MRD

  • Full Screen
  • Wide Screen
  • Narrow Screen
  • Increase font size
  • Default font size
  • Decrease font size

ក្រសួងអភិវឌ្ឍន៍ជនបទរៀបចំពិធីបើកការដ្ឋានសាងសង់អាងស្តុកទឹក និងប្រពន្ធ័ធារាសាស្ត្រ ក្នុងឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម

There are no translations available.

ក្រសួង​អភិវឌ្ឍន៍ជនបទ​រៀប​ចំ​ពិធីបើកការដ្ឋាន​សាងសង់​អាង​ស្តុក​ទឹក

និង​ប្រព​ន្ធ័​ធារាសាស្ត្រ ក្នុង​ឃុំ​រការ​ខ្នុរ ស្រុក​ក្រូចឆ្មារ ខេត្តកំពង់ចាម

 

ក្រសួង​អភិវឌ្ឍន៍ជនបទ រៀបចំ​ពិធីបើកការដ្ឋាន​សាងសង់​អាង​ស្តុក​ទឹក និង​ប្រព​ន្ធ័​ធារាសាស្ត្រ ក្នុង​ឃុំ​រកា​ខ្នុរ ស្រុក​ក្រូចឆ្មារ ខេត្តកំពង់ចាម នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី ២៦ ខែកុម្ភៈ ឆ្នាំ២០១១ នេះ ក្រោម​អធិបតីភាព ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ដោយមាន​ការ ចូលរួម​ដោយ​លោក​បណ្ឌិត Shin Eui Cheol ប្រធាន​តំណាង KOICA ប្រចាំ​កម្ពុជា ឯកឧត្តម លន់ លឹម​ថៃ អភិបាលរង​ខេត្តកំពង់ចាម ជា​តំណាង​ឯកឧត្តម ហ៊ុន ណេង អភិបាល​នៃ​គណៈ អភិបាលខេត្ត​កំពង់ចាម មន្ត្រី​ក្រសួង​អភិវឌ្ឍន៍ជនបទ មន្ត្រី​សាលាខេត្ត​កំពង់ចាម មន្ត្រី​ថ្នាក់ស្រុក ថ្នាក់ឃុំ ប្រធានភូមិ ព្រមទាំង​ប្រជាពលរដ្ឋ ដែលជា​អ្នកទទួលផល​សរុប​ចំនួន ៦០០ នាក់។

 

អាង​ស្តុក​ទឹក ដែល​អាច​ផ្ទុក​ទឹកបាន ២,៨ លាន​ម៉ែត្រគូប នឹង​ត្រូវបាន​សាងសង់ឡើង ក្នុង គោលបំណង​ដើម្បី​ធ្វើការ​ស្រោចស្រព​លើ​ផ្ទៃដី​កសិកម្ម។ ទំនប់​អាង​ស្តុក​ទឹក​នេះ មាន​ប្រវែង ៤៨០០ ម៉ែត្រ កំពស់ ២ ម៉ែត្រ ទទឹង​ខ្នង​លើ​ប្រវែង ៤ ម៉ែត្រ។ ក្រោយពី​សាងសង់​អាង​ស្តុក​ទឹក​នេះ រួច​ផ្ទៃដី​កសិកម្ម​ជាង ១០០៧ ហិច​តា នឹង​ត្រូវបាន​ស្រោចស្រព តាមរយៈ​អាង​ស្តុក​ទឹក​បឹង​ធំ។ លើសពីនេះ​ទៀត ប្រព​ន្ធ័​ប្រឡាយ​ថ្មី​មួយ ដែលមាន​ប្រវែង ២៦០០ ម៉ែត្រ នឹង​ត្រូវបាន​សាងសង់ ដើម្បី​រំដោះ​ទឹក​ចេញពី​អាង​ស្តុក​ទឹក ទៅ​ទន្លេមេគង្គ នៅពេល​ទឹក​ឡើង​ជន់​លិច ហើយ​ប្រឡាយ នេះ​នឹងត្រូវ​ប្រើប្រាស់​ជា​ប្រឡាយ​ស្រោចស្រព នា​រដូវប្រាំង។

គួរ​កត់សំគាល់ថា ការកសាង​អាង​ស្តុក​ទឹក និង​ប្រព​ន្ធ័​ធារាសាស្ត្រ​នេះ ស្ថិតក្នុង​គម្រោង អភិវឌ្ឍន៍ជនបទ​ច​ម្រុះ ក្នុងស្រុក​ក្រូចឆ្មារ ខេត្តកំពង់ចាម ដែល​អនុវត្ត​រយៈពេល ២០ ខែ ចាប់ពី ខែសីហា ឆ្នាំ២០១០ ដល់​ខែមីនា ឆ្នាំ២០១។

