ក. ស្ថានភាពទូទៅៈ
នាយកដ្ឋានថែទាំសុខភាពជនបទមានបុគ្គលិកមន្ដ្រីរាជការសរុបចំនួន ៤៨ នាក់ ក្នុងនោះ
- វេជ្ជបណ្ឌិតចំនួន ៥ នាក់ (ស្ដ្រី ១ នាក់ )
- ឱសថការី-ឱសថការិនីចំនួន ៧ នាក់ (បុរស ១ នាក់ )
- គ្រូពេទ្យមធ្យមចំនួន ៥ នាក់ (ស្ដ្រី ១ នាក់ )
- គិលានុប្បដ្ឋាកយិកា-គិលានុប្បដ្ឋាកយិការិនីចំនួន ៧ នាក់
- និងមន្ដ្រីមានចំណេះដឹងផ្សេងៗចំនួន ២៤ នាក់។
នាយកដ្ឋានថែទាំសុខភាពជនបទមានការិយាល័យជំនាញចំនួន៤គឺ៖ ការិយាល័យរដ្ឋបាល និង កិច្ចការទូទៅ ការិយាល័យបណ្ដុះបណ្ដាលសហគមន៍ ការិយាល័យអប់រំសុខភាពសហគមន៍ ការិយាល័យអនាម័យបរិស្ថាន និងមាន ការិយាល័យថែទាំសុខភាពជនបទទាំង ២៤ រាជធានី ខេត្ដ ។ ការគ្រប់គ្រង និងដឹកនាំនាយកដ្ឋានមានប្រធាន ០១រូប និងអនុប្រធាននាយកដ្ឋានចំនួន ០៦ រូប។
ខ. គោលបំណងៈ
លើកកម្ពស់ការប្រតិបត្ដិការអនាម័យ នៅសហគមន៍ជនបទ ដោយអនុវត្ដសារបីសំខាន់គឺ៖ ១-ការប្រើប្រាស់បង្គន់ អនាម័យ ២-មានទម្លាប់លាងសម្អាតដៃជាមួយសាប៊ូក្រោយពេលបន្ទោបង់ និងមុនបរិភោគអាហារ ៣-ហូបទឹកមាន សុវត្ថិភាព ក្នុងគោលដៅដើម្បីសម្រេចឱ្យបាននូវទស្សនៈវិស័យនៃគោលនយោបាយជាតិ ស្ដីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និង អនាម័យជនបទដែលបានកំណត់ថា៖ នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទត្រូវមានសេវាផ្គត់ផ្គង់ទឹក ស្អាត និងអនាម័យគ្រប់គ្រាន់ហើយរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្ដរភាព និងគោលដៅអភិវឌ្ឍន៍ សហស្សវត្សរ៍កម្ពុជាឆ្នាំ២០១៥ ដែលកំណត់ថា៖ ប្រជាពលរដ្ឋកម្ពុជារស់នៅជនបទ ៣០% មានលទ្ធភាពប្រើប្រាស់ បង្គន់អនាម័យ និងប្រតិបត្ដិអនាម័យប្រកបដោយនិរន្ដរភាព។
គ. លទ្ធផលសម្រេចបានៈ
គ.១ ការងារនាយកដ្ឋាន (ថ្នាក់ជាតិ)
+សកម្មភាពលើកកម្ពស់អនាម័យតាមរយៈថវិកាជាតិ
‑ថ្ងៃទី២៨ ខែ មីនា ឆ្នាំ ២០១២ បានចុះពិនិត្យទីតាំង និងចាប់ដំណើរការសាងសង់បង្គន់ អនាម័យនៅក្នុងសកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ខេត្តព្រៃវែងចំនួន ២ខ្នង ស្មើនឹង ៨ បន្ទប់។ សមាសភាពចូលរួមមាន ថ្នាក់ជាតិ ក្រុមការងារថ្នាក់ខេត្ត លោកសកលវិទ្យាធិការ សកលវិទ្យាធិការ រង និងអ្នកម៉ៅការសាងសង់សរុបចំនួន៧ នាក់។
+សកម្មភាពកម្មវិធីលើកកម្ពស់អនាម័យសហគមន៍(Hygiene Promotion)
‑ ថ្ងៃទី ១៩ - ២២ ខែ មីនា ឆ្នាំ២០១២ បើកវគ្គបណ្តុះបណ្តាលស្តីពីការលើកកម្ពស់អនាម័យនៅ ខេត្តកែបនៅសាលប្រជុំផ្ទះសំណាក់ពន្លឺឆ្នេរត្រជាក់ចិត្ត។ សមាសភាពចូលរួម ក្រុមការងារថ្នាក់ជាតិ ក្រុមការងារថ្នាក់ខេត្ត ស្រុក ក្រុមប្រឹក្សាឃុំ និង គ.ក.ន.ក សរុបចំនួន ១១នាក់។
‑ ថ្ងៃទី ១៩ - ២២ ខែ មីនា ឆ្នាំ២០១២ បើកវគ្គបណ្តុះបណ្តាលស្តីពីការលើកកម្ពស់អនាម័យនៅខេត្ត ប៉ៃលិន សាលប្រជុំផ្ទះសំណាក់ត្បូងទទឺម។ សមាសភាពចូលរួម ក្រុមការងារថ្នាក់ជាតិ ក្រុមការងារថ្នាក់ ខេត្ត ស្រុក ក្រុមប្រឹក្សាឃុំ និង គ.ក.ន.ក សរុបចំនួន ១២នាក់។
+សកម្មភាពកម្មវិធីសហគមន៍ ដឹកនាំអនាម័យ (Community Led Total Sanitation)
