MRD

  • Full Screen
  • Wide Screen
  • Narrow Screen
  • Increase font size
  • Default font size
  • Decrease font size

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់​ក្នុង​​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ ២០១១​ និង​ទិសដៅ​ការងារ​ឆ្នាំ ២០១២ របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ

alt

នៅ​ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០១២ នៅ​សាល​សន្និសីទ​ចតុមុខ វេលាម៉ោង ៨.០០ព្រឹក ដល់ ១៧.១០ ល្ងាច មាន​រៀបចំ​​ សន្និបាត​បូកសរុបការងារ​ឆ្នាំ២០១១ និង​ទិសដៅ​ការងារ​ឆ្នាំ២០១២ របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ។ពិធីបើកសន្និបាតបានប្រព្រឹត្តទៅក្រោម​អធិបតី​ភាពឯក​ឧត្តម យឹម ឆៃលី ឧបនាយក​រដ្ឋមន្រ្តី និងជាប្រធាន​ក្រុម​ប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​និង​ជនបទ​ និងជាតំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃព្រះរាជា​ណាចក្រ​កម្ពុជា និងប្រារព្ធ​ពិធី​បិទ​ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់ សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃព្រះរាជ​ជាណាចក្រ​កម្ពុជា។​ អញ្ជើញ​​​​​ចូលរួម​​ជា​កិត្តិយស​​ក្នុង​ពិធី​​នោះ​ មាន​​ឯកឧត្តម លោក​ជំទាវ​ ជា​សមាជិក​ សមាជិកា​រាជរដ្ឋា​ភិបាល ថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់​គ្រប់​ក្រសួង​ស្ថាប័ន រាជធានី​-​ខេត្ត តំណាង​ដៃគូរអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ ​មន្ត្រី​រាជការ​​ក្រសួង​​អភិវឌ្ឍន៍​ជនបទ ប្រមាណ ៨០០ នាក់ ។

alt

ថ្លែងសុន្ទរកថាស្វាគមន៍ក្នុងឱកាស​បើកសន្និបាត ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រី​​ក្រសួង​​អភិវឌ្ឍន៍​​ជនបទ បានបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍​ជនបទ ​បានខិតខំ​ជំនះ​នូវ​រាល់ឧបសគ្គគ្រប់បែបយ៉ាង ក្នុងការអនុវត្តនូវទិសដៅ និងភារកិច្ចរបស់ខ្លួន ដោយ​សម្រេច​​​​​​​​បាន​នូវ​សមិទ្ធផល​​សំខាន់ៗជា​ច្រើន​ដូចជា អភិបាលកិច្ច​ល្អ​ ការអនុវត្តច្បាប់ហិរញ្ញវត្ថុ​សម្រាប់​​គ្រប់គ្រង​ថវិកាប្រចាំឆ្នាំ ការ​ប្រើ​ប្រាស់​​ជំនួយ​​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​លើវិស័យ​អភិវឌ្ឍន៍​ជនបទ ការ​​កសាង​ និង​អភិ​វឌ្ឍ​​​​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវជនបទ ការ​ផ្គត់​ផ្គង់​​ទឹក​​ជនបទ និង​​​​ថែទាំសុខភាពជនបទ ការ​ងារ​អភិវឌ្ឍ​សហគមន៍ ការ​កសាង​សមត្ថភាព​និង​ការ​អភិវឌ្ឍ​ធនធាន​​មនុស្ស ការងារអភិវឌ្ឍសេដ្ឋកិច្ច​​​​ជនបទ វិស័យ​អភិវឌ្ឍន៍​ជនជាតិ​ដើម​ភាគតិច និង​ការ​អនុវត្ត​​គម្រោង​​អភិវឌ្ឍន៍ នៅតាម​បណ្តោយ​ព្រំដែនទិស​ខាង​​​​លិច និងខាង​ជើងនៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ។

alt

ថែ្លងក្នុងឱកាសបើកអង្គ​សន្និបាត ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យ​កសិកម្ម និងជនបទ​ តំណាង​ដល់​ខ្ពង់ខ្ពស់​សម្តេច​តេជោនាយករដ្ឋមន្រ្តី បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរយ៉ាងជ្រាលជ្រៅ​ដល់ ឯកឧត្តម ជា សុផារ៉ា និង​ថ្នាក់​ដឹកនាំ មន្រ្តីរាជការទាំងអស់ នៃ​ក្រសួង​អភិវឌ្ឍន៏​ជនបទ ដែលបានអនុវត្ត​ដោយជោគជ័យ និងទទួលបាននូវសមិទ្ធផល​ជាច្រើនក្នុងឆ្នាំ២០១១ កន្លងមក។ ទន្ទឹម​នេះ​ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានផ្តល់​អនុសាសន៏ចំនួន ៤ ចំណុច ដើម្បី​ធ្វើជាមូលដ្ឋាននៅក្​នុង​ការពិចារណា និង​ពិភាក្សា នៅក្នុងកិច្ជប្រជុំ​សន្និបាត​រយៈពេល ០១ ថ្ងៃនេះ ។

