សេចក្តីផ្តើម
គម្រោងអភិវឌ្ឍន៍ជនបទចម្រុះនៅស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ត្រូវបានចុះហត្ថលេខាលើឯកសារកិច្ច ព្រមព្រៀងដោយឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដើម្បីអនុវត្តសាកល្បង គម្រោងអភិវឌ្ឍន៍ជនបទចម្រុះនៅភូមិចំនួន ៣គឺ ភូមិទី៥ ទី ៦ និងទី ៧ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។ គម្រោងនេះមានរយៈពេលអនុវត្តចំនួន ១៩ ខែ ចាប់ផ្តើមពីខែ សីហា ឆ្នាំ ២០១០ ដល់ ខែ កុម្ភៈ ឆ្នាំ ២០១២ ដោយប្រើប្រាស់ថវិកាចំនួន ២.៥ លានដុល្លា ជាជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងមានគោលបំណង៖
- ធ្វើការអនុវត្តគម្រោងអភិវឌ្ឍន៍ជនបទចម្រុះសាកល្បងនៅភូមិចំនួន ៣
- ផ្តល់ជាករណីគំរូ និងវិធីសាស្ត្រកាត់បន្ថយភាពក្រីក្រក្នុងតំបន់ជនបទ
- ពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ជាតិ និងថ្នាក់ខេត្តក្នុងការធ្វើផែនការ ការអនុវត្ត និងការវាយតម្លៃគម្រោងអភិវឌ្ឍន៍ជនបទ
- បញ្ចូល និងអនុវត្តបច្ចេកវិជ្ជាកសិកម្មថ្មីៗដល់ភូមិអនុវត្តគម្រោងដើម្បីបង្កើតប្រភពចំណូលថ្មី និងបង្កើនប្រាក់ចំណូល
សមិទ្ធិផលសម្រេចបាន
១. ហេដ្ឋារចនាសម្ព័ន្ធកសិកម្ម
+ អាងស្តុកទឹកស្រោចស្រព
- បានសាងសង់ទំនប់អាងស្តុកទឹកប្រវែង ៤ ៧៨៧ ម៉ែត្រ កំពស់ ២ម៉ែត្រ ជើងទេ ១:២ (v:h 1:2) លូប្រអប់ ៣ កន្លែង ទ្វាទឹក ១ កន្លែង និងដាំស្មៅតាមជើងទេ
- បានធ្វើផ្លូវលើខ្នងទំនប់ប្រវែង ៤ ៧៨៧ ម៉ែត្រ ទទឹង ៤ ម៉ែត្រ ដោយកំពង់ក្រាលគ្រួសក្រហម
- អាចស្រោចស្រពលើផ្ទៃដី ១ ០០៧ ហិតា
+ ប្រឡាយរំដោះទឹក
- កំពុងសាងសង់ប្រឡាយប្រវែង ២ ៥៩៤ ម៉ែត្រ បាតក្រោម ២ម៉ែត្រ មាត់លើ ៣ម៉ែត្រ បានដាក់លូប្រអប់ ៣កន្លែង
- ប្រឡាយនេះត្រូវបានប្រើជាប្រឡាយស្រោចស្រពដីចំការជិតអាងស្តុកទឹក
+ ផ្លូវទៅកាន់ដីចំការ
- បានសាងសង់ផ្លូវថ្មីទៅចំការ ចូលពីភូមិទី៦ ទៅកាន់អាងស្តុកទឹកបឹងធំ ប្រវែង ១ ០៤៨ ម៉ែត្រ ទទឹងខ្នងលើ ៥ ម៉ែត្រ ដោយកំពុងក្រាលគ្រួសក្រហម និងមានដាក់លូ ១កន្លែង
- បានកែលម្អផ្លូវទៅចំការ ប្រវែង ១ ៨១០ ម៉ែត្រ ទទឹងខ្នងលើ ៥ ម៉ែត្រ ដោយកំពុងក្រាលគ្រួសក្រហម និងបានដាក់លូប្រអប់ ១ កន្លែង
២. ការកែលម្អបរិស្ថានរស់នៅ
- បានសាងសង់អណ្តូងស្នប់ចំនួន ២៩ អណ្តូង (ភូមិទី ៥ ចំនួន ៤ អណ្តូង ភូមិទី ៦ ចំនួន ១៦ អណ្តូង ភូមិទី ៧ ចំនួន ៩ អណ្តូង)