គម្រោង​នេះ​នឹង​សាងសង់​ផ្លូវ​ក្រាល​គ្រួ​ល​ក្រហម​ចំនួន ២ខ្សែ ទីមួយ​គឺ​ផ្លូវ​ចូល​ពី​ភូមិ​ទី ៦ ឆ្ពោះទៅកាន់​អាង​ស្តុក​ទឹក​បឹង​ធំ ដែលមាន​ប្រវែង ១០៥០ ម៉ែត្រ និង​ទទឹង ៤ ម៉ែត្រ ។ ផ្លូវ​មួយ​ខ្សែ ទៀត​ជា​ផ្លូវ​ចំការ ដែលមាន​ប្រវែង ១៨០០ ម៉ែត្រ និង​ទទឹង ៤ ម៉ែត្រ ត​ភ្ជាប់​ពី​ដីចំការ​ទៅ​ទ្វារ​ទឹក ទី២ នៃ​អាង​ស្តុក​ទឹក​បឹង​ធំ ។

ដើម្បីអោយ​មាន​អត្រា​នៃ​ការផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ គ្របដណ្តប់​ទូទាំង​ឃុំ ១០០% និង ធានា​ការផ្គត់ផ្គង់​ទឹក​សម្រាប់​កសិកម្ម  គម្រោង​នឹង​សាងសង់​អណ្តូងស្នប់​ចំនួន ២៩ និង​បង្គន់ អនាម័យ​តាម​គ្រួសារ ចំនួន ៦៣៥ ផងដែរ។

ដោយឡែក​គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ ក្រោម​ថវិកា​បង្វែរ​ពី​ការសង មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ក៏បាន​សាងសង់​ស្រះ​ទឹក​ចំនួន ២ ផ្លូវ​ចូល​ស្រះ​ចំនួន ២ ខ្សែ ផ្តល់​ពាងទឹក​ជូន​ប្រជាពលរដ្ឋ ចំនួន ៥០ពាង សាងសង់​បង្គន់​អនាម័យ​តាម​គ្រួសារ​ចំនួន ៦០០ និង​បង្គន់​សាធារណៈ​ចំនួន ៥កន្លែង ។

បច្ចេកវិទ្យា​កសិកម្មថ្មីៗ ត្រូវបាន​ដាក់បញ្ចូល​ស​ម្រា​ប់​កសិករ ក្នុង​ទីតាំង​គម្រោង​នេះ លើ ដំណាំ​កសិកម្ម ដូចជា ស្រូវ ពោត ល្ង និង​ថ្នាំជក់។ ក្នុងទិសដៅ​បង្កើន​បរិស្ថាន​អប់រំ​ល្អ ដល់​សាលា រៀន គម្រោង​បានផ្តល់​សម្ភារៈ​សិក្សា​មួយចំនួន ដូចជា កុំព្យូទ័រ ម៉ាស៊ីន​ព្រី​ន សៀវភៅអាន តុ និង កៅអី ដល់​សាលាបឋមសិក្សា ជា ចក ដែលមាន​ទីតាំង​នៅក្នុង​ភូមិ​ទី ៥ ។ ក្រៅពីនេះ​គម្រោង នឹង​សាងសង់​ទីកន្លែង​ពិនិត្យ​បរិស្ថានវិទ្យា មួយកន្លែង ទំហំ​ដី ១ ហិច​តា សាងសង់​ប្រព័ន្ធ​ផ្គត់ផ្គង់ ទឹកស្អាត ដោយ​ដាក់​ធុង​ស្តុក​ទឹក​ចំណុះ ៥០០០ លីត្រ ដែលមាន​បំពាក់​ម៉ូ​ទ័​រ​បូមទឹក ប្រើ​ដោយ ថាមពល​ពន្លឺព្រះអាទិត្យ ។

អង្គភាព​គ្រប់គ្រង​គម្រោង

You are here Press Releases ក្រសួងអភិវឌ្ឍន៍ជនបទរៀបចំពិធីបើកការដ្ឋានសាងសង់អាងស្តុកទឹក និងប្រពន្ធ័ធារាសាស្ត្រ ក្នុងឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម