MRD

  • Full Screen
  • Wide Screen
  • Narrow Screen
  • Increase font size
  • Default font size
  • Decrease font size

ឯកឧត្តម ជា សុផារ៉ា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វេទិកា​ថ្នាក់​ខេត្ត​ស្តីពី ការផ្សព្វផ្សាយ​យុទ្ធសាស្ត្រ​ជាតិ គាំពារ​សង្គម​សម្រាប់​ជន​ក្រក្រី និង​ជន​ងាយ​រងគ្រោះ​នៅ​កម្ពុជា

PDF

alt

កាលពី​ព្រឹក​ថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០១២ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ក្នុងនាម​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ បាន​អ​ញើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វេទិកា​ថ្នាក់​ខេត្ត​ស្តីពី​ការផ្សព្វផ្សាយ​យុទ្ធសាស្ត្រ​ជាតិ គាំពារ​សង្គម​សម្រាប់​ជន​ក្រក្រី និង​ជន​ងាយ​រងគ្រោះ​នៅ​កម្ពុជា នៅ​សាលាខេត្ត​កំពង់ចាម។ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះដែរ​រួមមាន ឯកឧត្តម ទ្រី ម៉េង រដ្ឋលេខាធិការ ឯកឧត្តម​បណ្ឌិត ថេ​ង ច័ន្ទ​សង្វារ អនុរដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ ឯកឧត្តម សាន វ​ឌ្ឍ​នា អគ្គលេខាធិការរង ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ លោក លន់ លឹម​ថៃ អភិបាលខេត្ត​ស្តីទី ឯកឧត្តម សឹម សុខ​ព្រី អភិបាលរង​ខេត្ត ឯកឧត្តម ហៃ ងួន​លី សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី​អភិបាលក្រុង-ស្រុក លោក លោកស្រី​ក្រុមប្រឹក្សា​ក្រុង-ស្រុក លោក លោកស្រី​ប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត និង​លោក លោកស្រី​ក្រុមប្រឹក្សា​សង្កត់-ឃុំ នៅ​ទូទាំង​ខេត្ត​សរុប ២២០ នាក់។

alt

ក្នុងនាម​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ឯកឧត្តម​រដ្ឋមន្ត្រី ជា សុផារ៉ា បាន​ថ្លែងអំណរគុណ​ដល់​គណៈ​អភិបាលខេត្ត​កំពង់ចាម ដែល​បាន​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការរៀបចំ​វេទិកា​នេះ​ឡើង ។ ឯកឧត្តម បាន​រំលឹកថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត “យុទ្ធសាស្ត្រ​ជាតិ គាំពារ​សង្គម​សម្រាប់​ជន​ក្រក្រី និង​ជន​ងាយ​រងគ្រោះ​នៅ​កម្ពុជា” ឡើង ដើម្បី​ឆ្លើយតប​ទៅនឹង​វិបត្តិ​សេដ្ឋកិច្ចពិភពលោក​ក្នុង​ឆ្នាំ ២០០៨-២០០៩ និង​គ្រោះធម្មជាតិ​កន្លងមក ដែល​បាន​ជះឥទ្ធិពល​ជា​អ​វិ​ជ្ច​មាន​មកលើ​ប្រជាពលរដ្ឋ ជាពិសេស​អ្នកក្រីក្រ និង​ជន​ងាយ​រងគ្រោះ​ក្នុងប្រទេស​កម្ពុជា។ ការ​បង្កើតជា​យុទ្ធសាស្ត្រ​ជាតិ​គាំពារ​សង្គម​នេះ គឺជា​ការឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មិន​ត្រឹមតែ​ដោះស្រាយ​បញ្ហា​ចំពោះមុខ​ប៉ុណ្ណោះ​ទេ តែ​បាន​ឆ្ពោះទៅរក​ការប្រមូលផ្តុំ​គ្រប់​ដៃគូរ​ទាំងអស់ ក្នុង​ការរក​ដំណោះស្រាយ ដែលមាន​លក្ខណៈ​ទូលំទូលាយ ចម្រុះ និង​ជា​ប្រព័ន្ធ សម្រាប់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា ខ្លឹមសារ​សំខាន់ នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​ជាតិ​គាំពារ​សង្គម​នេះ​គឺ ១. រក្សា​ស្ថេរភាព​នយោបាយ​ក្នុងប្រទេស ដែល​ធ្វើ​ឲ្យ​សង្គមជាតិ​មាន​សុខដុម ២. ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ជួយ​សំរួល​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច ៣. ផ្តល់​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ដល់​កំលាំង​ផលិត​ឲ្យ​មាន​ជំនាញ​ច្បាស់លាស់ ដើម្បី​កាត់បន្ថយ​ការចំណាយ ចំណាកស្រុក និង​បង្កើន​ការផលិត​សម្រាប់​នាំចេញ កាត់បន្ថយ​ការនាំ​ចូល ៤. បន្ត​ជំរុញ​កំណើនសេដ្ឋកិច្ច​បន្ថែមទៀត​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ ៥. ការអភិវឌ្ឍ​ធនធានមនុស្ស​តាមរយៈ​ការយកចិត្តទុកដាក់​គាំទ្រ និង​ពង្រឹង​វិស័យ​អប់រំ ៦. គាំទ្រ​ដល់​ការផ្តល់សេវា​សុខភាព ពង្រឹងពង្រីក មណ្ឌល និង​ប៉ុស្តិ​សុខភាព​ដល់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ៧. ការផ្គត់ផ្គង់​ទឹកស្អាត និង​អប់រំ​អនាម័យ​ដល់​ប្រជាពលរដ្ឋ។

