I.សេចក្តីផ្តើម :
ការកាត់បន្ថយភាពក្រីក្រ គឺជាអាទិភាពចំបងដែលរាជរដ្ឋាភិបាលកម្ពុជាផ្តោតការយកចិត្តទុកដាក់តាម រយៈការដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព ដើម្បីឱ្យប្រជាពលរដ្ឋមានជីវភាពរស់នៅសមរម្យ ពិសេស អ្នកដែលរស់នៅទីជនបទ ។ ជាការរួមចំណែកសម្រេចនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទនៅទូទាំងប្រទេស ដូចជាការកសាងផ្លូវជនបទ ការផ្គត់ផ្គង់ទឹកជនបទ ការថែទាំសុខភាព ។ល។ សម្រាប់បង្កលក្ខណៈឱ្យប្រជាពលរដ្ឋមានល័ក្ខខ័ណ្ឌជីវិតរស់នៅប្រកបដោយសុខដុមរមនា និងសុភមង្គល គួរជាទីមោទនៈ ។ ដូច្នេះ នៅក្នុងខែឧសភា ឆ្នាំ ២០១១ នេះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទ បានសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើន ដែលជាគ្រឹះដ៏មានសារៈសំខាន់ ក្នុងការជួយ សម្រាលនូវរាល់ទុក្ខលំបាករបស់ប្រជាជននៅតាមមូលដ្ឋានដោយផ្ទាល់ ។
II.ស្ថានភាពការងាររបស់ក្រសួង
នៅក្នុងខែឧសភា ឆ្នាំ ២០១១ នេះ ក្រសួងអភិវឌ្ឍន៍ជនបទសម្រេចបានការងារដូចខាងក្រោម ៖
១. ការងាររដ្ឋបាល និងបុគ្គលិក
ក្រសួងមានក្របខ័ណ្ឌមន្ត្រីរាជការសរុបចំនួន ១,៨៨៦ នាក់ ក្នុងនោះស្រីចំនួន ៣៤០ នាក់ ។ មន្ត្រីរាជការនៅថ្នាក់កណ្តាលមានចំនួន ៥២១ នាក់ ស្រី ១០៩ នាក់ និង ថ្នាក់រាជធានី ខេត្ត ១,៣៦៥ នាក់ ស្រី ២៣១ នាក់ ។ ជាមួយគ្នានោះ ក្រសួងក៏បានលុបឈ្មោះមន្ត្រីរាជការចំនួន ១២ នាក់ គឺមន្ត្រីចូលនិវត្តន៍ចំនួន ០៥ នាក់ និងបោះបង់ចោលការងារចំនួន ០៧ នាក់ ។
ចំពោះការងារចរាចរលិខិតស្នាម ក្រសួងបានចេញប្រកាសចំនួន ៣៤ ច្បាប់ ចុះលេខលិខិតចេញចំនួន ២២២ ច្បាប់ ទទួលលិខិតចូលចំនួន ១៥៨ ច្បាប់ និងចេញលិខិតបេសកកម្មចំនួន ៣៩៣ ច្បាប់។
២. ការងារផ្គត់ផ្គង់ និងហិរញ្ញវត្ថុ
នៅឆ្នាំ ២០១១ នេះ ក្រសួងទទួលបាននូវថវិកាសរុបចំនួន ១៥៧,២០៥,៨០០,០០០ រៀល ។ សរុបចំណាយសម្រាប់ខែឧសភា ឆ្នាំ ២០១១ របស់ក្រសួងធៀបនឹងច្បាប់ហិរញ្ញវត្ថុសម្រាប់ ឆ្នាំ ២០១១ សម្រេច ៖
- ការចំណាយចរន្តអនុវត្តបានចំនួន ៩៨៧.៥៥១.៧៩៧ រៀល ស្មើនឹង ១,៧៣%
- ចំណាយមូលធនអនុវត្តបានចំនួន ៣៩១.២០០.០០០ រៀល ស្មើនឹង ០,៣៩%
- ថវិកាមិនមែនកម្មវិធីអនុវត្តបានចំនួន ៦៣៧.៧៩៤.៧៩៧ រៀល ស្មើនឹង ៥,៨៨%
- ថវិកាតាមកម្មវិធីអនុវត្តបានចំនួន ៣៤៩.៧៥៧.០០០ រៀល ស្មើនឹង ០,៧៥%
៣. ការងារផែនការ
- បញ្ចប់ការរៀបចំបញ្ជីសំណួរសម្រាប់ចុះតាមបណ្តាខេត្តអនុវត្តតាមកម្មវិធីឆ្នាំ ២០១១ និងបញ្ជីសំណួរចុះស្រង់ទិន្នន័យការិយាល័យអភិវឌ្ឍន៍ជនបទស្រុកនៅខេត្តចំនួន ០៦ ជុំវិញបឹងទន្លេសាប
- កំពុងរៀបចំកែសម្រួលទម្រង់ស្ថិតិថ្មីប្រចាំឆ្នាំរបស់ក្រសួង
- បណ្តុះបណ្តាលកុំព្យូទ័រចំនួន ០២ វគ្គ
- ពិនិត្យ និងរៀបចំឯកសារលើការស្នើសុំចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មីជាមួយអង្គការស្អាត កម្ពុជា និងអង្គការភ្លែនអន្តរជាតិ
៤. ការងារអធិការកិច្ច និងសវនកម្ម
- អគ្គាធិការរដ្ឋានមានសកម្មភាពចំនួន ០២ អនុវត្តតាមកម្មវិធីទី១ អនុកម្មវិធីទី២ ក្នុងសកម្មភាពទី៣ និងសកម្មភាពទី៤ ដើម្បីផ្សព្វផ្សាយនីតិវិធី និងផែនការយុទ្ធសាស្ត្រអធិការកិច្ចរបស់អគ្គាធិការដ្ឋាន និងចុះធ្វើអធិការកិច្ចតាមបណ្តារាជធានី-ខេត្ត
- ចុះធ្វើអធិការកិច្ចនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនៈគិរី និងខេត្តស្ទឹងត្រែង
- ចុះពិនិត្យការងារ និងការកសាងផ្ទះជូនកងទ័ពនៅខេត្តឧត្តរមានជ័យ
- ចុះសវនកម្មស្ថានភាពមន្ត្រីរាជការ និងថវិកាតាមកម្មវិធី និងមិនមែនកម្មវិធី ឆ្នាំ២០១០-២០១១ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី រតនៈគិរី កំពង់ឆ្នាំង បាត់ដំបង ប៉ៃលិន កំពត និងខេត្តកែប
- បញ្ជូនមន្ត្រី ចំនួន ០៣ រូប ទៅទស្សនកិច្ចសិក្សាសវនកម្មផ្ទៃក្មុង នៅទីក្រុងហាណូយ ប្រទេសវៀតណាម រយៈពេល ០៥ ថ្ងៃ ។
III.សកម្មភាពការងារតាមវិស័យ
១. ការងារផ្លូវជនបទ
- ចុះពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាពលើការងារសាងសង់ផ្លូវក្រាលគ្រួសក្រហម ស្ពានបេតុងដាឡូ លូ ចំនួន ០៥ គម្រោង ស្ថិតនៅខេត្តពោធិ៍សាត់ បាត់ដំបង ឧត្តរមានជ័យ និងខេត្តកំពង់ស្ពឺ
- ចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារថែទាំផ្លូវក្រាលគ្រួសក្រហមជាលក្ខណៈខួប ចំនួន ១០ ខ្សែ និងសាងសង់លូទោលចំនួន ១៩ កន្លែង ស្ថិតនៅរាជធានីភ្នំពេញ ខេត្តកំពង់ចាម រតនៈគិរី និងខេត្តបាត់ដំបង
+ ការងារសាងសង់
- ផ្លូវ DBST ចំនួន ០១ ខ្សែ ប្រវែង ៦.០០០ ម និងលូមូលចំនួន ០៥ កន្លែង នៅខេត្តតាកែវ សម្រេចបាន ៤០%
- ផ្លូវក្រាលគ្រួសក្រហមប្រវែង ៤.៣០០ ម និងលូមូលចំនួន ០៧ កន្លែង នៅខេត្តប៉ៃលិន សម្រេចបាន ៥០%
ផ្លូវក្រាលគ្រួសក្រហមប្រវែង ៥.០០០ ម និងសាងសង់ស្ពានចំនួន ០៤ កន្លែង លូប្រអប់ចំនួន ០១ កន្លែង លូមូលចំនួន ០១ កន្លែង នៅខេត្តតាកែវ សម្រេចបាន ៤០%
- លូប្រអប់ចំនួន ០១ កន្លែង លូមូលចំនួន ៣៦ កន្លែង នៅខេត្តព្រៃវែង សម្រេចបាន ៦០%
+ ការងារជួសជុល
- ផ្លូវក្រាលគ្រួសក្រហមប្រវែង ១១.៦០០ ម សាងសង់លូប្រអប់ចំនួន ០២ កន្លែង និងលូមូល ១២ កន្លែង នៅកំពង់ឆ្នាំង សម្រេចបាន ៤០%
- ផ្លូវក្រាលគ្រួសក្រហមប្រវែង ៤៣.០០០ ម សាងសង់ស្ពានចំនួន ០៤ កន្លែង លូប្រអប់ចំនួន ០២ កន្លែង លូមូលចំនួន ០៧ កន្លែង នៅខេត្តកំពង់ចាម សម្រេចបាន ៦០%
២. ការងារផ្គត់ផ្គង់ទឹកជនបទ
- សាងសង់អណ្តូងបានចំនួន ៣៩៤ អណ្តូង ស្ថិតនៅខេត្តព្រៃវែង ក្រចេះ ព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ មណ្ឌលគិរី កណ្តាល កំពង់ចាម កំពង់ស្ពឺ និងខេត្តស្វាយរៀង
- ជួសជុលអណ្តូងស្នប់បានចំនួន ១៤៤ អណ្តូង និងអណ្តូងលូបានចំនួន ១៣ អណ្តូង ស្ថិតនៅខេត្តព្រៃវែង ក្រចេះ កំពង់ឆ្នាំង ប៉ៃលិន មណ្ឌលគិរី ពោធិ៍សាត់ បន្ទាយមានជ័យ កំពង់ចាម និងខេត្ត កំពង់ស្ពឺ
- សាងសង់ស្រះសហគមន៍បានចំនួន ១៣ ស្រះ ស្ថិតនៅខេត្តព្រះវិហារ និងខេត្តក្រចេះ
- ស្តារស្រះសហគមន៍បានចំនួន ១៧ ស្រះ ស្ថិតនៅខេត្តកំពង់ចាម កំពង់ស្ពឺ និងខេត្តបន្ទាយមានជ័យ
- សាងសង់អាងត្រងទឹកភ្លៀងតាមសាលារៀនបានចំនួន ៦៣ អាង ស្ថិតនៅខេត្តកណ្តាល ប៉ៃលិនកំពង់ចាម និងខេត្តក្រចេះ
- សាងសង់ពាងត្រងទឹកភ្លៀងបានចំនួន ៥៨៣ ពាង ស្ថិតនៅខេត្តកណ្តាល ព្រះវិហារ មណ្ឌលគិរី និងខេត្តកំពង់ចាម
- ជីកប្រឡាយបានចំនួន ០៧ ខ្សែ ប្រវែង ១០.៧៣២ ម ស្ថិតនៅខេត្តព្រៃវែង
- ស្តារប្រឡាយបានចំនួន ០៤ ខ្សែ ប្រវែងសរុប ៥.៥២១ ម ស្ថិតនៅខេត្តព្រៃវែង និងខេត្តកំពង់ស្ពឺ
- បំពាក់ក្បាលស្នប់បានចំនួន ០៤ អណ្តូង នៅខេត្តមណ្ឌលគិរី
- ផ្តល់ធុងចម្រោះរបស់អង្គការកូនក្មេង ចំនួន ៤០ ធុង នៅខេត្តស្វាយរៀង
- ធ្វើតេស្តទឹកអណ្តូងបានចំនួន ៣៩ អណ្តូង នៅខេត្តមណ្ឌលគីរី
- បើកវគ្គបណ្តុះបណ្តាលបានចំនួន ០២ វគ្គ ខេត្តព្រៃវែង
- ប្រជុំរៀបចំផែនការចុះអនុវត្តការងារជួសជុលអណ្តូង និងផ្សព្វផ្សាយគោលការណ៍ណែនាំផ្សេងៗ បានចំនួន ០១លើក
៣. ការងារថែទាំសុខភាព និងអនាម័យជនបទ
- ដំណើរការដ្ឋាននសាងសង់បង្គន់អនាម័យចំនួន ២០០ បង្គន់ សម្រេចចាក់លូបានចំនួន ១៥០ កង់ នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ
- បានដឹកលូបង្គន់ ចំនួន ១៦ បង្គន់ ដល់ភូមិម៉ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់
- បន្តចុះចែកសម្ភារបង្គន់អនាម័យដល់ប្រជាពលរដ្ឋ ចំនួន ១០០ គ្រួសារ នៅក្នុងឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
- ចុះជំរុញការកែលម្អបង្គន់ពីចាក់ផេះទៅជាចាក់ទឹកបានសរុប ២៨ បង្គន់ លើ ៨៩ ខ្នងផ្ទះ នៅភូមិ ស្វាយរំពា ឃុំសង្កែ ស្រុករំដួល ស្វាយរៀង
- ចុះធ្វើការអប់រំ និងសាងសង់បង្គន់ស្ងួត ដល់សហគមន៏ក្នុងការអភិវឌ្ឍន៏ភូមិគោលដៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានចំនួន ៥ផ្ទះ សាងសង់បានសម្រេច ៥០% (ឧបត្ថម្ភដោយអង្គការ LIEN AID)
- ចុះតាមដានការប្រតិបត្តិអនាម័យបានចំនួន ៩៥៧ ខ្នងផ្ទះ ក្នុងនោះ ប្រើបង្គន់ចាក់ទឹកចំនួន ៥៣៥ ខ្នងផ្ទះ និងប្រើបង្គន់ស្ងួតចំនួន ៨២ ខ្នងផ្ទះ នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង
- សហការជាមួយអង្គការទស្សនៈពិភពលោក នៅស្រុកស្អាង ខេត្តកណ្តាល ដោយបានធ្វើការរំលឹក និងតាមដានការងារសហគមន៍ដឹកនាំអនាម័យ ក្នុងនោះ ប្រជាជនសាងសង់បង្គន់បានចំនួន ១១២ បង្គន់ និងបានសន្យាសាងសង់បង្គន់ចំនួន ២១២ គ្រួសារបន្ថែមទៀត