‑ ពីថ្ងៃទី០៣ ដល់ ០៦ ខែមករា ឆ្នាំ២០១២ ត្រួតពិនិត្យតាមដានការលើកម្ពស់អនាម័យជនបទ តាម រយៈស្ថាប័នសាសនា នៅភូមិភគ្គនេស្ស, ស្គរដាច, ត្នោតទ្រេត, តាកោ ឃុំតាកោ ស្រុក ពោធិ៍រាង និង ថ្នល់ជ័យ, ខ្យោកត្បូង ឃុំពពិស ស្រុកស្វាយអន្ទរ ខេត្ត ព្រៃវែង។ សមាសភាពចូលរួមក្រុមការងារ ថ្នាក់ជាតិ, ក្រុមការងារថ្នាក់ខេត្ត/ស្រុក, ក្រុមការងារមន្ទីរធម្មការខេត្ត និងរួមទាំងអាជ្ញារធរឃុំ ដែល សរុបចំនួន ៩ នាក់ ស្រី ២នាក់។
‑ ពីថ្ងៃទី០៣ ដល់ ០៦ ខែមករា ឆ្នាំ២០១២ ត្រួតពិនិត្យតាមដានការលើកម្ពស់អនាម័យជនបទ តាម រយៈស្ថាប័នសាសនា នៅភូមិដីក្រហម, ភូមិអង្កោល, ភូមិសូភាស, ភូមិស្រប, ឃុំសូភាស, ស្រុក ស្ទឹងត្រង់ ខេត្តកំពង់ចាម ។សមាសភាពចូលរួមមាន ក្រុមការងារថ្នាក់ ជាតិ, ក្រុមការងារថ្នាក់ខេត្ត/ ស្រុក, ក្រុមការងារមន្ទីរធម្មការខេត្ត និងរួមទាំងអាជ្ញាធរឃុំ សរុបចំនួន ៨ នាក់ ស្រី ២នាក់។
‑ ពីថ្ងៃទី០៥ ដល់ ០៦ ខែមករា ឆ្នាំ២០១២ ប្រជុំតំបន់ កំពង់ចាម ដើម្បីបន្ស៊ីផែនការ រវាងថ្នាក់ជាតិ និងថ្នាក់ខេត្ត នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី។សមាសភាពចូលរួម មានក្រុមការងារថ្នាក់ជាតិ ក្រុមការងារខេត្តទាំង ៥ ក្រុមការងារ Unicef សរុបអ្នកចូលរួម ចំនួន ៣០ នាក់ ស្រី ០៦នាក់។
‑ ពីថ្ងៃទី ០៩ ដល់ ១០ ខែមករា ឆ្នាំ២០១២ សិក្ខាសាលាពិគ្រោះយោបល់ ដើម្បីកែសម្រួលសេចក្តី ណែនាំ ស្តីពីការលើកកម្ពស់អនាម័យជនបទ តាមរយៈទីផ្សារអនាម័យនៅសណ្ឋាគារអាស៊ី ខេត្ត កំពង់ឆ្នាំង។ សមាសភាពចូលរួមមាន ក្រុមការងារថ្នាក់ជាតិ ក្រុមការងារថ្នាក់ ខេត្តទាំង ៧ ក្រុម ការងារអង្គការដៃគូរអភិវឌ្ឍន៍ទាំង ៧ ដែលសរុបអ្នកចូលរួមទាំងអស់ ចំនួន ៣១នាក់។
‑ ពីថ្ងៃទី១១ ដល់ ១២ ខែមករា ឆ្នាំ២០១២ ទស្សនៈកិច្ចសិក្សាអំពីការលើកកម្ពស់អនាម័យ តាមរយៈ គ្រួសារក្រីក្រ អង្គការ Child Fund and Sa at Cambodia នៅខេត្តស្វាយរៀង។ សមាសភាព ចូលរួមមានក្រុមការងារថ្នាក់ជាតិ ក្រុមការងារថ្នាក់ខេត្ត ក្រុមការងារមន្ទីរផែនការខេត្ត ក្រុមប្រឹក្សា ឃុំ មេភូមិ និងក្រុមការងារអង្គការ សរុបចំនួន ១៧នាក់ ។
‑ ពីថ្ងៃទី១៣ ដល់ ១៤ ខែមករា ឆ្នាំ២០១២ ត្រួតពិនិត្យតាមដានការអនុវត្តការលើកកម្ពស់អនាម័យ តាមរយៈគ្រួសារក្រីក្រនៅភូមិចុង និងភូមិត្រាច ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ សមាសភាពចូលរួមមាន ក្រុមការងារថ្នាក់ជាតិ ក្រុមការងារថ្នាក់ខេត្ត ក្រុមប្រឹក្សាឃុំ សរុបចំនួន ៥នាក់។
‑ ពីថ្ងៃទី១៥ ដល់ ១៨ ខែមករា ឆ្នាំ២០១២ ត្រួតពិនិត្យតាមដានការអនុវត្តការលើកកម្ពស់អនាម័យ ជនបទតាមរយៈស្ថាប័នសាសនានៅភូមិភគ្គនេស្ស, ស្គរដាច, ត្នោតទ្រេត, តាកោ ឃុំតាកោ ស្រុក ពោធិ៍រាង និងថ្នល់ជ័យ, ខ្យោកត្បូង ឃុំពពិស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ សមាសភាពចូល រួមមាន ក្រុមការងារថ្នាក់ជាតិ, ក្រុមការងារថ្នាក់ខេត្ត/ស្រុក, ក្រុមការងារមន្ទីរធម្មការខេត្ត និងរួម ទាំងអាជ្ញាធរឃុំ សរុបចំនួន ៩នាក់ ស្រី ២នាក់។