alt

នៅ​ទីបញ្ចប់ ឯកឧត្តម​បាន​មានប្រសាសន៍ ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ និង​មន្ទីរជំនាញ​នានា ដែល​បាន​ចូលរួម​ក្នុង​វេទិកា​ដូចខាងក្រោម៖ ១. អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ត្រូវ​សហការគ្នា​ជិតស្និទ្ធ​តាមបែប​ប្រជាធិបតេយ្យ​ជាមួយ​ដៃគូ​នានា ដើម្បី​អនុវត្ត យុទ្ធសាស្ត្រ​ជាតិ​គាំពារ​សង្គម​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព និង​ចំ​គោលដៅ ២. ពិនិត្យ និង​ធ្វើ​បច្ចុប្បន្នភាព​រាល់​សមិទ្ធ​ផល​នានា​ដែល​រាជរដ្ឋាភិបាល​សម្រេចបាន​ទៅក្នុង​ឯកសារ​របាយការណ៍រ​បស់​ខ្លួន ៣. ការ​គាំពារ​សង្គម ត្រូវដាក់​បញ្ចូល​ទៅក្នុង​ផែនការ​សកម្មភាព​រប​ស់​មន្ទីរជំនាញ​ជុំវិញ​ខេត្ត ដែលជា​វិធាន​ការរួម​ក្នុងការ​ឆ្លើយតប​ឲ្យ​ទាន់ពេលវេលា​ដល់​តម្រូវ​ការ​សង្គម។ ឯកឧត្តម បាន​ប្រសិទ្ធ​ពរជ័យ​ដល់ អង្គ​វេទិកា​ទាំងមូល​ឲ្យ​មាន​សេរី​សួស្តី និង​ទទួលបាន​ជ័យជំនះ ព្រមទាំង​បានប្រកាស​បើក​វេទិកា​ជា​ផ្លូវការ។

អត្ថបទ​លោក ទូច ស៊ី​ផាត

You are here Miscellaneous ឯកឧត្តម ជា សុផារ៉ា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វេទិកា​ថ្នាក់​ខេត្ត​ស្តីពី ការផ្សព្វផ្សាយ​យុទ្ធសាស្ត្រ​ជាតិ គាំពារ​សង្គម​សម្រាប់​ជន​ក្រក្រី និង​ជន​ងាយ​រងគ្រោះ​នៅ​កម្ពុជា