- ទំនាក់ទំនងជាមួយនឹងអង្គការ Mercy Relief ដើម្បីរៀបចំគម្រោងសហប្រតិបត្តិការលើការលើកកម្ពស់សុខភាពជនបទក្នុងស្រុកបារាយខេត្តកំពង់ធំ
- រៀបចំដំណើរការកម្មវិធីមូលនិធិអនាម័យសកល ជាមួយនឹងអង្គការ Plan International-Cambodia
- រៀបចំផែនការចុះតាមដានសកម្មភាពសាងសង់បង្គន់អនាម័យ និងការអប់រំអនាម័យតាមបណ្តា ខេត្តគោលដៅទាំង១៣ គឺខេត្តកណ្តាល កែប កំពង់ឆ្នាំង កំពង់ចាម សៀមរាប កោះកុង ពោធិ៍សាត់ កំពង់ធំ កំពត និងខេត្តព្រះសីហនុ
- ជួបពិភាក្សាជាមួយតំណាងអង្គការ LIEN AID ខេត្តប៉ៃលិន ដើម្បីសិក្សាពីស្ថានភាពវិស័យសុខភាពអនាម័យ និងការប្រតិបត្តិអនាម័យរបស់ប្រជាពលរដ្ឋនៅជនបទ ហើយសិក្សាវាយតម្លៃ និងសរសេររបាយការណ៍ជូនអង្គការសម្រាប់គម្រោងផែនការបន្ទាប់ ។
៤. ការងារអភិវឌ្ឍន៍សហគមន៍
- ជីកស្រះចិញ្ចឹមត្រីចំនួន ១០ ស្រះ ព្រមទាំងផ្តល់ថវិកាសម្រាប់ជីកស្រះគ្រួសារចំនួន ៥០ ស្រះ និងទិញពូជបន្លែចំរុះសម្រាប់ ៥០ គ្រួសារ
- ផ្តល់ពូជបន្លែដល់ប្រជាពលរដ្ឋចំនួន ១៣ គ្រួសារ រួមមានត្រសក់ ត្រឡាច សណ្តែកគួរ ល្ពៅ និងគ្រាប់ត្រកួន
- ចុះផ្សព្វផ្សាយអំពីសហគមន៍អនាម័យ ដើម្បីទាំងអស់គ្នា ភូមិទួលព្រិច ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដែលមានអ្នកចូលរួមចំនួន ៥៩នាក់/៣៤នាក់ (គម្រោង SNV) ។
- តាមដានកម្មវិធីសាកល្បងការងារសន្តិសុខស្បៀងចំនួន ៣ គ្រួសារ ចំនួន ០៤ លើក លើការងារចិញ្ចឹមត្រី និងដាំបន្លែចំនួន ០២ គ្រួសារ និងចិញ្ចឹមជ្រូកចំនួន ០១ គ្រួសារ ហើយបានផ្តល់គ្រាប់ពូជត្រកួន ចំនួន ០១ គ.ក្រ ផ្តល់ជ្រូកពូជ ចំនួន ០២ ក្បាល
- តាមដានសកម្មភាពភូមិអភិវឌ្ឍន៍បានចំនួន ០៣ លើក
- បណ្តុះបណ្តាលមន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត ស្តីពីគោលគំនិតនៃការអភិវឌ្ឍន៍សហ គមន៍ ចំនួន ២ វគ្គ នៅខេត្តព្រៃវែង និងខេត្តក្រចេះ
- ចុះពិនិត្យសកម្មភាពអនុវត្តគម្រោងអភិវឌ្ឍន៍ភូមិចំរុះ នៅខេត្តព្រៃវែង បន្ទាយមានជ័យ កំពតព្រះវិហារ និងសៀមរាប
- ចុះបើកវគ្គថ្នាក់អក្ខរកម្មចំនួន ៣០ ថ្នាក់ នៅខេត្តប៉ៃលិន ក្រចេះ និងខេត្តស្វាយរៀង
- ចុះពិនិត្យសកម្មភាពបង្រៀន និងរៀនអក្ខរកម្ម នៅខេត្តប៉ៃលិន និងខេត្តស្វាយរៀង
- បណ្តុះបណ្ដាលគ្រូបង្គោលថ្នាក់ខេត្ត ចំនួន ២ វគ្គ និងចុះពិនិត្យការបណ្ដុះបណ្ដាលដល់គ្រួសារសហគមន៍ ចំនួន ៤ វគ្គ ស្តីពីសញ្ញាណសន្តិសុខស្បៀង សួនដំណាំគ្រួសារ និងរបៀបធ្វើជីកំប៉ុស្ត ព្រមទាំងចូលរួមផ្ដល់ពូជបន្លែចំរុះ និងសម្ភារធ្វើជីកំប៉ុស្ត ចំនួន ៨០គ្រួសារ នៅខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់ ។
៥. ការងារបណ្តុះបណ្តាល
ការលើកកម្ពស់សមត្ថភាពមន្ត្រីរាជការទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន គឺជាកត្តាមួយដ៏សំខាន់ ដូច្នេះក្រសួងបានយកចិត្តទុកដាក់ទំនាក់ទំនងជាមួយអង្គការជាតិ និងអន្តរជាតិ ដើម្បីកៀរគរជំនួយជាថវិកា និងបច្ចេកទេស ក្នុងការសម្រេចនូវផែនការ និងទិសដៅរបស់ក្រសួង ។ ក្នុងនោះ ក្រសួងក៏បានបញ្ជូនមន្ត្រី ចំនួន ០២ នាក់ ដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសឥណ្ឌា ។
ជាមួយគ្នានោះដែរ មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋានខេត្តព្រៃវែង កំពង់ស្ពឺ តាកែវ និងខេត្ត ស្វាយរៀង បានបណ្តុះបណ្តាលនូវមុខជំនាញវិជ្ជាជីវៈជូនដល់ប្រជាពលរដ្ឋក្រីក្រ កុមារកំព្រា និងជនដែលរងគ្រោះនូវចំណេះដឹងជំនាញមូលដ្ឋានមួយចំនួនដើម្បីអោយពួកគេមានលទ្ធភាពស្វែងរកការងារធ្វើ ឬបង្កើនមុខរបរសម្រាប់បង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ។ ក្នុងនោះមជ្ឈមណ្ឌលនីមួយៗបានបើកវគ្គបណ្តុះបណ្តាលលើមុខជំនាញកាត់ដេរសម្លៀកបំពាក់ អ៊ុតសក់ កែសម្ផស្ស ជួសជុលម៉ូតូ វិទ្យុ ទូរទស្សន៍ ទូរស័ព្ទដៃ ម៉ាស៊ីនកសិកម្មខ្នាតតូច ចិញ្ចឹមនិងព្យាបាលជ្រូក ដំណាំគ្រួសារ ជំនាញផលិតគ្រឿងសង្ហារឹមអំពីឫស្សី បណ្តុះបណ្តាលភាសាអង់គ្លេស និងកូរ៉េ ដែលសរុបទាំងអស់មានសិក្ខាកាមចូលរួមចំនួន ៥២៦ នាក់ ។
៦. ការងារអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ
គម្រោងឥណទានជនបទរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងកម្មវិធីឥណទានដែលសហការជាមួយដៃគូនៅខេត្តកំពង់ចាម ពោធិ៍សាត់ កំពត សៀមរាប កោះកុង បាត់ដំបង តាកែវ និងបន្ទាយមានជ័យ មានទឹកប្រាក់ឥណទានសរុបចំនួន ៥.៥៨២.១១៨.១៥០ រៀល គិតជាដុល្លា ១.៣៩៥.៥២៩,៥៣ ដុល្លារអាមេរិក ដែលមានគ្រួសារខ្ចីចំនួន ៧.៨១៨ គ្រួសារ នៅភូមិចំនួន ២៦១ ឃុំ ៩៣ ស្រុក ២៩ ។
តារាងទិន្នន័យឥណទានជនបទ តាមខេត្តក្នុងខែ ឧសភា ឆ្នាំ ២០១១
|
ល.រ |
ខេត្ត |
ប្រាក់ឥណទានសរុប (រៀល) |
ចំនួនអ្នកខ្ចី |
ចំនួនភូមិ |
ចំនួនឃុំ |
ចំនួនស្រុក |
|
១ |
កំពង់ចាម |
២.៣៣២.៥០៧.១៥០ |
១.៧៧៧ |
៩២ |
២៤ |
៨ |
|
២ |
ពោធិសាត់ |
១.៤២៧.០០០.០០០ |
៣.០៩០ |
៨៦ |
២៣ |
៥ |
|
៣ |
កំពត |
៣៩១.៥៨០.០០០ |
៩២៩ |
៣២ |
១៧ |
២ |
|
៤ |
សៀមរាប |
៧២២.១០០.០០០ |
៩៧៣ |
២២ |
១២ |
៦ |
|
៥ |
កោះកុង |
២០៨.៦៧៧.០០០ |
៤៩១ |
៨ |
៤ |
២ |
|
៦ |
បាត់ដំបង |
៣០៧.៨០៤.០០០ |
៨១ |
៥ |
៤ |
២ |
|
៧ |
តាកែវ |
១៣៣.៤៥០.០០០ |
៣៥០ |
១១ |
៧ |
២ |
|
៨ |
បន្ទាយមានជ័យ |
៥៩.០០០.០០០ |
១២៧ |
៥ |
២ |
២ |
|
សរុប |
៥.៥៨២.១១៨.១៥០ |
៧.៨១៨ |
២៦១ |
៩៣ |
២៩ |
|
- បានចុះត្រួតពិនិត្យ និងជំរុញការសងស្រូវត្រឡប់មកវិញ នូវធនាគារស្រូវចំនួន ៣៤ កន្លែង ស្ថិតក្នុង ៣៤ ភូមិ នៅខេត្តបន្ទាយមានជ័យ កំពង់ស្ពឺ និងខេត្តស្វាយរៀង ហើយស្រូវដែលបានសងមកធនាគារស្រូវទាំងនោះមានចំនួនសរុប ១៤៣.៥០០ គ.ក្រ
- ធនាគារជីចំនួន ២ ភូមិ ក្នុងឃុំមហាឫស្សី ខេត្តកំពង់ស្ពឺ មានជីសរុបចំនួន ១៤០ បាវ
- បាននិងកំពុងបណ្តុះបណ្តាលបច្ចេកទេសតម្បាញហូល ១ វគ្គនៅឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលមានកសិករជាសិក្ខាកាមចំនួន ១៥ នាក់
- បានរៀបចំបើកសិក្ខាសាលាបណ្តុះបណ្តាលផ្សព្វផ្សាយចំនួន ០៤ វគ្គ ។
៧. ការងារជនជាតិភាគតិច
- ចុះស្រាវជ្រាវ និងវាយតម្លៃអត្តសញ្ញាណសហគមន៍ដើមជាតិភាគតិចព្នងនៅខេត្តមណ្ឌលគិរី និង ជនជាតិភាគតិចក្រោល និងមិល នៅខេត្តក្រចេះ
- ចុះផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច និងប្រជុំវាយតម្លៃស្វ័យ អត្តសញ្ញាណជនជាតិដើមភាគតិចនៅខេត្តក្រចេះ ដោយសហការជាមួយអង្គការសេដ ។
៨. ការងារយេនឌ័រ
- បើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីទស្សនៈយេនឌ័រ និងអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើស អើងប្រឆាំងនឹងនារីភេទ ស៊ី-ដ (CEDAW) និងយោបល់សន្និដ្ឋាន ៤២ ចំណុច របស់គណៈកម្មា ធិការ ស៊ី-ដ នៃអង្គការសហប្រជាជាតិនៅមន្ទីរអភីវឌ្ឍន៍ជនបទខេត្តក្រចេះ
- ប្រជុំពិភាក្សាការងារជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ស្តីពីការរៀបចំផែនការបញ្ជ្រាបយេនឌ័រ ទៅក្នុងគម្រោងទឹកស្អាត និងអនាម័យជនបទ
- ជួបប្រជុំពិភាក្សាការងារជាមួយទីប្រឹក្សាជាតិគម្រោងទឹកស្អាត និងអនាម័យជនបទចំនួន ២ លើក ដើម្បីរៀបចំបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីទស្សនៈយេនឌ័រជូនមន្ត្រីរាជការនៃមន្ទីរពាក់ព័ន្ធ នៅ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង
- ចូលរួមសិក្ខាសាលាផ្សព្វផ្សាយជូនសៀវភៅស្ថិតិយេនឌ័របុរស-ស្រី នៅប្រទេសកម្ពុជាឆ្នាំ ២០១១
VI.ការអនុវត្តគម្រោង និងកម្មវិធីផ្សេងៗ
១. កម្មវិធីអភិវឌ្ឍន៍ការតាំងទីលំនៅតាមបណ្តោយព្រំដែនទិសខាងលិច និងខាងជើង
ក- ខេត្តឧត្តរមានជ័យ
- បានសាងសង់ផ្ទះរួចចំនួន ០១ ខ្នង ស្ថិតនៅភូមិតាមាន់សែនជ័យ
- លើកគ្រោងសាងសង់ផ្ទះរួចបានចំនួន ២១ ខ្នង ស្ថិតនៅភូមិតាមាន់សែនជ័យ និងភូមិពពេលសែនជ័យ
ខួងអណ្តូងទឹកសរុបចំនួន ១៤ កន្លែង ក្នុងនោះអណ្តូងគ្មានទឹកចំនួន ០២ កន្លែង ។
ខ-ខេត្តព្រះវិហារ
- បន្តការសាងសង់សាលារៀនដែលបានបើកការដ្ឋានកន្លងមកដោយបានជីកគ្រឹះ និងចាក់ជើងតាង (ការសាងសង់មានការយឺតយ៉ាវដោយសារសភាពការណ៍នៅតាមព្រំដែន)
- បានចុះពិនិត្យ និងផ្ទៀងផ្ទាត់ការចូលស្នាក់នៅក្នុងផ្ទះដែលសាងសង់រួច របស់គ្រួសារយោធិន និងនគរបាល នៅតាមភូមិអភិវឌ្ឍន៍ទាំង ៩ ក្នុងស្រុកជាំក្សាន្ត
- បានចុះពិនិត្យទីតាំងស្នើសុំដីបង្កបង្កើនផលសម្រាប់គ្រួសារយោធិន និងអង្គភាពរបស់កងការពារព្រំដែនគោក៤០៤ (វរៈសេនាតូចលេខ៣៧៥) និងដីសម្រាប់បង្កើតភូមិរបស់វរៈសេនាតូចការពារព្រំដែនលេខ១០៥ ស្ថិតក្នុងឃុំជាំក្សាន្ត និងឃុំទឹកក្រហម ស្រុកជាំក្សាន្ត
