MRD

  • Full Screen
  • Wide Screen
  • Narrow Screen
  • Increase font size
  • Default font size
  • Decrease font size

របាយការណ៍​ប្រចាំខែឧសភា ឆ្នាំ ២០១១ របស់​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​បន្ទាយមានជ័យ

There are no translations available.

I.សេចក្តី​ផ្តើម៖

ខេត្តបន្ទាយមានជ័យ ជា​ខេត្ត​មួយ​ស្ថិតនៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុ​ជាមាន ៖ ផ្ទៃដី​សរុប៦៦៧,៧០០ ហិកតា ស្រុក និង ក្រុង ដែលមាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​ថៃ​គឺ៖ ស្រុក​ម៉ាឡៃ , ក្រុង​ប៉ោយប៉ែត , ស្រុក​អូរជ្រៅ , ស្វាយចេក និង ថ្មពួក មាន​ប្រវែង​សរុប​ប្រមាណ ១៥៣គ.ម។

ខេត្ត​ចែកចេញជា ៖ ស្រុក​ចំនួន០៧ និង​ក្រុង​ចំនូ​ន០២ (ក្រុង​សិរី​សោភ័ណ និង ក្រុង​ប៉ោយប៉ែត ) មាន​ឃុំ ចំនួន៥៥ និង​សង្កាត់​ចំនួន០៩ មាន​ភូមិ​ចំនួន៦២៦ភូមិ និង ភូមិ​មិនទាន់​ទទួលស្គាល់​ជា​ផ្លូវការ ចំនួន ២៧ភូមិ ប្រជាជន សរុប១៤៩ ៨៨០គ្រួសារ មនុស្ស​រាយ ៦៩៨ ២៤២នាក់ ក្នុងនោះ​ស្រី ៣៥១ ១៩៧នាក់ ដង់ស៊ីតេ១០២នាក់ /គីឡូម៉ែត្រ​ការ៉េ ១៨ឆ្នាំ​ឡើង​មាន៤១៨ ៦៨៩នាក់ ក្នុងនោះ​ស្រី ២១៦ ១០១នាក់។

II.ស្ថានភាព​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត៖

១.ការងាររដ្ឋបាលៈ

ក-ស្ថានភាព​មន្ទី​រៈ

មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តបន្ទាយមានជ័យ​លាតសន្ធឹង​លើ ផ្ទៃដី ៦ ,៨៤២៥ហិកតា ។ មាន​អាគារ ចំនួន ១៦ខ្នង ដែល​សាងសង់​ដោយ​ថវិកា​របស់​រាជរដ្ឋាភិបាល​និង​ជា​ជំនួយ​ឧបត្ថម្ភ របស់ UNDP/CARERE, ILO, NPA,OCKENDEN និង ដោយ​គម្រោង NRDP។ មាន​ស្រះ​ទឹក​មួយ​ទំហំ (៨៥ម​x៤៥ម)មាន​ដី​ដែល​អាចធ្វើ​ស្រែ​បាន​ប្រមាណ ១ហិកតា​និង​ដី​សម្រាប់​បង្កបង្កើនផល​ប្រមាណ ២ ហិកតា ។ មាន​រោង​បាយ​រួម អាគារ​សម្រាប់​បុគ្គលិក​មកពី​ចម្ងាយ​ស្នាក់នៅ​និង មាន​រោង​ចិញ្ចឹមសត្វ​អាចអោយ​បុគ្គលិក​ចិញ្ចឹម សម្រួល​ដល់​ជីវភាព​រស់នៅ​បាន ។ មន្ទីរ​បាន​ចិញ្ចឹម​ត្រី​ចំនួន៤០០០ក្បាល ដាំចេក២៥០ដើម ឈើ​ហូប​ផ្លែ​មួយចំនួន​មាន​ចេក ស្វាយ ខ្នុរ មៀន ត្របែក ល្ហុង ម្កាក់​និង​ឈើ​យក​ម្លប់​មាន​បេង១០០ ជាដើម ។

