I. សេចក្តីផ្តើម
ខេត្តឧត្តរមានជ័យស្ថិតនៅទិសឧត្តរនៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយប្រមាណជា ៤៤៧ គីឡូម៉ែត្រ ពីរាជធានី ភ្នំពេញ មានផ្ទៃដីសរុបចំនួន ៦៦៣១.៧២ គីឡូម៉ែត្រក្រឡា ។ ខេត្តនេះមានព្រំប្រទល់ខាងកើតជាប់នឹងខេត្តព្រះវិហារ ខាង លិចជាប់នឹងខេត្តបន្ទាយមានជ័យ ខាងត្បូងជាប់នឹងខេត្តសៀមរាប និងខាងជើងប្រវែង ២២៥ គីឡូម៉ែត្រជាប់នឹងខេត្តស៊ី សាកេត ខេត្តបុរីរាំង និងខេត្ត សុរិន ប្រទេសថៃ និងមានស្រុកចំនួន ០៤ និងក្រុង ១ គឺ ស្រុកអន្លង់វែង ស្រុកត្រពាំងប្រាសាទ ស្រុកចុងកាល់ ស្រុកបន្ទាយ អំពិល និង ក្រុងសំរោង ។
II. ស្ថានភាពរបស់មន្ទីរ
១. រដ្ឋបាល និងបុគ្គលិក
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ ដឹកនាំដោយប្រធានមន្ទីរ ០១ រូប និងអមដោយអនុប្រធានមន្ទីរចំនួន ០៣ រូប និង មានបុគ្គលិកសរុបចំនួន ៤២ នាក់ ក្នុងនោះនៅកម្រិតរដ្ឋបាលថ្នាក់មន្ទីរមានការិយាល័យជំនាញចំនួន០៨ និងថ្នាក់ស្រុក ចំនួន០៥ ។
២. កិច្ចប្រជុំផ្សេងៗ និងទំនាក់ទំនងសាធារណៈ
- ថ្នាក់ដឹកនាំមន្ទីរ ចុះត្រួតពិនិត្យសកម្មភាពខួងអណ្តូងស្នប់នៅភូមិពពេលសែនជ័យ
- ថ្នាក់ដឹកនាំមន្ទីរ ចុះសួរសុខទុក្ខកងទ័ព ជាមួយគណៈអភិបាលខេត្ត នៅភូមិថ្មដូន និងភូមិជប់គគី ឃុំគោកមន
- ថ្នាក់ដឹកនាំមន្ទីរ ០២ រូប និងមន្ត្រីចំនួន ០២ រូប បានចូលរួមពិធីផ្សព្វផ្សាយអំពីខ្លឹមសាររដ្ឋធម្មនុញ្ញ ថ្នាក់ខេត្ត ។
- ថ្នាក់ដឹកនាំ ០១ រូប បានចូលរួមសន្និបាតបូកសរុបសមិទ្ធិផលការងារសុខាភិបាល ឆ្នាំ ២០១០ និងទិសដៅការងារ ឆ្នាំ ២០១១ នៅមន្ទីរសុខាភិបាលខេត្ត ។
- ថ្នាក់ដឹកនាំ និងមន្ត្រី ០១ រូប បានចូលរួមអបអរសាទរទិវាអន្តរជាតិ ៨ មីនា ខួបលើកទី ១០០ នៅមន្ទីរកិច្ចការនារី
- មន្ត្រី ០១ រូប បានចូលរួមសិក្ខាសាលា ស្តីពីការកសាងផែនការបឋមនៃការគ្រប់គ្រង និងប្រើប្រាស់ដីបច្ចុប្បន្ន នៅសាលប្រជុំធំសាលាខេត្ត ។
- ថ្នាក់ដឹកនាំមន្ទីរ បានចូលរួមទទួលប្រតិភូស្ថានទូតជប៉ុន នៅភូមិនាគរាជ ឃុំគោកមន ស្រុកបន្ទាយអំពិល ។
- មន្ត្រី ០១ រូប បានចូលរួមធ្វើផែនការអភិវឌ្ឍន៍ក្រុងសំរោង នៅសាលប្រជុំសាលាក្រុង សំរោង ។
- ថ្នាក់ដឹកនាំមន្ទីរបានចូលរួមអបអរសាទ ទិវាវប្បធម៌ជាតិ ០៣ មីនា លើកទី ៣ នៅសួនមុខមន្ទីរបក្សខេត្ត ។