- ការសាងសង់ផ្ទះជំហានទី ១ ចំនួន ១.០០៩ ខ្នង នឹងត្រូវបញ្ចាប់រួចរាល់ជាស្ថាពរនៅសប្តាហ៍ទី១ ខែមិថុនា ឆ្នាំ ២០១១ ។
២. គម្រោងសហការជាមួយអង្គការ UNICEF
អង្គការ UNICEF កំពុងសហការជាមួយនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ ក្នុងវិស័យទឹកស្អាត និងអនាម័យ ដែលមានគោលដៅលើកស្ទួយសុខមាលភាពប្រជាពលរដ្ឋនៅតាមតំបន់ជនបទ នៃខេត្តចំនួន ១០ គឺ ខេត្តស្ទឹងត្រែង កំពង់ចាម ឧត្តរមានជ័យ កំពង់ឆ្នាំង ក្រចេះ កណ្ដាល កំពង់ស្ពឺ ព្រៃវែង ស្វាយរៀង និងខេត្តកំពង់ធំ ។ ក្នុងខែឧសភា ឆ្នាំ ២០១១ គម្រោងសម្រេច៖
+ សកម្មភាពការងារនៅក្នុងខែឧសភា ឆ្នាំ២០១១នេះ មានដូចខាងក្រោម៖
- បានប្រជុំពិភាក្សាជាមួយតំណាង UNICEF និងមន្ត្រីអនុវត្តកម្មវិធីចំនួន ២ លើក
- បានរៀបចំលិខិតបញ្ជូនទៅអង្គការយូនីសេហ្វ ដើម្បីស្នើសុំប្រាក់លើកទឹកចិត្ត និងប្រាក់ឧបត្ថម្ភ បេសកកម្ម សម្រាប់មន្ត្រីបម្រើការងារក្នុងកម្មវិធី
- បានរៀបចំលិខិតស្នើសុំគោលការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីបើកគណនីនៅ ធនាគារអេស៊ីលីដាភ្នំពេញ សម្រាប់ដំណើរការកម្មវិធី
- កំពុងរៀបចំគម្រោងផែនការថវិកា សម្រាប់ដំណើរការអនុវត្តកម្មវិធីនៅក្នុងខេត្តគោលដៅ
- បានទទួលគោលការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុញ្ញាតឲ្យបើកគណនីចរន្តនៅធនាគារអេស៊ីលីដា សម្រាប់ប្រតិបត្តិការសាច់ប្រាក់ក្នុងការអនុវត្តគម្រោង។
- បាននិងកំំពុងរៀបចំលិខិតដើម្បីបើកគណនីចរន្ត នៅធនាគារអេស៊ីលីដា ភ្នំពេញ ។
+ ចំពោះការងារបន្ត កម្មវិធីនឹង៖
- បន្តតាមដានលិខិតបើកគណនីនៅធនាគារអេស៊ីលីដា
- រៀបចំបង្កើតគណៈកម្មការត្រួតពិនិត្យការងារលទ្ធកម្មរបស់កម្មវិធី
- ពិនិត្យលទ្ធភាពដើម្បីបង្កើនប្រសិទ្ធភាពសម្រាប់ការដេញថ្លៃការងារសាងសង់
- រៀបចំកិច្ចប្រជុំដើម្បីផ្សព្វផ្សាយផែនការសកម្មភាពជាអាទិភាព ដល់មន្ត្រីថ្នាក់ខេត្ត
- រៀបចំសិក្ខាសាលាដើម្បីធ្វើការផ្សព្វផ្សាយឯកសារយុទ្ធសាស្ត្រជាតិ វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ។
៣. គម្រោងផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ក្រោមថវិកាដែលបង្វែរពីការសងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)
គម្រោងអនុវត្តពីខែតុលា ឆ្នាំ ២០០៨ ដល់ ខែកញ្ញា ឆ្នាំ ២០១១ នូវកម្មវិធីទឹកស្អាត និងអនាម័យជនបទ ក្នុងខេត្តគោលដៅចំនួន ១៣ គឺខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ មានថវិកាសរុប ១៨,៦ លានដុល្លារ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈការលើកកម្ពស់សុខភាពឲ្យកាន់តែប្រសើរឡើង។ ក្នុងខែឧសភា ឆ្នាំ ២០១១ គម្រោងសម្រេច៖
- ខួងអណ្តូងស្នប់បានចំនួន ១.២៦២ អណ្តូង លើផែនការចំនួន ១.៩៩២ អណ្តូង
- ស្តារស្រះសហគមន៍ចំនួន ៤៧ ស្រះ លើផែនការចំនួន ៥៦ ស្រះ និងសាងសង់ផ្លូវចូលទៅ កាន់ស្រះបានចំនួន ៣៩ ខ្សែ
- សាងសង់ពាងយក្សចំនួន ៩៧៦ ពាង លើផែនការចំនួន ១.២៧០ ពាង
- សាងសង់បង្គន់សាធារណៈចំនួន ១៧៣ បង្គន់ លើផែនការចំនួន ២៧០ បង្គន់ និងបង្គន់ គ្រួសារចំនួន ១.៩៩២ បង្គន់ លើផែនការចំនួន ៧.១០០ បង្គន់
- បានបង្កើតគណ:កម្មការប្រើប្រាស់ទឹក និងអនាម័យ ចំនួន ៨៤៦ និងបណ្តុះបណ្តាលគណ:កម្មការបានចំនួន ៣៩២ ក្រុម និងបណ្តុះបណ្តាលសមាជិកគណៈកម្មការបានចំនួន ២៦៤ នាក់ លើផែនការចំនួន ២.២៩០ គណៈកម្មការ
- អប់រំអំពីសុខភាព និងអនាម័យតាមគ្រួសារបានចំនួន ៨៦.៨៨២ គ្រួសារ លើផែនការចំនួន ២៦៨.២៥១ គ្រួសារ
- បានបើកវគ្គសិក្ខាសាលាអំពីការងារផែនការ និងការអនុវត្តដល់មន្ត្រី និងភា្នក់ងារចំនួន ៤៩ វគ្គ និងធ្វើការបណ្តុះបណ្តាលលើជំនាញគ្រូ អំពីការងារអភិវឌ្ឍន៍សហគមន៍ ចំនួន ៦៣ វគ្គ
៤. គម្រោងផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ជំហានទី ២ (RWSSP2)
គម្រោងសម្រាប់អនុវត្តរយៈពេល ៥ ឆ្នាំ (២០១០-២០១៥) មានថវិកាចំនួន ២៥,៨ លានដុល្លារ (ថវិការាជរដ្ឋាភិបាល ១,៨ លានដុល្លារ ជំនួយឥតសំណងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ២១ លានដុល្លារ និងការចូលរួមរបស់អ្នកទទួលផល ៣ លានដុល្លារ) ក្នុងខេត្តគោលដៅចំនួន ៦ គឺខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ ។ ក្នុងខែឧសភា ឆ្នាំ ២០១១ គម្រោងសម្រេច៖
