MRD

  • Full Screen
  • Wide Screen
  • Narrow Screen
  • Increase font size
  • Default font size
  • Decrease font size

របាយការណ៍​បូកសរុប​សកម្មភាព ឆ្នាំ ២០១១ របស់​នាយកដ្ឋាន​ផែនការ និង​ទំនាក់ទំនង​សាធារណៈ

I-ស្ថានភាព​មន្ត្រីរាជការ

ចំនួន​មន្ត្រីរាជការ​សរុប ៖ ២៨នាក់ ស្ត្រី ០៨ នាក់

1.ដឹកនាំ​ដោយ​ប្រធាន​នាយកដ្ឋាន ០១ រូប និង អនុប្រធាន ០៩ រូប (ស្ត្រី ០១ រូប )
2.មន្ត្រី​ថ្នាក់​ប្រធាន​នាយកដ្ឋាន ០១ រូប ត្រូវបាន​ដំឡើង​ឋានន្តរ​ស័​ក្កិ​ពី​មន្ត្រី​បច្ចេកទេស​ជាន់ខ្ពស់ ថ្នាក់​លេខ ១០ មកជា​មន្ត្រី​បច្ចេកទេស​ជាន់ខ្ពស់​ដើមខ្សែ​ថ្នាក់​លេខ ១០ (ក្របខ័ណ្ឌ​ថ្មី ក.២.១០ )
3.តែងតាំង​មន្ត្រី​ថ្នាក់​ប្រធានការិយាល័យ​រដ្ឋបាល និង​កិច្ចការ​ទូទៅ ០១ រូប
4.មន្ត្រី​ថ្មី​ផ្ទេរ​ចូល​ជា​អនុប្រធាននាយកដ្ឋាន ចំនួន ០១ រូប
5.មន្ត្រី​សុំលាលែង​ពី​ក្របខណ្ឌ​មន្ត្រីរាជការ​ក្រសួង ០២ រូប
6.មន្ត្រី​សុំ​ផ្ទេរ​ចេញទៅ​នាយកដ្ឋាន​ស​វន​កម្ម​ផ្ទៃក្នុង ០១ រូប
7.មន្ត្រី​សហការ​ជាមួយ​គម្រោង​មាន​ដូចខាងក្រោមៈ

ល.រ

នាម និង​គោត្តនាម

ភេទ

មុខងារ

គម្រោង​កម្មវិធី

1

អ៊ិន សំ​បុល

អនុប្រធាននាយកដ្ឋាន

គម្រោង​ផ្គត់ផ្គង់​ទឹក និង​អនាម័យ​ជនបទ IMF

2

ស្រ៊ុន ពិធូ

អនុប្រធាននាយកដ្ឋាន

គម្រោង​អភិវឌ្ឍន៍​តំបន់​ទំនាប​ទន្លេសាប TSLDP

3

ហ៊ីម វិ​ជិត

អនុប្រធាននាយកដ្ឋាន

កម្មវិធី​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ  RIP

សួស បូ​រិន្ទ​ស័ក្តិ

ប្រធានការិយាល័យ

កម្មវិធី​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ  RIP

ហ៊ឹម សូរ​ជាតិ

អនុប្រធាន​ការិយាល័យ

កម្មវិធី​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ  RIP

ទាង ឆាយ​ហៀ​ង

ប្រធានការិយាល័យ

គម្រោង​កេ​ត​សា​ណា

នៅ ចំរើន

ប្រធានការិយាល័យ

គម្រោង​កេ​ត​សា​ណា

កែរ ប៊ុន​រិ​ទ្ធ

មន្ត្រី

គម្រោង NCDD

II.សកម្មភាព​ថ្នាក់ដឹកនាំ​នាយកដ្ឋាន៖ ថ្នាក់​នាំ​នាយកដ្ឋាន​មាន​សកម្មភាព​ដូចខាងក្រោមៈ