- ថ្នាក់ដឹកនាំ ០២ រូប បានចូលរួមប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការទទួលស្គាល់សមាសភាពប្រធាន អនុ ប្រធា សមាជិក គណៈកម្មាធិការស្ត្រី និងកុមារ និងក្រុមការងារកសាងផែនការវិនិយោគខេត្ត នៅសាលាខេត្ត។
- ថ្នាក់ដឹកនាំមន្ទីរ បានចុះសួរសុខទុក្ខកងទ័ពជាមួយគណៈអភិបាលខេត្ត នៅភូមិតាមាន់សែនជ័យ
- ថ្នាក់ដឹកនាំមន្ទីរ បានចុះចូលរួមចែកអំណោយកាកបាទក្រហម នៅភូមិជប់គគី
- ថ្នាក់ដឹកនាំមន្ទីរ បានចុះសួរសុខទុក្ខកងទ័ព នៅភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង
- ថ្នាក់ដឹកនាំមន្ទីរ បានចូលរួមពិធីបញ្ចុះខណ្ឌសីម៉ា នៅវត្តឪឡោក ស្រុកបន្ទាយអំពិល
III. សកម្មភាពតាមវិស័យ
១. ការងារផ្លូវជនបទ
- គណៈប្រតិភូក្រសួងអភិវឌ្ឍន៍ បានចុះវាយតម្លៃបញ្ចប់សុពលភាពផ្លូវជួសជុលលក្ខណៈខួបចំនួន ០១ ខ្សែ មាន ប្រវែង ២៨.៣០ គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំបេង ស្រុកបន្ទាយអំពិល នាថ្ងៃទី ២២ ខែ មីនា ឆ្នាំ២០១១ ។
- ចុះធ្វើសារពើភ័ណ្ឌផ្លូវជនបទ នៅស្រុកចុងកាល់ បានចំនួន ៥០% ។
២. ការងារផ្គត់ផ្គង់ទឹកស្អាត
- ខួងអណ្តូងស្នប់បានចំនួន ៧ កន្លែង ក្នុងនោះខួងគ្មានទឹកចំនួន ០៣ កន្លែង ក្នុងតំបន់ភូមិអភិវឌ្ឍន៍ថ្មី
៣. ការងារថែទាំសុខភាពបឋម
- មន្ត្រី ០១ រូប បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍អង្កេត KAP ស្តីពីស្ថានភាពអនាម័យ នៅសាលប្រជុំ មន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ ។
៥. គម្រោងកម្មវិធី
៥.១ គម្រោងសាច់ប្រាក់ពលកម្ម (Cash for Work)
+ គម្រោងសាច់ប្រាក់ពលកម្មចំនួន ១២ គម្រោងថ្មី ត្រូវបាន CPMU អនុម័តអោយអនុវត្ត និងបានបើកការដ្ឋាន សាងសង់ក្នុងខែ មីនា ឆ្នាំ២០១១ ក្នុងតំបន់គោលដៅដូចខាងក្រោម៖
- ភូមិស្រះជ្រៃ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ចំនួន ០១ គម្រោង ប្រវែង ៩០០ ម៉ែត្រ
- ភូមិទួលពង្រ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ចំនួន ០១ គម្រោង ប្រវែង ៨០០ ម៉ែត្រ
- ភូមិស្រះស្រង់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ចំនួន ០១ គម្រោង ប្រវែង ៨០០ ម៉ែត្រ