- ចុះស្រង់ទិន្នន័យ និងសិក្សាព័ត៌មានភូមិក្នុងស្រុកសាមគ្គីមានជ័យបាន ចំនួន ០៨ ភូមិ ដែលមានប្រជាពលរដ្ឋចូលរួមសរុបចំនួន ៧០០ នាក់ មានស្រីចំនួន ៤៧៦ នាក់ នៅខេត្តកំពង់ឆ្នាំង
- ធ្វើការប្រជុំពិភាក្សាក្រុមអ្នកមានបង្គន់ ក្រុមអ្នកអត់បង្គន់ និងសម្ភាសន៍កុមារ នៅខេត្តពោធិ៍សាត់
- បានរៀបចំសិក្ខាសាលាការងារបច្ចេកទេសទឹកស្អាត
- បានបញ្ចប់ការប្រជុំភូមិលើកទី១ និងបន្តអនុវត្តការងារ KAP និង FGD និងត្រៀមប្រជុំភូមិលើកទី២ ដើម្បីរៀបចំផែនការសកម្មភាពភូមិ
- បញ្ជូនមន្ត្រីគម្រោងចូលរួមវគ្គបណ្ដុះបណ្ដាលចំនួន ០១ វគ្គ សិក្ខាសាលាចំនួន ០១ វគ្គ។
៥. គម្រោងហេដ្ឋារចនាសម្ព័ន្ធខេត្ត និងជនបទ (PRIP/MRD)
គម្រោងក្រោមហិរញ្ញប្បទានធនាគារពិភពលោក IDA Credit N3822-KH សម្រាប់ជួសជុល ថែទាំផ្លូវជនបទនៅខេត្តគោលដៅចំនួន ០៤ គឺកំពង់ធំ សៀមរាប ព្រះវិហារ និងឧត្តរមានជ័យ ។ ក្នុងខែឧសភា ឆ្នាំ ២០១១ គម្រោងសម្រេច៖
- សាងសង់ផ្លូវប្រាសាទល្បើក-ភូមិប្រាសាទ ខេត្តឧត្តរមានជ័យ ប្រវែង ៥.៤៥ គ.ម អនុវត្តដោយ ក្រុមហ៊ុន Tan Kim Eng Co. Ltd. លទ្ធផលសរុបសម្រេចបាន ៧៨%
- សាងសង់ផ្លូវពពេល-សូភី ខេត្តសៀមរាប ប្រវែង ១២.០៥ គ.ម អនុវត្តដោយក្រុមហ៊ុន P.H.V Construction លទ្ធផលសរុបសម្រេចបាន ៦០% ។
៦. គម្រោងកែលម្អផ្លូវជនបទ (RRIP)
គម្រោងរយៈពេល ៥ ឆ្នាំ (២០១១-២០១៦) មានថវិកា ៦៧ លានដុល្លារ (ក្នុងនោះហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ៧,២៥ លានដុល្លារ ប្រាក់កម្ចីធនាគារអភិវឌ្ឍន៍អាស៊ី ៣៥ លានដុល្លារ ប្រាក់កម្ចីធនាគារ Keximbank របស់សាធារណរដ្ឋកូរ៉េ ២១ លានដុល្លារ និងជំនួយឥតសំណងរបស់មូលនិធិ NDF ៥,៤ លានដុល្លារ) សម្រាប់កែលម្អផ្លូវជនបទប្រវែង ៥០៥,៤ គម ដោយក្រាលកៅស៊ូប្រភេទពីរជាន់ (DBST) ក្នុងខេត្តចំនួន ៧ គឺខេត្តកំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ ពោធិ៍សាត់ បាត់ដំបង សៀមរាប និងខេត្តកំពង់ធំ ។
គម្រោងបានធ្វើការចុះកិច្ចសន្យាផ្តល់សេវាកម្មទីប្រឹក្សាបច្ចេកទេស រវាងក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយក្រុមហ៊ុន KCI (Korea Consultant International) អនុវត្តការងាររយៈពេលប្រាំបួនខែ គឺចាប់ពីខែមេសា ដល់ខែធ្នូ ឆ្នាំ ២០១១ សម្រាប់សិក្សាផ្លូវចំនួន ១៣ ខ្សែ មានប្រវែងសរុប ២៩៤,៧ គ.ម ដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ (២ ខ្សែ ស្មើ ៦៩,៤ គ.ម) កំពង់ឆ្នាំង (៣ ខ្សែ ស្មើ ៧២,៨ គ.ម) ពោធិ៍សាត់ (៥ ខ្សែ ស្មើ ៨០,៥ គ.ម) និងបាត់ដំបង (៣ ខ្សែ ស្មើ ៧២ គ.ម) ។ នៅក្នុងខែឧសភា ឆ្នាំ ២០១១ នេះ គម្រោងអនុវត្តសកម្មភាពការងារចម្បងៗ សម្រេច ៖
- ការងារចុះសិក្សាឋានលេខា (Topography) លទ្ធផលសរុបចំនួន ៤០%
- សិក្សា និងវិភាគគុណភាពដី សម្រាប់ការសាងសង់ផ្លូវ និងស្ពាន លទ្ធផលសរុបចំនួន ៥%
- សិក្សា និងគូសគ្រោងប្លង់លម្អិតលើសំណង់សិល្បការ រួមមាន ស្ពានចំនួន ៣ លូមូលចំនួន ៣៩ និងលូប្រអប់ចំនួន ៣៨ លទ្ធផលសរុបចំនួន ២០%
- សិក្សា និងរៀបចំគូសគ្រោងប្លង់លម្អិតអំពីផ្លូវ (Road Design) និងវិធីសាស្ត្រក្រាលកៅស៊ូពីរជាន់ លទ្ធផលសរុបចំនួន ៥%
- រៀបចំធ្វើបញ្ជីប៉ាន់ប្រមាណតម្លៃ លទ្ធផលសរុបចំនួន ១០%
- រៀបចំឯកសារ និងធ្វើលទ្ធកម្មចំនួនពីរកញ្ចប់ (កញ្ចប់ B សម្រាប់ខេត្តកំពង់ស្ពឺ និងកំពង់ឆ្នាំង និងកញ្ចប់ Cសម្រាប់ខេត្តពោធិ៍សាត់ និងបាត់ដំបង) លទ្ធផលសរុបចំនួន ១០%
ដោយឡែកគម្រោងកែលម្អផ្លូវជនបទ សម្រាប់រៀបចំគម្រោងលម្អិតសាងសង់ និងត្រួតពិនិត្យបច្ចេកទេសនៃការសាងសង់ផ្លូវ នៅខេត្តកំពង់ចាម កំពង់ធំ និងខេត្តសៀមរាប កំពុងរៀបចំធ្វើលទ្ធកម្មជ្រើសរើសក្រុមហ៊ុនទីប្រឹក្សា (Consulting Firm) ដោយប្រើប្រាស់ហិរញ្ញប្រទានរបស់ធនាគារអាហរ័ណ នីហរ័ណនៃសាធាណរដ្ឋកូរ៉េ (Kexim Bank)។
៧. កម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMRP)
