MRD

  • Full Screen
  • Wide Screen
  • Narrow Screen
  • Increase font size
  • Default font size
  • Decrease font size

របាយការណ៍​សកម្មភាព​ប្រចាំខែមករា ឆ្នាំ ២០១២ របស់​នាយកដ្ឋាន​ផែនការ និង​ទំនាក់ទំនង​សាធារណៈ

There are no translations available.

I-ស្ថានភាព​មន្ត្រីរាជការ

ចំនួន​មន្ត្រីរាជការ​សរុប ៖ ២៨នាក់ ស្ត្រី ០៨ នាក់
1.ដឹកនាំ​ដោយ​ប្រធាន​នាយកដ្ឋាន ០១ រូប និង អនុប្រធាន ០៩ រូប (ស្ត្រី ០១ រូប )
2.ចំនួន​មន្ត្រីរាជការ​ដែល​ស្ថិតនៅក្នុង​ភាព​ទំនេរ​គ្មាន​បៀរ​វត្ស៖ គ្មាន
3.ចំនួន​មន្ត្រីរាជការ​ដែល​សុំ​លាឈប់​ពី​ការងារ ០១ រូប
4.ចំនួន​មន្ត្រីរាជការ​សម្រាកលំហែ​មាតុភាព៖គ្មាន
5.មន្ត្រី​សហការ​ជាមួយ​គម្រោង​មាន​ដូចខាងក្រោមៈ

ល.រ

នាម និង​គោត្តនាម

ភេទ

មុខងារ

គម្រោង​កម្មវិធី

1

អ៊ិន សំ​បុល

អនុប្រធាននាយកដ្ឋាន

គម្រោង​ផ្គត់ផ្គង់​ទឹក និង​អនាម័យ​ជនបទ IMF

2

ស្រ៊ុន ពិធូ

អនុប្រធាននាយកដ្ឋាន

គម្រោង​អភិវឌ្ឍន៍​តំបន់​ទំនាប​ទន្លេសាប TSLDP

3

ហ៊ីម វិ​ជិត

អនុប្រធាននាយកដ្ឋាន

កម្មវិធី​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ  RIP

សួស បូ​រិន្ទ​ស័ក្តិ

ប្រធានការិយាល័យ

កម្មវិធី​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ  RIP

ហ៊ឹម សូរ​ជាតិ

មន្ត្រី

កម្មវិធី​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ  RIP

ទាង ឆាយ​ហៀ​ង

មន្ត្រី

គម្រោង​កេ​ត​សា​ណា

កែរ ប៊ុន​រិ​ទ្ធ

មន្ត្រី

គម្រោង NCDD

II.សកម្មភាព​ថ្នាក់ដឹកនាំ​នាយកដ្ឋាន៖ ថ្នាក់​នាំ​នាយកដ្ឋាន​មាន​សកម្មភាព​ដូចខាងក្រោមៈ

- ចូលរួម​ប្រជុំ​ជ្រើសរើស​មន្ត្រី​នៅ​ទីស្តីការក្រសួង
- ប្រជុំ​កែសម្រួល Contract variation of CLV Project
- ចូលរួម​ប្រជុំ​គណៈកម្មការ​ស្ថិតិ​លើក​ទី១០ នៅ​ក្រសួងផែនការ
- ជួបពិភាក្សា​ជាមួយ​ជំនាញការ កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​មកពី​សហរដ្ឋអាមេរិក នៅ​ទីស្តីការក្រសួង
- ចុះ​ពិនិត្យ​សុពលភាព​ការងារ​ស្ថាបនា​ស្ពាន លូ ២ កន្លែង​របស់ ឧ​ត្ត​ម សេនីយ៍ គង់​សុ​ដេ​ត នៅ ខេត្តសៀមរាប ព្រះវិហារ

III.សកម្មភាព​ការងារ​ជំនាញ ៖ កា​រិ​យា​ល័​ជំនាញ​ទាំង ៥ មាន​សកម្មភាព​ដូចខាងក្រោម

1.ការិយាល័យ​កិច្ចការ​ទូទៅ៖

- ការិយាល័យ​រដ្ឋបាល បុគ្គលិក បានទទួល​លិខិត​ចូល ០៩ ច្បាប់ និង​លិខិត​ចេញ​ចំនួន ១២ ច្បាប់ ។ បាន​កត់ត្រា​តាមដាន​វត្តមាន​មន្ត្រី​នាយកដ្ឋាន​ជាប្រចាំ និង​បាន រៀបចំ​របាយការណ៍ ប្រចាំខែ

2.ការិយាល័យ​ផែនការ ស្ថិតិ៖ មាន​សកម្មភាព​ដូចខាងក្រោមៈ

- រៀបចំ​តារាង​លំអិត​ផែនការ​សកម្មភាព​ឆ្នាំ ២០១២ សម្រាប់​សកម្មភាព​ទី១

3.ការិយាល័យ​តាមដាន និង​វាយតម្លៃ៖

រៀបចំ​តារាង​លំអិត​ផែនការ​សកម្មភាព​ឆ្នាំ ២០១២ សម្រាប់​សកម្មភាព​ទី៣

4.ការិយាល័យ​ព័ត៌មានវិទ្យា៖ មាន​សកម្មភាព​ដូចខាងក្រោមៈ

- ធ្វើ​ប្ចុ​ប្បន្ន​ភាព website MRD
- រៀបចំ​តារាង​លំអិត​ផែនការ​សកម្មភាព​ឆ្នាំ ២០១២ សម្រាប់​សកម្មភាព​ទី៤

5.ការិយាល័យ​អាស៊ាន និង​សហប្រតិបត្តិការ​អន្តរជាតិ៖មាន​សកម្មភាព​ដូចខាងក្រោមៈ

ការិយាល័យ​អាស៊ាន និង​សហប្រតិបត្តិការ​អន្តរជាតិ មាន​សកម្មភាព​ដូចខាងក្រោម៖

ក. បានទទួល​លិខិត​ចូល​របស់​អង្គ​ការដើ​ម្បើ​រៀបចំ​ដំណើការ​ដូចខាងក្រោម៖

- លិខិត​ស្នើសុំ​របស់​អង្គការ អ្នកជិតខាង​កម្ពុជា (NOC) ដើម្បី​បន្ត​អនុស្សារណៈ នៃ​ការយោគយល់​គ្នា ជាមួយ​ក្រសួង​អភិវឌ្ឍន៍ជនបទ ។
- លិខិត​ស្នើសុំ​របស់​អង្គការ មូល​នី​ធី​នៃ​ក្តី​ស​ង្ឈឹ​ម (OHF) ដើម្បី​បន្ត​អនុស្សារណៈ នៃ​ការយោគយល់ គ្នា ជាមួយ​ក្រសួង​អភិវឌ្ឍន៍ជនបទ ។
- លិខិត​ស្នើសុំ​របស់​អង្គការ (CRWRC) ដើម្បី​បន្ត​អនុស្សារណៈ នៃ​ការយោគយល់​គ្នា​ជាមួយ​ក្រសួង អភិវឌ្ឍន៍ជនបទ ។
- លិខិត​ស្នើសុំ​របស់​អង្គការ (RDI) ដើម្បី​បន្ត​អនុស្សារណៈ នៃ​ការយោគយល់​គ្នា ជាមួយ​ក្រសួង​ការ ទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។
- លិខិត​ស្នើសុំ​របស់​អង្គការ សា​ម៉ា​រីតា​ន់ ភឺស (Samaritan s purse) ដើម្បី​បន្ត​អនុស្សារណៈ នៃ​ការ យោគយល់​គ្នា​ជាមួយ​ក្រសួង​ការ​ទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។
- លិខិត​ស្នើសុំ​របស់​អង្គការ FINN Church Aid ស្នើសុំ​លិខិត​គាំទ្រ ទិញ​រថយន្ត
- លិខិត​ស្នើសុំ​របស់​អង្គការ Muslim Aid ដើម្បី​ចុះបញ្ជី​សុំ ស្លាក​លេខ NGO សម្រាប់​យានយន្ត​ចំនួន ០៣ គ្រឿង ។

ខ. ផ្តល់​លិខិត​គាំទ្រ​ជូន​អង្ក​ការ

- ផ្តល់​លិខិត​គាំទ្រ​ជូន​អង្គការ​ហេ​ហ្វី​កម្ពុជា​ដើម្បី​បន្ត​អនុស្សារណៈ​យោគយល់​គ្នា​ជាមួយ​ក្រសួង​ការ​រទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។
- ផ្តល់​លិខិត​គាំទ្រ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​ចំពោះ​អង្គការ FINN Church Aid
- ផ្តល់​លិខិត​គាំទ្រ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ចំពោះ​អង្គការ Muslim Aid ដើម្បី​ចុះបញ្ជី​សុំ​ស្លាក​លេខ NGO សម្រាប់​យានយន្ត​ចំនួន ០៣ គ្រឿង។
- ផ្តល់​លិខិត​គាំទ្រ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ចំពោះ​អង្គការ​ម៉ា​រីតា​ន់​ភឺស(Samaritans purse) ដើម្បី បន្ត​អនុស្សារណៈ នៃ​ការយោគយល់​គ្នា​ជាមួយ​ក្រសួង​ការ​ទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។

គ. ផ្តល់​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ (MOU)

- បាន​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ (MOU) រវាង​ក្រសួង​អភិវឌ្ឍន៍ជនបទ ជាមួយ​អង្គការ Muslim Aid។
- បាន​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ (MOU) រវាង​ក្រសួង​អភិវឌ្ឍន៍ជនបទ ជាមួយ​អង្គការ CRWRC
- សកម្មភាព​អនុវត្ត​ផែនការ​មូលដ្ឋាន​ចម្រុះ : តារាង​លំអិត​ផែនការ​ឆ្នាំ ២០១២ (សកម្មភាព​ទី២)

IV.ទិសដៅ​ផែនការ​បន្ត ៖

- ត្រៀម​ចូលរួម​សន្និបាត​ក្រសួង​ថ្ងៃទី២១ ខែ កុម្ភៈ ឆ្នាំ ២០១២
- ត្រៀម​អនុវត្ត​ផែនការ​ឆ្នាំ ២០១៣។

You are here Home