MRD

  • Full Screen
  • Wide Screen
  • Narrow Screen
  • Increase font size
  • Default font size
  • Decrease font size

របាយការណ៍​ប្រចាំខែមិថុនា ឆ្នាំ ២០១១ របស់​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ឧ​ត្ត​រ​មានជ័យ

There are no translations available.

I. សេចក្តី​ផ្តើម

ខេត្ត​ឧ​ត្ត​រ​មានជ័យ​ស្ថិតនៅ​ទិសឧត្តរ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ចម្ងាយ​ប្រមាណ​ជា៤៤៧គីឡូម៉ែត្រ ពី​រាជធានី ភ្នំពេញ មាន​ផ្ទៃដី​សរុប​ចំនួន៦៦៣១.៧២ គីឡូម៉ែត្រ​ក្រឡា ។ ខេត្ត​នេះ​មាន​ព្រំប្រទល់​ខាងកើត​ជាប់​នឹង​ខេត្តព្រះវិហារ ខាង លិច​ជាប់​នឹង​ខេត្ត​បន្ទាយ​មានជ័យ ខាងត្បូង​ជាប់​នឹង​ខេត្តសៀមរាប និង​ខាងជើង​ប្រវែង២២៥គីឡូម៉ែត្រ​ជាប់​នឹង​ខេត្ត​ស៊ី សាកេ​ត ខេត្ត​បុរី​រាំង និង​ខេត្ត សុ​រិ​ន ប្រទេស​ថៃ និង​មានស្រុក​ចំនួន០៤ និង​ក្រុង១ គឺ ស្រុក​អន្លង់វែង ស្រុក​ត្រពាំង​ប្រាសាទ ស្រុក​ចុងកាល់ ស្រុក​បន្ទាយ អំពិល និង ក្រុង​សំរោង ។

II. ស្ថានភាព​របស់​មន្ទីរ

១. រដ្ឋបាល និង​បុគ្គលិក

មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដឹកនាំ​ដោយ​ប្រធាន​មន្ទីរ០១រូប និង​អមដោយ​អនុប្រធាន​មន្ទីរ​ចំនួន០៣រូប រួមមាន​បុគ្គលិក​សរុប​ចំនួន ៣៩នាក់ ក្នុងនោះ​នៅ​កម្រិត​រដ្ឋបាល​ថ្នាក់​មន្ទីរ​មាន​ការិយាល័យ​ជំនាញ​ចំនួន០៨ និង​ថ្នាក់ស្រុក ចំនួន០៥ ។ នៅក្នុង​ខែ មិថុនា ឆ្នាំ២០១១នេះ មន្ត្រី​ចំនួន០៣រូប​ត្រូវ​បានប្រកាស​តែងតាំង​តាម​ប្រកាស​របស់​ក្រសួង អភិវឌ្ឍន៍​ជន បទ​លេខ១៣៤/១១ ចុះ​ថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០១១ ជា​ប្រធាន និង​អនុប្រធាន​ការិយាល័យ ដូច​មាន រាយ​នាម​ខាងក្រោម ៖
- លោក ផេង សំបូរ ជា​ប្រធានការិយាល័យ​រដ្ឋបាល និង​កិច្ចការ​ទូទៅ
- លោក ទៀក ចាន់ណា ជា​អនុប្រធាន​ការិយាល័យរ​ដ្ឋ​បាល និង​កិច្ចការ​ទូទៅ
- លោក សោម រ៉ូ ជា​ប្រធានការិយាល័យ​ផ្លូវ​ជនបទ
នៅក្នុង​ខែ មិថុនា ឆ្នាំ២០១១នេះ មាន​មន្ត្រី​ចំនួន០១រូប ត្រូវបាន​ផ្ទេរ​ពី​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ទៅ​បម្រើ​ការងារ​នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តពោធិសាត់ តាម​ប្រកា​សលេខ០១៤១/១១ ចុះ​ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ២០១១ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ដូច​មានឈ្មោះ​ខាងក្រោម ៖
- លោក ប្លង់ បញ្ញា ផ្ទេរ​ពី​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ទៅ​បម្រើ​ការងារ​នៅ​មន្ទីរ​អភិវឌ្ឍ ជនបទ​ខេត្តពោធិសាត់ ។

