MRD

  • Full Screen
  • Wide Screen
  • Narrow Screen
  • Increase font size
  • Default font size
  • Decrease font size

របាយការណ៏ប្រចាំត្រីមាសទី១ ឆ្នាំ២០១១ស្តីពីសកម្មភាពការងាររបស់អគ្គាធិការដ្ឋាន

Print
There are no translations available.

I. សេចក្តី​ផ្តើម

អគ្គាធិការដ្ឋាន គឺជា​សេនាធិការ​ផ្ទាល់​របស់​ក្រសួង មាន​ភារកិច្ច​តាមដាន ត្រួតពិនិត្យ ស្រាវជ្រាវ​លើស​កម្ម ភាព​ការងារ​របស់​អង្គភាព​ចំណុះ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​គម្រោង​កម្មវិធី​នានា។ ធ្វើការ​សន្និដ្ឋាន និង​វាយតម្លៃ​ចំពោះ ការងារ​អង្គភាព​ចំណុះ​ក្រសួង និង​គម្រោង​កម្មវិធី​ដែល​បាន​អនុវត្ត​កន្លងមក ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​ការងារ​ឲ្យ​មាន សមត្ថភាព គណនេយ្យភាព និង​តម្លាភាព​នៅក្នុង​កិច្ចការងារ​គ្រប់គ្រង។ មាន​ភារកិច្ច​សម្រាប់​អនុវត្ត​ការងារ​ដោះស្រាយ វិវាទ បណ្តឹង បញ្ហា​មិន​ប្រក្រតីផ្សេងៗដែល​កើតមានឡើង​ជាយថាហេតុ ក្រោម​កិច្ច​ចង្អុល​ការ​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ។

អង្គភាព​អគ្គាធិការដ្ឋាន​មាន​សមាជិក​សរុប​ចំនួន ១៨ រូប មាន​ស្ត្រី​ចំនួន ០២ រូប និង​មានការ​ប្រគល់​ភារកិច្ច​ដឹកនាំ ក្នុង​ការងារ​គ្រប់គ្រង។

II. សកម្មភាព​ចូលរួម​កិច្ចប្រជុំផ្សេងៗ

-​ ចុះ​ផ្សព្វផ្សាយ​លទ្ធផល​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ ២០១០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ២០១១ នៅ ខេត្ត​កោះកុង​,​ព្រះសីហនុ​,​កែប​,កំពត​,​កំពង់ចាម,រាជធានី,ព្រៃវែង និង​ខេត្តស្វាយរៀង ។

- ចូលរួម​កិច្ចប្រជុំ​របស់​ក្រុមការងារ​បច្ចេកទេស​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ​ក្រោម​អធិបតី ភាព​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ។ (លោក សេង សុធា ជំនួស ឯ.ឧ ប៊ុន ច័ន្ទ​វណ្ណៈ)

- ចូលរួម​ស្តាប់​បទ​បង្ហាញ​ស្តីពី​ការងារ​បំពេញ​ទំរង់​បែបបទ​នៃ​ការប្រកាស​ទ្រព្យសម្បត្តិ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដោយ​លោក​បណ្ឌិត ថេ​ង ច័ន្ទ​សង្វារ។

- ចូលរួម​ប្រជុំ​ជាមួយ​លោក​បណ្ឌិត​នាយក​ខុទ្ទកាល័យ ស្តីពី​ការ​អមដំណើរ​ទីប្រឹក្សាបច្ចេកទេស គម្រោង FRED។ (លោក សេង សុធា)

- ចូលរួម​ជា​កិត្តិយស​ក្នុង​ពិធី​បិទ​គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​ស្រុក​មេមត់ ខេត្តកំពង់ចាម ក្រោម​ជំនួយឥតសំណង របស់​រាជរដ្ឋាភិបាល​ជប៉ុន​តាមរយៈ JICA ក្រោម​អធិបតីភាព​ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និង​ជា ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅ​ក​រិ​យា​ល័យ​អប់រំ​ស្រុក​មេមត់ ខេត្តកំពង់ចាម ។

- ចូលរួម​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍​ក្រោម​អធិបតីភាព​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ។

- ចុះ​ពិនិត្យ និង​ប្រមូល​ព័ត៌មាន​អំពី​ភូមិ​អភិវឌ្ឍន៍​តាកែ​ន​កោះស្លា ស្ថិតក្នុង​ស្រុក​ឈូក ខេត្តកំពត ។

- ចូលរួម​អបអរសាទរ​ទិវា ៨មីនា ២០១១ក្រោម​អធិបតី​ភា​ភ​ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ។

III. ការងារ​គ្រប់គ្រង​ហិរញ្ញវត្ថុ

- សម្រាប់​ឆ្នាំ២០១១ អគ្គាធិការ​រដ្ឋា​ន មាន​សកម្មភាព​ចំនួន ០២ អនុវត្តតាម​កម្មវិធី​ទី ១ អនុ​កម្មវិធី​ទី ២ ក្នុង សកម្មភាព​ទី ៣ ដើម្បី​ផ្សព្វផ្សាយ​នីតិវិធី និង​ផែនការ​យុទ្ធសាស្ត្រ​អធិការកិច្ច​របស់​អគ្គាធិការ​រដ្ឋា​ន​នៅ​មន្ទីរ អភិវឌ្ឍន៍ជនបទ​ចំនួន ០៦ មន្ទីរ និង​សកម្មភាព​ទី ៤ ធ្វើ​អធិការកិច្ច​នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​រាជ​ធានី​ខេត្ត-ចំនួន ២៤ មន្ទីរ ។

អគ្គាធិការ

You are here Home