ខ-ស្ថានភាព​របស់​បុគ្គលិក-មន្ត្រីរាជកា​រៈ

លើ​ការងារ​គ្រប់គ្រង​និង​ដឹកនាំ មន្ទីរ​មាន​ថ្នាក់ដឹកនាំ​ចំនួន ៨រូប (ប្រធាន​មន្ទីរ និង អនុប្រធាន​មន្ទីរ ៧រូប)និង​មាន​ការិយាល័យ​ជំនាញ​ចំនួន ១០ការិយាល័យ (ការិយាល័យ​បណ្តុះបណ្តាល និង ស្រាវជ្រាវ​បានស្នើ​សុំ​រៀបចំ​ថ្នាក់​ការិយាល័យ​តាំងពី​ឆ្នាំ២០០៩ ) និង​មាន​ការិយាល័យ អភិវឌ្ឍន៍ជនបទ​ក្រុង​ចំនួន ២ និង ស្រុក​ចំនួន ។

+​ ចំនួន​មន្ត្រីរាជការ​សរុបៈ មន្ត្រីរាជការ​ក្របខ័ណ្ឌ​មាន​ចំនួន ៤៤នាក់​ក្នុងនោះ៖

- ប្រុស ៣៧នាក់
- ស្រី ០៧នាក់
- ចំនួន​ប្រពន្ធ ៣០នាក់
- ចំនួន​កូន ៥៧នាក់

+ ប្រកា​សលេខ ០០៦៣ / ១១ ចុះ​ថ្ងៃទី ២៥កុម្ភៈ​ឆ្នាំ២០១១ ស្តីពី​ដាក់​អ្នកស្រី ច​ន លីដា អោយចូល និវត្តន៍ ចាប់ពី​ថ្ងៃទី ០១ ខែ មេសា ឆ្នាំ២០១១។

- ចំនួន​មន្ត្រីរាជការ​ផ្ទេរ​ចូលៈ គ្មាន

- ចំនួន​មន្ត្រីរាជការ​ផ្ទេរចេញៈ គ្មាន

- ចំនួន​មន្ត្រីរាជការ​ក្របខ័ណ្ឌ​ថ្មីៈ គ្មាន

- ចំនួន​មន្ត្រីរាជការ​បាន​តម្លើង​ឋានៈ គ្មាន

- ចំនួន​មន្ត្រីរាជការ​ទទួលមរណៈភាពៈ គ្មាន

- ចំនួន​មន្ត្រីរាជការ​ដែល​ទៅ​បំពេញបេសកកម្ម​នៅ​បរទេសៈ គ្មាន

- ចំនួន​មន្ត្រីរាជការ​សហការ​និង​ជា​ដៃគូ​ជាមួយ​គំរោង -អង្គការ​នានាៈ ចំនួន២៧នាក់​ក្នុងនោះ​ស្រី ០៤នាក់

- ចំនួន​បុគ្គលិក​ជាប់កិច្ចសន្យា និង បុគ្គលិក​អ​ណ្តែ​តៈ ប្រកាស​លេ​ខៈ០០៩៧ /១១ ចុះ​ថ្ងៃទី ២៦ខែមេសា​ឆ្នាំ២០១១ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​ស្តីពី​ការជ្រើសរើស​បុគ្គលិក​ជាប់​កិច្ចសន្យា​និង អណ្តែត​សំរាប់​ឆ្នាំ២០១១ ចំនួន ១៤នាក់ ក្នុងនោះ​ស្រី ០៣នាក់ៈ

- បុគ្គលិក​ជាប់កិច្ចសន្យា ០៦នាក់ ក្នុងនោះ​ស្រី ០១នាក់
- បុគ្គលិក​អណ្តែត ០៨នាក់ ក្នុងនោះ​ស្រី ០២នាក់

២-ការងារ​គណនេយ្យ និង ហិរញ្ញវត្ថុ៖


ល.រ

បរិយាយ

ផែនការ

ចំណាយ

សមតុល្យ

ថវិកា​សំរាប់​កិច្ចដំណើរការ​មន្ទីរ

ថវិកា​សំរាប់​ផែនការអភិវឌ្ឍន៍​ភូមិ

ថវិកា​សំរាប់ធ្វើ​សុពលភាព​IRAP

ថវិកា​សំរាប់​ជីក​ស្រះ​និង​ជួស.អណ្តូង

៩៧៤ ៣០០ ០០០ រ

   ១៦ ០០០ ០០០ រ

    ៧ ៤៣៥ ០០០ រ

   ១៦ ៥០០  ០០០ រ

៣៩៦ ៨៤២ ០១៣ រ

    ១៦ ០០០ ០០០ រ

    ៧ ៤៣៥ ០០០ រ

   ១៦ ៥០០ ០០០ 

៥៧៧ ៤៥៧ ៩៨៧ រ
            

            

            

 

៣-ការងារ​ផែនការ -ស្ថិតិៈ

- មន្ត្រី​របស់ MAPUចុះ​សិក្សា​ចំការមីន​តាម​ស្រុក​គោលដៅ​ក្នុង​ការធ្វើផែនការ​បោសសំអាត​មីន​ឆ្នាំ២០១២
- ចូលរួម​ក្នុង​ការកសាង​ផែនការអភិវឌ្ឍន៍​និង កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​របស់​ខេត្ត
- រៀបចំ​ផែនការ​ថវិកា និង វិនិយោគ៣ឆ្នាំ​រំកិល២០១២-២០១៤ ជូន​ក្រសួង
- ធ្វើ​សិក្ខាសាលា​ថ្នាក់ឃុំ ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ដើម្បី​ធ្វើ​សុពលភាព​ផែនការ IRAPឆ្នាំ២០១១

៤-ការងារ​សវនកម្ម​និង​អធិការ​កិ​ច្ចៈ

៥.កិច្ចប្រជុំផ្សេងៗនិង​ទំនាក់​តំនង​សាធារណៈ

- ចូលរួម​ក្នុង​ពិធីបុណ្យ​ជាតិ ០២លើក
- ចូលរួម​ប្រជុំ​នៅ​ក្រសួង ០៣លើក
- ចូលរួម​ប្រជុំ​នៅ​សាលាខេត្ត ស្រុក ០៨លើក
- ចូលរួម​ប្រជុំ​ជាមួយ​មន្ទីរ-អង្គការ​នានា ០៤លើក
- ចូលរួម​កាត់​ឬ​សសី​មា​និង​សម្ពោធ​សមិទ្ធផល ០១លើក
- ចុះសួរសុខទុក្ខ​កងទ័ព​តាម​ព្រំដែន កងវិស្វកម្ម ០១លើក
- ចុះ​បេសកកម្ម​តាម​មូលដ្ឋាន ១៨លើក

III-សកម្មភាព​ការងា​រៈ

១-ការងារ​ផ្លូវលំ​ជ​នប​ទៈ (តារាង​ភ្ជាប់​ជូន​លេខ ០១)

- បន្ត​រៀបចំ​ឯកសារ ផែនទី និង ធ្វើ​បច្ចុប្បន្នភាព​សារពើភ័ណ្ឌ​ផ្លូវ តាម​ខ្លឹមសារ​នៃ​លិខិត​លេខ០៣០ /១១ក្រ.ស.មូ ចុះ ថ្ងៃទី០៧ ខែ មេសា ឆ្នាំ២០១១ របស់​ក្រុមការងារ​រៀបចំ​សារពើភ័ណ្ឌ​ផ្លូវ​ជនបទ ។
- បន្ត​គំរោង​សាច់ប្រាក់​ពលកម្ម​តាម​ភូមិ ឃុំ​គោលដៅ ១៧គម្រោង ប្រវែង ២៨ . ៣៦២គម
- អនុវត្ត​គំរោង​ថែទាំ​ខួប​ផ្លូវ​ឆ្នាំ២០១១ថវិកា​គាំទ្រ​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ

ក.ផ្លូវលំ​ចាក់​កៅស៊ូៈ គ្មាន

ខ.ផ្លូវ Stabilization គ្មាន

គ.ផ្លូវ​ថ្មី​ក្រាល​គ្រួសៈ គ្មាន

ឃ.ផ្លូវ​ជួសជុល​ក្រាល​គ្រួសៈ ថវិកា​គាំទ្រ​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ​សរុប ៤ ខ្សែ​ប្រវែង ៣០ គម - ស្រុក​មង្គល​បូរីៈ ពី​ឃុំ​ចំណោម​ទៅ​ភូមិ​សាយ​សាម៉ន ១២គម អនុវត្តបាន ការងារ​ដីស ១០០% ពី​ឃុំ​បត់​ត្រង់ ទៅ​ឃុំ​រហាត់ទឹក ៤ គម មិនទាន់​អនុវត្ត

- ក្រុង​សិរីសោភ័ណៈ​ផ្លូវ​ក្នុង​ឃុំ​អូរ​អំបិល ២ . ៦០ គម មិនទាន់​អនុវត្ត
- ស្រុក​អូរជ្រៅៈ​ផ្លូវជាតិ​លេខ​ប្រាំ​ទៅ​ឃុំ​សូ​ភី ១១.៤ គម មិនទាន់​អនុវត្ត

ង.ផ្លូវដី​សាងសង់​ថ្មីៈ គ្មាន

ច.ផ្លូវដី​ជួសជុលៈ គ្មាន

ឆ.សាងសង់​លូៈ គ្មាន

ជ.សាងសង់​ស្ពាន -លូ​ជ្រុងៈ គ្មាន

ឈ.សំណង់​បង្ហៀ​រៈ គ្មាន

២-ការងារ​ផ្គត់ផ្គង់​ទឹក​ជន​ប​ទៈ (តារាង​ភ្ជាប់​ជូន​លេខ ០២)

- ការងារ​ផ្គត់ផ្គង់​ទឹក​សម្រាប់​ហូបៈ គម្រោង​គាំទ្រ​ដោយ​ថវិកា​ក្រសួង មន្ទីរ​ចាត់​អោយ​មន្ត្រី​ជំនាញ​ចុះ​សិក្សា​គំរោង ២០១១ លើ​ការស្តារ​ស្រះ ១កន្លែង ការជួសជុល​អណ្តូងស្នប់ ១០កន្លែង និង​អណ្តូង​លូ១០កន្លែង ដែល​ក្នុង​ខែ​នេះ ការជីក​ស្រះ​សំរេចបាន១០០ % នៅ​ខ្វះ​របង នៅ​ភូមិ​បុ​ស្ប​ធំ ឃុំ​តា​គង់ ស្រុក​ម៉ាឡៃ ។ មន្ទីរ បានរៀបចំ​ឯកសារ​សុំ​ការគាំទ្រ​ថវិកា​ពី​ក្រសួង​អភិវឌ្ឍន៍ជនបទ​ជំហាន២បន្ត។
- បន្ត​រៀបចំ​ឯកសារ​ទិន្នន័យ​អណ្តូង តាម​ខ្លឹម​សារលិខិត​លេខ ០០៤៩ /១១ ក.អ.ជ ចុះ​ថ្ងៃទី ២២ ខែ មេសា ឆ្នាំ២០១១ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ។

៣.ការងារ​អប់រំ អនាម័យ​សុខភាព​បឋមៈ គ្មាន (តារាង​ភ្ជាប់​ជូន​លេខ ០៣ )

៤.ការងារ​អភិវឌ្ឍន៍​សហគមន៍ៈ (តារាង​ភ្ជាប់​ជូន​លេខ ០៤)