‑ ពីថ្ងៃទី១៥ ដល់ ១៨ ខែមករា ឆ្នាំ២០១២ ត្រួតពិនិត្យតាមដានការអនុវត្តការលើកកម្ពស់អនាម័យ ជនបទតាមរយៈស្ថាប័នសាសនានៅ ភូមិដីក្រហម, ភូមិអង្កោល, ភូមិសូភាស, ភូមិស្រប, ឃុំសូ ភាស, ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សមាសភាពចូលរួមមាន ក្រុមការងារថ្នាក់ជាតិ, ក្រុមការងារ ថ្នាក់ខេត្ត/ស្រុក, ក្រុមការងារមន្ទីរធម្មការខេត្ត និងរួមទាំង អាជ្ញារធរឃុំ ដែលសរុបចំនួន ៨នាក់។
‑ ពីថ្ងៃទី១៨ ដល់ ១៩ ខែមករា ឆ្នាំ២០១២ ប្រជុំតំបន់ភ្នំពេញនៅមន្ទីអភិវឌ្ឍន៍ជនបទខេត្តស្វាយ រៀង។ សមាសភាពចូលរួមមាន ក្រុមការងារថ្នាក់ជាតិ(CLTS,HP and DRWS) ក្រុមការងារ Unicef ក្រុមការងាររាជធានី ខេត្តទាំង ៤ សរុបចំនួន ២៤នាក់។
‑ ពីថ្ងៃទី១៩ ដល់ ២០ ខែមករា ឆ្នាំ២០១២ ប្រជុំស្តីពីការពិនិត្យឡើងវិញអំពីការអនុវត្ត គម្រោងលើក កម្ពស់អនាម័យជនបទតាមរយៈគ្រួសារក្រីក្រ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ព្រៃវែង។ សមាសភាព ចូលរួមមាន ក្រុមការងារថ្នាក់ជាតិ ក្រុមការងារថ្នាក់ខេត្ត ក្រុមការងារ Unicef ក្រុមការងារមន្ទីរ ផែនការខេត្ត ក្រុមប្រឹក្សាឃុំ ព្រៃវែង និងស្វាយរៀង សរុបអ្នកចូល រួម ២៣នាក់។
‑ ពីថ្ងៃទី២២ ដល់ ២៣ ខែមករា ឆ្នាំ២០១២ ប្រជុំតំបន់បាត់ដំបង ដើម្បីបន្ស៊ីផែនការ រវាងថ្នាក់ជាតិ និងថ្នាក់ខេត្ត នៅខេត្តប៉ៃលិន ភោជនីយដ្ឋាន Bamboo។ សមាសភាពចូលរួមមាន ក្រុមការងារ ថ្នាក់ជាតិ (CLTS,HP and DRWS) ក្រុមការងារ Unicef ក្រុមការងារ ខេត្ត ទាំង ៥ សរុបចំនួន ៣២នាក់។
‑ ពីថ្ងៃទី ២៤ ដល់ ២៧ខែមករា ឆ្នាំ២០១២ ត្រួតពិនិត្យតាមដានការអនុវត្តសកម្មភាពទីផ្សារ អនាម័យក្នុងគម្រោង IDE នៅឃុំជីផុច, ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។ សមាសភាព ចូលរួមមាន ក្រុមការងារថ្នាក់ជាតិ ក្រុមការងារថ្នាក់ខេត្ត និងរួមទាំងក្រុមប្រឹក្សា ឃុំ សរុបអ្នកចូលរួម ចំនួន ១១នាក់។
‑ ពីថ្ងៃទី ២៨ ដល់ ៣១ ខែមករា ឆ្នាំ២០១២ ត្រួតពិនិត្យតាមដានការអនុវត្តសកម្មភាពទីផ្សារ អនាម័យក្នុងគម្រោង WaterSHED-Cambodia នៅឃុំទួលអំពិល; ឃុំផុង; ស្រុកបសែដ្ឋ ខេត្ត កំពង់ស្ពឺ។ សមាសភាពចូលរួមមាន ក្រុមការងារថ្នាក់ជាតិ ក្រុមការងារថ្នាក់ ខេត្តក្រុមប្រឹក្សាឃុំ សរុប អ្នកចូលរួមចំនួន ១១នាក់។
‑ ពីថ្ងៃទី០៧ ដល់ ០៩ ខែកុម្ភៈ ឆ្នាំ២០១២ ទស្សនៈកិច្ចសិក្សា ស្តីពីការអនុវត្តកម្មវិធីទីផ្សារអនាម័យ ដែលអនុវត្តដោយអង្គការ WaterSHED នៅភូមិតាអូរត្បូង ឃុំតាអូរ ស្រុគិរីវង់និង ភូមិអញ្ចាញ ឃុំជើងកួន ស្រុកសំរោង ខេត្តតាកែវ។ សមាសភាពចូលរួមមាន ក្រុមការងារ ថ្នាក់ជាតិ, ក្រុមការងារ UNICEF, ក្រុមការងារថ្នាក់ខេត្តទាំង៥, ក្រុមការងារមន្ទីរអភិវឌ្ឍន៍ ជនបទខេត្តតាកែវ ក្រុមជាង ផលិតបង្គន់ និងរួមទាំងអាជ្ញារធរឃុំ ដែលសរុបអ្នកចូលរួម មានចំនួន ៣២នាក់ ស្រី៣នាក់។
‑ ពីថ្ងៃទីថ្ងៃទី ១៣ ដល់ ១៦ ខែកុម្ភៈ ឆ្នាំ២០១២ ត្រួតពិនិត្យតាមដានការអនុវត្តកម្មវិធីទីផ្សារ អនាម័យតាមរយៈការប្រើប្រាស់ ប្រាក់កំចីឥណទានពីស្ថាប័នមីក្រូហិរញ្ញវត្ថុជាមួយ អង្គការ WaterSHED នៅភូមិប្រកិល ឃុំព្រះស្រែ ស្រុកឧត្តុង និងភូមិព្រៃស្រោង ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ សមាសភាពចូលរួមមាន ក្រុមការងារថ្នាក់ជាតិ ក្រុមការងារមន្ទីរអភវឌ្ឍន៍ជនបទ ខេត្ត ក្រុមប្រឹក្សាឃុំ ក្រុមការងារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំង២ ក្រុម ការងារ WaterSHEDដែល សរុបអ្នកចូលរួមមានចំនួន ២២ នាក់។
