MRD

  • Full Screen
  • Wide Screen
  • Narrow Screen
  • Increase font size
  • Default font size
  • Decrease font size

របាយការណ៍​បូកសរុប​សកម្មភាព និង​លទ្ធផល​ការងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជនបទ ឆ្នាំ ២០១១ និង​ទិសដៅ​ឆ្នាំ ២០១២

There are no translations available.

ក្នុង​ឆ្នាំ ២០១១ កន្លងទៅនេះ មន្ត្រីរាជការ​របស់​នា​យក​ដ្ឋា​ន​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជនបទ​បាន​ចូលរួម​យ៉ាង សកម្ម​ក្នុងការ​អនុវត្ត​គោលនយោបាយ និង​យុទ្ធសាស្ត្រ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ។ ការងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ជនបទ​ត្រូវបាន​ប្រមូលផ្តុំ​លើ​ការជួយ​បង្កើន​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​ជនបទ តាមរយៈ​ការផ្តល់​ឥណទាន ការផ្តល់​បច្ចេកទេស​ប​ង្កើ​ត​មុខរបរ​អាជីវកម្ម​និង​មុខ​ជំនួញ​ខ្នាតតូច ការជួយ​សំរួល​ឲ្យ​ផលិតផល​របស់​គ្រួសារ គោលដៅ​នៃ​កម្មវិធី​ចូលទៅ​ដល់ទី​ផ្សារ ការចុះ​តាមដាន​ត្រួតពិនិត្យ និង​ពង្រឹង​ប្រតិបត្តិការ​ឥណទាន​ជនបទ ។

I- សកម្មភាព និង​លទ្ធផល​ការងារ

១- ស្ថានភាព​មន្ត្រីរាជការ

នាយកដ្ឋាន​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជនបទ មាន​មន្ត្រីរាជការ​សរុប ២៤នាក់ (ប្រុស ២០ នាក់ ស្រី ០៤ នាក់) ក្នុងនោះ​មាន​ប្រធាន​នាយកដ្ឋាន ០១ នាក់ អនុប្រធាននាយកដ្ឋាន ០៦នាក់ ប្រធានការិយាល័យ ០៤នាក់ អនុប្រធាន​ការិយាល័យ ០៥ នាក់ និង​មន្ត្រី​បុគ្គលិក​ក្រោម​ឱវាទ ០៨ នាក់។

២ - ការងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជនបទ

២.១ -កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជនបទ​ប្រើប្រាស់​ថវិកាជាតិ