២.ផែនការ និង​ស្ថិតិ

- នៅ​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១១ ប្រធានការិយាល័យ​ស្រុក​ចុងកាល់​នៃ​មន្ទីរ​អភិវឌ្ឍន៍ជនបទ ចូលរួម ប្រជុំ​ធ្វើ​ផែនការអភិវឌ្ឍន៍ ៥ឆ្នាំ​ស្រុក​ចុងកាល់​លើក​ទី១ សមាសភាព​ចូលរួម២៧រូប ស្រី០៥រូប ។
- នៅ​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១១ លោក​អនុប្រធាន​ការិយាល័យ​ផ្គត់ផ្គង់​ទឹកស្អាត​ជនបទ បាន​ចូលរួម​ប្រជុំ​ស្តី ពី​ការ​បូកសរុប​ការអនុវត្តន៍​កម្មវិធី​រយៈពេល​បួន​ខែ ឆ្នាំ២០១១និង​រៀបចំ​ផែនការ​សកម្មភាព​សម្រាប់​ខែ ឧសភា-មិថុនា ឆ្នាំ២០១១ របស់ គ.អ.ជ.ខ នៅ​សាលប្រជុំ​គណកម្មាធិការ​ប្រតិបត្តិ​ខេត្ត ។

៣. កិច្ចប្រជុំផ្សេងៗ និង​ទំនាក់ទំនង​សាធារណៈ

- មន្ទីរ​បានរៀបចំ​កិច្ចប្រជុំ​ប្រចាំខែ ស្តីពី​ការងារ​រីកចម្រើន និង​ការផ្សព្វផ្សាយ​អំពី​ប្រកាស​អន្តរក្រសួង​ស្តីពី​សារា ចរ​ណែនាំ​ពី​គ.អ.ភ មាន​​អ្នកចូលរួម​សរុប២៦នាក់
- នៅ​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១១ លោក​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ក្នុង​ពិធី​អបអរ សាទរ​ខួប​អនុស្សា​វ​រី​យ៏​លើក​ទី៤ ថ្ងែ​បង្កើត​សមាគមន៍​អតីតយុទ្ធជន​កម្ពុជា ក្នុង​សាលប្រជុំ​សាលាខេត្ត។
- នៅ​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១១ លោក​អនុប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ បាន​ចូលរួម​ប្រជុំ​ប្រគល់​សមិទ្ធិផល គម្រោង FAO-EU FFP នៅ​មន្ទីរ​កសិកម្ម​ខេត្ត​ឧ​ត្ត​រ​មានជ័យ។
- លោក​អនុប្រធាន​ការិយាល័យ​ស្រុក​ចុងកាល់​នៃ​មន្ទីរ​អភិវឌ្ឍន៍ជនបទ បាន​ចូលរួម​ផ្សព្វផ្សាយ​ព៌​ត័​មាន​ដល់ ជនពិការ​យក​រទេះ​ពីសា​ខា​កាក​បាទ​ក្រហម​ចុងកាល់ និង​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ភូមិ​ឃុំ ការកាត់បន្ថយ គ្រោះថ្នាក់​គ្រាប់​មិនទាន់​ផ្ទុះ​ដល់​ប្រជាពលរដ្ឋ។
- នៅ​ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១១ លោក​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ រួម​នឹង​ប្រធានការិយាល័យ​អភិវឌ្ឍន៍ សហគមន៍ ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ​សារាចរ​ណែនាំ​ស្តីពី​ការអនុវត្ត​ប្រកាស​អន្តរក្រសួង​ស្តីពី​ការបង្កើត និង​ការប្រព្រឹត្តទៅ​របស់​គណៈ​ក​ម្មា​ធិ​ការអភិវឌ្ឍន៍​ភូមិ (គ.អ.ភ.) នៅ​សាលប្រជុំ​ក្រសួង​អភិវឌ្ឍន៍ជនបទ។
- នៅ​ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១១ លោក​អនុប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ បាន​ចូលរួម​ជួប​ជាមួយ​អគ្គ​កុងស៊ុល វៀតណាម​ប្រចាំ​ខេត្ត​បាត់​ដំបង នៅ​សាលប្រជុំ​សាលាខេត្ត​ឧ​ត្ត​រ​មានជ័យ។
- នៅ​ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១១ លោក​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ ចូលរួម​ប្រជុំ​ស្តីពី​ការធ្វើ​របាយការណ៍ ជូន​អាជ្ញាធរ​សវនកម្ម​ជាតិ នៅ​សាលប្រជុំ​តូច​សាលាខេត្ត។
- នៅ​រសៀល​ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១១ លោក​អនុប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ ចូលរួម​ប្រជុំ​ស្តីពី​ការរៀប ចំ​ដី​សម្បទាន​សង្គមកិច្ច នៅ​សាលប្រជុំ​តូច​សាលាខេត្ត។
- នៅ​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១១ លោក​អនុប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ បាន​ចូលរួម​ក្នុង​ពិធី​បំពាក់​កន្សែង នៅ​មន្ទីរអប់រំ​យុវជន និង​កីឡា។

III. សកម្មភាព​តាម​វិស័យ

១. ការងារ​ផ្លូវ​ជនបទ

- នៅក្នុង​ខែ មិថុនា ឆ្នាំ២០១១ ក្រុមការងារ​បាន​ចុះ​ប្រមូល​ទិន្នន័យ​ដើម្បី​ធ្វើបញ្ជី​សារពើភ័ណ្ឌ ខ្សែ​ផ្លូវ​ជនបទ ក្នុង​ក្រុង​សំរោង សរុប ៦១០៥៤ ម៉ែត្រ រួមមាន៖

១.ផ្លូវ​ប្រភេទ​ទី១ មាន​ចំនួន ៤៥៣៦០ ម៉ែត្រ។
២.ផ្លូវ​ប្រភេទ​ទី២ មាន​ចំនួន ៤៦០០ ម៉ែត្រ។
៣.ផ្លូវ​ប្រភេទ​ទី៣ ១១០៩៤ ម៉ែត្រ
៤.ផ្លូវ​ប្រភេទ​ទី៤ គ្មាន

២. ការងារ​ផ្គត់ផ្គង់​ទឹកស្អាត

- នៅ​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១១ លោក​អនុប្រធាន​ការិយាល័យ​ផ្គត់ផ្គង់​ទឹកស្អាត​ជនបទ បាន​ចូលរួម​ប្រជុំ ស្តីពី​ដំណើរការ​និង​និតិ​វិធី​សម្រាប់​ជ្រើសរើស​កម្មវិធី​ចំណាយ​ប្រតិបត្តិការ​អាទិភាព សម្រាប់​អនុវត្ត ផអ៣ នៅ​សាលប្រជុំ​គណកម្មាធិការ​ប្រតិបត្តិ​ខេត្ត។
- ក្រុមការងារ​មន្ត្រី​បច្ចេកទេស​ទឹក បាន​ចុះ​ប្រមូល​ទិន្នន័យ​អណ្តូង​គ្រប់​ប្រភេទ​ដែលមាន​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោ​យស​ការណ៍​ជាមួយ​មន្ទីរ​​ ជំនាញ​​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ចងក្រង​ជា​ប្រព័ន្ធ​ទិន្នន័យ​មូលដ្ឋាន។

៣. ការងារ​ថែទាំ​សុខភាព​បឋម

- នៅ​ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១១ មន្ត្រី​ប​ច្ចេស​ទេស​អនាម័យ​នៃ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ប្រជុំពិភាក្សា​ជាមួយ មន្ត្រី​អប់រំ​យុវជន​និង​កីឡា សី្ត​ពី​ការធ្វើ​សូចនាករ​នៅតាម​សាលាបឋមសិក្សា​ក្នុង​ខេត្ត នៅ​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្ត​ឧ​ត្ត​រ​មានជ័យ សមាសភាព​ចូលរួម​ចំនួន ០៤រូប។
- នៅ​ថ្ងៃទី១៣-១៦ ខែមិថុនា ឆ្នាំ២០១១ លោក​អនុប្រធាន​ការិយាល័យ​ថែទាំ​សុខភាព ចូលរួម​ក្នុង​វគ្គប​ណ្តុះ បណ្តាល​គ្រូ​បង្គោល​ស្តីពី​ការអនុវត្ត​វិធីសាស្ត្រ​សហគមន៍​ដឹកនាំ​អនុវត្ត​អនាម័យ​ទាំងស្រុង​នៅ​អង្គការ CHHRA
- នៅ​ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១១ មន្ត្រី​ប​ច្ចេស​ទេស​អនាម័យ​នៃ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ប្រជុំពិភាក្សា​ជាមួយ មន្ត្រី​កាកបាទក្រហម​ខេត្ត សី្ត​ពី​ការ​ការកំណត់​គ្រសារ​និង​ទីតាំង​ស​អនុវត្ត​បង្គន់​អនាម័យ​តាម​សហគមន៍ នៅ​ការិយាល័យ​កាកបាទក្រហម​ខេត្ត​ឧ​ត្ត​រ​មានជ័យ សមាសភាព​ចូលរួម​ចំនួន ០៣រូប។
- នៅ​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១១ មន្ត្រី​ប​ច្ចេស​ទេស​អនាម័យ​នៃ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ប្រជុំពិភាក្សា​ជាមួយ​មន្ត្រី រដ្ឋបាល​សុខាភិបាល​ខេត្ត​​ស្តីពី សូចនាករ​អនាម័យ​តាម​មណ្ឌល​សុខភាព នៅ​មន្ទីរ​សុខាភិបាល​ខេត្ត​ឧ​ត្ត​រ មានជ័យ សមាសភាព​ចូលរួម​មាន ០៣រូប។

៤. ការងារ​អភិវឌ្ឍន៍​សហគមន៍

- មន្ទីរ​បាន​បើក​កិច្ចប្រជុំ​មួយ​ស្តីពី​ការផ្សព្វផ្សាយ​សារាចរ​ណែនាំ​ពី​គណៈកម្មការ​អភិវឌ្ឍន៍​ភូមិ របស់​ប្រកាស​អន្តរ ក្រសួង​គឺ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ក្រសួងមហាផ្ទៃ ។
- ជីក​ស្រះ​គ្រួសារ​ចំនួន៦ និង​បាន​ផ្តល់ជូន​គ្រួសារ​ចំនួន៦ ស្ថិតក្នុង​ស្រុក​បន្ទាយ​អំពិល៣គ្រួសារ និង​ក្រុង​សំរោង ចំនួន៣គ្រួសារ ។
- បានផ្តល់​ពូជ​មេគោ​ចំនួន៤ក្បាល​ដល់​គ្រួសារ​ចំនួន៤ ស្ថិតក្នុង​ក្រុង​សំរោង
- បានផ្តល់​ពូជ​បន្លែ​គ្រប់មុខ​ចំនួន៥១០០ក្រាម​សម្រាប់៦គ្រួសារ ស្ថិតក្នុង​ស្រុក​បន្ទាយ​អំពិល និង​ក្រុង​សំរោង។

៥. គម្រោង​កម្មវិធី

៥.១ គម្រោង​សាច់ប្រាក់​ពលកម្ម (Cash for Work) ចំនួន១២គម្រោង បានបញ្ចប់​សកម្មភាព​ការងារ​រួចរាល់ ១០០% ជា​ស្ថាពរ ។