-ស្ថិតិ​គណៈកម្មការ​អភិវឌ្ឍ​ន៍​ភូមិ ស្ថិតិ​របស់​គ.អ.ភ មាន ៧២ភូមិ​សរុប​ចំនួន​សមាជិក មាន ៣៦០ នាក់ ក្នុងនោះ​ស្រី ១១៧ នាក់។
- កម្មវិធី​អភិវឌ្ឍន៍​ភូមិ​ចំរុះ ថវិកា​គាំទ្រ​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ ជីក​ស្រះ​ចិញ្ចឹម​ត្រី ១០ស្រះ ផ្តល់ ពូជ​បន្លែ ១០គ្រួសារ​មាន ត្រសក់ ត្រឡាច ល្ពៅ សណ្តែក​គួ ខ្ទឹមបារាំង និង​គ្រាប់​ត្រកួន ដល់​ប្រជាពលរដ្ឋ​នៅ ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ដែល​ក្នុងនោះ​កម្មវិធី​បង្កើន​ជីវភាព​គ្រួសារ​ជនបទ​អនុវត្ត ៣គ្រួសារ​ក្នុង​ការចែក​គ្រាប់ពូជ​បន្លែ ៦មុខ។

៥.ការងារ​បណ្តុះបណ្តាល និង អភិវឌ្ឍន៍​ធនធាន​មនុ​ស្សៈ (តារាង​ភ្ជាប់​ជូន​លេខ ០៥ )

- ការងារ​សិក្ខាសាលាៈ ៥លើក អ្នកចូលរួម ៨នាក់ ក្នុងនោះ​ស្រី ០១នាក់ រយៈពេល៩ថ្ងៃ។
- ការងារ​បណ្តុះបណ្តាលៈ ២លើក អ្នកចូលរួម ៥នាក់ ក្នុងនោះ​ស្រី ០ នាក់ រយៈពេល ៧ថ្ងៃ។
- ទស្សនកិច្ច​សិក្សាៈ គ្មាន

៦.ការងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជន​ប​ទៈ (តារាង​ភ្ជាប់​ជូន​លេខ ០៦)

ក-ការងារ​ធនាគារ​ភូមិៈ

- អនុវត្ត​នៅ​ស្រុក​ចំនួន៣ ឃុំ​ចំនួន៧ ភូមិ​ចំនួន១៥ មាន៥៤ក្រុម គ្រប់គ្រង​ដោយ​សហគមន៍ មាន សមាជិក​ធនាគារ៥២០នាក់​មាន​បរិមាណ​ស្រូវ​ក្នុង​ធនា​ការ៥២តោន ថយចុះ​ជាង​ឆ្នាំមុន ៣០ តោន ដោយសារ​សមាជិក​ធនា​គារ​មិន​សង​និង​ដោយសារ​ការដឹកនាំ​គ្រប់គ្រង​របស់​សហគម​ន៍​មិន​បានល្អ។

ខ-ការងារ​ឥណទាន​ជ​នប​ទៈ

- បានទទួល​ថវិកា​គាំទ្រ​ពី​អង្គការ RACHAមន្ទីរ​បាន​ចាត់តាំង​មន្ត្រី​ជំនាញ​ចុះ​សិក្សា​និង​ចងក្រង​ក្រុម​ឥណ
ទាន​លើ​ភូមិ​ដូចខាងក្រោមៈ

១-ស្រុក​មង្គល​បូរីៈ ឃុំ​បត់​ត្រង់​មាន៣ភូមិ
- ភូមិ​ព្រែកជីក ៨ក្រុម = ៤២នាក់ = ២០ ៧០០ ០០០រៀល
- ភូមិ​បត់​ត្រង់​តូច ៦ក្រុម = ៣២នាក់ = ១៤ ៦០០ ០០០រៀល
- ភូមិ​បត់​ត្រង់​ធំ​កើត ៦ក្រុម = ២៨នាក់ = ១៣ ៧០០ ០០០រៀល
២-ក្រុង​សិរីសោភ័ណៈ សង្កាត់​កោះ​ពង​សត្វ
- ភូមិ​ស្នាយ​ដង្គត់ ៣ក្រុម = ១៤នាក់ = ៦ ៤០០ ០០០រៀល
- ភូមិ​តា​សុខ ៣ក្រុម =១១នាក់ = ៣ ៦០០ ០០០រៀល
- សរុប ៥ភូមិ = ២៦ក្រុម = ១២៧ នាក់ = ៥៩ ០០០ ០០០ រៀល និង​កំពុង​បន្ត​សិក្សា និង ធ្វើការ​ប្រជុំ​នៅតាម​ភូមិ​របស់​សង្កាត់​ម្កាក់ ក្រុង​សិរីសោភ័ណ ។

៧.ការងារ​ជនជាតិ​ភា​គតិ​ចៈ

- ខេត្ត​មាន​ជនជាតិ​កួយ រស់នៅក្នុង​ភូមិ​ចំនួន ០២ គឺ​ភូមិ​ជ្រាប់​ចាស់ និង​ភូមិ​ជ្រាប់​ថ្មី ស្ថិតក្នុង​ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ចំនួន ៣៣១គ្រួសារ មនុស្ស​រាយ​ចំនួន ១៧១២នាក់​ក្នុងនោះ​ស្ត្រី ៨៧១នាក់។

៨.ការងារ​យេនឌ័​រៈ គ្មាន

៩.ការងារ​អង្គការក្រៅរដ្ឋាភិបាលៈ គ្មាន

១០.ការងារ​គំរោង កម្មវិធី​នានាៈ

ក-ការងារ​បោសសំអាត​មីនៈ

+ CMAC ផែនកា​រៈ ៧៥ចំការមីន ផ្ទៃដី ៣៦៩.១៨ហ​ត អ្នកទទួលផល ២៤៤គ្រួសារ
- អនុវត្តបានៈ ៥ចំការមីន ផ្ទៃដី ៨.៥១ហ​ត អ្នកទទួលផល ២ភូមិ​និង ៣គ្រួសារ
+ HALO ផែនកា​រៈ ៨៦ចំការមីន ផ្ទៃដី ២៣១.៣៤ហ​ត អ្នកទទួលផល ១៩៣ គ្រួសារ
- អនុវត្តបានៈ ១៥ចំការមីន ផ្ទៃដី ៥១.២៣ ហ​ត អ្នកទទួលផល ១ភូមិ​និង៦១គ្រួសារ
+ MAG ផែនកា​រៈ ១៩ចំការមីន ផ្ទៃដី ៧២.៩៧ហ​ត អ្នកទទួលផល ៦៣គ្រួសារ - អនុវត្តបានៈ ៣ចំការមីន ផ្ទៃដី ៥ ហ​ត អ្នកទទួលផល ៧ គ្រួសារ
+ CSHD ផែនកា​រៈ ២ចំការមីន ផ្ទៃដី ៦ហ​ត អ្នកទទួលផល ៦គ្រួសារ អនុវត្តបានៈ 0
+ សរុប​រួមៈ ផែនកា​រៈ ១៨២ចំការមីន ផ្ទៃដី ៦៧៩ .៤៩ ហ​ត អ្នកទទួលផល ៥០៦ គ្រួសារ
- អនុវត្តបានៈ ២៣ចំការមីន ផ្ទៃដី ៦៤ .៧៤ហ​ត អ្នកទទួលផល ៣ភូមិ​និង៧១គ្រួសារ

ខ-គំរោង​សាច់ប្រាក់​ពលកម្ម CFW អនុវត្ត​លើ​ការជួសជុល​ផ្លូវដី ចំនួន ១៧គម្រោង ប្រវែង សរុប ២៨.៣៦២គម ល​ទ្ឋ​ផល​សម្រេចបាន​ប្រមាណ ៦០ភាគរយ ។

