MRD

  • Full Screen
  • Wide Screen
  • Narrow Screen
  • Increase font size
  • Default font size
  • Decrease font size

របាយ​ការ​ណ៏​ប្រចាំខែ ឧសភា ឆ្នាំ ២០១១ ស្តីពី​សកម្មភាព​ការងារ​របស់​អគ្គាធិការដ្ឋាន

I. សេចក្តី​ផ្តើម

អគ្គាធិការដ្ឋាន គឺជា​សេនាធិការ​ផ្ទាល់​របស់​ក្រសួង មាន​ភារកិច្ច​តាមដាន ត្រួតពិនិត្យ ស្រាវជ្រាវ​លើស​កម្ម ភាព​ការងារ​របស់​អង្គភាព​ចំណុះ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​គម្រោង​កម្មវិធី​នានា។ ធ្វើការ​សន្និដ្ឋាន និង​វាយតម្លៃ​ចំពោះ ការងារ​អង្គភាព​ចំណុះ​ក្រសួង និង​គម្រោង​កម្មវិធី​ដែល​បាន​អនុវត្ត​កន្លងមក ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​ការងារ​ឲ្យ​មាន សមត្ថភាព គណនេយ្យភាព និង​តម្លាភាព​នៅក្នុង​កិច្ចការងារ​គ្រប់គ្រង។ មាន​ភារកិច្ច​សម្រាប់​អនុវត្ត​ការងារ​ដោះស្រាយ វិវាទ បណ្តឹង បញ្ហា​មិន​ប្រក្រតីផ្សេងៗដែល​កើតមានឡើង​ជាយថាហេតុ ក្រោម​កិច្ច​ចង្អុល​ការ​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ។

អង្គភាព​អគ្គាធិការដ្ឋាន​មាន​សមាជិក​សរុប​ចំនួន ១៨ រូប មាន​ស្ត្រី​ចំនួន ០២ រូប និង​មានការ​ប្រគល់​ភារកិច្ច​ដឹកនាំ ក្នុង​ការងារ​គ្រប់គ្រង។ ដោយឡែក​មាន​មន្ត្រី​ចំនួន ០៦រូប បម្រើ​ការងារ​ក្រៅ​អង្គភាព គឺ មន្ត្រី ០១រូប បម្រើ​ការងារ​នៅ គម្រោង RIP, មន្ត្រី ០២រូប នៅ​គម្រោង IMF,និង​មន្ត្រី ០២រូប​ទៀត បម្រើ​ការងារ​នៅ​ខុទ្ទកាល័យ​ឯកឧត្តម​រដ្ឋមន្ត្រី ។

II. លទ្ធផល​ការងារ​របស់​អគ្គាធិការ​រដ្ឋា​ន

- សម្រាប់​ឆ្នាំ២០១១ អគ្គាធិការ​រដ្ឋា​ន​មាន​សកម្មភាព​ចំនួន០២ អនុវត្តតាម​កម្មវិធី​ទី១ អនុ​កម្មវិធី​ទី២ ក្នុង​សកម្មភាព​ទី៣ និង​សកម្មភាព​ទី៤ ដើម្បី​ផ្សព្វផ្សាយ​នីតិវិធី និង​ផែនការ​យុទ្ធសាស្ត្រ​អធិការកិច្ច​របស់ អគ្គាធិការដ្ឋាន និង​ចុះ​ធ្វើ​អធិការកិច្ច​តាម​បណ្តា​រាជធានី-ខេត្ត ។
- ចុះ​ធ្វើ​អធិការកិច្ច នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​រតនៈគីរី
- ចុះ​ធ្វើ​អធិការកិច្ច នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តស្ទឹងត្រែង
- ចុះ​ធ្វើ​អធិការកិច្ច នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តតាកែវ
- ចូលរួម​រៀបចំ​ផែនការ​វិនិយោគសាធារណៈ​បី​ឆ្នាំ​រំកិល ២០១២-២០១៤ និង​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ ២០១២-២០១៤ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ។
- ចុះ​ពិនិត្យ​និង​សម្របសម្រួល​ការងារ​លើ​ការផ្គត់ផ្គង់​ឈើ​សម្រាប់​សាងសង់​ផ្ទះ​ជូន​យោធិន និង​នគរបាល ទិស​ខេត្ត​ឧ​ត្ត​រ​មានជ័យ។

III. ទិសដៅ​បន្ត

- ចុះ​អនុវត្ត​សកម្មភាព​ការងារ​បន្ត ដើម្បី​សម្រេចបាន​តាម​ផែនការ​អធិការកិច្ច​របស់​អគ្គាធិការដ្ឋាន​នៅ តាម​បណ្តា​មន្ទីរ​រាជធានី-ខេត្ត​គោលដៅ ឲ្យ​បាន​រួចរាល់​នៅក្នុង​ខែ​វិច្ចិកា ឆ្នាំ២០១។

អគ្គាធិការ

ព្រឹត្តិការណ៍គម្រោងនិងកម្មវិធី

You are here ទំព័រ​ដើម