ក. ស្ថានភាពទូទៅៈ
+ នាយកដ្ឋានថែទាំសុខភាពជនបទមានបុគ្គលិកមន្ដ្រីរាជការសរុបចំនួន ៤៨ នាក់ ក្នុងនោះ
- វេជ្ជបណ្ឌិតចំនួន ៥ នាក់ (ស្ដ្រី ១ នាក់ )
- ឱសថការី-ឱសថការិនីចំនួន ៧ នាក់ (បុរស ១ នាក់ )
- គ្រូពេទ្យមធ្យមចំនួន ៥ នាក់ (ស្ដ្រី ១ នាក់ )
- គិលានុប្បដ្ឋាកយិកា-គិលានុប្បដ្ឋាកយិការិនីចំនួន ៧ នាក់
- និងមន្ដ្រីមានចំណេះដឹងផ្សេងៗចំនួន ២៤ នាក់។
នាយកដ្ឋានថែទាំសុខភាពជនបទមានការិយាល័យជំនាញចំនួន៤គឺ៖ ការិយាល័យរដ្ឋបាល និង កិច្ចការទូទៅ ការិយាល័យបណ្ដុះបណ្ដាលសហគមន៍ ការិយាល័យអប់រំសុខភាពសហគមន៍ ការិយាល័យអនាម័យបរិស្ថាន និងមាន ការិយាល័យថែទាំសុខភាពជនបទទាំង ២៤ រាជធានី ខេត្ដ ។ ការគ្រប់គ្រង និងដឹកនាំនាយកដ្ឋានមានប្រធាន ០១រូប និងអនុប្រធាននាយកដ្ឋានចំនួន ០៦ រូប។
ខ. គោលបំណងៈ
លើកកម្ពស់ការប្រតិបត្ដិការអនាម័យ នៅសហគមន៍ជនបទ ដោយអនុវត្ដសារបីសំខាន់គឺ៖ ១-ការប្រើប្រាស់បង្គន់ អនាម័យ ២-មានទម្លាប់លាងសម្អាតដៃជាមួយសាប៊ូក្រោយពេលបន្ទោរបង់ និងមុនបរិភោគអាហារ ៣-ហូបទឹកមាន សុវត្ដិភាព ក្នុងគោលដៅដើម្បីសម្រេចឱ្យបាននូវទស្សនៈវិស័យនៃគោលនយោបាយជាតិ ស្ដីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និង អនាម័យជនបទដែលបានកំណត់ថា៖ នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទត្រូវមានសេវាផ្គត់ផ្គង់ទឹក ស្អាត និងអនាម័យគ្រប់គ្រាន់ហើយរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្ដរភាព និងគោលដៅអភិវឌ្ឍន៍ សហស្សវត្សរ៍កម្ពុជាឆ្នាំ២០១៥ ដែលកំណត់ថា៖ ប្រជាពលរដ្ឋកម្ពុជារស់នៅជនបទ ៣០% មានលទ្ធភាពប្រើប្រាស់ បង្គន់អនាម័យ និងប្រតិបត្ដិអនាម័យប្រកបដោយនិរន្ដរភាព។
គ. លទ្ធផលសម្រេចបានៈ
គ.១ ការងារនាយកដ្ឋាន (ថ្នាក់ជាតិ)
- ចុះតាមដានសកម្មភាពសាងសង់បង្គន់អនាម័យជូនប្រជាជន ក្នុងគម្រោងលើកកម្ពស់លើកកម្ពស់អនាម័យជនបទឆ្នាំ២០១១ ប្រើប្រាស់ថវិការដ្ឋ ក្នុងខេត្តកណ្តាល កែប កំពង់ឆ្នាំង កំពង់ចាម សៀមរាប កោះកុង ពោធ៌សាត់ កំពង់ធំ កំពត និងខេត្តព្រះសីហនុ ។
- ចុះតាមដានសកម្មភាពទីផ្សារអនាម័យ និងការលើកកម្ពស់អនាម័យ នៅខេត្តកំពង់ចាម និងសៀមរាប ក្រោមកិច្ចសហការជាមួយនឹងអង្គការ Plan international ។
