MRD

  • Full Screen
  • Wide Screen
  • Narrow Screen
  • Increase font size
  • Default font size
  • Decrease font size

ឯកឧត្តម ជា សុផារ៉ា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល ជាមួយ​គ្រូ​បង្រៀន ក្នុង​ឱកាស​ទិវា​នារី​អន្តរជាតិ ៨ មិនា នៅ​ស្រុក​ក្រូច​ឆ្មារ និង​ស្រុក​ត្បូង​ឃ្មុំ ខេត្ត​កំពង់ចាម


alt

កាលពី​ថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០១២  ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​គ្រូបង្រៀន ក្នុងឱកាស​ទិវា​នារី​អន្តរជាតិ ៨ មិនា ខួប​លើក​ទី១០១ ឆ្នាំ២០១២ នៅ​ស្រុក​ក្រូចឆ្មារ និង​ស្រុក​ត្បូងឃ្មុំ ខេត្តកំពង់ចាម។ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះដែរ មាន​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចម្រុះ និង​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក លោក ហ៊ុន ម៉ានិត នាយករង​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក​អភិបាលរង​ខេត្ត ព្រមទាំង​ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ​ក្រសួង​អភិវឌ្ឍន៍ជនបទ មន្ត្រីរាជការ​អម​សាលាខេត្ត និង​សាលាស្រុក​ក្រូចឆ្មារ សាលាស្រុក​ត្បូងឃ្មុំ លោកគ្រូ អ្នកគ្រូ សរុប​ជាង ១៩០០ នាក់។

alt

alt

ឯកឧត្តម ជា សុផារ៉ា  បាន​សំដែង​នូវ​សេចក្តី​សម្បាយ​រី​រាយ​ទិវា​អន្តរជាតិ​នារី ៨មិនា ខួប​លើក​ទី១០១ ក្រោម​ប្រធានបទ អ្នក​ម្តាយ​ដ៏​ឆ្នើម​របស់ខ្ញុំ ដែលជា​ការបង្ហាញ​ពី​ព្រហ្ម​វិហារធម៌ មេត្តាធម៌ និង​ការស្រលាញ់​ពី​អ្នក​ម្តាយ​ចំពោះ​កូន និង​ការគោរព​ដឹងគុណ​រប​ស់កូនៗចំពោះ​អ្នក​ម្តាយ​ដ៏​វិសេសវិសាល​បំផុត។ ប្រពៃណី​ខ្មែរ​យើង​បាន​ឲ្យ​តម្លៃ​និង​លើកកម្ពស់​នារី​ណាស់​ក្នុងការ​ចូលរួម​គ្រប់​កិច្ចការ​អភិវឌ្ឍន៍​សង្គម​ជាតិ រហូតដល់​មាន​ពាក្យស្លោក​ថា នារី​ជា​ឆ្អឹងខ្នង​នៃ​ការអភិវឌ្ឍន៍ និង​ស៊ូ​បាត់​បា​កុំ​ឲ្យ​បាត់​មេ ស៊ូ​លិច​ទឹក​កណ្តាលទន្លេ​កុំ​ឲ្យ​ភ្លើង​ឆេះ​ផ្ទះ។ ឯកឧត្តម​ក៏បាន​សំដែង​នូវ​ការរីករាយ​ជាពិសេស​ដែល​បាន​ជួបជុំ​លោកគ្រូ អ្នកគ្រូ ហើយ​បាន​វាយតំ​ម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់លោក​គ្រូ​អ្នកគ្រូ ទាំង​កំលាំងកាយ-ចិត្ត ប្រាជ្ញា​ស្មារតី រហូតដល់​ទទួលបាន​នូវ​ការគោរព ស្រលាញ់ និង​ការដឹងគុណ​ពី​ប្រជាពលរដ្ឋ និង​សង្គមជាតិ​ទាំងមូល។ គ្រូ​មួយថ្ងៃ គឺ​គ្រូ​មួយជីវិត ហើយ​គ្រូ​ជា​មនុស្ស​ដែលមាន​ឥទ្ធិពល​នឹង​នៅជាប់​នឹង​ប្រជាជន​ជាងគេ​បន្ទាប់ពី​វត្ត​អារាម។

alt

ទន្ទឹមនឹង​ការ​សម្បាយ​រីករាយ ឯកឧត្តម​ក៏បាន​រំលឹកថា គ្មាន​ការអបអរសាទរ​អ្វី​ទេ បើ​យើង​គ្មាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​ការពារ​បាន​នូវ​មូរ​ណៈ​ភាព​ទឹកដី។ ការធ្វើ​ឲ្យ​ប្រទេសជាតិ​ពី​ចំណុចសូន្យ ឈានទៅ​ទទួលបាន​ភាពសម្បូររុងរឿង និង​ការរីកចម្រើន​គ្រប់​វិស័យ ការពារ​បាន​នូវ​មូ​រណៈ​ភាព​ដែនដី និង​ការឯកភាព​ជាតិ គឺជា​សច្ចធម៌​ប្រវត្តិ​សាសន៍ ដែល​វា​កើតឡើង​ពី​នយោបាយ​ឈ្នះ-ឈ្នះ និង​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​បំផុត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ដើម្បី​ការពារ​បាន​នូវ​ល្បឿន​នៃ​ការរីកចម្រើន​ទាំងនេះ ឯកឧត្តម​បាន​សំណូមពរ​ឲ្យ​លោកគ្រូ​អ្នកគ្រូ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការកសាង​ប្រទេស​យើង​ឲ្យ​កាន់តែ​ប្រសើរ​តាមរយៈ៖ ១.ទៅ​ចូលរួម​បោះឆ្នោត​ឲ្យ​មានគ្រប់ៗគ្នា ទាំង​ខ្លួនឯង គ្រួសារ សាច់ញាតិ អ្នកជិតខាង និង​មិត្ត​ភ​ក្ត​របស់ខ្លួន ព្រោះ​ឆ្នាំ២០០៨ អ្នក​មិន​ទៅ​បោះឆ្នោត ២៦%ខេត្តកំពង់ចាម។ ២. អប់រំ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ឲ្យ​ចេះ​គូស​សន្លឹកឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​សន្លឹកឆ្នោត​ខូច១៥០០០សម្លេង​ទូទាំង​ខេត្ត។ ៣. ចលនា​យុវជន សិស្សានុសិស្ស ដែល​គ្រប់​អាយុ​ឲ្យ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​និង​បោះឆ្នោត​ឲ្យ​បាន​គ្រប់គ្នា។ ៤. ជួយ​ពិនិត្យ​ឯកសារ​បោះឆ្នោត​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ពួកគាត់​មាន​ឯកសារ​គ្រប់គ្រាន់​សម្រាប់​បោះឆ្នោត។ ៥. ជួយ​ដឹកនាំ​ចាស់ជរា អ្នក​គ្មាន​លទ្ធភាព​ទៅ​បោះឆ្នោត អ្នក​នៅ​ឆ្ងាយ​ពី​ស្រុកភូមិ​ឲ្យ​ពួកគាត់​បាន​ទៅ​បោះឆ្នោតគ្រប់ៗគ្នា។ ៦. ជួយ​ការពារ​សច្ចធម៌​ចំពោះ​ជន​អគតិ​ទាំងឡាយ​ដែល​បំផ្លើសការពិត ជាពិសេស​អ្នកប្រជាធិបតេយ្យ​ក្លែងក្លាយ និង​អ្នក​ស្រលាញ​ទឹកដី​តែ​បបូរមាត់ តែ​វ៉ា​លី​រៀបចំ​ជាស្រេច​នៅ​នឹង​ជើង។

alt

alt

ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម ជា សុផារ៉ា​បាន​អញ្ជើញ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ឡើងមក​ជម្រាបសួរ និង​មានមតិ​សំណេះសំណាល​ជាមួយ​លោកគ្រូ​អ្នកគ្រូ។ ឯកឧត្តម​បណ្ឌិត បាន​ចូលរួម​អបអរ​ទិវា​នារី​អន្តរជាតិ ៨ មិនា ដែលជា​ទិវា​រំលឹក​គុណ​ម្តាយ និង​មាតា​ពិភពលោក។ ឯកឧត្តម​បាន​បន្ថែមថា គុណគ្រូ និង​គុណ​ម្តាយ​គឺមាន​ទំហំធំធេង​ណាស់។ គ្រូ​គឺ​ពិតជា​មនុស្ស​ដែលមាន​ឥទ្ធិពល មានតម្លៃ និង​មាន​សារសំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ។ គ្រូ​គឺជា​ឱ​ពុក​ម្តាយ​ទី​ពីរ ព្រោះ​ឱ​ពុក​ម្តាយ​យើង​ជា​អ្នកផ្តល់​នូវ​រូបសម្បត្តិ ហើយ​គ្រូ​ជា​អ្នក​ផ្តល់នូវ​ចរិយា​សម្បត្តិ។ គ្រូ​គឺជា​អ្នក​ជួយ​អប់រំ ណែនាំ ពី​ការទទួលយក​ឥទ្ធិពល​មិនល្អ​នៃ​ការអភិវឌ្ឍន៍ ជាពិសេស​ពី​ការចម្លង​វប្បធម៌​បរទេស​ជ្រុល​ហួសហេតុ។ ជា​ចុងក្រោយ​ឯកឧត្តម ក៏បាន​សំណូមពរ​ឲ្យ​លោកគ្រូ​អ្នកគ្រូ​បន្ត​គាំទ្រ គណ​ប​ក្យ​ប្រជាជន និង​រួមគ្នា​ជាមួយ​រាជ​រដ្ឋា​ល​ភិ​បាល ដើម្បី​កសាង​ប្រទេសជាតិ​យើង​ឲ្យ​កាន់តែ​សម្បូរ​រុងរឿង។

អត្ថបទ​លោក ហោ ចាន់​រដ្ឋា

Latest News

You are here Home