សេចក្តីជូនដំណឹង
យោង ៖
-លិខិតចុះថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១១ របស់កម្មវិធីអភិវឌ្ឍន៍អន្តរជាតិ (IDP) នៅកម្ពុជា ។
-ចំណារដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ។
ប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ
សូមជូនដំណឹងដល់មន្ត្រីរាជការទាំងពីរភេទឲ្យបានជ្រាបថា តាមរយៈកម្មវិធីអភិវឌ្ឍន៍អន្តរជាតិ (IDP) នៅកម្ពុជា រដ្ឋាភិបាលអូស្ត្រាលីបានផ្តល់អាហារូបករណ៍ដល់មន្ត្រីកម្ពុជាសម្រាប់ឆ្នាំ២០១១ ដែលមានកម្មវិធីដូចខាងក្រោម ៖
1.Australian Leadership Award (ALA) ចំនួនច្រើនជាង 12 កន្លែង
2.Australian Development Scholarship (ADS) ចំនួន 50 កន្លែង
សម្រាប់ព័ត៌មានបន្ថែម និងលក្ខខណ្ឌផ្សេងៗ សូមទំនាក់ទំនងជាមួយ IDP ដែលមានទីតាំងស្ថិតនៅមជ្ឈមណ្ឌលអូស្ត្រាលី ដើម្បីអប់រំ (ACE) នៅភ្នំពេញ ឬចូលទៅក្នុងគេហទំព័រ www.australiaaward.gov.au ។
បេក្ខជន/បេក្ខនារី ដែលមានបំណងចង់ចូលរួមវគ្គសិក្សាខាងលើនេះ សូមទៅទទួលយកសំណុំបែបបទសម្រាប់បំពេញពី ការិយាល័យបណ្តុះបណ្តាល នៃនាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ និងយកទៅដាក់នៅការិយាល័យបណ្តុះបណ្តាលវិញ ឲ្យបានត្រឹមថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០១១ វេលាម៉ោង ១៧:០០នាទី ដើម្បីនាយកដ្ឋានរៀបចំចាត់ចែងបញ្ជូនបន្ត ។
ប្រធាននាយកដ្ឋាន