ដឹកនាំកិច្ចប្រជុំជាមួយបណ្តាអង្គការនានាលើការលើកកម្ពស់អនាម័យជនបទ ដូចជាការប្រជុំសម្របសម្រួលលើការអនុវត្តកម្មវិធី CLTS កម្មវិធីទីផ្សារអនាម័យ និងកម្មវិធីមូលនិធិសកលនៃការលើកកម្ពស់អនាម័យ ។
- ចុះធ្វើការប្រជុំ និងសម្របសម្រួលជាមួយប្រជាជន និងអាជ្ញាធរភូមិ ឃុំ ក្នុងការប្រមូលទិន្នន័យជាមូលដ្ឋាន សម្រាប់គម្រោងសុខភាពសហគមន៏ ក្នុងភូមិប្រាំ នៃឃុំបាទ្បាំង ស្រុកបារាយ ខេត្តកំពង់ធំ ក្រោមកិច្ចសហការ ជាមួយនឹងអង្គការ Mercy Relief ។
- ចុះជួយបណ្តុះបណ្តាលដល់បុគ្គលិកអង្គការនានា តាមការស្នើសុំរបស់សាមីអង្គការ លើប្រធានបទការលើកកម្ពស់អនាម័យជនបទ (CLTS, Hygiene, SC WASH) ។
គ.២ ការងារការិយាល័យថែទាំសុខភាពជនបទ (ថ្នាក់ខេត្ដ)
១- ខេត្តកណ្តាលៈ
ក.សកម្មភាពការងារអនុវត្តគំរោងផ្គត់ផ្គង់សុខភាពអនាម័យជនបទ ( IMF )
- ការងារសាងសង់បង្គន់អនាម័យគ្រួសារ នៅស្រុកខ្សាច់កណ្តាល ឃុំអន្លុង សំរេចបានចំនួន ២០ បង្គន់។ ជាលទ្ធផលសរុបមកទល់ពេលនេះសាងសង់សម្រេចបាន ១០០ បង្គន់ លើផែនការ ១០០ %។
- បានចុះវាយតម្លៃសហគមន៍ដឹកនាំធ្វើអនាម័យចំនួន ០៣ ភូមិ ស្ថិតនៅឃុំឈ្វាំង និង ០១ ភូមិ ស្ថិតនៅ ឃុំទំនប់ធំស្រុកពញាឮ។ ជាលទ្ធផលប្រជាជនបានលុបបំបាត់ការបន្ទោបង់ពាសវាលពាសកាលមកប្រើប្រាស់បង្គន់វិញដោយធ្វើអោយស្ថានភាពបរិស្ថានក្នុងភូមិមានភាពល្អប្រសើរ។
- បានបំផុសតាមដាន ត្រួតពិនិត្យសហគមន៍ដឹកនាំអនាម័យ ចំនួន ០៥ ភូមិ នៅឃុំស្អាងភ្នំ ស្រុកស្អាង ប្រជាជនសាងសង់បង្គន់បាន ៣៨៩ បង្គន់ កើនលើសខែមុន ចំនួន ៧៥ បង្គន់។
២- ខេត្តតាកែវៈ
- មន្ទីរអភិវឌ្ឍន៏ជនបទខេត្ត បានសហការជាមួយ អង្គការ World Vision បាន ៖
- ចុះផ្សព្វផ្សាយការងារសហគមន៏ដឹកនាំអនុវត្តអនាម័យទាំងស្រុងCLTSនៅភូមិពងទឹក ភូមិទួលពង្រ ភូមិស្រែកែស ភូមិព្រាល ភូមិស្រែឃ្មួញ និងភូមិក្នុងសោម ស្រុកគីរីវង់ មានអ្នកចូលរួម ៣០៩នាក់ ស្រី ២១២នាក់ និងកុមារ ៧១នាក់ ។
- ផ្សព្វផ្សាយអាហាររូបត្ថម្ភ និងអនាម័យទឹកស្អាត បាន ០៥ ឃុំ ស្រុកត្រាំកក់ និង ១ឃុំ ទៀត នៅស្រុកទ្រាំង សរុបអ្នកចូលចូលរួម ៧៩២នាក់ ស្រី ៤០៩នាក់ និងកុមារ ២៥៤នាក់ ។