- បាន​ចុះ​ផ្សព្វផ្សាយ ពិនិត្យ​ស្ថានភាព​រស់នៅ​របស់​ប្រជាជន សក្តានុពល​សេដ្ឋកិច្ចផ្សេងៗ និង​ជ្រើសរើស​គ្រួសារ​ប្រជាពលរដ្ឋ​ដែលមាន​ចំណាប់អារម្មណ៍ ដើម្បី​ចូលរួម​អនុវត្ត​សកម្មភាព​ការងារ​គម្រោង នៅ​ខេត្តព្រៃវែង កំពង់ចាម ពោធិសាត់ កំពង់ធំ ស្វាយរៀង កោះកុង និង​បាត់ដំបង។
- បាន​បើក​សិក្ខាសាលា​បណ្តុះបណ្តាល​ចំនួន ០៣ វគ្គ នៅ​ខេត្តស្វាយរៀង កំពង់ចាម និង​កោះកុង ស្តីពី​គោល​គំ​នឹ​ត​សខាន់ៗក្នុងការ​បង្កើត​មុខរបរ​អាជីវកម្ម​ផលិតកម្ម​និង​ការជួញដូរផ្សេងៗដែលមាន​សិក្ខាកាម​ចូលរួម​ចំនួន ១៦២នាក់។
- បាន​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ចំនួន ០២វគ្គ នៅ​ខេត្តបាត់ដំបង និង​កំពង់ចាម ស្តីពី​អត្ថប្រយោជន៍​នៃ​ឡ​ជីវៈ​ឧ​ស្ម័​ន្ត​និង​ចង្ក្រាន​កែឆ្នៃ​ប្រើ​អុស​តិច ដែលមាន​សិក្ខាកាម​ចូលរួម​ចំនួន ១១៤នាក់។
- បាន​បណ្តុះបណ្តាល​បច្ចេក​ទេស និង​ជួយ​បង្កលក្ខណៈ​បង្កើត​មុខរបរ​ត្បាញ​ហូល ចំនួន០២វគ្គ មាន​ប្រជាពលរដ្ឋ​ចូលរួម​ចំនួន ៣០នាក់ នៅ​ភូមិ​ល្វេ​លើ និង​ភូមិ​ព្រែក​តាកែ ឃុំ​ល្វេ និង​បង្កើត​មុខរបរ​ត្បាញ​ក្រមា​ចំនួន ០១វគ្គ មាន​ប្រជា​ពល​ល​រដ្ឋ​ចូលរួម​ចំនួន ១៥នាក់ នៅ​សហគមន៍​ជ្រោយ​សសិត ក្នុង​ឃុំ​មហាលាប ស្រុក​កោះសូទិន ខេត្តកំពង់ចាម ។
- បាន​បណ្តុះបណ្តាល​ស្តីពី​បច្ចេកទេស​ផលិត​ឡ​ជីវ​ឧ​ស្ម័​ន្ត​ផ្នែក​មេជាង​ចំនួន០១វគ្គ នៅ​ឃុំ​ជាងទង ស្រុក​ត្រាំកក់ ខេត្តតាកែវ ដែលមាន​ប្រជាពលរដ្ឋ​ជា​សិក្ខាកាម ០៥ នាក់ និង​បាន​សាងសង់​ឡ​ជីវ​ឧ​ស្ម័​ន្ត​ដោយ​សិក្ខាកាម បាន​ចំនួន ០៣ កន្លែង សម្រាប់​ប្រជាពលរដ្ឋ ០៣ គ្រួសារ​ប្រើប្រាស់។
- បាន​បណ្តុះបណ្តាល​បច្ចេក​ទេស​ចិញ្ចឹម​ត្រី ផ្តល់​ពូជ​ត្រី​ដល់​ប្រជាពលរដ្ឋ​ចំនួន ៤០ គ្រួសារ និង​បច្ចេកទេស​ចិញ្ចឹម​មាន់ ផ្តល់​ពូជ​មាន់​ដល់​ប្រជាពលរដ្ឋ​ចំនួន ៤០ គ្រួសារ នៅ​ខេត្តកំពង់ចាម ខេត្តតាកែវ បាត់ដំបង និង​ស្វាយរៀង។
- បាន​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ចំនួន ០៤ វគ្គ ស្តីពី​ការ​បន្សាំ​នឹង​ការប្រែប្រួល​អាកាសធាតុ នៅ​ទីស្តីការក្រសួង​អភិវឌ្ឍន៍ជនបទ នៅ​ខេត្តបាត់ដំបង កំពង់ចាម និង​ខេត្ត​ព្រះសីហនុ ដែលមាន​មន្ត្រី​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ថ្នាក់ដឹកនាំ​និង​ម​ន្រី្ត​ជំនាញ​នៃ​ម​នី្ទ​រ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ទាំង២៤ចូលរួម​សរុប ចំនួន ២៣៣ នាក់។
- បាន​ចុះ​តាមដាន​សកម្មភាព​ការងារ​របស់​ប្រជាពលរដ្ឋ​ដែល​បានទទួល​ការបណ្តុះបណ្តាល​ចំនួន ១១ លើក នៅ​ខេត្តកំពង់ចាម បាត់ដំបង កោះកុង តាកែវ ស្វាយរៀង និង​កំពង់ឆ្នាំង។