- រៀបចំ​សិក្ខាសាលា​ស្តីពី​កិច្ចដំណើរការ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ BSP 2012-2014 និង ការរៀបចំ​កម្មវិធី​វិនិយោគសាធារណៈ PIP 2012-2014 របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​នៅ សណ្ឋាគារ​ភ្នំពេញ ដឹកនាំ​ដោយ ឯកឧត្តម សួស គង់ រដ្ឋលេខាធិការ ដោយមាន​អ្នកចូលរួម​ពី​ថ្នាក់ ដឹកនាំ​នាយកដ្ឋាន​ទាំង ១១ ប្រធាន អនុប្រធាន​ការិយាល័យ​ផែនការ ស្ថិតិ ប្រធាន អនុប្រធាន ការិយាល័យ​ហិរញ្ញកិច្ច ប្រធាន​អនុប្រធាន​មន្ទីរ និង​អ្នកពាក់ព័ន្ធ ទាំង ២៤ រាជធានី ខេត្ត ប្រមាណ ១៥០ នាក់ ។
- រៀបចំ​សិក្ខាសាលា​ណែនាំ​ពី​ការកសាង​ផែនការ​ថវិកា​ឆ្នាំ ២០១២ ថ្នាក់​តំបន់​ចំនួន ០៥ ចំនួន ០៤ កន្លែង គឺ ខេត្ត កោះកុង ខេត្តសៀមរាប ខេត្តស្ទឹងត្រែង ខេត្តស្វាយរៀង និង​ខេត្តកំពត
- រៀបចំ​ប្រជុំ​ណែនាំ​ដល់​មន្ត្រី​ជំនាញ​ផែនការ​ថ្នាក់កណ្តាល​ចំនួន ០៤ ដង
- រៀបចំ​ប្រជុំ​ថ្នាក់​ជំនាញ​ដើម្បី​ពិនិត្យ និង​តាមដាន​ការអនុវត្ត​ផែនការ​ចំនួន ០២ ដង
- ចូលរួម​ប្រជុំ​ពិគ្រោះ​យោបល់​ស្តីពី​ការរៀបចំ​របាយការណ៍​ពាក់កណ្តាល​អណ​ត្តិ ក្នុងការ​អនុវត្ត ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​បច្ចុប្បន្ន​កម្ម ២០០៩ -២០១៣ នៅ​ខេត្តសៀមរាប
- ចូលរួម​កិច្ចប្រជុំ​ចរចា​ថវិកា​ឆ្នាំ ២០១២ នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រោម​អធិបតីភាព ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ប្រតិភូ​អម​អ​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​ចូលរួម​ដោយ ឯកឧត្តម ឈា ប៉េងឈាង រដ្ឋលេខាធិការ និង លោក សុខ រា​វុ​ឌ្ឍ ប្រធាន​នាយកដ្ឋាន​ថវិកា និង​មន្ត្រី​មួយចំនួន និង​មន្ត្រី​សវនកម្ម​ជាតិ ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។ ភាគី​ក្រសួង អភិវឌ្ឍន៍ជនបទ ដឹក នាំ​ដោយ ឯកឧត្តម ហួត សារឹម អនុ​រដ្ឋលេខា ធិ​ការ លោក ម៉ា សុ​វណ្ណា ប្រធាន នាយកដ្ឋាន ផែនការ និង​ទំនាក់ទំនង​សាធារណៈ លោក បាន សុ​ម៉ា​រ៉ា ប្រធាន​នាយកដ្ឋាន​ផ្គត់ផ្គង់ និង​ហិរញ្ញវត្ថុ លោក មន្ត្រី​នាយកដ្ឋាន​ផ្គត់ផ្គង់ និង​ហិរញ្ញវត្ថុ និង លោក អ៊ុយ សម្បត្តិ ប្រធាន ការិយាល័យ​ផែនការ​និង​ស្ថិតិ ។ ថវិកា​មិនមែន កម្មវិធី​នឹង​កាត់បន្ថយ ឲ្យ​អស់ ដល់​ឆ្នាំ ២០១៤ ។ កិច្ចប្រជុំ​ចរចា​ថវិកា​មាន​ចំនួន ៤ ដង ឬ ៤ ដំណាក់កាល ។
- កែសម្រួល​ឯកសារ​ផែនការ​ថវិកា​ឆ្នាំ ២០១២ ចំនួន ០៤ ដង
- ចូលរួម​ប្រជុំ GMS លើក​ទី១៧ នៅ​វិមាន​សន្តិភាព ដែល​រៀបចំ​សហការ​ដោយ​ធនាគារ​អភិវឌ្ឍន៍ អាស៊ី ប្រចាំ​តំបន់ និង​ក្រសួងពាណិជ្ជកម្ម ។ កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​បណ្តា​ប្រទេស​អាស៊ាន ទាំង ១០ បូក​ចិន និង​ដៃគូរ​អភិវឌ្ឍន៍​នានា​ជា​ច​ច្រើន​ក៏បាន​ចូលរួម​ផងដែរ ។ កិច្ចប្រជុំ​ផ្តោតលើ ការអភិវឌ្ឍ​មហា​អនុតំបន់​ទន្លេមេគង្គ ដែលមាន​ប្រទេស​កម្ពុជា ឡាវ ភូមា ថៃ និង​វៀតណាម និង ភាគី​ចិន​ជា​ដៃគូរ​ពិភាក្សា
- ចុះ​ប្រមូល​ទិន្ន​សម្រាប់​រៀបចំ​ការិយាល័យ​អភិវឌ្ឍន៍ជនបទ​ស្រុក​ទាំង ២៣ ខេត្ត
- ដឹកនាំ​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់ លើ​ការកសាង​ផែនការ​ថវិកា​ឆ្នាំ ២០១២ និង ការ បង្ហាញ​ពី​លទ្ធផល​នៃ​ការអង្កេត​ទិន្ន​ការិយាល័យ​អភិវឌ្ឍន៍ជនបទ​សម្រាប់​ថ្នាក់ក្រោម​ជាតិ នៅ​ខេត្ត ស្វាយរៀង និង​ខេត្ត​ព្រះសីហនុ
- ចូលរួម​សិក្ខាសាលា​បច្ចេក​ទេស​ស្តីពី​ការពិនិត្យ​មើល​សេចក្តីព្រាង​របាយ​ការ​ណ៌​ពាក់កណ្តាល អណ​ត្តិ​​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ អភិវឌ្ឍ​ន៌​ជាតិ​បច្ចុប្បន្ន​កម្ម ២០០៩-២០១៣ នៅ​ខេត្ត សៀមរាប ០១ ដង និង រាជធានី​ភ្នំពេញ ០១ ដង ក្រោម​អធិបតីភាព ឯកឧត្តម ឆាយ ថន ទេស​រដ្ឋ មន្ត្រី​រដ្ឋមន្ត្រី​ក្រសួងផែនកា​រ
- ចូលរួម​ប្រជុំ​ស្តីពី​ការពិនិត្យ កែសម្រួល​កម្មវិធី​វិនិយោគសាធារណៈ PIP 2012-2014 របស់​ក្រសួង អភិវឌ្ឍន៍ជនបទ​នៅ​ក្រសួងផែនការ ក្រោម​អធិបតីភាព ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងផែនការ
- ចូលរួម​សិក្ខាសាលា សមា​ហរ​ន្ត​កម្ម​ផែនការ​វិនិយោគសាធារណៈ​បី​ឆ្នាំ​រំកិល ( PIP) និង ផែនការ យុទ្ធសាស្ត្រ​ថវិកា​បី​ឆ្នាំ (BSP) នៅ​សណ្ឋាគារ Cambodiana រៀបចំ​ដោយ ADB
- ជួបពិភាក្សា​ជាមួយ​ជំនាញការ​ស្ថិតិ​មកពី​វិទ្យាស្ថាន​ជាតិ​ស្ថិតិ ក្រសួងផែនការ
- រៀបចំ​របាយការណ៍​ពាក់កណ្តាល​អណ​ត្តិ​ស្តីពី​ការអនុវត្ត ផ​យ​អ​ជ ២០០៩ -២០១៣ របស់ ក្រសួង អភិវឌ្ឍន៍ជនបទ
- ចូលរួម​ប្រជុំ​ពិនិត្យ​របាយការណ៍​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​កម្ពុជា ឆ្នាំ ២០១១ នៅ សណ្ឋាគារ Goldensea ខេត្ត​ព្រះសីហនុ រៀបចំ​ដោយ​ក្រសួងផែនការ