- ចូលរួមទិវាប្រកាសភូមិ បញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF ) នៅភូមិឈើទាលជ្រុំ ឃុំ ក្រាំងលាវ ស្រុកបាទី សរុបអ្នកចូលរួមចំនួន ២១០នាក់ ស្រី ១៧២នាក់ និងកុមារចំនួន ៣៧នាក់ ។
៣- ខេត្តព្រៃវែងៈ
- បានបញ្ជូនមន្ត្រី០១រូបចូលរួមផ្សព្វផ្សាយស្តីពីទីផ្សារអនាម័យការសាងសង់បង្គន់ចាក់ទឹកមានតំលៃសមស្របនិងបានចុះត្រួតពិនិត្យបង្គន់ធ្វើបង្ហាញរបស់គណ:កម្មការអនាម័យភូមិសាកល្បងចំនួន១៤ភូមិ សម្រេចការសាងសង់បង្គន់បានចំនួន ៣០បង្គន់ នៅក្នុងឃុំឈើកាច់ស្រុកបាភ្នំ (ឧបត្ថម្ភដោយអង្គការទឹកភ្លៀងកម្ពុជា)។
- បានបញ្ជូនមន្ត្រី ០១រូប ចូលរួមសហជាមួយអង្គការAOCផ្សព្វផ្សាយគម្រោងទឹកស្អាតអនាម័យដល់ គ.អ.ភ និង ប្រជាពលរដ្ឋក្នុងភូមិ ព្រែកផ្គាំ ឃុំព្រែកអន្ទះ ស្រុកកំពង់លាវ មានអ្នកចូលរួមចំនួន៥៩នាក់ ស្រី៤២នាក់ ។
- បានបញ្ជូនមន្ត្រី០១រូបចូលរួមមើលការសម្ភាសន៏ពីអត្តសញ្ញាណគ្រួសារក្រីក្រ ក្នុងឃុំឈើកាច់បានចំនួន១៤ភូមិ មានអ្នកចូលរួមចំនួន ៤២គ្រួសារ (ឧបត្ថម្ភដោយអង្គការទឹកភ្លៀងកម្ពុជា)។
- បានបញ្ជូនមន្ត្រី០១រូបចូលរួមសហជាមួយអង្គការAOCបណ្តុះបណ្តាលស្តីពីការងារទឹកស្អាត អនាម័យ ដល់គ.អ.ភ មានអ្នកចូលរួមចំនួន ០៧នាក់ ស្រី០២នាក់ ក្នុងភូមិបន្លេចប្រាសាទ ឃុំពាមមានជ័យស្រុកពាមរក៍ ។
៤- ខេត្តស្វាយរៀងៈ
- បានផ្សព្វផ្សាយអំពីអនាម័យសុខភាពតាមលំនៅឋាននិងជម្ងឺអេដស៍នៅឃុំចំនួន៦ បាន១០វគ្គ ដោយមានប្រជាជនចូលរួមសរុប៥២៩នាក់ស្ត្រី២៤៥នាក់។
៥- ខេត្តកំពង់ស្ពឺៈ
- បានរៀបចំផែនការអនុវត្តកម្មវិធីទីផ្សារអនាម័យ ចំនួន៧ភូមិ នៅឃុំជំពូព្រឹក្ស ស្រុកឧដុង្គជូនទៅកម្មវិធីផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទក្រោមហិរញ្ញប្បទានឥតសំណងរបស់អង្គការយូនីសេហ្វ។
- ចូលរួមផ្សព្វផ្សាយការលើកកម្ពស់អនាម័យជនបទក្រោមជំនួយរបស់មូលនិធិអនាម័យសកលដែលមានអ្នកចូលរួមចំនួន ៧០ នាក់ ស្រី ១៦ នាក់ ។
៦- ខេត្តព្រះសីហនុៈ