២.២ ការងារ​ឥណទាន​ជនបទ

- គណៈកម្មការ​ត្រួតពិនិត្យ​គម្រោង​ឥណទាន​ជនបទ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​បើក​កិច្ចប្រជុំ ០១លើក នៅ​ខេត្តកោះកុង ដោយមាន​ប្រធាន-អនុប្រធាន​មន្ទីរ​និង​ម​ន្រី្ត​ជំនាញ​ចូលរួម​ចំនួន ៤២នាក់ ដើម្បី​ត្រួតពិនិត្យ​វាយតម្លៃ​លទ្ធផល​នៃ​គម្រោង​ឥណទាន​ជនបទ ដែល​ក្រសួង​និង​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកំពង់ចាម បាត់ដំបង តាកែវ កំពត ពោធិសាត់ កោះកុង សៀមរាប និង​បន្ទាយមានជ័យ អនុវត្តបាន​ក្នុង​ឆមាស​ទី ១ ឆ្នាំ ២០១១ និង​លើក​ទិសដៅ​វិធាន​ការបន្ត។
- នៅ​ខេត្តកំពង់ចាម ជាមួយនិង​ការខិតខំ​ចុះ​ផ្តល់​និង​ប្រមូលប្រាក់​ឥណទាន​មកវិញ ការងារ​តាមដាន​ត្រួតពិនិត្យ​ប្រតិបត្តិការ​គ​ម្រា​ង​ឥណទាន​ត្រូវបាន​បង្កើន​សកម្មភាព។ គណៈកម្មការ​ត្រួតពិនិត្យ​គម្រោង និង​មន្ត្រី​ជំនាញ​នាយកដ្ឋាន​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជនបទ​បាន​ជួបប្រជុំ​ជាមួយ​មន្ត្រី​ភ្នាក់ងារឥណទាន​ជា​ញឹកញាប់ ដើម្បី​ត្រួតពិនិត្យ​លទ្ធផល​ឥណទាន​និង​ហិរញ្ញវត្ថុ ការលំបាក ការ​ប្រឈមផ្សេងៗ និង​បាន​ចុះ​ត្រួតពិនិត្យ​ដោយចោះៗដល់​ភូមិ​និង​គ្រួសារ​គោលដៅ​ចំនួន ០៨លើក ជួប​ប្រជាពលរដ្ឋ​ខ្ចីប្រាក់​ចំនួន ២៨៨នាក់ នៅ​ភូមិ​ចំនួន ២១ភូមិ ដើម្បី​ពិនិត្យ​អំពី​ការទទួលបាន​ពិតប្រាកដ​នូវ​ប្រាក់​ឥណទាន ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់​ឥណទាន និង​ការសង​ត្រឡប់​វិញ ។
- បាន​ទំនាក់​ទំនងជា​មួយអង្គ​ការ RACHA និង​កៀងគរ​កា​រប​ងើ្ក​ត​កម្មវិធី​ឥណទាន​ទៅ​ខេត្តបន្ទាយមានជ័យ បន្ថែមទៀត ដោយមាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ជា​ដៃគូ​សហការ​អនុវត្ត ហើយ​បានផ្តល់​ឥណទាន​ចំនួន ១៥៨ ១២០ ០០០ រៀល សម្រាប់​ប្រជាពលរដ្ឋ​ចំនួន ៣៣០គ្រួសារ នៅ​ភូមិ​ចំនួន ០៩ ក្នុង​ឃុំ-សង្កាត់​ចំនួន០៤ ស្រុក​មង្គល​បូរី និង​ក្រុង​សិរីសោភ័ណ ។
- មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តព្រៃវែង បានធ្វើការ​បូកសរុប​និង​តាមដាន​មូលនិធិ​ឃុំ​និង​មូលនិធិ​ភូមិ​នៅ ៣ស្រុក (កំពង់ត្របែក មេសាង បាភ្នំ) ទុន​ឥណទាន​សរុប ៨៦០ ១៥៧ ០០0រៀល មាន ៥២៨ ក្រុម សមាជិក​សរុប ២ ៨៨៣នាក់។ នាយកដ្ឋាន​និង​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត បាន​ជួបប្រជុំ​ពិភាក្សា​ជាមួយ​មន្ត្រី​តំណាង​អង្គការ RACHA ១លើក និង​បានសម្រេច​ឯកភាពគ្នា​កំណត់​យក​ភូមិ​មួយចំនួន​ក្នុង ស្រុក​ពារាំង និង​ស្រុក​កំពង់ត្របែក ជា​គោលដៅ​ប្រតិបត្តិការ​ឥណទាន។
- នៅ​ខេត្តស្វាយរៀង មូលនិធិ​ភូមិ-ឃុំ (ធនាគារ​ភូមិ​ឃុំ ) ចំនួន ២៩ នៅក្នុង ០៥ឃុំ ដែលមាន​ប្រាក់​សរុប ១៧៨ ៧៧៨ ០០០រៀល ឧបត្ថម​ដើមទុន​ពី​អង្គការ Careត្រូវបាន​អនុវត្ត​ផ្ទាល់​ដោយ​សហគមន៍ និង​ដោយ មាន​ការជួយ​គាំទ្រ​បច្ចេកទេស​និង​តាមដាន​ត្រួតពិនិត្យ​ពី​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តស្វាយរៀង។ មន្ត្រី​ប​ចេ្ច​ក​ទេស​របស់​ក្រសួង បាន​ចុះ​ស្រាវជ្រាវ​ស្ថានភាព​ឥណទាន​បាន១លើក និង​បាន​ជួបប្រជុំ​ជាមួយ​គណៈកម្មការ​គ្រប់គ្រង​មូលនិធិ​ភូមិ​ឃុំ​ទាំងនោះ​ចំនួន៦៨នាក់ ដើម្បី​ផ្តល់​ការបំពាក់​បំប៉ន​អំពី​គោលការណ៍សំខាន់ៗនៃ​ការគ្រប់គ្រង​មូលនិធិ​ភូមិ​ឃុំ​និង​ការងារ​ឥណទាន។ បាន​ចូលរួម​សន្និបាត​ប្រចាំឆ្នាំ ២០១០ របស់​សមាគម​សន្សំ​ប្រាក់​និង​ឥណទាន​នានា ក្នុងស្រុក​កំពង់​រោទ៍។
- នៅ​ខេត្ត​មណ្ឌល​គី​រី បាន​សហការ​ជាមួយ​អង្គការ PYD បើក​វគ្គ​បណ្តុះបណ្តាល​អំពី​ការងារ​គ្រប់គ្រង និង​វិធី សាស្ត្រ​ដល់​ក្រុម​សន្សំ​ប្រាក់​របស់​បងប្អូន​ជនជាតិដើម​ភាគតិច នៅ​ឃុំ​ពួ​ជ្រៃ ឃុំ​ស្រែ​អំ​ពួ​ង និង​ឃុំក្រង់​តេះ ក្នុងស្រុក​ពេ​ជ្រា​ដា។
