MRD

  • Full Screen
  • Wide Screen
  • Narrow Screen
  • Increase font size
  • Default font size
  • Decrease font size

របាយការណ៍ប្រចាំខែឧសភា ឆ្នាំ ២០១១ របស់នាយកដ្ឋានផែនការ និងទំនាក់ទំនងសាធាណៈ

Print
There are no translations available.

ខែឧសភាឆ្នាំ២០១១នាយកដ្ឋានផែនការនិងទំនាក់ទំនងសាធារណៈបានបំពេញសកម្មភាពដូចខាងក្រោម៖

I-ស្ថានភាពមន្ត្រីរាជការ

ចំនួនមន្ត្រីរាជការសរុប៖៣៨នាក់ស្ត្រី០៨ នាក់

1. ដឹកនាំដោយប្រធាននាយកដ្ឋាន ០១ រូប និង អនុប្រធាន ០៩ រូប (ស្ត្រី ០១ រូប )
2. ចំនួនមន្ត្រីរាជការដែលស្ថិតនៅក្នុងភាពទំនេរគ្មានបៀរវត្ស៖គ្មាន
3. ចំនួនមន្ត្រីរាជការដែលបានទៅសិក្សានៅក្រៅប្រទេសចំនួន៖០១រូប
4. ចំនួនមន្ត្រីទៅសិក្សានៅសាលាភូមិន្ទរដ្ឋបាលចំនួន ០១រូប
5. ចំនួនមន្ត្រីនាយកដ្ឋានអវត្តមានចំនួន ៧ រូប
6. មន្ត្រីសហការជាមួយគម្រោងមានដូចខាងក្រោមៈ

ល.រ

នាម​និង​គោត្តនាម

ភេទ

មុខងារ

គម្រោង​កម្មវិធី

1

អ៊ិន សំ​បុល

អនុប្រធាននាយកដ្ឋាន

គម្រោង​ផ្គត់ផ្គង់​ទឹក​និង​អនាម័យ​ជនបទ​IM

2

ស្រ៊ុន ពិធូ

អនុប្រធាននាយកដ្ឋាន

គម្រោង​អភិវឌ្ឍន៍​តំបន់​ទំនាប​ទន្លេសាប TSLDP

3

ហ៊ីម វិ​ជិត

អនុប្រធាននាយកដ្ឋាន

កម្មវិធី​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ RIP

សួស បូ​រិន្ទ​ស័ក្តិ

ប្រធានការិយាល័យ

កម្មវិធី​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ  RIP

ហ៊ឹម សូរ​ជាតិ

មន្ត្រី

កម្មវិធី​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ  RIP

ទាង ឆាយ​ហៀ​ង

មន្ត្រី

គម្រោង​កេ​ត​សា​ណា

កែរ ប៊ុន​រិ​ទ្ធ

មន្ត្រី

គម្រោង​NCDD

  II. សកម្មភាពថ្នាក់ដឹកនាំនាយកដ្ឋាន៖ ថ្នាក់នាំនាយកដ្ឋានមានសកម្មភាពដូចខាងក្រោមៈ

- ចូលរួមប្រជុំផ្សព្វផ្សាយរបៀបទូទាត់ថវិកាឆ្នាំ ២០១១

- ប្រជុំចរចារថ្លៃការជួសជុលថ្លៃជួសជុលផ្លូវ ស្ពាន ជាមួយនាយកដ្ឋានវិស្វកម្ម
- ប្រជុំពិភាក្សាជាមួយនាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុអំពីផែនការយុទ្ធសាស្ត្រថវិកា ២០១២ ដល់ ២០១៤ របស់ក្រសួង
- ចូលរួមប្រជុំ TWG-meeting for poverty in Cambodia នៅក្រសួងផែនការ
- ចូលរួមវេទិការអនុតំបន់ដីសណ្តរទន្លេមេគង្គ (10C)ស្តីពីការកសាងផែនការអភិវឌ្ឍន៍ អាងទន្លេមេគង្គក្នុងអនុតំបន់ដីសណ្តរទន្លេមេគង្គកម្ពុជា
- ចូលរួមវេទិការអនុតំបន់ដីសណ្តរទន្លេមេគង្គ (8C &6C)ស្តីពីការកសាងផែនការអភិវឌ្ឍន៍ អនុតំបន់ ក្រចេះ និង ស្ទឹងត្រែង
- ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល នៅទីស្តីការក្រសួង
- ជួបប្រជុំពិភាក្សាជាមួយជំនាញការ ADB ស្តីពីកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ នៅទីស្តីការក្រសួង
- ចូលរួមប្រជុំផ្សព្វផ្សាយគម្រោងការបម្រែបម្រួលអាកាសធាតុនៅទីស្តីការក្រសួង