+ គម្រោង​ខ្នាត​ធំ (Civil Work) បានសម្រេច​លទ្ធផល​រួមមាន៖
-ផ្លូវ​ក្រាល​គ្រួស​ក្រហម ភូមិ​ខ្នារ ឃុំ​ក្រសាំង ស្រុក​ចុងកាល់ ០១ខ្សែ មាន​ប្រវែង ៤៥០០ម៉ែត្រ អនុវត្ត ដោយ​ក្រុមហ៊ុន វិមាន​ជ័យ ចាប់ផ្តើម សាងសង់​នៅ​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១១ បាន ៤៥% ។
- ផ្លូវ​ក្រាល​គ្រួស​ក្រហម ភូមិ​គោក​ស្ពាន ឃុំ​ក្រសាំង ស្រុក​ចុងកាល់ ០១ខ្សែ មាន​ប្រវែង ៤០០០ម៉ែត្រ អនុវត្ត​ដោយ​ក្រុមហ៊ុន វិមាន​ជ័យ ចាប់ផ្តើម​សាងសង់​នៅ​ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១១ បាន ៤៥% ។
- ផ្លូវ​ក្រាល​គ្រួស​ក្រហម ភូមិ​ស្រះ​ព្រិច សង្កាត់​កូន​កៀល ក្រុង​សំរោង ០១ខ្សែ មាន​ប្រវែង ៥៥០០ម៉ែត្រ អនុវត្ត​ដោយ​ក្រុមហ៊ុន វ៉ាត ឈិ​ញ ចាប់ផ្តើម​សាងសង់ នៅ​ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១១ បាន ៦០% ។
- ផ្លូវ​ក្រាល​គ្រួស​ក្រហម ភូមិ​គោក​មន ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ០១ខ្សែ មាន​ប្រវែង ៣០០០ម៉ែត្រ អនុវត្ត​ដោយ​ក្រុមហ៊ុន លាំ ឈើ​ន ចាប់ផ្តើម​សាងសង់​នៅ​ថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១១ សម្រេច បាន​លទ្ធផល ៨៥% ។ - ផ្លូវ​ក្រាល​គ្រួស​ក្រហម ភូមិ​តា​ម៉ា ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ០១ខ្សែ មាន​ប្រវែង ២៧០០ម៉ែត្រ អនុវត្ត​ដោយ​ក្រុមហ៊ុន គិ​ន សួន ចាប់ផ្តើម សាងសង់​នៅ​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១១ បាន ៥០% ។
- ផ្លូវ​ក្រាល​គ្រួស​ក្រហម ភូមិ​ជ្រឹង សង្កាត់​កូន​កៀល ក្រុង​សំរោង ០១ខ្សែ មាន​ប្រវែង ៤០០០ម៉ែត្រ អនុវត្ត​ដោយ​ក្រុមហ៊ុន វ៉ាត ឈិ​ញ ចាប់ផ្តើម​សាងសង់ នៅ​ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១១ បាន ៥០% ។

៥.២ គម្រោង​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ខេត្ត និង​ជនបទ (PRIP)

+ នៅ​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១១ ប្រធាន​អង្គភាព​គម្រោង​រួម​នឹង​មន្ត្រី​អនុវត្ត​គម្រោង បាន​ចុះ​ត្រួតពិនិត្យ ខ្សែ​ផ្លូវ​ក្រាល​គ្រួស​ក្រហម​មួយ​ខ្សែ​មាន​ប្រវែង​ចំនួន ៥,៥០០មែត្រ និង​បានកំណត់​បញ្ចប់​សកម្ម​ភាព​ការងារ រួចរាល់​ជា​ស្ថាពរ ១០០% ។

៥.៣ គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ IMF

+ កម្មវិធី​ផ្គត់ផ្គង់​ទឹកស្អាត-អនាម័យ
- អណ្តូងស្នប់​អា​ហ្វ្រី​ដេ​ហ្វ​ចំនួន១៦កន្លែង ក្នុងចំនោម៦០កន្លែង ត្រូវបាន​ខួង​រួចរាល់​ដែលមាន​ទីតាំង​ស្ថិត នៅក្នុង​ឃុំ​គោក​មន ០៨កន្លែង និង​ឃុំ​អំពិល ០៨កន្លែង ស្រុក​បន្ទាយ​អំពិល ក្នុងនោះ​មាន​ចំនួន១១កន្លែង ខួង​គ្មាន​ទឹក។
- អណ្តូងស្នប់​អា​ហ្វ្រី​ដេ​ហ្វ​ចំនួន១៦កន្លែង​ត្រូវបាន​ត្រួតពិនិត្យ និង​តម្រង់ទិស​ការងារ​បច្ចេក​ទេស​ដែល ស្ថិតនៅ​ឃុំ​គោក​មន០៨កន្លែង និង​ឃុំ​អំពិល​ចំនួន០៨កន្លែង ស្រុក​បន្ទាយ​អំពិល ក្នុងនោះ​ខួង​គ្មាន ទឹក​ចំនួន ១១កន្លែង។
- បង្គន់​អនាម័យ​ចំនួន០៧ក្នុងចំណោម ១១០០បង្គន់​ត្រូវបាន​សាងសង់​រួចរាល់​ជា​ស្ថាពរ​ដោយ​ក្រុមហ៊ុន​JNR ដែលមាន​ទីតាំង​ស្ថិតនៅក្នុង ភូមិ​ពពេល​សែន​ជ័យ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ។
- នៅ​ថ្ងៃទី០១-០២ ខែមិថុនា ឆ្នាំ២០១១ ចុះ​រៀបចំ​ចងក្រង​ក្រុម​អ្នកប្រើប្រាស់​ទឹក និង​អនាម័យ​នៅ​សង្កាត់ សំរោង និង​សង្កាត់​កូន​ក្រៀល ក្រុង​សំរោង សរុប​បាន​ចំនួន ១០ក្រុម ស្មើនឹង ២២៩នាក់ ស្រី​ចំនួន ១៣៩នាក់ ។
- នៅ​ថ្ងៃទី ០៣-០៤ ខែមិថុនា ចុះ​រៀបចំ​ចងក្រង​ក្រុម​អ្នកប្រើប្រាស់​ទឹកស្អាត និង​អនាម័យ នៅ​ឃុំ​អំពិល និង​ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល​ចំនួន២វគ្គ ស្មើនឹង០៥ក្រុម សរុប​អ្នកចូលរួម ១៣០នាក់​ក្នុងនោះ ស្រី៤៩នាក់។
- នៅ​ថ្ងៃទី ០៥-០៦ ខែមិថុនា ចុះ​បើក​បណ្តុះបណ្តាល​ក្រុម​អ្នកប្រើប្រាស់​ទឹកស្អាត និង​អនាម័យ នៅ​ក្រុង សំរោង ចំនួន២វគ្គ ស្មើ​នឹង១០ក្រុម សរុប​អ្នកចូលរួម ៦៦នាក់ ស្រី៣១នាក់។
- នៅ​ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១១ បណ្តុះបណ្តាល​ក្រុម​អ្នកប្រើប្រាស់​ទឹក និង​អនាម័យ ស្រុក​បន្ទាយ​អំពិល ចំនួន១វគ្គ ស្មើនឹង៥ក្រុម សរុប​អ្នកចូលរួម ចំនួន៣៧នាក់ ស្រី ១៤នាក់ ។
- នៅ​ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១១ បណ្តុះបណ្តាល​ក្រុម​អ្នកប្រើប្រាស់​ទឹក និង​ជួសជុល​ថែទាំ​អណ្តូងស្នប់ ស្រុក​ចុងកាល់ ចំនួន១វគ្គ ស្មើនឹង៣៥ក្រុម សរុប​អ្នកចូលរួម ចំនួន៤៨នាក់ ស្រី ១៧នាក់ ។

៥.៤ ការអភិវឌ្ឍន៍​ព្រំដែន​ទិស​ខាងជើង និង​ខាងលិច​ប្រទេស

+ ចុះទៅ​សិក្សា​ផ្លូវ​ក្នុងភូមិ​អភិវឌ្ឍន៍​ចំនួន ០៦ភូមិ​ជាមួយ​មន្ត្រី​មកពី​ក្រសួង​អភិវឌ្ឍន៍​រួមមាន៖
-​​ ភូមិ​ពពេល​សែន​ជ័យ
- ភូមិ​ប្រាសាទក្រហម​សែន​ជ័យ
- ភូមិ​ទួល​ស្វាយ​សែន​ជ័យ
- ភូមិ​សំរោង​សែន​ជ័យ១
- ភូមិ​សំរោង​សែន​ជ័យ២
- ភូមិ​ត្រពាំង​ម្អម​សែន​ជ័យ