គ​ម្រា​ង​ឥណទាន​ដែល​គាំទ្រ​ដោយ​វិទ្យាស្ថាន​សេដ្ឋកិច្ច​ជនបទ​កូរ៉េ
-ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ទទួល​ថវិកា​ពី​វិទ្យាស្ថាន​សេដ្ឋកិច្ច​ជនបទ​កូរ៉េ¬KREI¦ចំនួន ៦៩ ៥៥១,៥៤ $ ៖
- ៦៣ ៥៦៧,៥៣ $ ស្មើនឹង ២៦៥ ៥១៣ ៧៣០ រៀល សម្រាប់​ធ្វើជា​មូលនិធិ​ឥណទាន​បង្វិល និង
- ៥ ៩៨៤,០១ $ ទៀត សម្រាប់​ការងារ​គ្រប់គ្រង​តាមដាន​ត្រួតពិនិត្យ​ប្រតិបត្តិការ​គ​ម្រា​ង។
- គ​ម្រា​ង​នេះ​ត្រូវបាន​អនុវត្ត​ភ្ជាប់​ជាមួយនឹង​គ​ម្រា​ង​ឥណទាន​ក្រសួង​អភិវឌ្ឍន៍ជនបទ ដោយ​ប្រើប្រាស់​គោលការណ៍ និង​នីតិវិធី​ឥណទាន​របស់​គ​ម្រា​ង​ឥណទាន​នៅ​ខេត្តកំពង់ចាម និង​ស្ថិតក្រោម​ការតាមដាន​ត្រួតពិនិត្យ​របស់​គណៈកម្មកា​រ​ត្រួតពិនិត្យ ¬Supervision Board ¦នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ។
- គិត​ត្រឹម​ថ្ងៃទី ៣0 ខែ វិ​ចិ្ឆ​កា ឆ្នាំ ២០១១ គ​ម្រា​ង​នេះ​មាន​ឥណទាន​ដែល​បាននិងកំពុង​ប្រើប្រាស់​ដោយ​ប្រជាពលរដ្ឋ​សរុប​ចំនួន ៣៦១ ៤៤៣ ០០០ រៀល ស្មើនឹង ៩០ ៣៦០ ,៧៥ US$ (គិត​អត្រា​ប្តូរប្រាក់ ១US$ ស្មើ ៤០០០រៀល )ជាមួយ​អត្រា​ការប្រាក់​ក្នុង​ចន្លោះ​ពី ២,១%ទៅ ២,៣% ក្នុង១ខែ និង​មាន​អ្នក​ខី្ច​ចំនួន ១៩២ នាក់ ដែលមាន​តំបន់​គោលដៅ ០៦ភូមិ គឺ ភូមិ២ ភូមិ៣ ភូមិ៥ ក្នុង​ឃុំ​រការ​ខ្នុរ ស្រុក​ក្រូចឆ្មារ និង​ភូមិ​ត្រពាំង​ដុំ ភូមិ​ត្រ​បុស្ស ភូមិ​ខ្លោង ក្នុង​ឃុំ​ស្រ​ទ្ប​ប់ ស្រុក​ត្បូងឃ្មុំ ខេត្តកំពង់ចាម។
- ការសង​ប្រាក់​ត្រ​ទ្ប​ប់​មកវិញ​ទាំង​ប្រាក់​ដើម និង​ការប្រាក់​បាន​គ្រប់​ចំនួន​និង​ទាន់​តាម​ការកំណត់ ។
- ដើមទុន​ដំបូង​ទទួល​ពី​ម្ចាស់ជំនួយ ¬KREI¦ ពេល​ចាប់ផ្តើម​គ​ម្រា​ង​មាន​ចំនួន ២៦៥ ៥១៣ ៧៣០ រៀល ស្មើនឹង ៦៣ ៥៦៧ ,៥៣ US$ ¬ដើមទុន​សម្រាប់​ឥណទាន​បង្វិល ¦។
- ដើមទុន​សរុប​របស់​គ​ម្រា​ង ¬Total Asset ¦ មាន​ចំនួន ៣៨១ ០១០ ៣២០ រៀល ស្មើនឹង ៩៥ ២៥២ $ កើន​លើស​ដើមទុន​ដំបូង​នាពេល​ចាប់ផ្តើម​គ​ម្រា​ង​ចំនួន ១១៥ ៤៩៦ ៥៩០ រៀល ស្មើនឹង ២៨ ៨៧៤ $។
- គម្រោង​ឥណទាន​ជនបទ​នេះ ត្រូវបាន​បេសកកម្ម​កូរ៉េ មួយក្រុម​ចុះមក​តាមដាន​ត្រួតពិនិត្យ​អំពី​វឌ្ឍនភាព​ឥណទាន​និង​ហិរញ្ញវត្ថុ និង​ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់​ឥណទាន​របស់​ប្រជាជន។
- នៅ​ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១១ នាយកដ្ឋាន​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជនបទ​បាន​សហការ​ជាមួយ​វិទ្យាស្ថាន​សេដ្ឋកិច្ច​ជនបទ​កូរ៉េ រៀបចំ​សិក្ខាសាលា​ដើម្បី​បូកសរុប​វាយតម្លៃ​ការអនុវត្ត​គម្រោង​ឥណទាន​ជនបទ​ដែល​គាំទ្រ​ថវិកា​ដោយ​កូរ៉េ ក្នុង​រយៈពេល ០២ឆ្នាំ (២០១០-២០១១) និង​កំណត់​ទិសដៅ​បន្ត ដោយមាន​អ្នកចូលរួម​មកពី វិទ្យាស្ថាន​សេដ្ឋកិច្ច​ជនបទ​កូរ៉េ (KREI) តំណាង​អង្គការ RACHA តំណាង​អង្គការ PRASAC តំណាង អង្គការ JICA ម​ន្រី្ត​ក្រសួង​និង​ម​នី្ទ​រ​អភិវឌ្ឍន៍ជនបទ ម​ន្រី្ត​គម្រោង​ឥណទាន​ខេត្តកំពង់ចាម មេឃុំ មេភូមិ គណៈកម្មការ ឥណទាន និង​អ្ន​ខី្ច​ប្រាក់ សរុប​ចំនួន ៥២នាក់។
សរុប​រួម​គម្រោង​ឥណទាន​ដែល​ក្រសួង​និង​មន្ទីរ​អភិវឌ្ឍន៍ជនបទ​អនុវត្ត​ផ្ទាល់ និង​សហការ​ជាមួយ​ដៃគូ​បានផ្តល់​ឥណទាន​សរុប​ចំនួន ៥ ៥៤៥,៥៣លាន​រៀល ស្មើនឹង ១ ៣៨៦ ៣៨៤ US$ មានគ្រួសារ​ខ្ចីប្រាក់​ចំនួន ៨ ៣១៦គ្រួសារ នៅ​ភូមិ​គោលដៅ​ចំនួន ២៩៣ភូមិ ១០៧ឃុំ ៣១ស្រុក ក្នុង​ខេត្ត​ចំនួន ០៩ គឺ ខេត្តកំពង់ចាម បាត់ដំបង តាកែវ កំពត ពោធិសាត់ សៀមរាប កោះកុង បន្ទាយមានជ័យ និង​ស្វាយរៀង។

 

ល.រ

 

ខេត្ត

ទំហំ​ឥណទាន​កំពង់​ប្រើប្រាស់

ដោយ​អតិថិជន

 

ចំនួន​អ្នក​ខ្ចី(នាក់)

 

ចំនួន​ភូមិ

 

ចំនួន​ឃុំ

 

ចំនួន​ស្រុក

 

កំពង់ចាម

៦០១ ១៣៧ $

៥៩៨

៨៧

៣០

 

ពោធិសាត់

២៩៩ ៤០២  $

២ ៧៤១

៨៩

២៣

 

កំពត

៨៤ ២៥៩ $

៨៥៥

៣២

១៧

 

សៀមរាប

១០៤ ៤៨៨ $

១ ០១០

២២

១២

 

កោះកុង

                ៨១ ៦៤០ $

៧៤៩

១០

បន្ទាយមានជ័យ

៣៩ ៥៣០ $

៣៣០

 

បាត់ដំបង

៨៩ ៤២៧ $

៩៨

 

តាកែវ

៣៣ ៣៦២ $

១១១

ស្វាយរៀង

៥៣ ៥៨៩ $

៨២៤

២៨

សរុប

៣៨៦ ៣៨៤ $

៨ ៣១៦ នាក់

២៩៣ភូមិ

១០៧ឃុំ

៣១ស្រុក


២.៣ - ការងារ​ធនាគារ​ស្រូវ ៖

- បាន​ចុះ​តាមដាន​និង​ផ្តល់​ការណែនាំ ពង្រឹង​អំពី​ការងារ​គ្រប់គ្រង​ការ​ឲ្យ​ខី្ច និង​ការ​ប្រមូលស្រូវ​មកវិញ ដល់ គណៈកម្មការ​ធនាគារ​ស្រូវ នៅតាម​ភូមិ​មួយចំនួន ក្នុងស្រុក​ក្រូចឆ្មារ ស្រុក​ត្បូងឃ្មុំ និ​ងេ​ម​មត់​ខេត្តកំពង់ចាម។ ចំនួន​ស្រូវ​សរុប​មាន ២៥ ២៩៥ គ.ក្រ មាន​អ្នក​ខ្ចី​សរុប ៣៣៥ នាក់ (ស្រូវ​ឲ្យ​ខ្ចី​ចំនួន ១៣ ៤៨៦ គ.ក្រ ស្រូវ​នៅសល់​ក្នុង​ជង្រុក ១១ ៨០៩ គ.ក្រ)
- មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តបន្ទាយមានជ័យ ខេត្តស្វាយរៀង កំពង់ស្ពឺ និង​ព្រៃវែង បានធ្វើការ​បូកសរុប​និង​សម្របសម្រួល​គាំទ្រ​ផ្នែក​ប​ចេ្ច​ក​ទេស​គ្រប់គ្រង​ដល់​សហគមន៍​ភូមិ ដែល​បាន​អនុវត្ត​ធនាគារ​ស្រូវ​មាន​ចំនួន​សរុប ៥៦ ធនាគារ​ស្រូវ ដែលមាន​បរិមាណ​ស្រូវ​សរុប​ចំនួន ១៤៣ ៥៩៤ គ.ក្រ។

២.៣ -សកម្មភាព​ការងារផ្សេងៗ

-បាន​ចូលរួម​សិក្ខាសាលា​ស្តីពី “ការអភិវឌ្ឍ​វិស័យ​កសិកម្ម ពាណិជ្ជកម្ម និង​កិច្ចសហប្រតិបត្តិការ​ធ្វើ​សមាហរណកម្ម នៅ​តំបន់​អាស៊ី​ខាងកើត” ដែល​រៀបចំឡើង​ដោយ​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម
-បាន​ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ​សេចក្តីសម្រេច​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ ២០១០ និង​ទិសដៅ​ឆ្នាំ ២០១១ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ដែល​ប្រព្រឹត្តទៅ​នៅ​ខេត្តតាកែវ កណ្តាល កំពង់ស្ពឺ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ពោធិសាត់ និង​កំពង់ឆ្នាំង។
-ម​ន្រី្ត ០១រូប​ថ្នាក់​អនុប្រធាន​ន​យក​ដ្ឋា​ន​បាន​ទៅ​ចូលរួម​វគ្គ​ណ្តុះ​បណ្តាល​ស្តីពី “ការផ្លាស់ប្តូរ​អាកាសធាតុ​នៅ​ប្រទេស​ស៊ុយអែត រយៈពេល០៤សប្តាហ៍
-ចូលរួម​កិច្ចប្រជុំ ០២ លើក ដើម្បី​ពិនិត្យ​កែសម្រួល​សេចក្តីព្រាង​សារាចរ​ណែនាំ​ស្តីពី​ការអនុវត្ត​ប្រកាស​អន្តរក្រសួង​លេខ ២៣៩១ ប្រក ចុះ​ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១០ របស់​ក្រសួងមហាផ្ទៃ និង​ក្រសួង​អភិវឌ្ឍន៍ជនបទ ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​គណៈ​ក​ម្មា​ធិ​ការអភិវឌ្ឍន៍​ភូមិ (គ.អ. ភ.)
-ចូលរួម​សិក្ខាសាលា​ស្តីពី​គម្រោង​បញ្ជ្រាប​យេនឌ័រ​ជំ​ហ៊ាន​ទី ០២ នៅ​ខេត្តកំពង់ចាម ដែល​រៀបចំឡើង​ដោយ​ក្រសួង​កិច្ចការនារី និង​អង្គការ JICA
-ចូលរួម​កិច្ចប្រជុំ​បូកសរុប​សក​ម្ម​ភាព​ការងារ​ឆ្នាំ ២០១០ និង​ទិសដៅ​ការងារ​ឆ្នាំ ២០១១ របស់​ក្រុមប្រឹក្សា ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី ក្រោម​អធិបតីភាព សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
-ចូលរួម​វេទិកា​ស្តីពី​ព្រឹទ្ធសភា និង​ការលើកកម្ពស់​ការអនុវត្ត​គោ​លន​យ​បាយ​វិមជ្ឈការ និង​យេនឌ័រ នៅ​ខេត្តបាត់ដំបង។