- បានរៀបចំ​សិក្ខាសាលា​បណ្តុះបណ្តាល​រយៈ​ពេល៣ ថ្ងៃ ស្តីពី​ការរៀបចំ​ផែនការ​គោ​លន​យោ បាយ និង​យុទ្ធសាស្ត្រ និង​ការបង្ហាញ​ប្រព័ន្ធ​តាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ​របស់​ក្រសួង អភិវឌ្ឍន៍ ជនបទ​នៅ​សណ្ឋាគារ​ភ្នំពេញ​ដោយ​សហការ​ជាមួយ​ក្រុមការងារ​កំណែ​ទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ សាធារណៈ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ជំនាញការ ADB
- ចូលរួម​សិក្ខាសាលា​បូកសរុប និង​វាយតម្លៃ​ការអភិវឌ្ឍ​កម្មវិធី PFM នៅ​ស​ណ្ឋ​គារ Raftel Phnom Penh ដែល​រៀបចំឡើង​ដោយ ADB
- ចូលរួម​ប្រជុំ​ស្តីពី​ការវាយតម្លៃ​នៃ​ការអនុវត្ត​ថវិកា​តាម​កម្មវិធី​រយៈ​ពេល ២០០៨ ដល់ ២០១១នៅ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត សុខ សារា​វុ​ឌ្ឍ ប្រធាន​លេខា ធិ​ការដ្ឋាន​កំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​និង​ជា​ប្រធាន​នាយកដ្ឋាន​ថវិកា​អមដោយ ជំនាញការ​ហិរញ្ញវត្ថុ​មកពី​សហរដ្ឋអាមេរិក​ចំនួន ៣ រូប
- ចូលរួម​ប្រជុំ​កិច្ច​ពិគ្រោះ​យោបល់​លើ​ឯកសារ​គោល​នៃ​កម្មវិធី​តាមដាន​ត្រួតពិនិត្យ​ផែនការ យុទ្ធ​សាស្ត្រ​​អភិវឌ្ឍន៍​ជាតិ នៅ​ទីស្នាក់ការ UNDP ភ្នំពេញ
- ចូលរួម​ប្រជុំ EDCCF Policy Dialogue with Korea ( ប្រជុំពិភាក្សា​ទ្វេភាគី​រវាង Korea និង ក្រុមការងារ​គម្រោង​ដឹកនាំ​ដោយ ឯ.ឧ ចាន់ សុធី អគ្គលេខាធិការរង ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ) នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ
-​ចូលរួម​កិច្ចប្រជុំ​ពិនិត្យ​លទ្ធផល​សម្រេចបាន​នៃ​កម្មវិធី អភិវឌ្ឍន៍​អាង​ទន្លេមេគង្គ​ដំណាក់កាល ទី២ (BDP 2) នៅ​សណ្ឋាគារ​ភ្នំ​ប្រុស ខេត្តកំពង់ចាម
-​ចូលរួម​វេទិការ​ស្តីពី​ផែនការអភិវឌ្ឍន៍​អាង​ទន្លេមេគង្គ តំបន់ 6 C , 7C , 8C , 9C, 10C នៅ ខេត្តកំពង់ចាម ០១លើក ខេត្តក្រចេះ ០១ លើក និង ខេត្តបាត់ដំបង ០១ លើក
-​​ ចូលរួម​ប្រជុំ​ពិគ្រោះ​យោបល់​ស្តីពី​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​អាង​ទន្លេមេគង្គ​ផែ្អ​កលើ​ការគ្រប់គ្រង ធនធានទឹក​ចម្រុះ ។ កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ ឯកឧត្តម ស៊ីន នី​នី អគ្គលេខាធិការ​អចិន្ត្រៃយ៍ នៃ គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ដោយមាន​មន្ត្រី​ជំនាញ​ផែនការ​យុទ្ធសាស្ត្រ​ដែលជា​សមាជិក BDPCU គ្រប់​ក្រសួង ស្ថាប័ន​ចូលរួម ។
- ចូលរួម​ប្រជុំ​ចរចា​ថ្លៃ​លើ​ការងារ​ស្ថាបនា​ស្ពាន​ចំនួន ០២ គម្រោង នៅ​ស្រុក​មុខកំពូល ០១ កន្លែង និង​ស្រុក​បាកាន ខេត្តពោធិសាត់ ០១ កន្លែង ដែល​អនុវត្ត​ដោយ​ឯ.ឧ ឧ​ត្ត​ម​សេនីយ៍​ទោ ប៊ូ ផាន់​សារី ប្រើប្រាស់​ជំពូក ២១
- ចុះ​ពិនិត្យមើល​ការស្ថាបនា​ស្ពាន ០២ ផ្លូវ ០១ខ្សែ និង​ដា​ឡូ ០១ នៅ​ខេត្តព្រះវិហារ និង​សៀមរាប អនុវត្ត​ដោយ ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ី​ដេ​ត ។បេសកកម្ម​នេះ​ដឹកនាំ​ដោយ ឯ​ឧ ទ្រី មេ​ង រដ្ឋលេខាធិការ
- ចូលរួម​ចរចា​ថ្លៃ​លើ​ការងារ​ស្ថាបនា​ស្ពាន ផ្លូវ និង​លូ​ចំនួន ០៤ គម្រោង អនុវត្ត​ដោយ​ឧ​ត្ត​ម សេនីយ៍​ឯក ខ្វាន់ សៀម
- ចុះ​ពិនិត្យ​សុពលភាព​ផ្លូវ DBST នៅ​ស្រុក​គីរីវង់ ខេត្តតាកែវ ជំពូក ២១
- ចុះ​ពិនិត្យ​សុពលភាព​ផ្លូវ ស្ពាន លូ របស់ អគ្គមេបញ្ជាការ​ទ័ពជើងគោក នៅ​ខេត្ត ព្រះវិហារ​ឧ​ត្ត​រ មានជ័យ និង​សៀមរាប
- ចូលរួម​សម្ភោ​ធ​កសាង​ផ្លូវ​ជនបទ​ក្រាល​កៅស៊ូ​ពីរ​ជាន់ DBST នៅ​ខេត្ត​ពិ​ធិ​សាត់ ក្រោម​អធិបតីភាព សម្តេច​អគ្គមហាសេនាធិបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា
- ចូលរួម​ប្រជុំពិភាក្សា​ជាមួយ ADB ស្តីពី​វិម​ជ្ឍ​ការ និង​វិ​ស​ហម​ជ្ឍ​ការ ដឹកនាំ​ដោយ ឯ​ឧ សួស គង់ រដ្ឋលេខាធិការ
- ចូលរួម​ជួបប្រជុំ​ពិភាក្សា​ជាមួយ ADB លើ​បញ្ហា Agriculture Investment (rice export)
- ចូលរួម​ប្រជុំពិភាក្សា​ជាមួយ​ទីប្រឹក្សា ADB ផ្នែក​ទឹកស្អាត និង​អនាម័យ​ជនបទ ស្តីពី​ការរៀបចំ​ឡើង វិញ​ផែនការ​យុទ្ធសាស្ត្រ​ប​ញ្ច្រា​ប​យេនឌ័រ ២០១១-២០១៥
- ចូលរួម​ប្រជុំពិភាក្សា​ជាមួយ ADB ពី​បញ្ហា​បើក​សិក្ខាសាលា​ស្តីពី​វិមជ្ឈការ និង​សហវិមជ្ឈការ ដឹកនាំ ដោយ​ឯកឧត្តម សួស គង់
- ថ្នាក់ដឹកនាំ និង​ម្ត្រី​ជំនាញ​ចំនួន ០៣ រូប​បាន​ចូលរួម​សិក្ខាសាលា​ស្តីពី​ការតាមដាន និង​វាយតម្លៃ ការអនុវត្ត​ថវិកា​តាម​កម្មវិធី ឆ្នាំ ២០១១ និង​វាយតម្លៃ​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ ២០១២នៅ​សណ្ឋាគារ​សុខា​ក្រុងព្រះសីហនុ​ដែល​រៀបចំ​ដោយ​ក្រុមការងារ​កំណែទម្រង់​កា​រ​គ្រប់ គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ក្រសួង​អភិវឌ្ឍន៍ជនបទ MRD/PFM និង ADB TA Grand 0132 CAM Component 1 ក្រោម​អធិបតីភាព ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ ។
- ចូលរួម​ប្រជុំ​ជាមួយ​ក្រុម​ជំនាញការ ADB ស្តីពី ការគ្រប់គ្រង​លទ្ធផល​នៃ​ការអភិវឌ្ឍ ( Managing Development Result )
- ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​ការ​បន្ស៊ាំ និង ការប្រែប្រួល​អាកាសធាតុ
- ចូលរួម​បច្ចេកទេស​អន្តរក្រសួង​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​លើ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព ស្តីពី​ជីវចម្រុះ និង​អភិរក្ស​ធម្មជាតិ នៅ​ក្រសួងបរិស្ថាន
- ជួបប្រជុំ​ពិភាក្សា​ជាមួយ​ជំនាញការ ADB ក្នុង​កម្មវិធី​កំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ សាធារណៈ ចំនួន ០២ លើក​ចូលរួម​ប្រជុំពិភាក្សា​ជាមួយ​ជំនាញការ ADB នៅ​ទី​ស្នាក់ ADB ពិភាក្សា​ពី​គម្រោង Monitoring and Evaluation for MRD
- ប្រជុំ​ក្រុមការងារ​កំណែទម្រង់​កា​រ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ស្តីពី​ការរៀបចំ POC នៅ​ទីស្តីការក្រសួង
- ប្រជុំពិភាក្សា​រៀបចំ​ផែនការ ៥ ឆ្នាំ ២០១២ -២០១៦ ក្នុង​កម្មវិធី​កំណែទម្រង់​ការគ្រប់គ្រង ហិរញ្ញវត្ថុ​សាធារណៈ (PFMRP)របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ចំនួន ០២ ដង
- ជួបពិភាក្សា​ជាមួយ Mr. Prasana Jena តំណាង ADB មកពី Manila ដើម្បី​ពិនិត្យ និង​តាមដាន ការអនុវត្ត កម្មវិធី PFMRP
- ចូលរួម​សិក្ខាសាលា​ស្តីពី ការប្រយុទ្ធ​ប្រឆាំងនឹង​ភាពក្រីក្រ នៅ​ទីក្រុង Zhengzhou ខេត្ត Zhejiang ប្រទេស​ចិន ដែលមាន​ប្រទេស​ចូលរួម​ចំនួន ២២ មកពី​ទ្វីបអាស៊ី និង​អា​ហ្រិ​ក ។
- ចូលរួម​រៀបចំ​ផែនការ Gender របស់​ក្រសួង
- ចូលរួម​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​សម្រាប់​ការអភិវឌ្ឍ​សហគមន៍​ជនបទ នៅ​ប្រទេស​កូរ៉េ
- ចូលរួម​ក្នុង​កម្មវិធី​ប្រកាស​កន្លែង​គ្មាន​ផ្សែង​បារី នៅ​ក្រសួង​អភិវឌ្ឍន៍ជនបទ
- ចួ​ល​រួម​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការងារ​យេនឌ័រ នៅ​ខេត្តកំពង់ធំ
- ប្រជុំពិភាក្សា​ក្រុមការងារ​ដែល​ទទួល​ការបណ្ដុះបណ្ដាល​ស្ដីពី​ការអភិវឌ្ឍន៍ សហគមន៍​នៅ ប្រទេស​កូរ៉េ ដឹកនាំ​ដោយ​ឯកឧត្តម សាន វិសាល
- ចូលរួម​អបអរសាទរ​ទិវា​ជនជាតិដើម​លើក​ទី១៧ នៅ​ខេត្តស្ទឹងត្រែង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ ខ្ពស់​របស់ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ
- ចូលរួម​ប្រជុំ​គណៈកម្មការ​អន្តរក្រសួង​សម្របសម្រួល​ការងារ​ជួសជុល​ថែទាំ​ផ្លូវ​ជនបទ​លើក​ទី៤ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។ កិច្ចប្រជុំ​ពិ​ភក្សា​អំពី​ការធ្វើផែនការ ការតាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ និង​ពិភាក្សា​បញ្ហា​មួយចំនួនទៀត
- ចូលរួម​ប្រជុំ​ក្រុមការងារ​និតិ​កម្ម​លើក​ទី២ របស់​ក្រសួង
- ចូលរួម​ប្រជុំ​ជាមួយ​ក្រុមការងារ​កំណែ​ទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ (PFM)ដើម្បី​ពិនិត្យឡើងវិញ ពី​ទម្រង់​របាយការណ៍​ថ្មី នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដឹកនាំ​ដោយ បណ្ឌិត សុខ សារ​វុ​ឌ្ឍ ប្រធាន​នាយកដ្ឋាន​ថវិកា និង​ជា​ប្រធាន​លេខាធិការ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចំនួន ០២ លើក
- ចូលរួម​ប្រជុំ​ជ្រើសរើស​មន្ត្រី​នៅ​ទីស្តីការក្រសួង
- ជួបពិភាក្សា​ជាមួយ​ជំនាញការ ADB ក្នុង​កម្មវិធី PFM បាន ២ ដង
- ចូលរួម​កំណែ​វិញ្ញាសារ​ប្រឡង​ចូល​បំរើ​ការងារ​នៅ​ក្រសួង​អភិវឌ្ឍន៍ជនបទ
- ចូលរួម​ប្រជុំ​ស្តីពី​ការពិនិត្យ​តម្រូវការ​ថវិកា​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រោម​អធិបតីភាព ឯកឧត្តម គាត ឈុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ
- ចូលរួម​ប្រជុំ​ជាមួយ​ជំនាញការ​កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​មកពី​សហរដ្ឋអាមេរិក ដើម្បី​ពិភាក្សា និង​វាយតម្លៃ​ការអនុវត្ត​ថវិកា​តាម​កម្មវិធី​រប​ស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រោម​អធិបតីភាព ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ នៅ​ទីស្តីការក្រសួង
- ចូលរួម​ប្រជុំពិភាក្សា​លើ​របាយការណ៍​អនុវត្ត​កម្មវិធី​កំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ សាធារណៈ នៅ​ទីស្តីការក្រសួង ដឹកនាំ​ដោយ ឯកឧត្តម ជួប សំអាត អគ្គនាយក​រដ្ឋបាល ហិរញ្ញវត្ថុ

III.សកម្មភាព​ការងារ​ជំនាញ ៖ កា​រិ​យា​ល័​ជំនាញ​ទាំង ៥ មាន​សកម្មភាព​ដូចខាងក្រោម

1.ការិយាល័យ​កិច្ចការ​ទូទៅ៖ ការិយាល័យ​រដ្ឋបាល​បុគ្គលិក បានទទួល​លិខិត​ចូល ៣៤៧ និង​លិខិត ចេញ​ចំនួន ៣៧៧ ច្បាប់ ។ រៀបចំ​លិខិតអញ្ជើញ​ចូលរួម​ប្រជុំផ្សេងៗផ្សព្វផ្សាយ​លិខិត ឯកសារ សារាចរ​ណែនាំ លិខិត ប្រកាស ជូន​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រោម​ឧិ​វាទ និង​ទៅ​នាយកដ្ឋាន ផ្សេងៗ ។ រៀបចំ​លិខិត​ផ្ទេរចេញ តម្លើង​កាំ​ប្រាក់​បៀរ​វត្សរ៍ រៀបចំ​បញ្ជីសារពើភ័ណ្ឌ នាយកដ្ឋាន ។ កត់ត្រា​តាមដាន​វត្តមាន​មន្ត្រី​នាយកដ្ឋាន​ជាប្រចាំ និង​បានរៀបចំ​គំរូ​របាយការណ៍​ថ្មី​សម្រាប់​អនុវត្ត ផែនការ​ឆ្នាំ២០១។ រៀបចំ​បញ្ជី​បេឡា​សម្រាប់​បើក​ផ្តល់​ដល់​ការអនុវត្ត​សកម្មភាព តាម​កម្មវិធី​ក្នុង ផែនការ​ប្រចាំឆ្នាំ ២០១១ ។

2.ការិយាល័យ​ផែនការ ស្ថិតិ៖ មាន​សកម្មភាព និង​លទ្ធផល​ដូចខាងក្រោមៈ
- ដំណើរការ​រៀបចំ​សិក្ខាសាលា​វិនិយោគសាធារណៈ​បី​ឆ្នាំ​រំកិល ២០១២-២០១៤ និង​ផែនការ យុទ្ធសាស្ត្រ​ថវិកា​បី​ឆ្នាំ ២០១២-២០១៤
- បញ្ចប់​កសាង​ផែនការ​វិនិយោគសាធារណៈ​បី​ឆ្នាំ ២០១២-២០១៤ ផ្ញើ​ទៅ​ក្រសួងផែនការ - បញ្ចប់​កសាង​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​បី​ឆ្នាំ ២០១២-២០១៤ ផ្ញើ​ទៅ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
- បញ្ចប់​កសាង​ផែនការ​តម្រូវការ​សម្រាប់​កម្មវិធី​កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ ៥ ឆ្នាំ ២០១២ -២០១៦ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ផ្ញើរ​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ
- បញ្ចប់​កសាង​ផែនការ​ថវិកា​ឆ្នាំ ២០១២ និង​ត្រៀម​ដាក់ជូន​ថ្នាក់ដឹកនាំ​ពិនិត្យ និង​សម្រេច
- រៀបចំ​របាយការណ៍​វាយតម្លៃ​ស្តីពី​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​បច្ចុប្បន្ន​កម្ម ២០០៩-២០១៣ បញ្ជូនទៅ​ក្រសួងផែនការ
- រៀបចំ​សិក្ខាសាលា​ថ្នាក់​តំបន់​បាន​ចំនួន ៧ លើក នៅ​ខេត្ត កោះកុង សៀមរាប ស្វាយរៀង ស្ទឹងត្រែង កំពត ខេត្ត​ព្រះសីហនុ ស្តីពី ការពិភាក្សា​រៀបចំ​ផែនការ​ឆ្នាំ ២០១២ តាមដាន​ត្រួត ពិនិត្យ​ការអនុវត្ត​ផែនការ​ឆ្នាំ ២០១១ សិក្ខាសាលា​ពិភាក្សា​គម្រោង​រៀបចំ​ការិយាល័យ​អភិវឌ្ឍន៍ ជនបទ​ស្រុក ។
- រៀបចំ​កិច្ចប្រជុំ​ជាជំហានៗនៃ​ការរៀបចំ​ផែនការ​ឆ្នាំ ២០១២ ចំនួន ០៦ ដង
- ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្ថិតិ នៅ​វិទ្យាស្ថាន​ស្ថិតិ ក្រសួងផែនការ ២ លើក
- ចូលរួម​ប្រជុំ​ក្នុង​សកម្មភាព​កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​ជាមួយ​ក្រសួង​ហិរញ្ញវត្ថុ ៨ លើក
- ចូលរួម​ប្រជុំ សិក្ខាសាលា ជាមួយ ADB ចំនួន ៧ ដង
- បេសកកម្ម​ចុះ​ប្រមូល​ទិន្នន័យ​ផែនការ និង ទិន្នន័យ​រៀបចំ​គម្រោង​អភិវឌ្ឍន៍ជនបទ​ស្រុក​បាន ចំនួន ២៤ រាជធានី ខេត្ត ។
- សកម្មភាព​អនុវត្ត​ផែនការ​មូលដ្ឋាន​ចម្រុះ នៅ​ខេត្តបន្ទាយមានជ័យ និង​បាត់ដំបង
កំពុង​រៀបចំ​ធ្វើ​ប​ច្ចប្ប​ន្ន​ភាព​ផែនការអភិវឌ្ឍន៍​មូលដ្ឋាន​ចំរុះ​នៅ​ខេត្តបន្ទាយមានជ័យ និង ខេត្ត បាត់ដំបង ដោយបាន​ចុះ​ស្រង់​និយាម​ការធ្វើ​បច្ចុប្បន្នភាព លើ​ផ្នែក​ទឹកស្អាត ផ្លូវ​ជនបទ សាលា រៀន​មណ្ឌល​សុខភាព និង​ផ្សារ​ជនបទ​ធ្វើ​នៅតាម​បណ្តា ឃុំ​ទាំងអស់​ក្នុង​ខេត្ត​ទាំងពីរ​ខាងលើ ។ ជា​លទ្ធផល យើង​ប្រមូល​ទិន្នន័យ​បាន ១៥ ឃុំ​ហើយ​ក្នុងនោះ​ខេត្តបន្ទាយមានជ័យ​ជ្រើសរើស គោលដៅ​ស្រុក ស្វាយចេក សម្រេចបាន ៧ ឃុំ គឺ ៖ ឃុំ​ស្វាយចេក ឃុំ​បុ​ស្បូវ ឃុំរ​ហា ឃុំ​ព្រះនេត្រព្រះ ឃុំ​ជប់​វា​រី ឃុំ​ស្លក្រាម និង​ឃុំ​ស្នួល​មានជ័យ ។ ចំណែក​ខេត្តបាត់ដំបង ជ្រើសរើស ស្រុក​សង្កែ សម្រេចបាន ៨ ឃុំ គឺ ឃុំ​កំពង់ព្រះ ឃុំ​អន្លង់​វិល ឃុំ​រាំង​កេ​សី ឃុំ​វត្ត​តា​មឹ​ម ឃុំ​ន​រា ឃុំ​កំពង់​ព្រៀង ឃុំ​អូរ​ដំបង ១ ឃុំ​អូរ​ដំបង ២ ។

3.ការិយាល័យ​តាមដាន និង​ត្រួតពិនិត្យ៖ មាន​សកម្មភាព​ទាំង ២៤ រាជធានី ខេត្ត ដូចខាងក្រោមៈ
- ចុះ​ពិនិត្យ​សុពលភាព​ការងារ​ថែទាំ​ផ្លូវ​ជនបទ​ទាំង​ខួប និង​ប្រចាំ​ជំពូក ៦១ និង ២១
- ចុះ​ពិនិត្យ និង​វាយតម្លៃ​ការថែទាំ​ខួប និង​ប្រចាំ​ផ្លូវ​ជនបទ ជំពូក ៦១ និង ២១
- ចុះ​ពិនិត្យ​ការងារ​សាងសង់​អណ្តូងស្នប់ អណ្តូង​លូ អណ្តូង​ចម្រុះ ស្រះ​ទឹក តាម​ផែនការ​កំណត់
- ចូលរួម​ចរចា​ថ្លៃ​សាងសង់ ជួសជុល ថែទាំ​ខួប ប្រចាំ សម្រាប់​ឆ្នាំ ២០១១
- ចុះ​ពិនិត្យ និង​តាមដាន​ការអនុវត្ត​របស់​មជ្ឍមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​ខេត្តតាកែវ
- ចុះ​តាមដាន និង​ត្រួតពិនិត្យ​ការអនុវត្ត​សកម្មភាព​ជីក​អណ្តូង​បង្គន់
- ចូលរួម​ចរចា​ថ្លៃ​សាងសង់​អណ្តូង និង​បង្គន់​អនាម័យ
- ចូលរួម​សិក្ខាសាលា​តាមដាន​និង​វាយតម្លៃ របស់​កម្មវិធី​កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ ចំនួន ៣ លើក ( រៀបចំ​ដោយ​ជំនាញការ ADB ក្នុង​កម្មវិធី PFMR )
- រៀបចំ​សិក្ខាសាលា​តាមដាន​ត្រួតពិនិត្យ​និង​វាយតម្លៃ​សហការ​ជាមួយ​ADBនៅ​សណ្ឋាគារ​ភ្នំពេញ - ចូលរួម​សិក្ខាសាលា Wetland នៅ​ខេត្តសៀមរាប
- កំពុង​រៀបចំ​បញ្ចូល​ផែនការ​ឆ្នាំ២០១២ក្នុង​ទម្រង់​តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​ការអនុវត្ត ផែនការ​ឆ្នាំ ២០១២
- ចូលរួម​សិក្ខាសាលា​តាមដាន និង​វា​យក​ម្លៃ​ការអនុវត្ត​គម្រោង​ទាំងអស់ នៅ​សណ្ឋាគារ Reftel le Royal Phnom Penh ។

4.ការិយាល័យ​ព័ត៌មានវិទ្យា៖ មាន​សកម្មភាព និង​លទ្ធផល​ដូច​ដូចខាងក្រោមៈ
- បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ ព័ត៌មានវិទ្យា​ដល់​មន្ត្រី​តាម​បណ្តា​ខេត្ត ចំនួន ៥ វគ្គ ១០០ នាក់
- ធ្វើ​បច្ចុប្បន្នភាព website MRD រាល់ថ្ងៃ
- តម្លើង ម៉ាស៊ីន​ផ្តឹ​ត​មេដៃ ស្រង់​វត្តមាន​មន្ត្រីរាជការ​ក្រសួង
- បោះ​ពុ​ម្ភ​ផែន​ទ​ផ្លូវ​ជនបទ
- សម្រង់ ប្រព័ន្ធ​ទិន្ន័យ Database ផ្លូវ​ជនបទ ដាក់​ក្នុង​ផែនទី
- បង្កើត ប្រព័ន្ធគ្រប់គ្រង​មន្ត្រីរាជការ​ក្នុង​ក្រសួង
- រៀបចំ​ប្រព័ន្ធ​ប​ញ្ចី​សារពើភ័ណ្ឌ​ផ្លូវ​ជនបទ

5.ការិយាល័យ​អាស៊ាន និង​សហប្រតិបត្តិការ​អន្តរជាតិ៖មាន​សកម្មភាព និង​លទ្ធផល​ដូចខាងក្រោមៈ
បានទទួល​ឯកសារ​ចំនួន ៥៧ ពី​អង្គការ​ចំនួន ៤០ និង​បាន​ជួបពិភាក្សា​ជាមួយ​អង្គការ​មួយចំនួន ដែល​ពាក់ព័ន្ធ​និង​ការស្នើសុំ​របស់​អង្គការ​ស្តីពី ការសុំ​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយ ក្រសួង​អភិវឌ្ឍន៍ជនបទ ដែលមាន ៣ ផ្នែកសំខាន់ៗ ដូចជា ៖

ក-ការចុះ​កិច្ចព្រមព្រៀង​ថ្មីៈ ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ចុះ​កិច្ចព្រមព្រៀង​ថ្មី​ជាមួយ​អង្គការ​ចំនួន ៣ គឺ ៖ ស្អាត​កម្ពុជា (Clear Cambodia), UN-HABITAT, និង​អង្គការ​ប្រជាជន និង​អភិវឌ្ឍន៍ អន្តរជាតិ​កម្ពុជា (PDI) ។

ខ-បន្ត​កិច្ចព្រមព្រៀង​ចាស់​ដែល​ផុត​អណ​ត្តិៈ​មាន​អង្គការ​ចំនួន០៧បាន​សុំ​បន្ត​កិច្ចព្រមព្រៀង សហប្រតិបត្តិការ​ជាមួយ​ក្រសួង​អភិវឌ្ឍន៍ជនបទ ដែល​រួមមាន ៖ ZOA, Plan International, Concern Worldwide, Oxafarm GB in Cambodia ។

គ-កំពុង​ដំណើការ​ឯកសារ​បន្ត​សុំ​ចុះ​កិច្ចព្រមព្រៀង៖ មាន​អង្គការ​ចំនួន ០៣ កំពុង​រៀបចំ​បែបបទ សុំ​បន្ត​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួង​អភិវឌ្ឍន៍ជនបទ​គឺៈ អង្គការ Muslim Aid, CWS, WVC ។

ឃ-ស្នើសុំ​លិខិត​គាំទ្រ​សម្រាប់​ការងារ​បែបផ្សេង៖

- អង្គការ ចំនួន ០៨ បានស្នើ​សុំ​លិខិត​គាំទ្រ​ចុះបញ្ជី​ធ្វើ​ស្លាក​លេខ​ម៉ូតូ និង​រថយន្ត​លេខ OI និង ONG ទៅ​ក្រសួងការបរទេស និង សហប្រតិបត្តិការ​អន្តរជាតិ គឺ ៖ អង្គការ PDI, Hope, Plan, WVC, Caritas Cambodia, Concern Worldwide, FH, Heifer Cambodia ។
- អង្គការ ចំនួន ០៤ បានស្នើ​សុំ​លិខិត​គាំទ្រ​ពី​ក្រសួង​អភិវឌ្ឍន៍ជនបទ​ដើម្បី​អនុវត្ត​គម្រោង របស់ខ្លួន​គឺ ៖ AER, CESVI, SADP, Lien Aid
- អង្គការ​ចំនួន ០៦ បានស្នើ​សុំ​លិខិត​គាំទ្រ​ពី​ក្រសួង​អភិវឌ្ឍន៍ជនបទ​ដើម្បី​បន្ត​អនុស្សរណៈ យោគយល់​ជាមួយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​គឺ៖ Action Aid Cambodia, FH, SNV, Neighbor of Cambodia, Plan, LWD
- អង្គការ ចំនួន ០១ បានស្នើ​សុំ​លិខិត​គាំទ្រ​ពី​ក្រសួង​អភិវឌ្ឍន៍ជនបទ ដើម្បី​នាំ​សម្ភារៈ​មក ប្រើប្រាស់​ក្នុង​គម្រោង ដោយ​ការបង់ពន្ធ​ជា​បន្ទុក​របស់​រដ្ឋ​គឺ ៖ Caritas Cambodia នាំចូល​សម្លៀកបំពាក់ កុំ​ព្យុ​ទ័​រ កាបូប, ទឹកស្អាត១០០១ នាំចូល​ឧ​បករ​ណ៏​សម្រាប់​ផលិត ទឹកស្អាត
- អង្គការ​ចំនួន ០១ បានស្នើ​សុំ​លិខិត​គាំទ្រ​ពី​ក្រសួង​អភិវឌ្ឍន៍ជនបទ​នាំចូល​រថយន្ត ០១ គ្រឿង​គឺ​អង្គការ Sammaritans Purse
- អង្គការ​ចំនួន០១បានស្នើ​សុំ​លិខិត​គាំទ្រ​ដើម្បី​ចុះ​អនុស្សរណៈ​ថ្មី​ជាមួយ​ក្រសួង​ការ​បរទេស និង​សហ​ប្រតិ ប​ត្តិ​ការ​អន្តរជាតិ Agrisud International ។
- ដោយឡែក​គិត​ត្រឹម​ខែធ្នូ ឆ្នាំ២០១១ នេះ​មាន​អង្គការ​ចំនួន ៣៤ បាន​ចុះ​កិច្ចព្រមព្រៀង សហប្រតិបត្តិការ​ជាមួយ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង អង្គការ​ចំនួន ០៩ ចុះ​លិខិត​គាំទ្រ អនុវត្ត​គម្រោង ។ អង្គការ​ទាំងនោះ​មាន​ក្នុង​បញ្ជី​ដូចខាងក្រោម ៖

No
Name List NGO with Signed MOU

1

អាក់​សិន​អេ​ត​កម្ពុជា Action aid international Cambodia(action aid)

2

ជំនួយ​អភិវឌ្ឍន៍​អាត់​វែ​នទី​ស កម្ពុជា Adventist Development and Relief Agency Cambodia (ADRA)

3

ការី​តាស​អូស្ត្រាលី  Australian Catholic Relief-Cambodia (ACR)

4

ការី​តាស​កម្ពុជា CARITASCAMBODIA

5

ស្អាត​កម្ពុជា Clear Cambodia

6

មេ​តូ​ឌី​ស​កម្ពុជា Cambodia Methodist Services (CMS)

7

គ្រី​ស្ទា​ន​រី​ហ្វ​ម​សង្គ្រោះ ពិភពលោក Christian Reformed World Relief Committee-Cambodia (CRWRC)

8

Church World Service (CWS)

9

ខុន​សឹ​ន​វ៉ើ​ល​វ៉ា​យ Concern Worldwide Cambodia(CWC)

10

អង្គការ​អភិវឌ្ឍន៍ និង ភាពជា​ដៃគូ​ក្នុង​សកម្មភាព Development and Partnership in Action ( DPA)

11

Development Technology Workshop (DTW)

12

Food for The Hungry Cambodia(FH Cambodia)

13

អង្គការ​ហេ​ហ្វឺ​កម្ពុជា HEIFER International Cambodia

14

HAGAR

15

Health Unlimited (HU)

16

International Development Enterprises (IDE)

17

អង្គការ​លូ​ថេ​រ៉ា​ន បំរើ​ពិភពលោក Lutheran World Federation Cambodia LWF

18

Mennonite Central Committee (MCC)

19

Muslim Aid Cambodia

20

អ្នកជិតខាង​កម្ពុជា Neighbor of Cambodia

21

OCKENDEN INTERNATIONALCAMBODIA

22

Operational Hope Foundation (OHF)

23

Oxfam Great Britain in Cambodia Program

24

Partnership for Development in Kampuchea(PADEK)

25

Plan International Cambodia(PLAN)

26

ប្រជាជន​និង​អភិវឌ្ឍន៍​អន្តជាតិ​ប្រចាំ​កម្ពុជា Population and Development International Cambodia (PDI)

