MRD

  • Full Screen
  • Wide Screen
  • Narrow Screen
  • Increase font size
  • Default font size
  • Decrease font size

ឯកឧត្តម សាន វិសាល អញ្ជើញ​បើក​វគ្គ​បណ្ដុះបណ្ដាល ស្ដីពី​ជំនាញ​សរសេរ​គម្រោង​សំណើ នៅ​ខេត្តព្រៃវែង


alt

ឯកឧត្តម សាន វិសាល អនុរដ្ឋលេខាធិការ និង​ជា​តំណាង ឯកឧត្ដម ជា​សុផារ៉ា រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល ស្ដីពី​ជំនាញការ​សរសេរ​គម្រោង​សំណើ នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តព្រៃវែង នា​ព្រឹក​ថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០១១ ដល់​មន្ត្រីរាជការ​មក​ពី​ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្ត​មណ្ឌល​គី​រី ខេត្តក្រចេះ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ចាម រាជធានី​ភ្នំពេញ និង​នាយកដ្ឋាន​ថ្នាក់កណ្ដាល ដែល​ក្នុង​មួយ​លើក​មាន​សិក្ខាកាម ២៥ នាក់ ទៅ ៣០ នាក់ ។

លោក លាភ សំណាង ប្រធាន​នាយកដ្ឋាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ បានធ្វើ​សេចក្ដីរាយការណ៍​ថា វគ្គ​បណ្ដុះបណ្ដាល​នេះ​គឺជា​លើក​ទី ៣ ហើយ ដែល​នាយកដ្ឋាន​បណ្ដុះបណ្ដាល និង​ស្រាវជ្រាវ បានរៀបចំ​ឡើង ដើម្បី​ឆ្លើយតប​ទៅ​និង​គោលបំណង និងសេចក្ដីសម្រេច​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ ២០១០ និង​ទិសដៅ​ការងារ​ឆ្នាំ ២០១១ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ក៏ដូចជា​សំណូមពរ​របស់​មន្ត្រី​នៃ​មន្ទីរ​អភិវឌ្ឍន៍ជនបទ រាជធានី ខេត្ត ទាំង ២៤ តាមរយៈ​ការវាយតម្លៃ​តម្រូវការ​បណ្ដុះបណ្ដាល ឆ្នាំ ២០១០ ។ ក្នុង​ឆ្នាំ ២០១១ នេះ នាយកដ្ឋាន​បានរៀបចំ​វគ្គ​ចំនួន ២ មាន ៦ លើក។ វគ្គ​ទី ១ ស្ដីពី​ការធ្វើផែនការ​បណ្ដុះបណ្ដាល និង​វគ្គ​ទី ២ ជំនាញការ​សរសេរ​គ​ម្រោ​ង​សំណើ។ វគ្គ​បណ្ដុះបណ្ដាល​ទាំង ២ នេះ​មាន​លក្ខណៈ​ទាក់ទង​គ្នា ហើយ​នៅ​ជំហាន​ចុងក្រោយ បាន​ទៅដល់​ភូមិភាគ​ឥសាន នាយកដ្ឋាន​បានរៀបចំ​ចាប់ផ្ដើម​នៅ​តំបន់​ភ្ជាប់​មាត់សមុទ្រ​ដោយ​ខេត្តកំពត និង​តំបន់​ជុំវិញ​ទន្លេសាប នៅ​ខេត្តកំពង់ឆ្នាំង។

alt

នៅក្នុង​ឱកាស​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​នេះ ឯកឧត្តម សាន វិសាល បាន​មានមតិ​លើកសរសើរ​ចំពោះ សិក្ខាកាម​ដែលមាន​វត្តមាន​ក្នុង​វគ្គ​បណ្ដុះបណ្ដាល ស្ដីពី​ជំនាញការ​សរសេរ​គម្រោង​សំណើ​នេះ​ថា វគ្គ​នេះ​គឺមាន​សារសំខាន់​ណាស់ ដែល​នាយកដ្ឋាន​បណ្ដុះបណ្ដាល​និង​ស្រាវជ្រាវ បាន​អនុវត្តតាម​ការណែនាំ និង​ចង្អុលបង្ហាញ​ពី ឯកឧត្ដម​រដ្ឋមន្ត្រី មក​បំពាក់បំប៉ន​ដល់​មន្ត្រីរាជការ ដែល​កំពុង​អនុវត្ត​ផ្ទាល់ ដើម្បី​ឲ្យ​ដំណើរ​ការងារ​របស់​ក្រសួង​អនុវត្ត​ទៅបាន​ដោយ​រលូន ស្របតាម​ទិសដៅ និង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ដែលមាន សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ដើម្បី​លើក​ទាំង​កម្ពស់​ស្មារតី និង​ពង្រឹង​សម្ថ​ភាព​ធនធាន​មន្ត្រីរាជការ​ឲ្យ​បានល្អ​ប្រសើរ​ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ ក្នុង​ការចេះ​លើក​គម្រោង​សំណើ។ គួបផ្សំ​ទាំង​អ្នកសម្របសម្រួល​បាន​លើកយក​ប្រធានបទ​ជាច្រើន​យកមក​ធ្វើការ​បង្ហាត់បង្រៀន​ដោយមាន​វិធី​ស្រា​ស្ត្រថ្មីៗ ដូចជា​ការបែងចែក​ក្រុម​ពិភាគ្សា សំណួរ​បំផុស គំនិត​ក្នុង​ក្រុម​ការឡើង ធ្វើ​បទ​បង្ហាញ​ដើម្បី​ឲ្យ​សិក្ខាកាម​ងាយ​យល់ និង​ចងចាំ​បានល្អ ។ ឯកឧត្តម​បាន​ផ្វើ​ការ​ផ្ដាំផ្ញើ​ដល់​សិក្ខាកាម​ទាំងអស់​យកចិត្តទុកដាក់​សន្សំ​ចំណេះដឹង ដែល​បានមកពី​ការបណ្ដុះ​បណ្ដាល​នេះ ទទួលបាន​ទាំង​ប៉ុន្មាន ទៅ​ចែករំលែក​បន្ត ដល់​មន្ត្រីរាជការ​ដែល​ពុះ​ទាន់​បាន​ចូលរៀន​វគ្គ​បណ្ដុះបណ្ដាល​នេះ។

alt

នៅក្នុង​ពិធី​បិទ​វគ្គ លោក លាភ សំណាង ប្រធាន​នាយកដ្ឋាន​បណ្តុះបណ្ដាល និង​ស្រាវជ្រាវ និង​ជា​ប្រធាន​គ្រប់គ្រង​វគ្គ​បញ្ជាក់ថា​វគ្គ​បណ្ដុះបណ្ដាល ស្ដីពី​ការអភិវឌ្ឍ​ធនធានមនុស្ស ត្រូវបាន​ចប់​ក្នុង​រយៈពេល ៤ ថ្ងៃ​មក គឺ​ចាប់ពី​ថ្ងៃទី០៨ ដល់​ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១១ សិក្ខាកាម​ទាំងអស់ និង​ត្រូវ​ចូលរៀន​បន្ត​មួយ​វគ្គ​ទៀត ស្ដីអំពី​ការបណ្ដុះបណ្ដាល​គ្រូ​បង្គោល (TOT) នៅ​ខែក្រោយ​ដើម្បី​ឲ្យ​សិក្ខាកាម​មាន​លក្ខណៈ​ស​ម្ប​តិ្ត​អាចបំពេញ​ការងារ​បាន ហើយ​នាយកដ្ឋាន​បណ្តុះបណ្ដាល និង​ស្រាវជ្រាវ និង​ចុះ​តាម​អង្គភាព ដើម្បី​ណែនាំ​នូវ​ចំណុច​ខ្វះខាត ។នៅពេល​បញ្ចប់​វគ្គ ក្នុង​ពិធី​បិទ​នោះ​ផងដែរ តំណាង​សិក្ខាកាម​បាន​ឡើង​ប្ដេជ្ញាចិត្ត និង​យក​ចំណេះដឹង​ដែល​ទទួលបាន​ពី​វគ្គ​បណ្ដុះបណ្ដាល​រយៈពេល ៤ ថ្ងៃ​កន្លងមក យកទៅ​អនុវត្តតាម​អង្គភាព​របស់ខ្លួន និង​ធ្វើការ​បណ្ដុះបណ្តាល​បន្ត​ដល់​មន្ត្រីផ្សេងៗទៀត ដែល​ពុំទាន់​បានការ​បណ្ដុះបណ្ដាល ធ្វើយ៉ាងណា​ខិតខំ​យកចិត្តទុកដាក់ និង​ធ្វើ​ឲ្យ​សម្រេច​នូវ​គោលនយោបាយ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ។

អត្ថ​ប​ទៈ លោកស្រី កេ​ត ផាន់​ណា

ព្រឹត្តិការណ៍គម្រោងនិងកម្មវិធី

You are here ទំព័រ​ដើម