‑ ពីថ្ងៃទីថ្ងៃទី ២១ ដល់ ២៤ ខែកុម្ភៈ ឆ្នាំ២០១២ ត្រួតពិនិត្យតាមដានការអនុវត្តកម្មវិធីទីផ្សារ អនាម័យជាមួយអង្គការ iDE នៅភូមិប្រស្រែ ក្នុងឃុំកញ្ជ្រៀច និងភូមិសាឡូង ក្នុងឃុំ ក្តឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ សមាសភាពចូលរួមមាន ក្រុមការងារថ្នាក់ជាតិ ក្រុមការងារមន្ទីរ អភវឌ្ឍន៍ជនបទខេត្ត ក្រុមប្រឹក្សាឃុំ ក្រុមការងារ iDE ដែលសរុបអ្នកចូល រួមមានចំនួន ១១ នាក់។
‑ ពីថ្ងៃទី១៤ ដល់ ១៧ ខែមីនា ឆ្នាំ២០១២ ត្រួតពិនិត្យតាមដានការអនុវត្តកម្មវិធីទីផ្សារអនាម័យ ដែលអនុវត្តដោយអង្គការ iDE នៅឃុំគោកគង់លិច, ស្រុកកញ្ជ្រៀច និងឃុំស្វាយអន្ទរ, ស្រុកស្វាយ អន្ទរ ខេត្តព្រៃវែង។ សមាសភាពចូលរួមមាន ក្រុមការងារថ្នាក់ជាតិ ក្រុមការងារមន្ទីរអភវឌ្ឍន៍ ជនបទខេត្ត ក្រុមប្រឹក្សាឃុំ ក្រុមការងារ iDE ដែលសរុបអ្នកចូលរួមមានចំនួន ១១ នាក់។
‑ ពីថ្ងៃទី១៩ ដល់ ២០ ខែមីនា ឆ្នាំ២០១២ បើកវគ្គបណ្តុះបណ្តាលបំប៉នសម្រាប់អ្នកផ្គត់ផ្គង់ និង ភ្នាក់ងារផ្សព្វផ្សាយលក់ក្នុងកម្មវិធីទីផ្សារអនាម័យ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់។ សមាសភាពចូលរួមមាន ក្រុមការងារថ្នាក់ជាតិ, ក្រុមភ្នាក់ងារផ្សព្វផ្សាយលក់, ក្រុមការងារអង្គការ ដៃគូរ ក្រុមអ្នកផ្គត់ផ្គង់, ក្រុមការងារ PDRDs ដែលសរុបមានចំនួន ៣២នាក់ ស្រី ២នាក់។
+សកម្មភាពកម្មវិធីទឹកស្អាត និងអនាម័យតាមសាលារៀន និងសហគមន៍ (School and Community Water Sanitation and Hygiene)
‑ ពីថ្ងៃទី ២០ ដល់ ២២ ខែមីនា ឆ្នាំ២០១២ចុះសិក្សាស្ថានភាពអនាម័យភូមិនៅក្នុងស្រុកស្ទោង ឃុំសំព្រោច ភូមិប្រដិត សាលាបឋមសិក្សាប្រដិត និងភូមិត្រាចជ្រុំ សាលាបឋមសិក្សាត្រាចជ្រុំ។ ស្រុកសណ្តាន់ ឃុំងន ភូមិវាយព្រីងលើ សាលាបឋមសិក្សាព្រីងលើ និងភូមិស្រឡៅ។ ស្រុកសន្ទុក ឃុំទីពោធិ៍ ភូមិផ្លុង សាលាបឋមសិក្សាផ្លុង និងភូមិពោធិ៍ខាវ ភូមិបញ្ញាជី សាលាបឋមសិក្សាបញ្ញាជី។ សមាសភាពចូលរួមមាន ក្រុមការងារថ្នាក់ជាតិ ក្រុមការងារថ្នាក់ខេត្ត/ស្រុក អាជ្ញាធរភូមិ/ឃុំ និងលោកនាយកសាលា សរុបចំនួន២០នាក់។
គ.២ ការងារការិយាល័យថែទាំសុខភាពជនបទ (ថ្នាក់ខេត្ដ)
១-ខេត្តកណ្តាលៈ
- (គ្មានសកម្មភាព)
២-ខេត្តតាកែវៈ
- មន្ទីរអភិវឌ្ឍន៏ជនបទខេត្ត បានសហការជាមួយ អង្គការ World Vision បាន ៖
- ចុះបំផុស អប់រំកម្មវិធី សហគមន៍ដឹកនាំអនុវត្តអនាម័យដល់ប្រជាពលរដ្ឋក្នុងខែ ត្រីមាសទី១នេះ សម្រេចបាន១៤លើកនៅឃុំ សោម.តាអូរ ចំនួន ៣ ភូមិ និងស្រុកបាទី ឃុំ ក្រាំងលាវចំនួន ៤ភូមិ ស្រុកកោះអណ្តែត ឃុំព្រៃខ្លា ចំនួន ៣ភូមិ មានប្រជាពលរដ្ឋចូលរួមចំនួន ៨៥៨នាក់ ស្ត្រី ៦៣៧ នាក់ និងកុមារចំនួន ៤៨៣នាក់ព្រមទាំងមានប្រជាពលរដ្ឋស្មគ្រ័ចិត្តសាងសង់បង្គន់ចំនួន ៣៦៣ គ្រួសារ ។
- ចុះផ្សព្វផ្សាយការប្រើប្រាស់ទឹកស្អាត និងទុកដាក់ទឹកឲ្យមានសុវត្ថិភាព មានប្រជាពលរដ្ឋចូល រួមចំនួន១៥០ នាក់ ស្ត្រី ១០៩ នាក់ នៅស្រុក សំរោង ឃុំ ស្លា ។
- បើកវគ្គបណ្តុះបណ្តាលដល់អ្នកសម្របសម្រួលអនាម័យភូមិស្តីពីកម្មវិធីទឹកស្អាត និងអនាម័យ សាលារៀន និងសហគមន៍ មានអ្នកចូលរួមចំនួន ២៩ នាក់ នៅស្រុក កោះអណ្តែត ។
- បានបើកវគ្គបណ្តុះបណ្តាលជំនាញ ការធ្វើផែនការ ប្រាស្រ័យទាក់ទង និង ឥរិយាបទរបស់ មនុស្ស ចំនួន ៣ វគ្គ ដល់អ្នកសម្របសម្រួលអនាម័យភូមិ មានអ្នកចូលរួមចំនួន ១០៤ នាក់ ស្រី ៥៧ នាក់ នៅស្រុក បាទី និង ស្រុក គីរីវង់ ។
៣-ខេត្តស្វាយរៀងៈ
- បានចូលរួមសហការណ៍ជាមួយ អង្កការសន្តិសេនាបើកវគ្គផ្សព្វផ្សាយស្តីពី សហគមន៍ដឹកនាំ អនុវត្តអនាម័យនៅស្រុកស្វាយទាបមានសិក្ខាកាមចូលរួមចំនួន ១០១នាក់ ស្ត្រី ៦៩នាក់និងបាន ចុះបំផុស និងជំរុញសកម្មភាពសហគមន៍ដឹកនាំអនុវត្តអនាម័យឲ្យសហគមន៍ចូលរួមស្ម័គ្រចិត្ត សាងសង់បង្គន់អនាម័យតាមគ្រួសារនៅស្រុកចន្ទ្រា មានអ្នកចូលរួមចំនួន៤២នាក់ ស្ត្រី២២នាក់
- បានចុះជំរុញ និងត្រួតពិនិត្យសកម្មភាពសហគមន៍ដឹកនាំអនាម័យ(CLTS)តាមខ្នងផ្ទះនៅភូមិ អង្គក្ដួច ឃុំព្រៃគគី ស្រុកចន្ទ្រា ចំនួន ២១ ខ្នងផ្ទះ។ក្នុងនោះគ្រួសារបានសាងសង់បង្គន់ចំនួន ០៦គឺ បង្គន់ស្ងួត ០៤ និងបង្គន់ចាក់ទឹក ០។
- បានចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋសី្ដពីការប្រើប្រាស់ទឹកស្អាត និងអនាម័យចំនួន ០៥ លើក
វត្តមានចូលរួមចំនួន ១៣៨នាក់ ស្រី ៤៨ នាក់ នៅស្រុកកំពង់រោទិ៍។
- បានចូលរួមសិក្ខាសាលាស្ដីពីការផ្លាស់ប្ដូរឥរិយាបទ ដើម្បីសុខភាពកុមារតាមរយៈប្រាស្រ័យ ទាក់ទងនៅមន្ទីរសុខាភិបាលខេត្តស្វាយរៀង សិក្ខាកាមចូលរួមចំនួន ១១៤នាក់ ស្ត្រី ៤១នាក់។
- ប្រធានការិយាល័យសុខភាពជនបទ បានចូលរួមសិក្ខាសាលាគ្រូបង្គោល ស្ដីពីការប្រើប្រាស់ ឯកសារការណែនាំសាងសង់បង្គន់អនាម័យជាលក្ខណៈគ្រួសារនៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា ជប៉ុន។
៤-ខេត្តកំពង់ឆ្នាំងៈ
- ថ្ងៃទី ១២-១៤ ខែ មិនា ឆ្នាំ២០១២បានចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពី (ការប្រើ ប្រាស់ ឯកសារណែនាំបច្ចេកទេសសាងសង់បង្គន់អនាម័យ ជាលក្ខណៈគ្រួសារនៅតាមជនបទ) សិក្ខាកាមចូលរួមសរុប ៤៣នាក់ ស្រី ១០នាក់នៅក្រសួងអភិវឌ្ឍន៏ជនបទ (ឧបត្ថម្ភដោយ អង្គការ WSP)។
- បានបន្តចុះត្រួតពិនិត្យការងារ សាងសង់បង្គន់អនាម័យក្នុងស្រុកគោលដៅរបស់អង្គការ (CESVI)ក្នុងស្រុក ទឹកផុស ។
៥-ខេត្តកំពង់ស្ពឺៈ
- ចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីបច្ចេកទេសសាងសង់បង្គន់ រយៈពេល៣ថ្ងៃ នៅ រាជធានី ភ្នំពេញដែលមានមន្ត្រីចូលរួមចំនួន ១នាក់ ។
- ចុះត្រួតពិនិត្យការសាងសង់បង្គន់របស់សហគមន៍បានចំនួន ៣ភូមិ នៅស្រុកឧដុង្គ ។
៦-ខេត្តកំពតៈ
សហការជាមួយអង្គការ UNICEF
- បានចុៈតាមដានសកម្មភាពផ្គត់ផ្គង់ទឹកស្អាត និងអនាម័យតាមសាលារៀន និងសហគមន៍ នៅ ភូមិគោលដៅចំនួន ២០ ភូមិមាន ១០ឃុំក្នុងស្រុកទឹកឈូ។
- ចុៈចែកអំណោយសង្គ្រោៈបន្ទាន់ដល់គ្រួសារទឹកជំនន់ ចំនួន ៥០០នាក់ នៅ២ ភូមិ ២ឃុំ ក្នុង ស្រុកបន្ទាយមាស ។