- ភូមិគោករំដួល សង្កាត់សំរោង ក្រុងសំរោង ចំនួន ០១ គម្រោង ប្រវែង ៧៥០ ម៉ែត្រ
- ភូមិកៀប ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ចំនួន ០១ គម្រោង ប្រវែង ៨៥០ ម៉ែត្រ
- ភូមិពងទឹក ឃុំអំពិល ស្រុកបន្ទាយអំពិល ចំនួន ០១ គម្រោង ប្រវែង ៨០០ ម៉ែត្រ
- ភូមិគោកស្វាយ ឃុំគោកមន ស្រុកបន្ទាយអំពិល ចំនួន ០១ គម្រោង ប្រវែង ៨០០ ម៉ែត្រ
- ភូមិព្រៃវល្លិ៍ ឃុំអំពិល ស្រុកបន្ទាយអំពិល ចំនួន ០១ គម្រោង ប្រវែង ៨០០ ម៉ែត្រ
- ភូមិក ឃុំចុងកាល់ ស្រុកចុងកាល់ ចំនួន ០២ គម្រោង ប្រវែង ២០០០ ម៉ែត្រ
- ភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ចំនួន ០១ គម្រោង ប្រវែង ៧៨០ ម៉ែត្រ
- ភូមិអូរអង្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ចំនួន ០១ គម្រោង ប្រវែង ៧៧៥ ម៉ែត្រ
+ គម្រោងខ្នាតធំ (Civil Work) ចំនួន ០៦ គម្រោងថ្មី ត្រូវបាន CPMU អនុម័តអោយអនុវត្ត និងត្រូវបានដេញ ថ្លៃរួចរាល់ ស្ថិតក្នុងតំបន់គោលដៅដូចខាងក្រោម៖
- ភូមិខ្នារ ឃុំក្រសាំង ស្រុកចុងកាល់ ចំនួន ០១ គម្រោង ប្រវែង ៤៥០០ ម៉ែត្រ
- ភូមិគោកស្ពាន ឃុំក្រសាំង ស្រុកចុងកាល់ ចំនួន ០១ គម្រោង ប្រវែង ៤០០០ ម៉ែត្រ
- ភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល ចំនួន០១ គម្រោង ប្រវែង ៣០០០ ម៉ែត្រ
- ភូមិតាម៉ា ឃុំគោកមន ស្រុកបន្ទាយអំពិល ចំនួន ០១ គម្រោង ប្រវែង ២៧០០ ម៉ែត្រ
- ភូមិស្រះព្រិច សង្កាត់កូនក្រៀល ក្រុងសំរោង ចំនួន ០១ គម្រោង ប្រវែង ៥៥០០ ម៉ែត្រ
- ភូមិជ្រឹង សង្កាត់កូនក្រៀល ក្រុងសំរោង ចំនួន ០១ គម្រោង ប្រវែង ៤០០០ ម៉ែត្រ
៥.២ គម្រោងស្តារហេដ្ឋារចនាសម្ព័ន្ធខេត្ត និងជនបទ (PRIP)
- ប្រធានគ្រប់គ្រងគម្រោង បានចូលរួមប្រជុំស្តីពីផលប៉ះពាល់សេដ្ឋកិច្ចសង្គម និងបរិស្ថានជាមួយតំណាងធនា គារពិភពលោក នៅមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តសៀមរាប និងមានអ្នកចូលរួមសរុបចំនួន៧នាក់។
៥.៣ គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ (IMF)
- អណ្តូងស្នប់ចំនួន៤៤កន្លែងត្រូវបានខួង និងតម្លើងក្បាលស្នប់រួច ស្ថិតក្នុងឃុំគោកមន និងឃុំអំពិល ស្រុក បន្ទាយអំពិលចំនួន០៩កន្លែង និងឃុំចុងកាល់ ឃុំពង្រ ឃុំក្រសាំង ស្រុកចុងកាល់ចំនួន៣៥កន្លែង ក្នុងនោះ ខួងគ្មានទឹកចំនួន០៥កន្លែងក្នុងស្រុកបន្ទាយអំពិល និង០៦កន្លែងក្នុងស្រុកចុងកាល់ ។