III. សកម្មភាពការងារជំនាញ៖ ការិយាល័ជំនាញទាំង ៥ មានសកម្មភាពដូចខាងក្រោម

1. ការិយាល័យកិច្ចការទូទៅ៖ ការិយាល័យរដ្ឋបាល បុគ្គលិក បានទទួលលិខិតចូល៥៧ ច្បាប់ និងលិខិតចេញចំនួន៤៤ច្បាប់ ។ បាន​កត់​ត្រា​តាមដានវត្តមានមន្ត្រីនាយកដ្ឋានជាប្រចាំនិងបានរៀបចំរបាយការប្រចាំខែ។

2. ការិយាល័យផែនការ ស្ថិតិ៖ មានសកម្មភាពដូចខាងក្រោមៈ

- បញ្ចប់រៀបចំបញ្ជីសំណួរសម្រាប់ចុះតាមបណ្តាខេត្តអនុវត្តថវិកាតាមកម្មវិធីឆ្នាំ ២០១១ របស់ការិយាល័យផែនការ ស្ថិតិ
- កំពុងរៀបចំកែសម្រួលទម្រង់ស្ថិតិថ្មីប្រចាំឆ្នាំរបស់ក្រសួង
- ចូលរួមប្រជុំក្រុមការងារស្ថិតិ នៅវិទ្យាស្ថានស្ថិតិ ក្រសួងផែនការ
- រៀបចំបញ្ជីសំណួរចុះស្រង់ទិន្នន័យការិយាល័យអភិវឌ្ឍន៍ជនបទស្រុក នៅខេត្តចំនួន ៦ ជុំវិញ បឹងទន្លេសាប ( កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង់ ពោធិសាត់ និងកំពង់ឆ្នាំ)
- បើកសិក្ខាសាលាស្តីពី កម្មវិធីវិនិយោគសាធារណៈ​​ ៣​ ឆ្នាំ ​២០១២-២០១៤​និង​ផែនការយុទ្ធ​សាស្ត្រថវិការឆ្នាំ​២០១២-២០១៤ នៅ​សណ្ឋាគា​រភ្នំពេញ
- បានបញ្ចប់ប្រមូល រៀបចំ វិភាគនិងបង្កើតបានឯកសារ PIP 2012-2014 របស់ក្រសួង អភិវឌ្ឍន៍ជនបទ
- បានបញ្ចប់ប្រមូល រៀបចំ វិភាគនិងបង្កើតបានឯកសារ BSP 2012-2014 របស់ក្រសួងអភិវឌ្ឍន៍ជនបទ

3. ការិយាល័យតាមដាន និងត្រួតពិនិត្យ៖ មានសកម្មភាពដូចខាងក្រោមៈ

- ចុះពិនិត្យសុពលភាពការងារថែទាំផ្លូវជនបទទាំងខួប និងប្រចាំជំពូក ៦១ អនុវត្តដោយ មន្ទីររាជធានី ខេត្ត
- ចុះពិនិត្យសុពលភាពនៃការថែទាំផ្លូវជនបទជំពូក ២១ អនុវត្តនាយកដ្ឋានផ្លូវលំជនបទ និង កងវិស្វកម្ម
- ចូលរួមសិក្ខាសាលាបំពាក់បំប៉នត្រួតពិនិត្យ និងវាយតម្លៃ នៅសណ្ឋាគារ Raffles Roral Phnom Penh ដោយជំនាញការ ADB មកពី Manila Philippines
- ត្រៀមចុះតាមដានត្រួតពិនិត្យ ការអនុវត្តកម្មវិធីនៅតាមបណ្តាខេត្ត

4. ការិយាល័យព័ត៌មានវិទ្យា៖ មានសកម្មភាពដូចខាងក្រោមៈ

- បណ្តុះបណ្តាល Computer បាន ២ វគ្គ នៅទីស្តីការក្រសួង
- ធ្វើបច្ចុប្បន្នភាព (Update) ទិន្នន័យនៅក្នុងគេហ៍ទំព័រ
- អត្ថបទដែលបានបញ្ចូលនៅក្នុង (Website)
- ការ (Backup Website) និងការថែទាំ (Website)
- ចុះអនុវត្តកម្មវិធី បច្ចុប្បន្នភាព IRAP នៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង

5. ការិយាល័យអាស៊ាន និងសហប្រតិបត្តិការអន្តរជាតិ៖មានសកម្មភាពដូចខាងក្រោមៈ

- ពិនិត្យ និងរៀបចំឯកសារលើការស្នើសុំចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មី​រវាងក្រសួង​អភិវឌ្ឍន៍ជនបទ និង​អង្គការ​ស្អាត​កម្ពុជា​ និង​អង្គការភ្លែនអន្តរជាតិ
- ពិនិត្យ និងរៀបចំឯកសារ ក្នុងការផ្តល់លិខិតគាំទ្រដល់អង្គការដើម្បី៖
- ស្នើសុំបន្តកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ រួមមានអង្គការNeighbor of Cambodia, Plan Internationalនិង ZOA
- ស្នើសុំនាំចូលរថយន្តមកប្រើប្រាស់ដោយពន្ធអាករជាបន្ទុករបស់រាជរដ្ឋាភិបាលកម្ពុជា រួមមានអង្គការ Samaritans Purse, IDE
- រៀបចំតារាងថវិកាសម្រាប់កិច្ចប្រជុំអាស៊ានឆ្នាំ២០១២
- រៀបចំលិខិតផ្ញើជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

IV.ការងារផែនការ ៖

នាយកដ្ឋានផែនការនិងទំនាក់ទំនងសាធារណៈកំពុងដំណើរការអនុវត្តថវិកាតាមកម្មវិធីលើគ្រប់សកម្មភាពទាំង៥ក្នុងនោះមាន៖
- សកម្មភាពទី១៖បានបើកសិក្ខាសាលាបាន១​វគ្គប្រជុំពិភាក្សាផែនការយុទ្ធសាស្ត្រថវិកា ឆ្នាំ២០១២ ដល់២០១៤ និង​ផែនការ​វិនិយោគ​សាធារណៈបីឆ្នាំរំកិលឆ្នាំ២០១២ ដល់២០១៤ ។ កិច្ចការនេះ នឹងត្រូវបញ្ចប់នៅសប្តាហ៍ទី១ ខែ មិថុនា ឆ្នាំ ២០១១ ។
- សកម្មភាពទី២៖បានជួបប្រជុំជាមួយមន្ត្រីថ្នាក់ខេត្តបាត់ដំបង និងបន្ទាយមានជ័យ និងស្រុក ឃុំ ដើម្បីធ្វើបច្ចុប្បន្នភាព IRAP
- សកម្មភាពទី៣៖កំពុងតែបង្កើតតារាងតាមដានត្រួតពិនិត្យ​និងវាយតម្លៃ​និងរៀបចំចុះតាមដាន​និង​​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ផែន​ការ​ថវិកា​
- សកម្មភាពទី៤៖ បានបណ្តុះបណ្តាលកុំព្យូទ័រដល់មន្ត្រីក្នុងក្រសួងបាន ២ វគ្គ
- សកម្មភាពទី៥៖ បានបញ្ចប់បញ្ជីសំណួរចុះស្រង់ទិន្នន័យការិយាល័យអភិវឌ្ឍន៍ជនបទស្រុក នៅ ៦
ខេត្ត ជុំវិញបឹងទន្លេសាប ( កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង់ ពោធិសាត់ និងកំពង់ឆ្នាំ) V.ការងារថវិកា ៖
នាយកដ្ឋានបានទទួលថវិកាជំហានទី១ មានពីរវគ្គ ។
- វគ្គទី១ចំនួន 84.075.500 រៀល សម្រាប់ ៣ សកម្មភាព (ទី១ ទី២ និងទី៤)
- វគ្គទី២ ចំនួន 51.700.000រៀល សម្រាប ២ សកម្មភាព (ទី៣ និងទី៥)

VI.ការលំបាក ៖

នាយកដ្ឋានផែនការនិងទំនាក់ទំនងសាធារណៈមានការខ្វះខាតមធ្យោបាយធ្វើដំណើរទៅតាមខេត្ត ដែល​ពុំ​អាច​ឲ្យ​ដំណើរ​ការ​ព្រម​គ្នា​បាន​ព្រោះមានរថយន្តតែ ១ គ្រឿងហើយចាស់ទ្រុឌទ្រោម ខូចជាញឹកញាប់ ។

VII. ទិសដៅផែនការបន្ត ៖

- ចុះប្រមូលទិន្នន័យ វិភាគទិន្នន័យ និងគ្រោងផែនការសកម្មភាព ឆ្នាំ ២០១២
- រៀបចំសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០១២ របស់ក្រសួង
- ប្រជុំណែនាំទម្រង់របាយការណ៍ និងស្ថិតិថ្មី ដើម្បីបន្ស៊ីគ្នា នឹងជ្រុង និងមុំនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី២
- ចុះតាមដានពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីទាំង ៣ របស់ក្រសួង ដើម្បីផ្ទៀងផ្ទាត់ ការអនុវត្តផែនការ ឆ្នាំ ២០១១
- បន្តចុះប្រមូលព័ត៌មានផែនការមូលដ្ឋានចម្រុះ នៅខេត្តបន្ទាយមានជ័យ និងបាត់ដំបង
- ចុះប្រមូលទិន្នន័យសម្រាប់រៀបចំ ប្រព័ន្ធ Database ការិយាល័យអភិវឌ្ឍន៍ជនបទស្រុកខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង់ ពោធិសាត់ និងកំពង់ឆ្នាំ
- បន្តចុះពង្រឹងព័ត៌មានវិទ្យាដល់មន្ត្រីថ្នាក់ រាជធានី

ប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ

You are here Home