MRD

  • Full Screen
  • Wide Screen
  • Narrow Screen
  • Increase font size
  • Default font size
  • Decrease font size

របាយការណ៍​ប្រចាំ ខែ សីហា ឆ្នាំ ២០១១ ស្តីពី​សកម្មភាព​ការងារ​សាងសង់​ផ្ទះ​ជូន​គ្រួសារ​កងទ័ព និង​ការងារ​អភិវឌ្ឍន៍​ភូមិ​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ ក្នុងភូមិ​សាស្ត្រ​ខេត្តព្រះវិហារ

There are no translations available.

ក-សកម្មភាព​សាងសង់​ផ្ទះ​ជូន​គ្រួសារ​កងទ័ព​ជំហាន ១

ការងារ​អភិវឌ្ឍន៍​នៅតាម​បណ្តោយ​ព្រំដែន​ទិស​ខាងលិច​និង​ទិស​ខាងជើង​នៃ​ព្រះរាជាណាចក្រ​ម្ពុ​ជា ដោយឡែក​ការ សាងសង់​លំនៅដ្ឋាន​ជូន​គ្រួសារ​កងទ័ព​និង​នគរបាល នៅ​ភូមិ​ទាំង​ប្រាំបួន​នៃ​ស្រុក​ជាំ​ក្សាន្ត ទទួលបាន​លទ្ធផល​គួរអោយ​កត់ សំគាល់ ជាក់ស្តែង​សកម្មភាព​សាងសង់​ផ្ទះ​ជូន​គ្រួសារ​កងទ័ព​ក្នុង​ជំហាន១ សំរេចបាន​ប្រកបដោយ​ជោគជ័យ ១០០ភាគរយ នៃ​ផែនការ (១០០៩ខ្នង/១០០៩ខ្នង) ។

+ ថ្ងៃទី០៩.០៨.២០១១ គណៈប្រតិភូ​អន្តរក្រសួង​ដឹកនាំ​ដោយ​ឯកឧត្តម សាន វិសាល អនុរដ្ឋលេខាធិការ​ក្រសួង អភិវឌ្ឍន៍​ជនបទនិង​ជា​អនុប្រធាន​លេខាធិការដ្ឋាន​ដែល​សមាសភាព​ចូលរួម​មាន​ពី​ថ្នាក់ដឹកនាំ​ម​ន្រី្ត​រដ្ឋបាល​ព្រៃឈើរ,បរិស្ថាន រៀបចំ​ដែនដី​នគរូបនីយកម្ម (ថា្នក់​ជាតិ),អភិបាលរង​ខេត្ត, អភិបាលរង​ស្រុក​ជាំ​ក្សាន្ត,មន្ត្រី​មន្ទីរ​អភិវឌ្ឍន៍ជនបទ,រដ្ឋបាល ព្រៃឈើរ,បរិស្ថាន ,រៀបចំ​ដែនដី​នគរូបនីយកម្ម​ខេត្ត ,មេបញ្ជាការ មេបញ្ជាការរង​កងពល​តូច​អ​ន្តា​គម​ន៍​លេខ៨ បាន​ចុះ សិក្សា​ទីតាំង និង​កំណត់​យក​និយាម​ការ​សំរាប់​រៀបចំ​បង្កើត​ភូមិ​ថ្មី របស់​គ្រួសារ​កង​ទ​ព័​នៅ​កងពលតូច​អ​ន្តា​គម​ន៍​លេខ៨ ដែលមាន​ផ្ទៃដី​ស្នើសុំ​ចំនួន ៨.៨៤២ ហ.ត​ក្នុងនោះដែរ​អង្គប្រជុំ​បានសម្រេច​ដូចខាងក្រោម៖

១-សម្រាប់​គ្រួសារ​កងទ័ព​វរៈ​សេនា​តូច​លេខ៣៨១ ត្រូវបាន​អាជ្ញាធរខេត្ត​ប្រគល់​ដី​សម្រាប់​សង់​លំនៅដ្ឋាន នៅ​ភូមិ ធម្មជាតិ​សម្តេច​តេ​ជោ​ហ៊ុនសែន រីឯ​គ្រួសារ​កងទ័ព​វរៈ​សេនា​តូច​លេខ៣៨៤ បានទទួល​ដី​សម្រាប់​សង់​លំនៅដ្ឋាន នៅ​ភូមិ​ប្រាសាទក្រហម​សែន​ជ័យ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​រួចហើយ ដូច្នេះ​គ្រួសារ​ទ័ព​វរៈ៣៨១និង៣៨៤ ត្រូវបាន ទទួល​តែ​ដី​សម្រាប់ធ្វើ​កសិកម្ម​តែប៉ុណ្ណោះ។

២-អង្គភាព​កងពលតូច​អន្តរាគមន៍​លេខ៨ ត្រូវធ្វើ​ផែនការ​ប្រើប្រាស់​ដី​ឡើងវិញ​ដោយយោង​តា​មល​ទ្ថ​ផល​កា​ងារ របស់​ក្រុមការងារ​ថ្នាក់​ខេត្ត​អំឡុង ខែ មីនា ,ខែមេសា ឆ្នាំ២០១១កន្លងមក។

- ដីស្រែ​និង​ដីចំការ​ជា​កម្ម​សិទ្ធ​របស់​ប្រជាពលរដ្ឋ​កំពុង​ប្រើប្រាស់ (ក្រុមការងារ​ខ​ខេត្ត​បានធ្វើ​រួច​ម្តង​ហើយ)
- ដី​សង់ផ្ទះ​និង​ដី​កសិកម្ម​ដែល​សម្រាប់​ចែកជូន​គ្រួសារ​កងទ័ព
- ដី​សម្រាប់​សាងសង់​សាលារៀន
- ដី​សម្រាប់​សាងសង់​មណ្ឌល​សុខភាព
- ដី​សម្រាប់​សាងសង់​វត្ត
- ដី​សម្រាប់​សាងសង់​ផ្លូវ
- ដី​សម្រាប់​សាងសង់​ផ្សារ
- ដី​សម្រាប់​សាងសង់​សួនច្បា​និង​សួន​កំសាន្ត
- ដី​បំរុងផ្សេងៗទៀត​ដែលជា​តម្រូវ​ការចាំបាច់។ល៕និង។ល។

+ ថ្ងៃទី០៩.០៨.២០១១ នេះដែរ​គណៈប្រតិភូ​អន្តរៈក្រសួង​មាន​សមាសភាព​ដដែល បន្ថែម​លោក​មេបញ្ជាការ, មេបញ្ជាការរង​កងពល​តូច​អន្តរាគមន៍​លេខ៧ដែល​បាន​ស្នើ​សុំ​ដី​សម្រាប់​កសិកម្ម​ចំនួន៨.៥៦៩ហ.ត។អាស្រ័យ​ដោយ​អង្គភាព កងពល​លេខ៧(ភូមិ​សែន​ជ័យ)មិនទាន់​បានធ្វើ​ការបែងចែក​ដី​ចំនួន ៤.៦១៥ ហ.ត ដែលមាន​អនុក្រឹត្យ​ផ្តល់ជូន​លេខ ១៩៥ អនក្របក ចុះ​ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០០៩ អាស្រ័យហេតុនេះ​អង្គប្រជុំ​សំរេច​ឲ្យ​អង្គភាព​ធ្វើ​ផែនការ​ប្រើប្រាស់​ដីធ្លី ឲ្យ​បានច្បាស់លាស់​ហើយ​ធ្វើ​របាយការណ៍​ផ្ញើជូន​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​គោរព​ស្នើសុំ​យោបល់​សម្រេច​ពី ឯកឧត្តម ប្រធាន គណៈកម្មការ​អន្តរក្រសួង​ដើម្បី​សម្របសម្រួល​រៀបចំ​និង​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​នៅតាម​បណ្តោយ​ព្រំដែន ទិស ខាងលិច​និង​ទិស​ខាងជើង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ខ-ការលំបាក

- ភ្លៀង​ធ្លាក់​ជោគជាំ​ស្ទើរ​រៀងរាល់ថ្ងៃ ព្រៃ​ដុះ​ក្រាស់ ពិបាក​ចុះ​ចុច​យក​និយាម​ការ។
- ដី​ស្នើសុំ​នៅ​តំបន់​ខ្លះ​មិនទាន់​បានធ្វើការ​បោសសំអាត​មីន ។
- ដី​ដែល​ស្នើសុំ​ភាគច្រើន​ស្ថិតក្នុង​ដែន​ជម្រក​សត្វ ។
- មន្ទីរ​ពាក់​ព​ន្ធ័​ដែលជា​ក្រុមការងារ​ខេត្ត មានការ​រអ៊ូ រទាំ​ពី​សោហ៊ុយ​ចំណាយពេល​ចុះ​បេសកកម្ម ។

គ-សន្និដ្ឋាន

អាស្រ័យ​ដោយមាន​ការដឹកនាំ​យ៉ាង​ហ្មត់ចត់​ពី​ឯកឧត្តម​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​សម្របសម្រួល​រៀបចំ​និង​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​នៅតាម​បណ្តោយ​ព្រំដែន​ទិស​ខាងលិច​និង​ទិស​ខាងជើង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មានការ ដឹកនាំ​ផ្ទា​ល់ពី​ឯកឧត្តម​អភិបាលខេត្ត​និង​មានការ​សហការគ្នា​បានល្អ​ពី​គ្រប់​ស្ថាប័ន​ជំនាញ​ពាក់​ព​ន្ធ័ ,អាជា្ញធរ​មូលដ្ឋាន​គ្រប់ លំដាប់ថ្នាក់ ជំរុញ​ឲ្យ​ដំណើរការ​នៃ​ការអភិវឌ្ឍន៍​របស់​ក្រុមការងារ​ទទួលបាន​ល​ទ្ធ​ផល​ជោគជ័យ ។

អ្នកធ្វើ​របាយការណ៍ សេង សារី

Latest News

You are here Home