- បាននឹងកំពុងសាងសង់បង្គន់អនាម័យចំនួន ៦៣៥ បង្គន់ (ភូមិទី ៥ ចំនួន ២២៤ បង្គន់ ភូមិទី ៦ ចំនួន ១៦៦ បង្គន់ ភូមិទី ៧ ចំនួន ២៤៥ បង្គន់)
- នៅក្នុងភូមិនេះប្រជាជនមានបង្គន់ប្រើប្រាស់ ១០០%
៣. ការងារកែលម្អបរិស្ថានអប់រំនៅសាលារៀន ជា ចក
- បានបង្កើតទីធ្លាសម្រាប់ក្មេងលេងកំសាន្ត ទំហំ ៨០០ម២ ដោយបំពាក់ឧបករណ៍លេងកំសានដូចជាៈ swing, seesaw, parallel bars, sliding bed, horizontal bar)
- បានបង្កើតទីធ្លាកំសាន្ត ស្រះទឹក ជួសជុលផ្លូវដោយចាក់បេតុងចំនួន ០១ ខ្សែរ ចុះទៅដីចំការ(ជាប់របង សាលា រៀន ជា ចក) ប្រវែង ២០០ម៉ែត្រ លាបថ្នាំពត៌លាសាឡើងវិញទាំង ៤ អាគារ និងរបងសាលា
- បានសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ដោយដាក់ធុងស្តុកទឹកចំណុះ ៥០០០ លីត្រ និងរ៉ូប៊ីណេទឹក
- បានរៀបចំបន្ទប់កុំព្យូទ័រ និងផ្តល់កុំព្យូទ័រចំនួន ១៣ គ្រឿង ព្រីនធ័រ ២ គ្រឿង តុកុំព្យូទ័រ និងព្រីនធ័រ ចំនួន ១៥
- បានរៀបចំបន្ទប់បណ្ណល័យ និងផ្តល់សៀវភៅអាន ៩៨២ ក្បាល ទូដាក់សៀវភៅ ៨ តុសម្រាប់អានសៀវភៅ ៧ និងកៅអីពូកចំនួន ៤៧ កៅអី
៤. ការផ្ទេរបច្ចេកវិជ្ជាកសិកម្ម
- បានបណ្តុះបណ្តាលដល់ប្រជាជន និងធ្វើបង្ហាញ នៅភូមិទាំងបី លើដំណាំស្រូវ ៦ហិកតា(៤កន្លែង) ថ្នាំជក់ ៤ ហិកតា (៤ កន្លែង) ពោត ៤ ហិកតា (៤កន្លែង) ល្ង ០.៨ ហិកតា (៤កន្លែង)
៥.ការធ្វើឲ្យអង្គការសហគមន៍មានសកម្មភាព
- បានបង្កើតគណៈកម្មាធិការអភិវឌ្ឍន៍ភូមិទី និងបណ្តុះបណ្តាល
- បានបង្កើតសមាគមន៍ប្រើប្រាស់ទឹក និងបណ្តុះបណ្តាល (ទឹកស្រោចស្រព)
- បានបង្កើតក្រុមប្រើប្រាស់ទឹក និងអនាម័យ និងបណ្តុះបណ្តាល (ទឹកស្អាត និងអនាម័យ)
៦. សិក្ខាសាលា និងការផ្សព្វផ្សាយសាធារណៈ
- សិក្ខាសាលាចំនួន ៣ ដង (សិក្ខាសាលាចាប់ផ្តើមគម្រោង សិក្ខាសាលាពាក់កណ្តាលគម្រោង និងសិក្ខាសាលាបញ្ចប់គម្រោង)
៧. ការបណ្តុះបណ្តាលនៅប្រទេសកូរ៉េ
- បានបណ្តុះបណ្តាលមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ក្រុមប្រឹក្សាឃុំ ប្រធានគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) នៅក្នុងភូមិទាំងបី សរុបចំនួន ១០ នាក់
បញ្ហាប្រឈម
- នៅក្នុងដំណាក់កាលដំណើរការគម្រោងបានជួបនូវការលំបាកដោយសារនៅក្នុងខែ សីហា ដល់ខែតុលា មានទឹកជំនន់លិចការដ្ឋាន ធ្វើឲ្យគម្រោងមិនអាចសម្រេចបានតាមផែនការកំណត់។
ផែនការសម្រាប់ឆ្នាំ ២០១២
- បញ្ចប់សកម្មភាពសាងសង់បង្គន់អនាម័យនៅក្នុងខែ មករា ឆ្នាំ ២០១២
- រៀបចំសិក្ខាសាលាបញ្ចប់គម្រោងក្នុងខែ កុម្ភៈ ឆ្នាំ ២០១២







