MRD

  • Full Screen
  • Wide Screen
  • Narrow Screen
  • Increase font size
  • Default font size
  • Decrease font size

របាយការណ៍​ស្តីពី​ការអនុវត្ត​គម្រោង​អភិវឌ្ឍន៍ជនបទ​ចម្រុះ នៅ​ស្រុក​ក្រូចឆ្មារ ខេត្តកំពង់ចាម ប្រចាំខែ សីហា ឆ្នាំ ២០១១

នៅក្នុង​ខែ សីហា ឆ្នាំ ២០១១ នេះ​ក្រុមការងារ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍ជនបទ​ចម្រុះ នៅ​ឃុំ​រការ​ខ្នុរ ស្រុក​ក្រូចឆ្មារ ខេត្តកំពង់ចាម និង​ក្រុមហ៊ុន​សាងសង់ បានសម្រេច​នូវ​លទ្ធផល​ដូចខាងក្រោម៖

១. ការជួសជុល​កែលម្អ​អាង​ស្តុក​ទឹក និង​ប្រព័ន្ធ​ស្រោចស្រព

-ការងារ​សាងសង់​ទំនប់​អាង​ស្តុក​ទឹកៈ (ផ្អាក​សកម្មភាព)
- សាងសង់​ប្រព័ន្ធ​ប្រឡាយ​មួយ​ខ្សែៈ (ផ្អាក​សកម្មភាព)
-ការងារ​សាងសង់​ទ្វារ​ទឹកៈ (ផ្អាក​សកម្មភាព)

២. ការកែលម្អ​ផ្លូវ​ទៅកាន់​ដី​កសិកម្ម

- ផ្លូវ​ក្រាល​គ្រួស​ក្រហម​ចំនួន​ពីរ​ខ្សែ​គឺ៖

- ទីមួយៈ ផ្លូវ​ចូល​ពី​ភូមិ​ទី៦ ទៅកាន់​អាង​ស្តុក​ទឹក​បឹង​ធំៈ (ផ្អាក​សកម្មភាព)
- ទី​ពី​រៈ ផ្លូវ​ចាប់ពី​ដីចំការ​ទៅដល់​ទ្វារ​ទឹក​ទី២ នៃ​អាង​ស្តុក​ទឹក​បឹង​ធំៈ (ផ្អាក​សកម្មភាព)

- ផ្លូវ​ចាក់​បេតុង​ចំនួន០១ខ្សែ​គឺ៖
ជួសជុល​ផ្លូវ​មួយ​ខ្សែរ​នៅ​ភូមិ​ទី ៥ ចាប់ពី​ផ្លូវ​កៅស៊ូ​ចុះទៅ​ដីចំការ (ជាប់​របង​សាលារៀន ជា ចក)ប្រវែង ២០០ ម៉ែត្រ សាងសង់​បាន ៥០%

៣. ការងារ​កែលម្អ​អនាម័យ

ក្នុងចំណោម​បង្គន់​អនាម័យ​ចំនួន ៦៣៥ ដែលមាន​ក្នុង​ផែនការ ក្នុង​ខែ សីហា នេះ​ក្រុមហ៊ុន​សាងសង់​មិនបាន​សាងសង់​បង្គន់​បន្ថែម​ទេ ប៉ុន្តែ​ក្រុមហ៊ុន​បានធ្វើការ​ប្រក់​ដំបូល​លើ​បង្គន់​ដែល​បាន​សាងសង់​ក្នុង​ខែ​កន្លងទៅ (សរុប​ចំនួន ៥៦៦ បង្គន់)។ ក្នុងចំណោម ៥៦៦ បង្គន់​នេះ បាន​ប្រក់​ដំបូល​រួច​ចំនួន ៣៦៦ និង​រៀប​ឥដ្ឋការ៉ូ​ខាងក្នុង​បាន ៨០ បង្គន់។

​៤. ការកែលម្អ​បរិស្ថាន​អប់រំ​នៅក្នុង​សាលារៀន ជា ចក

- ការងារ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អា​តៈ (ផ្អាក​សកម្មភាព)

បញ្ហា​ប្រឈមៈ

នៅក្នុង​ដំណាក់កាល​ដំណើរការ​សាងសង់​នេះ គម្រោង​បាន​ជួប​នូវ​ការលំបាក​ដោយសារ​មាន​ទឹកជំនន់​លិច​ការដ្ឋាន ធ្វើ​ឲ្យ​គម្រោង​មិនអាច​សម្រេចបាន​តាម​ផែនការ​កំណត់។

អ្នកធ្វើ​របាយការណ៍ លោក ចាន់ សុភា

ព្រឹត្តិការណ៍គម្រោងនិងកម្មវិធី

You are here ទំព័រ​ដើម