គ- គំរោង​ផ្គត់ផ្គង់​ទឹកស្អាត​និង​អនាម័យ​ជនបទ​ជំហាន២ RWSSP-2

- ថ្ងៃទី ២៦-២៨ ខែ មេសា ឆ្នាំ២០១១ មន្ត្រី PPTនិង NGO,s ចំនួន ៥នាក់​ចូលរួម​សិក្ខាសាលា​ពី​វិធីសាស្ត្រ នៃ​ការពិភាក្សា​តាម​ក្រុម ( FGD) នៅ​ខេត្តបាត់ដំបង ។
- លោកនាយក​លោក​ប្រធាន​គ្រប់គ្រង​គំរោង​ចូល​រូ​ម​ប្រជុំ​ការងារ​គំរោង​នៅ​នាយកដ្ឋាន​ផ្គត់ផ្គង់​ទឹក​របស់​ក្រសួង ថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ២០១១ ។
- ថ្ងៃទី ១០ -១២ ខែ ឧសភា ឆ្នាំ២០១១ មន្ត្រី PPT ចំនួន២នាក់​ចូលរួម​សិក្ខាសាលា​ការងារ​បច្ចេកទេស ទឹកស្អាត នៅ​បន្ទាយមានជ័យ។
- គំរោង​បានបញ្ចប់​ការប្រជុំ​ភូមិ​លើក​ទី១ និង​បន្ត អនុវត្ត​ការងារ KAP និង FGDដែល​គ្រោង​បញ្ចប់​ត្រឹម​ថ្ងៃ ទី២៥ ខែឧសភា ឆ្នាំ២០១។ ត្រៀម​ប្រជុំ​ភូមិ​លើក​ទី២ ដើម្បី​រៀបចំ​ផែនការ​សកម្មភាព​ភូមិ។

IV.ការសន្និដ្ឋាន និង វាយតម្លៃៈ

- គម្រោង CFW គម្រោង​មួយចំនួន​កំពុង​បន្ត​អនុវត្ត អាច​បញ្ចប់​តាម​ការគ្រោងទុក អាចមាន​គម្រោង​មួយចំនួន ត្រូវបាន​លុបចោល​វិញ​ដោយសារ​ខ្វះ​ពលករ និង​ដោយសារ​អនុវត្ត​មិនទាន់​ពេលវេលា។
- គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត​និង​អនាម័យ​ជនបទ​ជំហាន២ RWSSP-2អាច​ដំណើរការ​តាម​កម្មវិធី​និង​ពេលវេលា គ្រោងទុក ។
- គម្រោង​ដែល​គាំទ្រ​ថវិកា​ពី​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង (គំរោង​ដែលមាន​ថវិកា​ហើយ ) បានចាប់់ផ្តើម​អនុវត្ត ជាជំហានៗ អាច​បញ្ចប់​តាម​ពេលវេលា​កំណត់។

ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត

មន្ត្រីរាជការ​បំរើការ​ជាមួយ​គំរោង និង​អង្គការ​ដៃគូ​នានា


ល.រ

កោ​ត្ត​នាម​និង​នាម

ភេទ

គំរោង-អង្គការ​ដៃគូ

មុខងារ​ដើម

សេចក្តីផ្សេងៗ

1

ម៉ៅ    សូ

SRWSSP

ប្រធាន​មន្ទីរ

ប្រធាន​ក្រុម​អនុវត្ត​គំរោង

2

ជា  យុ​ទ្ឋា​រុណ

-

អនុប្រធាន​មន្ទីរ

ប្រធាន​គ្រប់គ្រង​គំរោង

3

យូ  ហួត

- 

អនុប្រធាន​មន្ទីរ

មន្ត្រី​ត្រួត-វាយ​តំលៃ

4

កែវ   ឆាយ

-

អនុប្រធាន​មន្ទីរ

មន្ត្រី​បច្ចេកទេស​ទឹក

5

សឹង   សុង​គូ

-

ប្រធាន​កា​រិ.សុខភាព​បឋម

មន្ត្រី​បច្ចេកទេស​អនាម័យ

6

ឌុ​ច    សា​វិ​ន

-

មន្ត្រី​ជាប់កិច្ចសន្យា

មន្ត្រី​គណនេយ្យ

7

មែ   សុខុម

-

ប្រធាន​កា​រិ.រដ្ឋបាល

មន្ត្រី​អភិវឌ្ឍន៍​សហគមន៍

8

 ទុយ   សុខ

-

មន្ត្រី​អណ្តែត

អ្នកបើកបរ

9

 សៀង  សេរី

-

អនុ​កា​រិ.ផ្គត់ផ្គង់​ទឹក​ជនបទ

មន្ត្រី​ល​ទ្ឋ​កម្ម

10

ម៉ៅ    ពិ​សេដ្ឋ

-

បុគ្គលិក​រដ្ឋបាល

មន្ត្រីរដ្ឋបាល

11

កែវ   ពេ​ជ្ជ​តា

-

អនុ​កា​រិ.អភិវឌ្ឍន៍​សហគមន៍

អ្នក​សំអាត

12

ស៊ិន   សំ​ហឿន

-

អនុ​កា​រិ.អភិវឌ្ឍន៍​ផ្គត់ផ្គង់​ទឹក​ជនបទ

មន្ត្រី​សំរបសំរួល​ស្រុក​ព្រះនេត្រព្រះ

13

ស៊ី​យ៉ុ​ន  សុចិត្រ

PSDD

អនុប្រធាន​មន្ទីរ

TSU

14

 ផុន    ផា​ណា

-

ប្រធាន​កា​រិ.គណនេយ្យ

ADM

15

 រ័ត្ន   វណ្ណា

-

អនុ​កា​រិ.ផែនការ-ស្ថិតិ

PFT

16

 ឡេង   រ៉ានី​ន

MAPU

ប្រធាន​កា​រិ.ផែនការ-ស្ថិតិ

MAPU

17

  ឆូត   វ៉ាន់ឌី

-

ប្រធាន​កា​រិ.អភិ.ស្រុក​អូរជ្រៅ

-

18

ម៉ិ​ញ    ម៉ើ​ល

-

ប្រធាន​កា​រិ.អភិ.ស្រុក​ស្វាយចេក

-

19

  រិត   ប៊ុន​រិ​ន

-

ប្រធាន​កា​រិ.អភិ.ក្រុង​ប៉ោយប៉ែត

-

20

 សែត  ចំរើន

កេ​ត​សា​ណា

អនុ​កា​រិ.ផ្លូវលំ​ជនបទ

មន្ត្រី​បច្ចេកទេស​ទឹក​អនាម័យ

21

 សៅ   វ៉ា

-

អនុ​កា​រិ.រដ្ឋបាល

មន្ត្រីរដ្ឋបាល​ហិរញ្ញវត្ថុ

22

  ខេង    ញ៉ុ​ល

CFW

អនុប្រធាន​មន្ទីរ

ប្រធាន​ក្រុម​CFW

23

 រឿន    សា​រួន

-

ប្រធាន​កា​រិ.ស្រុក​ភ្នំស្រុក

មន្ត្រី​គំរោង

24

  សែម  ច័ន្ទ​ឌី

-

អនុ​កា​រិ.ជនជាតិភាគតិច

-

25

  ស៊ុំ    ឌី​ណុ​ច

-

ប្រធាន​កា​រិ.ស្រុក​មង្គល​បូរី

-

26

  ហ៊ឹម   សុខុម

-

ប្រធាន​កា​រិ.សេដ្ឋកិច្ច​ជនបទ

-

27

  សាន   ពិសិដ្ឋ

CIDO

បុគ្គលិក​កា​រិ.ផ្គត់ផ្គង់​ទឹក​ជនបទ

មន្ត្រី​សំរបសំរួល


You are here Provincial Department Department BanteayMeangchey របាយការណ៍​ប្រចាំខែឧសភា ឆ្នាំ ២០១១ របស់​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​បន្ទាយមានជ័យ