- បានចុះចែកសំភារៈបង្គន់អនាម័យដែលក្រសួងផ្តល់អោយ ជូនដល់ប្រជាពលរដ្ឋចំនួន ៣០០ គ្រួសារ គឺនៅក្នុងឃុំបឹងតាព្រហ្មនិងឃុំអូរជ្រៅ នៃស្រុកព្រៃនប់ខេត្តព្រះសីហនុ បានចប់សព្វគ្រប់ហើយក្នុងផែន ការសំរាប់ឆ្នាំ២០១។លទ្ធផលដែលអនុវត្តន៍ក្នុងការសាងសង់បានសំរេច ១០០ ភាគរយហើយក្នុងនោះ ឃុំបឹងតាព្រហ្មចំនួន២០០ បង្គន់ ឃុំអូរជ្រៅចំនួន១០០ បង្គន់ សរុបចំនួន ៣០០ បង្គន់។
៧- ខេត្តកំពង់ឆ្នាំងៈ
- ការងារសាងសង់បង្គន់ក្នុងភូមិ ត្រពាំងរាំង និងភូមិ ត្រពាំងព្រីង ឃុំ អភិវឌ្ឍន៏ ស្រុកទឹកផុស សម្រេចបាន១០០ % ស្មើចំនួន ២០០ បង្គន់ ។
៨- ខេត្តពោធិ៍សាត់ៈ
- សាងសង់បង្គន់អនាម័យស្ថិតនៅក្នុងភូមិម៉ ឃុំមេទឹក ស្រុកបាកានបានចំនួន ៦៧បង្គន់។
៩- ខេត្តកំពង់ធំៈ
- ការងារសាងសង់បង្គន់អនាម័យចំនួន ២០០ បង្គន់ស្រុកប្រាសាទសំបូរ ឃុំគោលចំនួន ០៥ភូមិ ដោយសម្រេច 40 % ស្មើចំនួន ៨០ បង្គន់ក្រោមថវិកាកម្មវិធី។
១០- ខេត្តសៀមរាបៈ
- សាងសង់បង្គន់អនាម័យចំនួន ១៧៨បង្គន់ នៅភូមិត្បែងលិច និង ត្បែងកើត ស្រុកបន្ទាយស្រី អនុវត្តបាន ៤០% ។
១១- ខេត្តបន្ទាយមានជ័យៈ
- (គ្មានសកម្មភាព)
១២- ខេត្តឧត្តមានជ័យៈ
- នៅថ្ងៃទី០៩-១១ ខែសីហា ឆ្នាំ២០១១ មន្ត្រីបច្ចេកទេសនៃការិយាល័យសុខភាពបឋម រួមសហការណ៍ជាមួយអង្គការ CHHRA ចុះធ្វើការតាមដាននិងត្រួតពិនិត្យដំណើការអនុវត្តន៍វិធីសាស្ត្រ សហគមន៍ដឹកនាំអនាម័យទាំងស្រុង នៅឃុំក្រសាំង ស្រុកចុងកាល់ និងឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមាន ជ័យ។
- នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១១ លោកអនុប្រធានមន្ទីរ រួមជាមួយអនុប្រធានការិយយាល័យសុខភាព ចូលរួមប្រជុំផ្សព្វផ្សាយ ស្តីអំពីយុទ្ធសាស្ត្រទីផ្សារអនាម័យ ក្នុងគោលបំណងជម្រុញការសាងសង់និងប្រើ ប្រាស់បង្គន់អនាម័យ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបាត់ដំបង ។
១៣- ខេត្តមណ្ឌលគីរីៈ
- (គ្មានសកម្មភាព)
១៤- ខេត្តព្រះវិហារៈ
- បានសហការជាមួយអង្គការទស្សនៈពិភពលោកកម្ពុជា៖
- ដើម្បីបណ្តុះបណ្តាលគ្រូបង្គោលស្តីពីកម្មវីធីសហគមន៍ដឹកនាំអនុវត្តន៍ទាំងស្រុងដែលមាន អ្នក ចូលរួមសរុប២៥នាក់ក្នុងនោះស្ត្រី១២នាក់មកពី ភូមិសំរិតឃុំរតនៈ ភូមិត្រពាំងទន្ទឹមឃុំរទម និង ភូមិត្នោតម្លូឃុំរបៀប។
