MRD

  • Full Screen
  • Wide Screen
  • Narrow Screen
  • Increase font size
  • Default font size
  • Decrease font size

របាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ ២០១២ របស់នាយកដ្ឋាន​អភិវឌ្ឍន៍​សហគមន៍

I-សកម្មភាព​ការងារ​របស់​នាយកដ្ឋាន​អភិវឌ្ឍន៍​សហគមន៍

ក.ស្ថានភាព​មន្ត្រីរាជការ៖

- ចំនួន​មន្ត្រីរាជការ​សរុប ៖ ៣៦នាក់ ស្ត្រី ៖ ១១នាក់
1.ចំនួន​មន្ត្រីរាជការ​ដែល​ស្ថិតនៅក្នុង​ភាព​ទំនេរ​គ្មាន​បៀរ​វត្ស៖ គ្មាន
2.ចំនួន​មន្ត្រីរាជការ​ដែល​បាន​ទៅ​បំពេញបេសកកម្ម​នៅក្រៅ​ប្រទេស៖០២រូប
3.ចំនួន​មន្ត្រីរាជការ​សម្រាកលំហែ​មាតុភាព៖គ្មាន
4.ឈឺ​ចំនួន៖ ០១នាក់
5.ចំនួន​មន្ត្រីរាជការ​ដែល​សហកា​រ​ជាមួយ​អង្គការ និង​កម្មវិធី៖

ល.រ

នាម និង​គោត្តនាម

ភេទ

មុខងារ

សហការ​ជាមួយ​អង្គការ រឺ​កម្មវិធី

1

ឌៀប កា​ណូ​រ៉ា

អនុប្រធាននាយកដ្ឋាន

គម្រោង​ផ្គត់ផ្គង់​ទឹក និង​អនាម័យ​ជនបទ IMF

2

នុត សំភី

អនុប្រធាន​ការិយាល័យ

គម្រោង RIP

3

ឈុំ សុខ​គា

អនុប្រធាន​ការិយាល័យ

ក្រុម​ដឹកនាំ​ការងារ​ស្បៀង​ពលកម្ម (MRD)

4

កង សាន

មន្ត្រី

គម្រោង​ផ្គត់ផ្គង់​ទឹក និង​អនាម័យ​ជនបទ IMF

ខ-សកម្មភាព​ការងារផ្សេងៗ

- ចូលរួម​ប្រជុំពិភាក្សា​ក្នុង​ការធ្វើ​បច្ចុប្បន្នភាព​កម្រង​សេវាសាធារណៈ​ដែល​បាន​ចងក្រង​រួច និង​បន្ថែម​កម្រង​ព័​ត៌ មាន​សេវាសាធារណៈ​ក្នុងករណី​មាន​សេវា​ថ្មី នៅ​សាលប្រជុំ​ជាន់​ទី៣ ទីស្តីការក្រសួង​អភិវឌ្ឍន៍ជនបទ នៅ​ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០១២ នៅ​សាលប្រជុំ​ជាន់​ទី៣ ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត ថេ​ង ច័ន្ទ​សង្វារ អនុរដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ។
- ចូលរួម​សិក្ខាសាលា ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​ចុងក្រោយ “ផែនការ​យុទ្ធសាស្ត្រ​ប​ញ្ជ្រ​ប​យេនឌ័រ របស់ ក្រសួង​អភិវឌ្ឍន៍ជនបទ ឆ្នាំ២០១២-២០១៦” នៅ​សណ្ឋាគារ​សាន់វ៉េ ក្រោម​អធិបតីភាព ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ នៅ​ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ២០១។
- ចូលរួម​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ និង​កែសម្រួល បទ​បង្ហាញ​សម្រាប់​សន្និបាត​ប្រចាំឆ្នាំ ២០១១ និង​ទិសដៅ​ប្រចាំឆ្នាំ ២០១២ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ កាលពី​រសៀល​ថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១២ នៅ​សាលប្រជុំ​ជាន់​ទី៤ ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត ថេ​ង ច័ន្ទ​សង្វារ អនុរដ្ឋលេខាធិការ និង ឯកឧត្តម ចាន់ ដា​រ៉ុង អគ្គនាយក​បច្ចេកទេស។
- រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី ទស្សនៈទាន​នៃ​ការអភិវឌ្ឍន៍ និង​ការធ្វើផែនការ ដល់​មន្ត្រី​របស់​នាយក​ដ្ឋា​ន អភិវឌ្ឍន៍​សហគមន៍​ទាំងអស់ នា​ថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១២ នៅ​នាយកដ្ឋាន​អភិវឌ្ឍន៍​សហគមន៍។
- ចូលរួម​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ ២០១១ និង​ទិសដៅ​ការងារ​ឆ្នាំ ២០១២ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ នៅ សាលសន្និសីទ​ចតុមុខ ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១។
- រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី បម្រែបម្រួល​អាកាសធាតុ និង​ការត្រៀម​បង្ការ​គ្រោះមហន្តរាយ ដល់​មន្ត្រី​របស់ នាយកដ្ឋាន​អភិវឌ្ឍន៍​សហគមន៍​ទាំងអស់ នា​ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១២ នៅ​នាយកដ្ឋាន​អភិវឌ្ឍន៍ សហគមន៍។

គ-សកម្មភាព​រីកចម្រើន​របស់​នាយកដ្ឋាន​អភិវឌ្ឍន៍​សហគមន៍

១- សកម្មភាព​ការិយាល័យ​អភិវឌ្ឍន៍​មូលដ្ឋាន

- រៀបចំ​ឯកសារ​មេរៀន​ស្តីពី វិធីសាស្ត្រ​អភិវឌ្ឍន៍​សហគមន៍ និង​ការ​ទ្រ​ទ្រ​ង​ជីវភាព​គ្រួសារ។

២- សកម្មភាព​ការិយាល័យ​សន្តិសុខ​ស្បៀង

- រៀបចំ​កែសម្រួល​ឯកសារ​គម្រោង​ឆ្នាំ ២០១។
- រៀបចំ​កែសម្រួល​ឯកសារ​មេរៀន ស្តីពី​សញ្ញាណ​សន្តិសុខ​ស្បៀង សួន​ដំណាំ​គ្រួសារ និង​របៀប​ធ្វើ​ជី​កំ​ប៉ុ​ស្ត។ ចូលរួម​សិក្ខាសាលា​ស្តីពី “ គម្រោង​បង្កើត​ផែនការមេ​សម្រាប់​ទីភ្នាក់ងារ​សម្របសម្រួល​ការ​ជម្រុញ​វិនិយោគ​ក្នុង វិស័យ​កសិកម្ម ដែល​រៀបចំ​ដោយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ គាំទ្រ​ដោយ KOICA នា​ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១។
- រៀបចំ​ធ្វើ​របាយការណ៍ផ្សេង។

៣-សកម្មភាព​ការិយាល័យ​អប់រំ​ក្រៅ​ប្រព័ន្ធ

- រៀបចំ​ឯកសារ​មេរៀន ស្តីពី បម្រែបម្រួល​អាកាសធាតុ និង​ការត្រៀម​បង្ការ​គ្រោះមហន្តរាយ។

៤-សកម្មភាព​ការិយាល័យ​មជ្ឈមណ្ឌល​អ​ភិ​វឌ្ឍន៍​សហគមន៍

- គ្មាន

គ.ទិសដៅ​បន្ត

- ត្រៀម​អនុវត្ត​គម្រោង​ថវិកា​តាម​កម្មវិធី​ឆ្នាំ ២០១២ របស់​នាយកដ្ឋាន​អភិវឌ្ឍន៍​សហគមន៍ ។

II.សកម្មភាព​អភិវឌ្ឍន៍​សហគម​ន៍តា​ម​មន្ទីរ​អភិវឌ្ឍន៍ជនបទ​រាជ​ធានី-ខេត្ត

ក-សកម្មភាព​ការងារ

ខេត្តបន្ទាយមានជ័យ

- ចាប់ពី​ខែមករា ឆ្នាំ២០១២ មន្ត្រី​របស់​ការិយាល័យ​សហគមន៍ ធ្វើ​សុពលភាព​ឡើងវិញ​ពី​ចំនួន​គណៈកម្មាធិការ អភិវឌ្ឍន៍​ភូមិ ដែល​ការងារ​នេះ​បានបញ្ចប់១០០% គឺ​ចំនួន​ភូមិ​មាន គ.អ.ភ ៦៤៧ភូមិ មាន​សមាជិក​សរុប ៥៣១១នាក់ ក្នុងនោះ​ស្រី ១ ១៥៧នាក់។