II- ទិសដៅ-ផែនការ​សម្រាប់​ឆ្នាំ ២០១២

ការកំណត់​ទិសដៅ​ផែនការ​នេះ ផ្អែក​តាម​គោលនយោបាយ យុទ្ធសាស្ត្រ និង ផែនការ​រយៈពេល ៥ឆ្នាំ ពី​ឆ្នាំ ២០០៩ ដល់ ២០១៣ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ដោយ​ផ្តោត​ការយកចិត្តទុកដាក់​លើ ៖

- បន្ត​ពង្រឹង​ការគ្រប់គ្រង​និង​ប្រតិបត្តិការ​គម្រោង​ឥណទាន​ឱ្យមាន​ភាពជឿនលឿន ប្រកបដោយ​និរន្តរភាព​និង​ប្រសិទ្ធភាព ដោយ​ជំរុញ​ការបង្កើន​ទំហំ​ឥណទាន​សរុប ចំនួន​អ្នក​ខ្ចី និង​ប្រមូល​ត្រ​ទ្ប​ប់​មកវិញ​ឱ្យបាន​ក្នុង​កំរិត​អត្រា​មួយ​ខ្ពស់។កាត់បន្ថយ​សោហ៊ុយ​ចំណាយ​ប្រតិបត្តិការ​និង​បង្កើន​ប្រាក់ចំណូល ដើម្បី​ធ្វើឱ្យ​អត្រា​ការប្រាក់​កាន់តែ​ចុះ​ទាប។
- បង្កើន​កិច្ចសហការ​ជាមួយ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត និង​អង្គការ RACHA ជា​ដៃគូ ដើម្បី​តាមដាន​ពង្រឹង កែលម្អ ការងារ​ឥណទាន​នៅ​ខេត្តពោធិសាត់ កំពត សៀមរាប កោះកុង និង​ផ្តល់​ការបណ្តុះបណ្តាល​ដល់​មន្ត្រី​ភ្នាក់ងារ​និង​គណៈកម្មការ​ឥណទាន​ភូមិ។ជាមួយនេះ​ជំរុញ​កិច្ចសហការ​ពង្រីក​ប្រតិបត្តិការ​គម្រោង​ឥណទាន​ទៅ​ខេត្តព្រៃវែង បន្ថែមទៀត។
- ប្រឹងប្រែង​កៀរគរ​ថវិកា​ពី​ប្រភព​នានា ពិសេស​ពី​សាធារណរដ្ឋ​កូរ៉េ​ដើម្បី​បង្កើន​មូលនិធិ និង​ពង្រីក​បណ្តាញ​ប្រតិបត្តិការ​ឥណទាន។
- បន្ត​អនុវត្ត​គម្រោង “ផ្តល់​បច្ចេកទេស​ជំនាញ ដើម្បី​បង្កើត​មុខរបរ និង​បង្កើន​ប្រាក់ចំណូល” ដែល​ប្រើប្រាស់​ថវិកា​តាម​កម្មវិធី ។
- ចូលរួម​ពង្រឹង​ការងារ​ធនាគារ​ស្រូវ ការងារ​ធនាគារ​គោក្របី ឱ្យ​ប្រព្រឹត្តទៅ​ប្រកបដោយ​ប្រសិទ្ធិភាព ។
- បន្ត​ពង្រឹងសមត្ថភាព​មន្ត្រីរាជកា​រ តាមរយៈ​ការបើក​វគ្គ​បណ្តុះបណ្តាល​នៅនឹងកន្លែង និង​បញ្ជូន​ឱ្យទៅ​រៀនសូត្រ​បទពិសោធន៍​ពី​ស្ថាប័ន អង្គការ​នានា។

ប្រធាន​នាយកដ្ឋាន

Latest News

You are here Home