១.ស្ថានភាពទូទៅ
- ចំនួនមន្ត្រីរាជការសរុប ១៤ នាក់ ក្នុងនោះស្ត្រី ០៥ នាក់ ៖
1. ចំនួនមន្ត្រីរាជការដែលស្ថិតក្នុងភាពទំនេរគ្មានបៀរវត្ស៖គ្មាន
2. ចំនួនមន្ត្រីរាជការដែលបានទៅបំពេញបេសកកម្មនៅក្រៅប្រទេស៖០១រូប
3. ចំនួនមន្ត្រីរាជការសម្រាកលំហែមាតុភាព៖០១រូប
4. ឈឺចំនួន៖គ្មាន
5. ចំនួនមន្ត្រីរាជការដែលសហការជាមួយអង្គការ និងកម្មវិធី៖
២. លទ្ធផលការងារ
២.១-ការងារសវនកម្ម ៖
- បានចុះសវនកម្មស្ថានភាពមន្ត្រីរាជការ និងថវិកាតាមកម្មវិធី និងមិនមែនកម្មវិធី ឆ្នាំ២០១០-២០១១ មន្ទីរ អភិវឌ្ឍន៍ជនបទរាជធានី -ខេត្ត បានចំនួន ០៣ខេត្ត ក្នុងនោះរួមមាន ៖ កោះកុង តាកែវ និងខេត្តសៀមរាប។
- ចុះធ្វើសវនកម្មសាកល្បងតាមគំរូស្តង់ដាសវនកម្មដែលគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ីនៅខេត្តសៀមរាប ។
២.២- កិច្ចប្រជុំ/សិក្ខាសាលា ៖
ថ្នាក់ដឹកនាំនាយកដ្ឋានបានចូលរួម វគ្គបណ្តុះបណ្តាល ០១លើក ៖
- អនុប្រធាននាយកដ្ឋាន និងមន្ត្រីសវនកម្មផ្ទៃក្នុងចំនួន១០រូបបានចូលរួមវគ្គបណ្តុះបណ្តាល " របៀប
សរសេររបាយការណ៍ និងសវនកម្មលើការកេងបន្លំ " ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ ដល់ ២៨
ខែកក្កដា ឆ្នាំ២០១១ នៅសណ្ឋាគារកាំបូឌីយ៉ាណា ។
៣. ភាពងាយស្រួល និងការលំបាក
៣.១- ភាពងាយស្រួល ៖
- មានការជួយគាំទ្រទាំងស្មារតី និងសម្ភារៈពីថ្នាក់ដឹកនាំក្រសួង
- មានការសហការណ៍ល្អ ពីមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត និងនាយកដ្ឋានក្រោមឱវាទក្រសួង
អភិវឌ្ឍន៍ជនបទ។
៣.២- ការលំបាក ៖
- សមត្ថភាពលើការងារសវនកម្មរបស់មន្ត្រីសវនករផ្ទៃក្នុងនៅមានកំរិត
៤. ទិសដៅ
- នឹងបន្តការចុះធ្វើសវនកម្មទៅតាមផែនការឆ្នាំ២០១១ និងទៅតាមចំណាត់ការដឹកនាំរបស់ ឯកឧត្តម រដ្ឋមន្ត្រី។
៥. សេចក្តីសនិដ្ឋាន
បានសហការល្អជាមួយបណ្តាអង្គភាពក្រោមឱវាទក្រសួង និងត្រៀមខ្លួនជាស្រេចនៅពេលដែលទទួលបាន ថវិកាតាមកម្មវិធី នោៈនាយកដ្ឋាននឹងអនុវត្តសកម្មភាពទៅតាមផែនការដែលបានគ្រោងទុក និងតាមការចង្អុលបង្ហាញ ពីថ្នាក់ដឹកនាំក្រសួង ។
ប្រធាននាយកដ្ឋាន