- ចុៈស្រង់ទិន្នន័យចំនួនអណ្តូងដែលខូចខាតប៉ៈពាល់ដោយទឹកជំនន់នៅ៣ឃុំ ២ស្រុក ។
៧-ខេត្តកំពង់ធំៈ
- ក្រសួងអ.ជ.បបានផ្ដល់បង្គន់អនាម័យចំនួន២៥០ បង្គន់ ដល់ភូមិ១០ ស្រុក ប្រាសាទសំបូរ ឃុំ គោល និងសំបូរ ក្រោមការឧបត្ថមថវិកាតាមកម្មវិធី។ មន្ទីរបានចុះជ្រើសរើសជនបង្គោល សំរាប់ដឹកនាំសាងសង់បង្គន់បានចំនួន៤០នាក់។
៨-ខេត្តពាធិសាត់ៈ
- បានចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការប្រើប្រាស់ឯកសារណែនាំបច្ចេកទេសសាងសង់បង្គន់អនាម័យ ជាលក្ខណះគ្រួសារនៅតាមទីជនបទនៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន (CJCC) ។
៩-ខេត្តព្រះសីហនុៈ
- បានចុះទៅសិក្សាទីតាំងសម្រាប់ផ្តល់បង្គន់អនាម័យ ជូនដល់ប្រជាពលរដ្ឋសំរាប់ឆ្នាំ២០១២ នៅក្នុងឃុំសំរ៉ុង បឹងតាព្រហ្ម និងអូរជ្រៅ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
- បានចុះទៅធ្វើការបណ្តុះបណ្តាលជនបង្គោលអនាម័យភូមិ - ឃុំ អំពីកម្មវិធីទឹកស្អាត អនាម័យ តាមសហគមន៍និងសាលារៀន ដែលមានសមាសភាពមេភូមិ ក្រុមប្រឹក្សាឃុំនិងលោកគ្រូ អ្នក គ្រូជាជនបង្គោលបានចូលរួម ក្រោមកិច្ចសហការណ៍ជាមួយអង្គការ UNICEF ចំនួន៣ថ្ងៃនៅ ឃុំអូរជ្រៅ នៃស្រុកព្រៃនប់ដែលមានអ្នកចូលរួមចំនួន ៦៤នាក់ ស្រី៥ នាក់។
- បានចុះសម្រង់ឈ្មោះជនបង្គោលអនាម័យភូមិចំនួន៤០នាក់ សម្រាប់ជួយធ្វើការងារអនាម័យ តាមភូមិ ក្នុងឃុំសំរ៉ុង បឹងតាព្រហ្ម និងអូរជ្រៅ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
១០-ខេត្តកោះកុងៈ
- (គ្មានសកម្មភាព)
១១-ខេត្តបន្ទាយមានជ័យៈ
- សហការជាមួយមន្ត្រីរបស់កម្មវិធី UNICEFរៀបចំប្រជុំថ្នាក់ស្រុកផ្សព្វផ្សាយពីការងារអប់រំ អនាម័យនៅតាមសាលារៀន សហគមន៍ និងប្រជុំថ្នាក់ខេត្តជាមួយអង្គការក្រៅរដ្ឋាភិបាលដើម្បី រៀបចំផែនទីកម្មវិធីទឹកស្អាត និងអនាម័យ។
១២-ខេត្តប៉ៃលិនៈ
- ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១២ មន្ត្រីការិយាល័យសុខភាពបឋម ០៣នាក់បានចូលរួមសិក្ខាសា លា ស្តីពីវគ្គបណ្តុះបណ្តាលគ្រូបង្គោលដើម្បីការអភិវឌ្ឍន៍សហគមន៍។
- ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១២ មន្ត្រីការិយាល័យសុខភាពបឋម ០១នាក់ចូលរួមវគ្គផ្សព្វផ្សាយ និងស្វែងរកការគាំទ្រមតិ ស្តីពីការពន្យាកំណើត និងច្បាប់ពន្លូតកូនដោយសុវត្តិភាពនៅមន្ទីរ សុខាភិបាលខេត្ត។
- ថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០១២ មន្ត្រីការិយាល័យសុខភាពបឋម ០១នាក់បានចូលរួមទិវា វប្បធម៌ជាតិ ក្រោមពាក្យស្លោក (អ្វីៗទាំងអស់ដើម្បីនិរន្តរភាពវប្បធម៌)នៅសាលាខេត្តប៉ៃលិន ។
- ថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០១២ មន្ត្រីការិយាល័យសុខភាពបឋម០២នាក់ ចូលរួមអបអរសាទរ (ទិវា សិទ្ធិនារីអន្តរជាតិ៨មីនា)ក្រោមពាក្យស្លោក(អ្នកម្តាយដ៏ឆ្នើមរបស់ខ្ញុំ) ។
- ថ្ងៃទី១១ខែមីនា ឆ្នាំ២០១២មន្ត្រីការិយាល័យសុខភាពបឋម០១នាក់ចូលរួមពិធីសម្ភោធបើក ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ៥៧ ពីខេត្តបាត់ដំបង ខេត្តប៉ៃលិន ដល់ព្រំដែនថៃ ប្រព្រឹត្តធ្វើនៅភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។
- ថ្ងៃទី ១២ ខែមីនា ឆ្នាំ២០១២ មន្ត្រីការិយាល័យសុខភាពបឋម០១នាក់ ចូលរួមពិធីបញ្ចុះសីមា វត្តសាមគ្គីគីរីសំរិត (ហៅវត្តសាលាក្រៅ) ។
- ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១២ មន្ត្រីការិយាល័យសុខភាពបឋម ចូលរួមវគ្គផ្សព្វផ្សាយនិងស្វែង រកការគាំទ្រមតិស្តីពីការពន្យាកំណើតនិងច្បាប់ពន្លូតកូន ដោយសុវត្តិភាពនៅមន្ទីរសុខាភិបាល ខេត្ត ប៉ៃលិន ។
- ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១២ មន្ត្រីការិយាល័យសុខភាព ០៥នាក់ចុះជ្រើសរើស និងបង្កើត បណ្តាញ ភ្នាក់ងារអនាម័យស្មគ្រ័ចិត្តភូមិ ក្នុងមួយភូមិយក ០៤នាក់នៅក្នុងគោលដៅចំនួន១០ ភូមិមានដូចខាងក្រោម: ភូមិតាង៉ែនក្រោម, ភូមិក្ងោក, ភូមិស្ទឹងកាច់,ភូមិរថក្រោះឆេះ, ភូមិ ទឹកចេញ, ភូមិបឹងព្រលិត, ភូមិអូរអិល, ភូមិដូង, ភូមិស្លា, ភូមិបុស្អំ,នៅក្នុងឃុំស្ទឹងកាច់ ស្រុក សាលាក្រៅ។
- ថ្ងៃទី ១៩ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១២ មន្ត្រីការិយាល័យសុខភាពបឋម០៣នាក់ ចូលរួម ក្នុងវគ្គបណ្តុះបណ្តាលស្តីពីការលើកកម្ពស់អនាម័យ(ការលាងសម្អាតដៃជាមួយសាប៊ូ)រយៈពេល០៤ថ្ងៃ។
- ថ្ងៃទី១៤-១៧ ខែមីនា ឆ្នាំ២០១២ បានចូលរួមស្តីពីការការគ្រប់គ្រង់គ្រោះមហន្តរាយនៅខេត្តសៀមរាប
១៣-ខេត្តរតនៈគិរីៈ
- (គ្មានសកម្មភាព)
១៤-ខេត្តមណ្ឌលគិរីៈ
- បានចូលរួមក្នុងពិធីចុះអនុសារណៈយោគយល់គ្នា រវាងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ខេត្តជាមួយអង្គការសង្គមស៊ីវិលដែលធ្វើការងារអេដស៍ក្នុងខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព លោកជំទាវ ស៊ឹម ខេងខាំ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នាថ្ងៃទី ២២/០៣/ ២០១២ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត ។
បញ្ជាក់ៈ របាយការណ៍របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តផ្សេងៗទៀតផ្ញើមកយឺតឬមិនមានផើ្ញមកនាយកដ្ឋានទេ។
ឃ. ទិសដៅបន្ដៈ
ដើម្បីសម្រេចបាននូវការងារឆ្នាំ២០១២ទាំងការងារប្រើប្រាស់ថវិការដ្ឋ និងការងារសម្របសម្រួលសហការជាមួយ នឹងអង្គការជាដៃគូអភិវឌ្ឍន៍ នាយកដ្ឋានថែទាំសុខភាពជនបទបានលើកទិសដៅបន្ដសម្រាប់អនុវត្ដក្នុងខែបន្ដ និងត្រីមាស បន្ដបន្ទាប់ ក្នុងឆ្នាំ ២០១២ ដូចខាងក្រោមនេះ៖
‑ ជំរុញមន្ដ្រីប្រមូលទិន្នន័យជាមូលដ្ឋាននៅក្នុងខេត្ដគោលដៅទាំង ១០ (ខេត្ដ ព្រៃវែង, ស្វាយរៀង, កំពត, ព្រះសីហនុ, កោះកុង, កំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន និងកំពង់ធំ) ដែលមាន១៧ ស្រុក ២៥ ឃុំ ១០០ ភូមិ ជាតំបន់គោលដៅអនុវត្ត។
‑ ជំរុញការសាងសង់បង្គន់អនាម័យនៅសកលវិទ្យាល័យ ជា ស៊ីម កំចាយមារដោយប្រើប្រាស់ថវិការដ្ឋ
‑ បន្តរៀបចំកិច្ចសហការជាមួយនឹងអង្គការ Lien Aid, IDE, WaterShed, SNV លើកម្មវិធីទីផ្សារ អនាម័យ ។
‑ បន្តការរៀបចំផែនការ និងកិច្ចសហការនានាជាមួយនឹងអង្គការ Plan International-Cambodia ក្នុងកម្មវិធីលើកកម្ពស់អនាម័យជនបទ នៅកម្ពុជា ក្រោមជំនួយមូលនិធិសកលអនាម័យ ។