- បង្គន់អនាម័យតាមគ្រួសារចំនួន៣០កន្លែងត្រូវបានសាងសង់រួច ស្ថិតក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល
- បង្គន់អនាម័យសាធារណៈចំនួន១១កន្លែង ត្រូវបានសាងសង់រួច ស្ថិតក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល និង ឃុំក្រសាំង និងឃុំជើងទៀន ស្រុកចុងកាល់ ។
- ស្រះសហគមន៍ចំនួន០៣កន្លែង ត្រូវបានសាងសង់រួច ស្ថិតនៅក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែង និងឃុំគោក មន ស្រុកបន្ទាយអំពិល ។
- បានចុះត្រួតពិនិត្យ និងវាស់ទីតាំងស្រះចំនួន០៣កន្លែង សម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនា ម័យជនបទ ស្ថិតក្នុងភូមិសិទ្ធិសេរី ភូមិថ្នល់បត់ ភូមិកញ្ច្រៀប ឃុំគោកមន ស្រុកបន្ទាយអំពិល ។
៥.៤ ការអភិវឌ្ឍន៍ព្រំដែនទិសខាងជើង និងខាងលិចប្រទេស
+ ការងារសាងសង់ផ្ទះ
- ចាក់ជើងតាងបានចំនួន ១,០៥០ ជើងតាង
- សាងសង់ផ្ទះរួចជាស្ថាពរបានចំនួន ០៨ ខ្នង
- លើកគ្រោងផ្ទះ ប្រកដំបូលផ្ទះ និងវាយជញ្ជាំងផ្ទះបានចំនួន ១៧ ខ្នង
+ ការងារបោសសំអាតមីនរបស់ភ្នាក់ងារស៊ីម៉ាក់ (CMAC)
- ចំការមីនលេខៈ M14844 ទំហំផ្ទៃដីៈ ២៥០ ហិចតា ស្ថិតក្នុងភូមិត្រពាំងម្អមសែនជ័យ សង្កាត់បន្សាយរាក់ ក្រុងសំរោង ត្រូវបានបោសសំអាតបានចំនួន ៣៩.៦៨២ ម៉ែត្រក្រឡា ស្មើនឹង ១.៥៨% និងកំទេចគ្រាប់មីន ថ្មើជើងបាន ០, កំទេចគ្រាប់មីនមិនទាន់ផ្ទុះបាន ០ និងអំបែង ៦៧៦ ដុំ ។
៥.៥ ភ្នាក់ងារកំចាត់មីនម៉ាពូ
- ក្រុមការងារម៉ាពូ បានចុះទទួលដីដោះមីនជាមួយអង្គការហេឡូត្រាស់ បានចំនួន ០៨ ចំការមីនដែលមានផ្ទៃដី សរុបចំនួន ២៥៧,១៨០ ម៉ែត្រការេ និងអ្នកទទួលផលចំនួន ៧៥០ គ្រួសារ ក្នុងសង្កាត់សំរោង ក្រុងសំរោង ។ និងទទួលបានចំនួន ១១ ចំការមីនទៀត ស្ថិតក្នុងស្រុកត្រពាំងប្រាសាទ ដែលមានផ្ទៃដីសរុប ៣៧៧,៣២០ ម៉ែត្រការេ ព្រមទាំងមានអ្នកទទួលផលចំនួន ៩៥០ គ្រួសារ ។
៦. កិច្ចសហប្រតិបត្តិការណ៍ជាមួយអង្គការក្រៅរដ្ឋាភិបាល
- មន្ត្រី ០១ រូប បានចូលរួមប្រជុំជាមួយបណ្តាញអង្គការក្រៅរដ្ឋាភិបាល (NGOs Networking) ដើម្បីចែករំលែក បទពិសោធន៍ ព្រមទាំងពិភាក្សាស្វែងរកដំណោះស្រាយពីបញ្ហាប្រឈមតាមមូលដ្ឋាន ។
- ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីបច្ចេកទេស ប្រជុំពិភាក្សាជាមួយដំណាងអង្គការយូនីសេហ្វ សម្រាប់ផែនការបន្តនៃ ការអនុវត្តសកម្មភាពទឹកស្អាត និងអនាម័យជនបទ នាពេលអនាគត ។
- ថ្នាក់ដឹកនាំ ០១ រូប បានចូលរួមសិក្ខាសាលាធ្វើផែនការយុទ្ធសាស្ត្រ សម្រាប់ឆ្នាំ២០១១-២០១៥ របស់អង្គការ ICS International នៅសណ្ឋាគារ សៀមរាបថោន ខេត្តសៀមរាប ។
៧. ទិសដៅការងារបន្ត
- ចុះត្រួតពិនិត្យអភិបាលការងារសាងសង់អណ្តូងស្នប់ ក្នុងស្រុកអន្លង់វែង បន្ទាយអំពិល និងចុងកាល់
- ចុះត្រួតពិនិត្យអភិបាលការងារជីកស្រះសហគមន៍ ពាងយក្ស និងបង្គន់អនាម័យគ្រួសារ និងសាធារណៈ
- បន្តចុះរៀបចំបញ្ជីសារពើភ័ណ្ឌផ្លូវជនបទទូទាំងខេត្ត
- បន្តសកម្មភាពគម្រោងសាច់ប្រាក់ពលកម្ម នៅតាមតំបន់គោលដៅ
- ចុះត្រួតពិនិត្យ និងជម្រុញការងារគម្រោងសាច់ប្រាក់ពលកម្មដែលមិនទាន់រួច តាមតំបន់គោលដៅ
- បន្តការសាងសង់ផ្ទះតាមភូមិទាំង១៥អោយបានសម្រេចតាមផែនការ
៨. បញ្ហាប្រឈម
- ការចូលរួមថែទាំសមិទ្ធិផលដែលមានស្រាប់នៅមិនទាន់មាននិរន្តរភាពនៅឡើយ
- ការផ្លាស់ប្តូរទម្លាប់នៃការប្រតិបត្តិអនាម័យល្អនៅមានកម្រិត
IV. សេចក្តីសន្និដ្ឋាន
ការអនុវត្តសកម្មភាពលក្ខណៈពហុវិស័យ នៅតាមតំបន់មូលដ្ឋានជនបទ ដូចជាការស្តារសាងសង់ហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តជនបទ ការផ្តល់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត បង្គន់អនាម័យ ពាងយក្ស និងស្រះសហគមន៍ជាដើម គឺជាកត្តាដែលបានចូល រួមចំណែកក្នុងយុទ្ធនាការនៃការជួយកាត់បន្ថយភាពក្រីក្រ និងបានឆ្លើយតបទៅនឹងគោលនយោបាយជាតិ យុទ្ធសាស្ត្រចតុ កោណរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ។ ជាការពិតណាស់ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត គឺជាសេនាធិការមួយដ៏ សំខាន់របស់ខេត្ត និងក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការដើរតួជាអ្នកអនុវត្តសកម្មភាពផ្ទាល់ និងផ្តល់សេវាដល់ប្រជាពល រដ្ឋតាមមូលដ្ឋាន ក្នុងគោលបំណងដើម្បីរួមចំណែកក្នុងការផ្លាស់ប្តូរ និងក្រែប្រែមុខមាត់ថ្មីរបស់សហគមន៍មូលដ្ឋានយើង ។
ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត