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ជំនួយបច្ចេកទេសសម្រាប់ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដល់ក្រសួងស្ថាប័នចំនួន ០៤ រួមមានក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរសវនកម្មជាតិ ដោយមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអ្នកសម្របសម្រួល ។ គម្រោងនេះមានរយៈពេល ០៣ ឆ្នាំ (២០០៩-២០១១) ដើម្បីរៀបចំបទដ្ឋានគតិយុត្តសម្រាប់កិច្ចការរៀបចំថវិកា ហិរញ្ញវត្ថុ គណនេយ្យ និងលទ្ធកម្ម។ ក្នុងខែ ឧសភា ឆ្នាំ ២០១១ គម្រោងសម្រេច៖
- រៀបចំផែនការសកម្មភាពស្តីពីការត្រួតពិនិត្យ និងវាយតម្លៃ សម្រាប់អនុវត្តក្នុងជំហាន ២ នៃកម្មវិធីផ្តល់ជំនួយ ក្នុងអនុកម្មវិធីទី២ របស់ធនាគារអភិវឌ្ឍន៍អាស៊ី
- ជួបពិភាក្សាជាមួយក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី ស្តីពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់ការអភិវឌ្ឍជនបទអនុកម្មវិធីទី១ និងទី២
- ចូលរួមសិក្ខាសាលាចំនួន ០២ លើក
៨. កម្មវិធីស្បៀងអាហារពិភពលោក (WFP)
កម្មវិធីប្រើប្រាស់ស្បៀងពលកម្មអនុវត្តលើខេត្តគោលដៅចំនួន ០៦ គឺ ខេត្តកំពង់ឆ្នាំង កំពង់ធំ កំពង់ស្ពឺ ព្រៃវែង សៀមរាប និងខេត្តពោធិ៍សាត់។ ក្នុងខែឧសភា ឆ្នាំ ២០១១ គម្រោងបានបំពេញចំនួន ៧៤ គម្រោង ស្មើនឹងអង្ករ ១.៥៩៦ តោន វាស់វែងបញ្ចប់ចំនួន ៧១ គម្រោង ស្មើនឹងអង្ករ ១.៤៨៣ តោន និងចែកចាយអង្ករចំនួន ៤០ គម្រោង ស្មើនឹងអង្ករ ៨៦៣ តោន ។
ល.រ |
ខេត្ត |
បរិមាណស្បៀង បានផ្តល់ (តោន ) |
គម្រោងបានអនុម័ត |
គម្រោងបានអនុវត្ត |
||
|
ចំនួន |
ស្បៀង |
ចំនួន |
ស្បៀង |
|||
|
1 |
កំពង់ស្ពឺ |
400 |
20 |
428 |
20 |
428 |
|
2 |
កំពង់ឆ្នាំង |
500 |
18 |
533 |
17 |
520 |
|
3 |
ពោធិ៍សាត់ |
400 |
20 |
430 |
19 |
408 |
|
4 |
សៀមរាប |
550 |
29 |
538 |
28 |
513 |
|
5 |
កំពង់ធំ |
600 |
29 |
605 |
29 |
605 |
|
6 |
ព្រៃវែង |
550 |
23 |
559 |
23 |
559 |
|
សរុបៈ |
3.000 |
139 |
3.093 |
136 |
3.033 |
|
៩. គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទ (RIP)
គម្រោងជំនួយឥតសំណងរបស់ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់នៃរដ្ឋាភិបាលអាល្លឺម៉ង់ ថវិកាចំនួន ១១ លានយូរ៉ូ (រាជរដ្ឋាភិបាលកម្ពុជាចំនួន ៤,៥០ លានដុល្លារ និងរដ្ឋាភិបាលអាល្លឺម៉ង់ចំនួន ៧,១ លានយូរ៉ូ) សម្រាប់អនុវត្តរយៈពេល ០៣ ឆ្នាំ (២០០៩-២០១១) នៅក្នុងខេត្តចំនួន ០៧ គឺខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ខេត្តក្រចេះ ខេត្តព្រៃវែង ខេត្តសៀមរាប និងខេត្តកំពង់ឆ្នាំង ។ ក្នុងខែឧសភា ឆ្នាំ ២០១១ គម្រោងសម្រេច៖
- ផ្សព្វផ្សាយតាមការសែត ដើម្បីលក់ឡៃឡុងនូវសម្ភារចាស់ៗដែលសល់ពីកម្មវិធី TRIP-III ។
១០. គម្រោងស្តារឡើងវិញជាបន្ទាន់នូវហេដ្ឋារចនាសម្ព័ន្ធដែលរងខូចខាតដោយខ្យល់ព្យុះកេតសាណា (KERRP)
គម្រោងនេះសហការអនុវត្តដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជនបទ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោយហិរញ្ញប្បទានឥតសំណង និងឥណទានរបស់ធនាគារ ពិភពលោក សរុប ៤០ លានដុល្លារ ។ ក្រសួងអភិវឌ្ឍន៍ជនបទ ទទួលភារកិច្ចអនុវត្តជាពិសេសនូវសកម្មភាពទី ២ មានទឹកប្រាក់ ២៥ លាន ដុល្លារ សម្រាប់កសាង និងស្តារឡើងវិញផ្លូវជនបទ កសាងអណ្តូងទឹក និងបង្គន់គ្រួសារ ក្នុងខេត្តគោលដៅចំនួន ៦ គឺខេត្តសៀមរាប កំពង់ចាម បន្ទាយមានជ័យ កំពង់ធំ បាត់ដំបង និងខេត្តកំពង់ឆ្នាំង ។ ក្នុងខែឧសភា ឆ្នាំ ២០១១ គម្រោងសម្រេច៖
+ ការងារផ្នែកបច្ចេកទេសផ្លូវជនបទ
- ក្រុមទីប្រឹក្សាបច្ចេកទេសផ្លូវបានរៀបចំ និងបោះពុម្ភជាឯកសារនូវបញ្ជីផ្លូវ និង Plan View នៃខេត្ត គោលដៅទាំង ៦ នៃគម្រោង ហើយបានរៀបចំកែសម្រួលផែនទី តារាងសង្ខេបប្រវែងផ្លូវ ចំនួនខ្សែផ្លូវ ស្ពាន លូ តាមខេត្តគោលដៅជាភាសារខ្មែរ។
- រៀបចំលក្ខណៈបច្ចេកទេសផ្លូវ (Road structure technical specification) និងបានរៀបចំឯកសារ និងឧបករណ៍សម្រាប់ធ្វើការអង្កេតប្រមូលទិន្នន័យផ្លូវ។
+ ផ្នែកបច្ចេកទេសទឹកស្អាត និងអនាម័យ
- ទីប្រឹក្សាផ្នែកទឹកស្អាត និងអនាម័យកំណត់បាននូវភូមិដែលជាន់គ្នាជាមួយគម្រោង ADB ភូមិដែលមិនមានឈ្មោះនៅក្នុងរបាយការណ៍ជំរឿនរបស់ក្រសួងផែនការឆ្នាំ ២០០៨ ភូមិដែលស្ថិតនៅក្នុងការគ្រប់ គ្រងរបស់អាជ្ញាធរអប្សារា និងភូមិដែលមានទឹកប្រើប្រាស់លើសពី ១០០%។
- បានរៀបចំឯកសារសម្រង់ទិន្នន័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ និងដាក់លេខរៀងភូមិគោលដៅ ហើយបានពិនិត្យឡើងវិញនូវលទ្ធផលវិភាគទិន្នន័យផ្នែកទឹកស្អាត និងកែរសម្រួលកម្រិតនៃការគ្របដណ្តប់ពី ១០០% មកត្រឹមតែ ៧០% ដើម្បីកាត់បន្ថយចំនួនអណ្តូងដែលត្រូវសាងសង់ និងកែសម្រួលកម្រិតនៃការគ្របដណ្តប់ពី ១០០% មកត្រឹមតែ៥០% ដើម្បីកាត់បន្ថយចំនួនបង្គន់ដែលត្រូវសាងសង់។
១១. គម្រោងអភិវឌ្ឍន៍ជនបទចម្រុះនៅស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម
គម្រោងមានរយៈពេល ២ ឆ្នាំ (២០១០-២០១២) អនុវត្តនៅក្នុងភូមិចំនួន ៣ នៃឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ចំនួន ២,៥ លានដុល្លារ សម្រាប់ពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ជាតិ ថ្នាក់ខេត្ត ក្នុងការធ្វើផែនការ គ្រប់គ្រង អនុវត្ត តាមដាន និងវាយតម្លៃគម្រោងអភិវឌ្ឍន៍ជនបទចម្រុះ និងអប់រំផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីៗ ដើម្បីបង្កើនប្រភព និងប្រាក់ចំណូលក្នុងឃុំគោលដៅ ។ ក្នុងខែឧសភា ឆ្នាំ ២០១១ គម្រោងសម្រេច៖
- ការងារសាងសង់ទំនប់អាងស្តុកទឹក ប្រវែង ៤,៧០០ ម៉ែត្រ កំពស់ ២ ម៉ែត្រ ទទឹងខ្នងលើ ៤ ម៉ែត្រ សម្រេចចាក់ដីសបំពេញធ្វើទំនប់ព័ទ្ធជុំវិញអាងទឹកនិងដាំស្មៅជើងទេរបានប្រវែង ១,០០០ ម៉ែត្រ ចំណែកឯ ៣៧០០ ម៉ែត្រទៀត ទើបសម្រេចបាន ៥០% (សាងសង់បានប្រវែង ៣៧០០ ម៉ែត្រ កំពស់ ១ ម៉ែត្រ)
- ការងារសាងសង់ផ្លូវលំក្រាលគ្រួសក្រហមលើផែនការប្រវែង ២,៨៥០ ម៉ែត្រ បានធ្វើការចាក់ដីសបំពេញធ្វើតួផ្លូវ កិនបង្ហាប់ និងដាំស្មៅជើងទេររួចរាល់
- កំពុងសាងសង់ប្រព័ន្ធប្រឡាយមួយខ្សែបានប្រវែង ៨០០ ម៉ែត្រ លើផែនការ ២,៥៩០ ម៉ែត្រ ដែលអាចដោះទឹកចេញពីអាងស្តុកទឹកនៅពេលទឹកជន់លិចខ្លាំង
- សាងសង់សំណង់ទ្វារទឹកលើផែនការមានចំនួន ៧ កន្លែង បច្ចុប្បន្នសាងសង់ ៦ កន្លែង រួមមាន សាងសង់ ៧០% ចំនួន ៣ កន្លែង ចាក់បាត ១ កន្លែង និងចាក់ផ្លែត (Plat)បាន ២ កន្លែង សរុបជាមធ្យមសាងសង់បាន ៥០%
- សាងសង់បង្គន់អនាម័យចំនួន ៥២៦ បង្គន់ លើផែនការសរុប ៦៣៥ បង្គន់ ប៉ុន្តែមិនទាន់ប្រក់ដំបូល និងរៀបឥដ្ឋការ៉ូនៅឡើយ
- ខួងអណ្តូងទឹករួចរាល់តាមផែនការសរុបចំនួន ២៩ អណ្តូង ប៉ុន្តែមិនទាន់ដំឡើងស្នប់ និងចាក់សាបនៅឡើយ ដោយរង់ចាំលទ្ធផលពិនិត្យគុណភាពទឹក និងបានធ្វើតេស្តគុណភាពទឹករកជាតិអាសេនិក និងសារធាតុផ្សេងៗទៀតបានចំនួន ២២ អណ្តូង ។
១២. គម្រោងអភិវឌ្ឍន៍ជនបទដីទំនាបបឹងទន្លេសាប (Tonle Sap Lowlands Rural Development Project)
គម្រោងក្រោមហិរញ្ញប្បទានឥណទាន និងជំនួយឥតសំណងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី មានថវិកាសរុបចំនួន ២៤ លានដុល្លារ សហការអនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម ក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងក្រសួងអភិវឌ្ឍន៍ជនបទ រយៈពេល ៦ ឆ្នាំ (២០០៨-២០១៤) សម្រាប់កែលម្អជីវភាពរស់នៅរបស់ប្រជាជនក្នុងខេត្តចំនួន ៣ គឺខេត្តកំពង់ឆ្នាំង កំពង់ធំ និងខេត្តពោធិ៍សាត់ ស្រុកគោលដៅចំនួន ៩ និងឃុំគោលដៅ ៤០ ។
V.សេចក្តីសន្និដ្ឋាន
ក្នុងរយៈពេលមួយខែកន្លងមកនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានខិតខំអនុវត្តនូវតួនាទីរបស់ខ្លួនយ៉ាងសកម្ម និងជំនះរាល់ឧបសគ្គ ដោយសម្រេចបាននូវសមិទ្ធផលការងារយ៉ាងច្រើន ដើម្បីបង្កើនកម្រិតជីវភាពរស់នៅរបស់ប្រជាជននៅតាមជនបទ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ។ ជាមួយសមិទ្ធផលការងារទាំងនេះ ក្រសួងក៏នៅមានការងារជាច្រើនទៀតដែលត្រូវបំពេញ ដើម្បីសម្រេចគោលដៅជាសារវ័ន្តរបស់ខ្លួន ដោយត្រូវបន្តខិតខំសហការជាមួយគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងផ្នែកឯកជន ដើម្បីសម្រេចបានជោគជ័យនូវការអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ២ ផង និងសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជាផង ។
រដ្ឋមន្ត្រី