ខេត្តស្វាយរៀង

- បើក​វគ្គប​ណ្តុះ​បណ្តុះ​ពង្រឹងសមត្ថភាព​មន្ត្រី​មន្ទីរ​អភិវឌ្ឍន៍ជនបទ ចំនួន២០នាក់ ស្រី០២នាក់ នៅ​មន្ទីរ អភិវឌ្ឍន៍ជនបទ​ខេត្តស្វាយរៀង (ឧបត្ថម្ភ​ថវិកា​ពី​អង្គការ ChiFud)។
- បើក​វគ្គ​បណ្តុះបណ្តាល​ព​ង្រឹ​ង​សមត្ថភាព គ.អ.ភ ចំនួន០៣វគ្គ ៨៤នាក់ ស្រី២៧នាក់ ស្តីពី​គោល​គំនិត​នៃ ការអភិវឌ្ឍ​សហគមន៍ និង​ផែនការ​សកម្មភាព​អភិវឌ្ឍន៍​ភូមិ នៅ​សាលាឃុំ​តា​សូ​ស ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយ រៀង។
- បើក​វគ្គ​បណ្តុះបណ្តាល​ព​ង្រឹ​ង​សមត្ថភាព គ.អ.ភ ចំនួន០៣វគ្គ ៨៤នាក់ ស្រី ២២នាក់ ស្តីពី​គោល​គំនិត​នៃ​ការ អភិវឌ្ឍន៍​សហគមន៍ និង​ផែនការ​សកម្មភាព​អភិវឌ្ឍន៍​ភូមិ នៅ​សាលាឃុំ​អង្គ​ប្រស្រែ ស្រុក​រមាសហែក ខេត្ត ស្វាយរៀង។

ខេត្តកំពង់ស្ពឺ

- តាមដាន​កម្មវិធី​សាកល្បង​ការងារ​សន្តិសុខ​ស្បៀង បាន០២លើក លើ​គ្រួសារ​ចិញ្ចឹម​ជ្រូក០១គ្រួសារ នៅ​ភូមិ ក្រាំង​ល្ហុង ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច។
- នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍ជនបទ បាន​បន្ត​និង​ជម្រុញ​ដំណើការ​សកម្មភាព​បណ្តុះបណ្តាល​វគ្គ​ទី១ ឆមាស​ទី១ បាន​ចំនួន៤មុខវិជ្ជា=០៧វគ្គ សិក្ខាកាម​ចំនួន១៤៣នាក់ ស្រី ៥៧នាក់ ក្នុងនោះ​មានៈ

- វគ្គ​បណ្តុះបណ្តាល​កុំព្យូទ័រ​ចំនួន៣វគ្គ សិក្ខាកាម​ចំនួន ៣០នាក់ ស្រី ១៧នាក់។
- វគ្គ​បណ្តុះបណ្តាល​ភាសា​អង់គ្លេស​ចំនួន២ថ្នាក់ សិក្ខាកាម​ចំនួន ៦៨នាក់ ស្រី ៤០នាក់។
- វគ្គ​បណ្តុះបណ្តាល​ជួសជុល​ម៉ូតូ​ចំនួន១វគ្គ សិក្ខាកាម​ចំនួន២៧នាក់។
- វគ្គ​បណ្តុះបណ្តាល​ជួសជុល​ម៉ាស៊ីន​គោយន្ត​ចំនួន១វគ្គ សិក្ខាកាម​ចំនួន១៨នាក់។

មណ្ឌល​គី​រី

- ត្រៀម​ចុះ​រៀបចំ​បង្កើត​គណៈកម្មាធិកា​រ​អភិវឌ្ឍន៍​ភូមិ (គ.អ.ភ ) នៅ​ស្រុក​កោះ​ញែក ចំនួន០៦ភូមិ ស្មើនឹង ២៦ភូមិ។
ខេត្តតាកែវ
- បន្ត​ជម្រុញ​ប្រជាពលរដ្ឋ ក្នុង​ការដាំ​ដំណាំ​ជា​លក្ខណៈ​គ្រួសារ នៅ​ស្រុក​គីរីវង់ និង​ស្រុក​ទ្រាំង ចំនួន១៥៥គ្រួសារ
- បំផុស​ចលនា​ភូមិ១ ផលិតផល១ អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម សុខ អាន ឧបនាយករដ្ឋមន្ត្រី ស្តីពី អំពី​ការ ដាំ​មន ចិញ្ចឹម​ដង្កូវនាង ការដាំ​ស្ពៃមើម និង​ដំណាំ​រួមផ្សំផ្សេងៗ ទៀត​ជា​លក្ខណៈ​គ្រួសារ ដល់​ប្រជាពលរដ្ឋ នៅ ស្រុក​គីរីវង់ ចំនួន៨៥គ្រួសារ បាន​ចំនួន ២ ០០០គុម្ព។

ខ-ខេត្ត​ដែល​មិនមាន​សកម្មភាព

- រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ ពោធិសាត់ កោះកុង។

គ-ខេត្ត​មិន​បានទទួល​របាយការណ៍

- ខេត្ត​រតនគីរី កំពង់ចាម បាត់ដំបង កណ្តាល កែប កំពត កំពង់ធំ ស្ទឹងត្រែង ព្រះវិហារ មណ្ឌលគិរី ក្រចេះ ប៉ៃលិន ឧ​ត្ត​រ​មានជ័យ ព្រៃវែង និង​ខេត្តសៀមរាប ។

ព្រឹត្តិការណ៍គម្រោងនិងកម្មវិធី

You are here ទំព័រ​ដើម