- បន្តកិច្ចសហការជាមួយនឹងអង្គការនានាជាដៃគូលើកម្មវិធីលើកកម្ពស់អនាម័យជនបទ ។
ង. បញ្ហាប្រឈមៈ
ថ្វីត្បិតតែ នាយកដ្ឋានថែទាំសុខភាពជនបទបានខិតខំពង្រឹងការអនុវត្ដកម្មវិធីនានា ដើម្បីលើកកម្ពស់អនាម័យ ជនបទក្នុងគោលដៅសម្រេចឱ្យបានទស្សនៈវិស័យគោលនយោបាយជាតិស្ដីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ និងគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា ២០១៥ តែយើងក៏នៅមានបញ្ហាប្រឈមមួយចំនួនផងដែរក្នុងនោះរួមមាន៖
‑ មិនទាន់មានទស្សនៈស្របគ្នាលើការប្រើប្រាស់ថវិកាសម្រាប់សកម្មភាពលើកកម្ពស់អនាម័យជាពិសេស ការឧបត្ថម្ភធនដល់គ្រួសារ ដើម្បីសាងសង់បង្គន់អនាម័យរវាងនាយកដ្ឋានជំនាញ និងអ្នកគ្រប់គ្រង គម្រោងនានាក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទ ដែលគាំទ្រដោយដៃគូអភិវឌ្ឍ។
‑ កង្វះថវិកាក្នុងការលើកកម្ពស់ការយល់ដឹង និងប្រតិបត្ដិអនាម័យ ។
‑ ទាមទារពេលវេលាវែង ដើម្បីជំរុញការផ្លាស់ប្ដូរទម្លាប់របស់ប្រជាជនក្នុងការប្រតិបត្ដិអនាម័យល្អ ។
‑ មានយុទ្ធសាស្ដ្រជាតិស្ដីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ២០១២-២០១៥ តែមិនទាន់មាន ផែនការសកម្មភាពដើម្បីអនុវត្ដយុទ្ធសាស្ដ្រនេះ ។
‑ កង្វះខាតធនធានមនុស្សនៅការិយាល័យអភិវឌ្ឍន៍ជនបទថ្នាក់ស្រុក ខណ្ឌ ដើម្បីជួយជំរុញការលើក កម្ពស់អនាម័យនៅតាមសហគមន៍។
ច. សេចក្ដីសន្និដ្ឋានៈ
ការអនុវត្ដកម្មវិធីលើកកម្ពស់អនាម័យជនបទគឺជាសកម្មភាពដែលទាមទារពេលវេលាវែង ពីព្រោះត្រូវធ្វើការផ្លាស់ ប្ដូរទម្លាប់ និងផ្នត់គំនិតរបស់ប្រជាជន។ ទន្ទឹមនឹងនេះ ការអនុវត្ដគ្មានការសម្របសម្រួលគ្នា និងឯកភាពគ្នាក៍ជាកត្ដាមួយ ឈានទៅរកភាពប្រទាំងប្រទើសគា្នលើការជំរុញ និងលើកម្ពស់អនាម័យនៅជនបទ។ ឈរលើស្មារតីនេះ នាយកដា្ឋនថែទាំ សុខភាពជនបទមានសំណូមពរមួយចំនួនដូចខាងក្រោមនេះ៖
១-ក្រោយពេលដែលយុទ្ធសាស្ដ្រជាតិ ស្ដីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទត្រូវបានអនុម័ត ដោយ ឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមការងារបច្ចេកទេសស្ដីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ រួចមក ការអនុវត្ដកម្មវិធីលើកកម្ពស់អនាម័យដែលគាំទ្រដោយដៃគូអភិវឌ្ឍនានាត្រូវផ្អែកលើយុទ្ធសាស្ដ្រនេះ និងត្រូវមាន កិច្ចសហការគ្នាឱ្យមានភាពរលូន និងឯកភាពគ្នាលើទស្សនៈផ្សេងៗក្នុងការជំរុញ និងលើកកម្ពស់អនាម័យនៅជនបទ។
២-ស្នើសុំឱ្យមានការបង្កើនថវិការដ្ឋលើសេវាទន់សម្រាប់ប្រើប្រាស់សកម្មភាពបំផុស និងជំរុញការយល់ដឹងរបស់ ប្រជាជន។
៣-រៀបចំឱ្យមានការផ្សព្វផ្សាយយុទ្ធសាស្ដ្រជាតិ ស្ដីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឱ្យបានទូលំ ទូលាយ ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ពន្ធ័ និងថ្នាក់ធ្វើសេចក្ដីសម្រេច (Decision Maker) ដើម្បីជំរុញការ អនុវត្ដឱ្យមានភាពរលូន និងប្រសិទ្ធភាពខ្ពស់ទាំងការប្រើប្រាស់ជំនួយ និងធនធានមនុស្ស លើការជំរុញ និងអភិវឌ្ឍវិស័យ លើកកម្ពស់អនាម័យជនបទ។







