។
- បន្តតាមដានសកម្មភាព និងពង្រីកកសិករគ្រួសារសាកល្បងអនុវត្តគម្រោងសន្តិសុខស្បៀងនៅភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួចបន្តទៀត។
- បន្តតាមដានសកម្មភាព ធនាគារសត្វនៅភូមិសំប៉ាន ឃុំតាំងក្រូច ស្រុក
ខេត្តក្រចេះ
- ចុះរៀបចំបង្កើត គ.អ.ភ បាន៥០ភូមិ នៅក្នុងស្រុកឆ្លូង មាន៨ឃុំ ដែលមានសមាជិកសរុបចំនួន៤១៨នាក់ ក្នុង នោះស្ត្រីចំនួន ១៤២នាក់។
- ចុះបណ្តុះបណ្តាល គ.អ.ភ និងជនបង្គោលភូមិ ស្តីពីតួនាទី និងភារកិច្ចបាន២វគ្គ ស្មើ ២ភូមិ មានភូមិព្រៃគោ និងភូមិបឹងកៀប ក្នុងឃុំដំរីផុង ស្រុកឆ្លូងដែលមានអ្នកចូលរួមចំនួន៣៨នាក់ មានស្ត្រី១៤នាក់។
ខ-ខេត្តមិនបានទទួលរបាយការណ៍
ខេត្តរតនគីរី កំពង់ចាម បាត់ដំបង កណ្តាល កែប កំពត កំពង់ធំ ស្ទឹងត្រែង ព្រះវិហារ មណ្ឌលគិរី ប៉ៃលិន ឧត្តរមានជ័យ ព្រៃវែង រាជធានីភ្នំពេញ ព្រះសីហនុ ពោធិសាត់ កោះកុង មណ្ឌលគិរី តាកែវ និងសៀមរាប។