alt

នាឱកាស​បិទ​សន្និបាត សម្តេច​តេជោនាយករដ្ឋមន្រ្តី ​បាន​លើកឡើង​នូវ​អនុសាសន៍​ចំនួន ៧ ចំណុច៖

ទី១.ក្រសួងអភិវឌ្ឍន៍ជនបទ និង ក្រសួង-ស្ថាប័នញក់ព័ន្ធ ព្រម​ទាំង​ឤជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​បន្ត​ខិតខំ​ជំរុញ​កសាង​ផ្លូវ​ជនបទ និង ស្វែងរក​ជំនួយ​ហិរញ្ញប្បទាន​នានា ដើម្បី​កែលម្អ​ផ្លូវ​ជនបទ ដោយ​ប្តូរមក​ក្រាល កៅស៊ូប្រភេទពីរជាន់ (DBST) វិញ ។ ពី​ញ្រេះ​ថា កន្លង​មក​យើង​មានកញ្ចប់​ថវិកា សម្រាប់​ថែទាំ​ផ្លូវ​ជនបទ ជា លក្ខណៈខួប និង ប្រចាំ ប៉ុន្តែ​គុណភាព​នៃ​ផ្លូវ​ជនបទ​របស់​យើង នៅ​តែងាយ​ឆាប់​ខូច​ទៅវិញដែល​ជាហេតុតម្រូវ ឱ្យយើង​ចំណាយ​ថវិកាយ៉ាង​ច្រើនលើការ​ជួសជុល ។ នៅក្​នុងចំណុច​នេះ​បញ្ជាក់​ថា រដ្ឋ​ត្រូវ​ធានាដល់​ការកសាង ផ្លូវ ស្ពាន និង ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត គាំទ្រ​ការ​អភិវឌ្ឍសង្គម-សេដ្ឋកិច្ច​ដែល​កិច្ច​ការ​ទាំង​អស់​នេះ មិនត្រឹម តែ​បម្រើ​ដល់​ការរស់​នៅរបស់​ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែ​គឺ​ជា​ឈ្នាន់ដល់ការរីកលូតលាស់​នៃ​វិស័យឯកជន ដែល​នឹង​បន្ត​អូស​ទាញដល់កំណើន​សេដ្ឋកិច្ច​ជាតិទាំងមូលទៀតផង ។ ក្នុងន័យនេះ ខ្ញុំយល់ថា តំបន់ជនបទមួយចំនួន​មាន​សក្តានុពល​សេដ្ឋកិច្ច​ខ្ពស់ ដែល​ចាំបាច់ត្រូវជំរុញ និង លើក​ទឹកចិត្ត​ឱ្យមានការចូល​រួមពីវិស័យ​ឯកជនលើ ការងារ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​​នេះ តាម​កម្មវិធី​ការ​ចូល​រួម​របស់ឯកជនក្នុងផ្នែកហេដ្ឋារចនាសម្ព័ន្ធ(PPI) និង ភាពជាដៃគូនៃវិស័សាធារណៈ និង ឯកជន (PPP) ដែល​ជា​យន្តការ​នៃ​ការ​កៀរគរ​ធនធាន សម្រាប់បង្កើន ការវិនិយោគ បង្កើនផលិតភាព និង បង្កើនល្បឿនដល់កិច្ចអភិវឌ្ឍ ។​ ចំញេះមុខនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួង-ស្ថាប័នញក់ព័ន្ធ ឤជ្ញាធរដែនដី ត្រូវបន្តទាក់ទាញ និង​កៀរគរ​វិស័យ​ឯកជន​ឱ្យ​ចូល​រួម​ធ្វើកិច្ចការនេះ បានផុលផុស ក្នុងស្មារតីម្ចាស់ការ និង ការទទួលខុសត្រូវខ្ពស់ ។

ទី២.ក្រសួង​អភិវឌ្ឍន៍​ជនបទ​ត្រូវ​បន្តជំរុញលើកកម្ពស់វិស័យផ្គត់ផ្គង់ទឹកស្អាត និង អនាម័យតាមផែនការ ដែល​បាន​កំណត់​ដោយ​សហការ​ជាមួយ​ក្រសួង-ស្ថាប័ន​​ពាក់​ព័ន្ធ ស្រប​តាម​គោល​នយោបាយជាតិស្តីពី ការ​ផ្គត់​ផ្គង់​ទឹក​ជនបទ​ដែល​បាន​លើក​ឡើង​ថា​មនុស្ស​គ្រប់​រូប​ត្រូវ​ទទួល​បាន​សេវា​ផ្តល់​ទឹក​ស្អាត និង អនាម័យ និង រស់​នៅ​ក្នុង​បរិស្ថាន​ប្រកប​ដោយ​អនាម័យនៅឆ្នាំ ២០២៥ និង គោលដៅ​អភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា ដែលបានកំណត់ថានៅឆ្នាំ ២០១៥ ប្រជាពលរដ្ឋ ៥០% ដែល​រស់​នៅ​តំបន់​ជនបទ​មាន​សេវា​ទឹកស្អាតប្រើប្រាស់ និង​ប្រជាពលរដ្ឋ ៣០% ដែល​រស់​នៅ​តំបន់​ជនបទ​មាន​សេវាអនាម័យល្អ

alt

ទី៣.ក្រសួងអភិវឌ្ឍន៍ជនបទត្រូវផ្តោតការយកចិត្តទុកដាក់ថែមទៀត លើការងារកំណែទម្រង់រដ្ឋបាល និង ការ​លើក​កម្ពស់​សមត្ថភាព ក្នុង​នោះ​រួម​មាន​ការ​ពង្រឹង និង បំពេញបន្ថែមនូវការិយាល័យអភិវឌ្ឍន៍ជនបទ ថ្នាក់ស្រុក ក្រុង និងខណ្ឌ ការ​អភិវឌ្ឍ​សមត្ថភាព​ស្ថាប័នក្រោមឱវាទ ការ​បណ្តុះបណ្តាល​ទាំង​មន្ត្រី​រាជការ និង ប្រជាជននៅតាមជនបទ តាមរយៈ ការ​ពិចារណា​បង្កើត​ឡើងនូវមជ្ឈមណ្ឌលបណ្តុះបណ្តាល ឬ វិទ្យាស្ថាន អភិវឌ្ឍន៍ជនបទ ទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិជាដើម ។

ទី៤.ក្រសួងអភិវឌ្ឍន៍ជនបទត្រូវយកចិត្តទុកដាក់លើការស្តារប្រឡាយជួសជុលផ្លូវក្នុងភូមិ ជីកស្រះ ផ្តល់ពូជសត្វ ពូជឈើហូបផ្លែ ពូជ​គ្រាប់​ធញ្ញជាតិ​នានា និង បន្ត​ធ្វើកិច្ច​សហប្រតិបត្តិការ​ជាមួយ​ដៃគូអភិវឌ្ឍន៍ និង អង្គការ សមាគមនានា ដើម្បីផ្តល់ឥណទានជនបទដល់ខេត្តដទៃទៀត ក្រៅ​ពី​ខេត្ត​គោលដៅ​ដែលបាន និង កំពុងប្រតិបត្តិការ ។ នៅចំណុចនេះ ក្រសួងអភិវឌ្ឍន៍ជនបទត្រូវរកវិធីធ្វើឱ្យផលិតកម្មខ្នាតតូច ត្រូវ​មាន​លក្ខណៈ បំពេញ​​ឱ្យ​​គ្នា​ជា​មួយ​គម្រោង​វិនិយោគធំៗ ដែល​នឹង​ធ្វើ​ឱ្យ​កិច្ចការ​មួយ​ចំនួន​ត្រូវ​បាន​ភ្ជាប់​គ្នា​ជា​ស្វ័យប្រវត្តិ និង កាត់​បន្ថយ​នូវ​បន្ទុក​របស់​រដ្ឋ​មួយ​ចំនួន ។

alt

ទី៥.ក្រសួងអភិវឌ្ឍន៍ជនបទ និង គណៈកម្មការអន្តរក្រសួងត្រូវខិតខំប្រឹងប្រែងបន្តជំរុញការអភិវឌ្ឍ ព្រំដែនទិសខាងលិច និង ខាង​ជើង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យទទួលបានជោគជ័យដោយធ្វើកិច្ចសហការ ជាមួយក្រសួង-ស្ថាប័នញក់ព័ន្ធ វិស័យ​ឯកជន​ សង្គមស៊ីវិល និង សប្បុរសជននានា ក្នុងនោះរួមមាន ការ អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត បណ្តាញផ្គត់ផ្គង់ទឹកស្អាត និង​ អនាម័យជនបទ អគ្គិសនី ការអភិវឌ្ឍកសិកម្ម ទេសចរណ៍ សុខាភិបាល អប់រំ និង ការបង្កើតមុខរបរជូនប្រជាពលរដ្ឋ ។ ចំណុចនេះ ជាគំរូមួយនៃការអភិវឌ្ឍ សេដ្ឋកិច្ចជនបទ សម្រាប់តំបន់ដទៃទៀត ដោយប្រែក្លាយតំបន់ជនបទមួយ ឱ្យ​ទៅ​ជា​ទី​ប្រជុំជន និង ប៉ូលនៃ ផលិតកម្ម ។

ទី៦.ក្រសួងអភិវឌ្ឍន៍ជនបទត្រូវបន្តរៀបចំឱ្យមាន និង អនុវត្តឱ្យបានជោគជ័យនូវផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជនបទ ឯកសារ​គោលនយោបាយ​ស្តីពីផ្លូវជនបទ គោលការណ៍ណែនាំស្តីពីការលើកកម្ពស់ការប្រតិបត្តិ អនាម័យតាមសហគមន៍ជនបទ យុទ្ធសាស្ត្រជាតិស្តីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និង អនាម័យ​ជនបទ វិធាននៃការ បង្កើត និង ការ​ប្រព្រឹត្ត​ទៅ​របស់​គណៈកម្មាធិការ​អភិវឌ្ឍន៍ភូមិព្រមទាំងគោលការណ៍នៃការប្រើប្រាស់ទឹក ពីទន្លេ មេគង្គ និង ទន្លេសាប សម្រាប់គោលដៅនៃការអភិវឌ្ឍន៍ជនបទ ។

ទី៧.ក្រសួងអភិវឌ្ឍន៍ជនបទ និង ក្រសួង-ស្ថាប័នញក់ព័ន្ធត្រូវូសហការគ្នាក្នុងការបង្កើនការវិនិយោគ សាធារណៈ​ក្នុង​ការ​អភិវឌ្ឍជនបទ និង កសិកម្ម ការស្រាវជ្រាវ និង សេវាផ្សព្វផ្សាយ ដោយផ្តោតការយកចិត្ត ដាក់ទៅលើការបង្កើនការដាំដុះ តាម​រយៈ ការបង្កើនជំនាញ និង សមត្ថភាព​របស់​សហគ្រាស​កសិកម្ម និង សហគ្រាសមានមូលដ្ឋានកសិកម្ម ការ​លើក​កម្ពស់​ប្រសិទ្ធភាពប្រព័ន្ធស្រោចស្រព ដែលគ្រប់គ្រង និង កាន់កាប់ ដោយកសិករ និង ការ​ជំរុញ​សេវាមីក្រូហិរញ្ញវត្ថុជាដើម ។ ចំញេះមុខ កិច្ចការទាំងអស់ ត្រូវមានមូលដ្ឋានតាម សូចនាករ និង ត្រូវចងក្រងប្រព័ន្ធទិន្នន័យ ដើម្បីតាមដាន និង វាយតម្លៃពីវឌ្ឍនភាព និង ការអភិវឌ្ឍកម្មវិធីថ្មីៗ ទៀត ។

ជាមួយគ្នានេះ សម្តេចតេជោបានអំពាវនាវដល់គ្រប់ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល និង​វិស័យ​ឯកជន​ទាំងអស់ សូមបន្ត ជួយគាំទ្រ និង ចូលរួមចំណែកបន្ថែមទៀតជាមួយរាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា ដើម្បី​ឤច​ឱ្យ​យើង​ឈាន ទៅ​ម្ចាស់ការ​បាន​ដោយ​ជោគជ័យ ក្នុង​ការអភិវឌ្ឍន៍​សង្គម-សេដ្ឋកិច្ច​ជាតិ​បន្ថែម​ទៀត ។

អត្ថបទឯកឧត្តម ឧិម សំអ៊ែល ទីប្រឹក្សាអមក្រសួង


ព្រឹត្តិការណ៍គម្រោងនិងកម្មវិធី

You are here ទំព័រ​ដើម