+ ការងារ​សាងសង់​ផ្ទះ
- នៅ​ភូមិ​តា​មាន់​សែន​ជ័យ
- លើក​គ្រោងផ្ទះ និង​វាយ​ជញ្ជាំង​បាន​ចំនួន ២២ខ្នង និង​ប្រក​ដំបូល១ខ្នង
- លើក​គ្រោងផ្ទះ ប្រក់​ដំបូល និង​វាយ​ជញ្ជាំង​រួចរាល់ ១០០% បាន​ចំនួន ១៥ខ្នង សរុប​ចំនួន​ផ្ទះ​បាន សាងសង់​ចំនួន ៣៨ខ្នង។
- នៅ​ភូមិ​ពពេល​សែន​ជ័យ
- ផ្ទះ​លើក​គ្រោង និង​វាយ​ជញ្ជាំង បាន​ចំនួន ២៦ខ្នង
- ប្រក់​ដំបូល មាន​ចំនួន ១០ខ្នង
- ផ្ទះ​លើក​គ្រោង ប្រក់​ដំបូល និង​វាយ​ជញ្ជាំង​រួចរាល់១០០% បាន​ចំនួន ២៩ខ្នង សរុប​ចំនួន​ផ្ទះ​បាន សាងសង់​ចំនួន ៦៥ខ្នង​ផ្ទះ។

+ ការងារ​ចាក់​ជើងតាង
- ការងារ​ចាក់​ជើងតាង​បាន​ចំនួន ៩៩០០ដុំ​លើ ភូមិ​អភិវឌ្ឍន៍​ទាំង១៥

+ ការងារ​សាងសង់​អណ្តូង
- នៅ​ភូមិ​ពពេល​សែន​ជ័យ សាងសង់​អណ្តូង​ចំនួន ០២ (មាន​អណ្តូង០១ពិបាក​សប់ ទឹក​ចេញ​តិច)
- ភូមិ​តា​មាន់​សែន​ជ័យ ខួងអណ្តូង​ស្នប់​បាន២កន្លែង (IMF)

+ ការងារ​សាងសង់​បង្គន់
- នៅ​ភូមិ ពពេល​សែន​ជ័យ សាងសង់​បង្គន់​ចំនួន ០៧កន្លែង

+ ការងារ​បោសសំអាត​មីន
- នៅ​ភូមិ​តា​មាន់​សែន​ជ័យ ចំការមីន​លេខ M14836-B ផ្ទៃដី​ទំហំ ៦០៥ ហ.ត លទ្ធផល​សម្រេចបាន៖ ផ្ទៃដី​បោសសំអាត​មិន ១០៤.៣៥៩មែត្រ​ក្រឡា ស្មើនឹង១.៧% កំទេច​គ្រាប់មីន​ថ្មើរជើង ២៧គ្រាប់, កំទេច គ្រាប់មីន​មិនទាន់​ផ្ទុះ​ចំនួន ១៣គ្រាប់ អំបែង ៥៩០៧ដុំ។

+ នៅ​ភូមិ​ពពេល​សែន​ជ័យ ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ចំការមីន​លេខ BS04477,BS04478 ទំហំ​ផ្ទៃដី ២៦០ហ.ត លទ្ធផល​សម្រេចបាន៖ ផ្ទៃ​ដិ​បោសសំអាត​មីន ៥៣៤.៤៨៣មែត្រ​ក្រឡា ស្មើនឹង២០.៣% កំទេច គ្រាប់មីន​ថ្មើ​ជើង ០០គ្រាប់, កំទេច​គ្រាប់មីន​មិនទាន់​ផ្ទុះ ៥៧គ្រាប់ និង​អំបែង​ចំនួន ៣,២៣០ដុំ។

៥. កិច្ចសហប្រតិបត្តិការ​ណ៍​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល

+ នៅ​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១១ លោក​ប្រធាន​មន្ទីរ រួមជាមួយ​លោក​អនុប្រធាន​មន្ទីរ និង​មន្ត្រី ប​ច្ចេ​សទេស​ទឹកស្អាត-អនាម័យ​នៃ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ប្រជុំពិភាក្សា​ជាមួយ អង្គការ​ទស្សនៈ​ពិភពលោក កម្ពុជា ស្តីពី​កម្មវិធី​ទឹកស្អាត​អនាម័យ ទាក់ទង​នឹង​គម្រោង CLTS and SC-WASH ដែល​បានកំណត់ ចំនួន០៣ឃុំ១៥ភូមិ និង​ការជួសជុល​អណ្តូងស្នប់។

៦. ទិសដៅ​ការងារ​បន្ត

- ចុះ​ត្រួតពិនិត្យ​បង្គន់​អនាម័យ​គ្រួសារ​ចំនួន ១០៩៤កន្លែង។
- បន្ត​ចុះ​រៀបចំ​បញ្ជីសារពើភ័ណ្ឌ​ផ្លូវ​ជនបទ​នៅ​ស្រុក​អន្លង់វែង និង​ស្រុក​ត្រពាំង​ប្រាសាទ។
- ចុះ​ត្រួតពិនិត្យ និង​ជម្រុញ​ការងារ​គម្រោង Civil Work ដែល​មិនទាន់រួច តាម​តំបន់​គោលដៅ។
- បន្ត​ការសាងសង់​ផ្ទះ​តាម​ភូមិ​ទាំង១៥អោយបាន​សម្រេច​តាម​ផែនការ។
- ចុះ​ត្រួតពិនិត្យ​អភិបាល​ការងារ​សាងសង់​អណ្តូងស្នប់​អណ្តូងស្នប់​ចំនួន ២៧កន្លែង។

៧. បញ្ហា​ប្រឈម

- ការចូលរួម​ថែទាំ​សមិទ្ធិផល​ដែលមាន​ស្រាប់​នៅ​មិនទាន់មាន​និរន្តរភាព​នៅឡើយ
- អ្នកទទួលការ​ផ្គត់ផ្គង់​សម្ភារៈ​សម្រាប់​សាងសង់​បង្គន់​អនាម័យ មានការ​យឺតយ៉ាវ
- ការងារ​ជីកដី​សម្រាប់​តម្លើង​លូ​ស្តុក​លាមក មាន​ថ្ម​ច្រើន​ពិបាក​ជីក
- អណ្តូង​មួយចំនួន​ខួង​គ្មាន​ទឹក (IMF)
- ការផ្លាស់ប្តូរ​ទម្លាប់​នៃ​ការប្រតិបត្តិ​អនាម័យ​ល្អ​នៅមានកម្រិត

IV. សេចក្តីសន្និដ្ឋាន

ការអនុវត្ត​សកម្មភាព​លក្ខណៈ​ពហុ​វិស័យ នៅតាម​តំបន់​មូលដ្ឋាន​ជនបទ ដូចជា​ការស្តារ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ត​ជនបទ ការផ្តល់​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត បង្គន់​អនាម័យ ពាង​យក្ស និង​ស្រះ​សហគមន៍​ជាដើម គឺជា​ការរួម ចំណែក​ក្នុង​យុទ្ធនាការ​នៃ​ការជួយ​កាត់បន្ថយ​ភាពក្រីក្រ និង​បាន​ឆ្លើយតប​ទៅនឹង​គោលនយោបាយ​ជាតិ យុទ្ធសាស្ត្រ ចតុកោណ​របស់​រាជរ​ដ្ឋា​ភិ​បាល ដែល​បាន​ដាក់ចេញ​ជាពិសេស គឺ​បាន​ជួយ​ដល់​តម្រូវការ​នៃ​ការរស់នៅ​របស់ ប្រជាពលរដ្ឋ នៅតាម​តំបន់​ព្រំដែន​ខាងជើង។ ម្យ៉ាងវិញទៀត មន្ទីរ​អភិវឌ្ឍន៍ជនបទ គឺជា​សេនាធិការ​មួយ​ដ៏​សំខាន់​របស់​ខេត្ត និង​ក្រសួង អភិវឌ្ឍន៍ជនបទ ក្នុងការ​ដើរតួ​ជា​អ្នកអនុវត្ត​សកម្មភាព​ផ្ទាល់ និង​ផ្តល់​សេវា​ដល់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ក្នុង​គោលបំណង ដើម្បី​រួមចំណែក​ក្នុងការ​ផ្លាស់ប្តូរ និង​អភិវឌ្ឍន៍​សហគមន៍​ប្រកបដោយ​ចីរភាព ។

ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត

You are here Provincial Department Department OtdarMeanChey របាយការណ៍​ប្រចាំខែមិថុនា ឆ្នាំ ២០១១ របស់​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ឧ​ត្ត​រ​មានជ័យ