27

ការអភិវឌ្ឍន៍​ធនធាន​អន្តរជាតិ​កម្ពុជា Resource Development International (RDI)

28

Samaritan’s Purse International Relief(SPIR)

29

អង្គការ​អភិវឌ្ឍន៍​ហូ​ឡង់ SNV

30

អង្គការ​ទឹកស្អាត ១០០១

31

វិទ្យាស្ថាន​បំរើ​អ្នកសំរបសំរួល ការងារ​អភិវឌ្ឍ​ន៏ VICHEA-STHAN BOMREU NEAK-SAMROB-SAMROURL KARNGEA AKPIWAT (VBNK)

32

អង្គការ​ទស្សនៈ​ពិភពលោក កម្ពុជា World Vision International in Cambodia(WVC)

33

ZOA Refugee Care Cambodia Program

34

សហប្រជាជាតិ​លំនៅដ្ឋាន​មនុស្សជាតិ​ទីក្រុង UN-HABITAT


 No
Name List NGO with Signed Support Letter
 Project Name

1

អភិវឌ្ឍន៍​តំបន់​អាស៊ី​អ​គ្នេ​យ៌

SADP-Cambodia

សហប្រតិបត្តិការ​សម្រាប់​ការអភិវឌ្ឍន៍​កម្ពុជា

2

សហការ ICC

ការកាត់បន្ថយ​ភាពក្រីក្រ​តាមរយៈ​ការពង្រឹង​សហគមន៍​ជនបទ

3

ឃែ​រ​អន្តរជាតិ​កម្ពុជា

CARE Cambodia

សន្តិសុខ​ស្បៀង​តំបន់​ខ្ពង់រាប​នៅ​កម្ពុជា

4

អភិវឌ្ឍន៍​អាត់​វែ​នទី​ស​កម្ពុជា

ADRA Cambodia

កសាង​សមត្ថភាព​គ្រួសារ​ស្រុក​ឆែប

5

ណូ​ម៉ា​ដ អ.អេស.អាយ

Nomad RSI

ជនជាតិដើម​ភាគតិច វិធីសាស្ត្រ​វិទ្យាសាស្ត្រ សង្គម​ដើម្បី​អោយមាន សុខភាព និង​សុខមាលភាព​ប្រសើរឡើង​សម្រាប់​ជនជាតិ ភាគតិច​ព្នង ខេត្ត​មណ្ឌល​គី​រី

6

AER

អនាគត​កម្ពុជា ដំណាក់កាល​ទី៣

7

CESVI

ការធ្វើអោយ​ប្រសើរ​ឡើងលើ​ផ្នែក​សុខភាព​តាម រយៈ​អនាម័យ

8

Lien Aid

 

9

Agrisud Cambodia

ប្រព័ន្ធ​កសិកម្ម​ចម្រុះ និង​ការប្រយុទ្ធប្រឆាំង​កង្វះ អាហារ​រូប​ត្ថ​ម្ភ


ចំពោះ​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន៖

- បាន​ចូលរួម​កិច្ចប្រជុំ​កិច្ច​មន្ត្រី​បច្ចេកទេស“ចូលរួម​ឆ្លើយ​សំណួរ​ទាក់ទង​នឹង​របាយការណ៍ របស់​លេខាធិការដ្ឋាន​អង្គការ​ពាណិជ្ជកម្ម​​ពិភព​លោក WTO”
- កិច្ចប្រជុំ​មន្ត្រី​បច្ចេកទេស​ជួបប្រជុំ​ជាមួយ​មន្ត្រី​លេខាធិការដ្ឋាន​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក
- បាន​ចូលរួម​កិច្ចប្រជុំ​លើក​ទី ១៨ នៃ​គណៈកម្មាធិការ​សម្របសម្រួល​រវាង​រាជរដ្ឋាភិបាល និង ដៃគូរ​អភិវឌ្ឍន៍
- បាន​ចូលរួម​កិច្ចប្រជុំ​ជាមួយ​ក្រុមប្រឹក្សា​សហគមន៍​សង្គម-វប្បធម៌​អាស៊ាន​ដើម្បី​ត្រៀម រៀបចំ​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី​សហគមន៍​អាស៊ាន
- ចូលរួម​សិក្ខាសាលា​ស្តីពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន
- ឆ្លើយតប​លិខិត​របស់​លេខាធិការ​ជាតិ​អាស៊ាន​ចំនួន ០៦ លើក
- ផ្តល់​បញ្ជី​ឈ្មោះ​រៀបចំ​កិច្ចប្រជុំ​អាស៊ាន ឆ្នាំ២០១២
- រៀបចំ​តារាង​ថវិកា​សម្រាប់​កិច្ចប្រជុំ​អាស៊ាន ឆ្នាំ ២០១២
- រៀបចំ​សំណុំ​ឯកសារ​ស្តីពី​ការបញ្ជូន​ឯកសារ​សម្រាប់ធ្វើ​សវនកម្ម​ពី​ការិយាល័យ​អង្គការ Concern Worldwide នៅ​ប្រទេស​ទី​ម័​រ​ខាងកើត មក​ដំកល់ទុក​នៅ​ការិយាល័យ​អង្គការ

VI.ទិសដៅ​ផែនការ​ឆ្នាំ ២០១២ ៖

- រៀបចំ​ឯកសារ​សន្និបាត​ប្រចាំឆ្នាំ ២០១១ និង​ទិសដៅ​ផែនការ​ឆ្នាំ ២០១៣
- បញ្ចប់​សេចក្តីព្រាង​ផែនការ​ថវិកា​ឆ្នាំ ២០១២ និង​ដាក់ជូន​ថ្នាក់ដឹកនាំ​ពិនិត្យ និង​ចុះហត្ថលេខា
- បន្ត​អនុវត្ត​ផែនការ​ឆ្នាំ ២០១២ ដែល​បានរៀបចំ​រួច
- ដាក់​ឲ្យ​ដំណើរការ​យន្តការ​តាមដាន ត្រួតពិនិត្យ​តាម​ទម្រង់​ថ្មី
- គ្រោង​នឹង​ចាប់ផ្តើម​អនុវត្ត​ដំណាក់កាល​ទី ៣ នៃ​ផែនការ​កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ
- រៀបចំ​ផែនការ​ឆ្នាំ ២០១៣ បន្តទៀត
- គ្រោង​រៀបចំ​ផែនការ ៥ ឆ្នាំ ២០១៣-២០១៧ ។

ប្រធាន​នាយកដ្ឋាន

ព្រឹត្តិការណ៍គម្រោងនិងកម្មវិធី

You are here ទំព័រ​ដើម