- ចុះសម្របសម្រូលនិងវាយតម្លៃដើម្បីបំបាត់ការបន្ទោរបង់ពាសវាលពាសកាលដែលបានអនុវ-ត្តន៏កម្មវីធីសហគមន៍ដឹកនាំអនុវត្តន៍ទាំងស្រុងនៅភូមិព្នៅកើតឃុំភ្នំពេញស្រុកគូលែន និងភូមិ សែនគង់ឃុំចំរើនស្រុកសង្គមថ្មី។
បញ្ជាក់ៈ មន្ទីរអភិវឌ្ឍន៏ជនបទខេត្តផ្សេងទៀតមិនមានផើ្ញរបាយការណ៏មកនាយកដ្ឋាន ។
ឃ. ទិសដៅបន្ដៈ
ដើម្បីសម្រេចបាននូវការងារឆ្នាំ២០១១ទាំងការងារប្រើប្រាស់ថវិការដ្ឋ និងការងារសម្របសម្រួលសហការជាមួយ នឹងអង្គការជាដៃគូអភិវឌ្ឍន៍ នាយកដ្ឋានថែទាំសុខភាពជនបទបានលើកទិសដៅបន្ដសម្រាប់អនុវត្ដក្នុងខែបន្ដ និងត្រីមាស បន្ដបន្ទាប់ ក្នុងឆ្នាំ ២០១១ ដូចខាងក្រោមនេះ៖
‑ ជំរុញមន្ដ្រីប្រមូលទិន្ន័យជាមូលដ្ឋាននៅក្នុងខេត្ដគោលដៅទាំង ១០ (ខេត្ដកណ្ដាល កែប កំពង់ឆ្នាំង កំពង់ចាម សៀមរាប កោះកុង ពោធ៍សាត់ កំពង់ធំ កំពត និង ខេត្ដព្រះសីហនុ) ដែលមាន១១ ស្រុក ១៥ ឃុំ ៣៧ ភូមិ ជាតំបន់គោលដៅអនុវត្ត ។
‑ បន្តរៀបចំកិច្ចសហការជាមួយនឹងអង្គការ Lien Aid, IDE, WaterShed, SNV លើកម្មវិធីទីផ្សារ អនាម័យ ។
‑ បន្តការរៀបចំផែនការ និងកិច្ចសហការនានាជាមួយនឹងអង្គការ Plan International-Cambodia ក្នុងកម្មវិធីលើកកម្ពស់អនាម័យជនបទ នៅកម្ពុជា ក្រោមជំនួយមូលនិធិសកលអនាម័យ ។
- បន្តកិច្ចសហការជាមួយនឹងអង្គការនានាជាដៃគូលើកម្មវិធីលើកកម្ពស់អនាម័យជនបទ ។
ង. បញ្ហាប្រឈមៈ
ថ្វីត្បិតតែ នាយកដ្ឋានថែទាំសុខភាពជនបទបានខិតខំពង្រឹងការអនុវត្ដកម្មវិធីនានា ដើម្បីលើកកម្ពស់អនាម័យ ជនបទក្នុងគោលដៅសម្រេចឱ្យបានទស្សនៈវិស័យគោលនយោបាយជាតិស្ដីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ និងគោលដៅអភិវឌ្គន៍សហស្សវត្សរ៍កម្ពុជា ២០១៥ តែយើងក៍នៅមានបញ្ហាប្រឈមមួយចំនួនផងដែរក្នុងនោះរួមមាន៖
‑ មិនទាន់មានទស្សនៈស្របគ្នាលើការប្រើប្រាស់ថវិកាសម្រាប់សកម្មភាពលើកកម្ពស់អនាម័យជាពិសេស ការឧបត្ថម្ភធនដល់គ្រួសារ ដើម្បីសាងសង់បង្គន់អនាម័យរវាងនាយកដ្ឋានជំនាញ និងអ្នកគ្រប់គ្រង គម្រោងនានាក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទ ដែលគាំទ្រដោយដៃគូអភិវឌ្ឍ។
‑ កង្វះថវិកាក្នុងការលើកកម្ពស់ការយល់ដឹង និងប្រតិបត្ដិអនាម័យ ។
‑ ទាមទារពេលវេលាវែង ដើម្បីជំរុញការផ្លាស់ប្ដូរទម្លាប់របស់ប្រជាជនក្នុងការប្រតិបត្ដិអនាម័យល្អ ។
‑ មានយុទ្ធសាស្ដ្រជាតិស្ដីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ២០១១-២០១៥ តែមិនទាន់មាន ផែនការសកម្មភាពដើម្បីអនុវត្ដយុទ្ធសាស្ដ្រនេះ ។
‑ កង្វះខាតធនធានមនុស្សនៅការិយាល័យអភិវឌ្ឍន៍ជនបទថ្នាក់ស្រុក ខណ្ឌ ដើម្បីជួយជំរុញការលើក កម្ពស់អនាម័យនៅតាមសហគមន៍។
ច. សេចក្ដីសន្និដ្ឋានៈ
ការអនុវត្ដកម្មវិធីលើកកម្ពស់អនាម័យជនបទគឺជាសកម្មភាពដែលទាមទារពេលវេលាវែង ពីព្រោះត្រូវធ្វើការផ្លាស់ ប្ដូរទម្លាប់ និងផ្នត់គំនិតរបស់ប្រជាជន។ ទន្ទឹមនឹងនេះ ការអនុវត្ដគ្មានការសម្របសម្រួលគ្នា និងឯកភាពគ្នាក៍ជាកត្ដាមួយ ឈានទៅរកភាពប្រទាំងប្រទើសគា្នលើការជំរុញ និងលើកម្ពស់អនាម័យនៅជនបទ។ ឈរលើស្មារតីនេះ នាយកដា្ឋនថែទាំ សុខភាពជនបទមានសំណូមពរមួយចំនួនដូចខាងក្រោមនេះ៖
១-ក្រោយពេលដែលយុទ្ធសាស្ដ្រជាតិ ស្ដីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទត្រូវបានអនុម័ត ដោយ ឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមការងារបច្ចេកទេសស្ដីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ រួចមក ការអនុវត្ដកម្មវិធីលើកកម្ពស់អនាម័យដែលគាំទ្រដោដៃគូអភិវឌ្ឍនានាត្រូវផ្អែកលើយុទ្ធសាស្ដ្រនេះ និងត្រូវមាន កិច្ចសហការគ្នាឱ្យមានភាពរលូន និងឯកភាពគ្នាលើទស្សនៈផ្សេងៗក្នុងការជំរុញ និងលើកកម្ពស់អនាម័យនៅជនបទ។
២-ស្នើសុំឱ្យមានការបង្កើនថវិការដ្ឋលើសេវាទន់សម្រាប់ប្រើប្រាស់សកម្មភាពបំផុស និងជំរុញការយល់ដឹងរបស់ ប្រជាជន។
៣-រៀបចំឱ្យមានការផ្សព្វផ្សាយយុទ្ធសាស្ដ្រជាតិ ស្ដីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឱ្យបានទូលំ ទូលាយ ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ពន្ធ័ និងថ្នាក់ធ្វើសេចក្ដីសម្រេច (Decision Maker) ដើម្បីជំរុញការ អនុវត្ដឱ្យមានភាពរលូន និងប្រសិទ្ធភាពខ្ពស់ទាំងការប្រើប្រាស់ជំនួយ និងធនធានមនុស្ស លើការជំរុញ និងអភិវឌ្ឍវិស័យ លើកកម្ពស់អនាម័យជនបទ។
ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ







