There are no translations available.
I-ស្ថានភាពបុគ្គលិក-មន្រ្តីរាជការ៖
- មន្រ្តីរាជការសរុប ៖
សរុប ៖ ៣៩នាក់
ស្រ្តី ៖ ០៩នាក់
1. ចំនួនមន្រ្តីរាជការដែលស្ថិតនៅក្នុងភាពទំនេរគ្មានបៀរវត្ស៖ គ្មាន
2. ចំនួនមន្រ្តីរាជការដែលបានទៅបំពេញបេសកកម្មនៅក្រៅប្រទេស៖គ្មាន
3. ចំនួនមន្រ្តីរាជការសម្រាកលំហែមាតុភាព៖គ្មាន
4. សុំច្បាប់បន្តការសិក្សាចំនួន៖ ០២នាក់
5. ឈឺចំនួន៖ ០១នាក់
6. ចំនួនមន្រ្តីរាជការដែលសហការជាមួយអង្គការ និងកម្មវិធី៖
| ល.រ | នាម និងគោត្តនាម | ភេទ | មុខងារ | សហការជាមួយអង្គការ រឺកម្មវិធី |
| 1 | ឌៀប កាណូរ៉ា | ប | អនុប្រធាននាយកដ្ឋាន | គម្រោងផ្គត់ផ្គង់ទឹក និងអនាម័យជនបទ IMF |
II-សកម្មភាពរបស់នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍៖
សកម្មភាពរបស់ថ្នាក់ដឹកនាំនាយកដ្ឋាន
- ចូលរួមក្នុងពិធីសម្ពោធ និងចែកចាយសៀវភៅស្តីពី "ភារកិច្ចអ្នកនាំពាក្យមន្រ្តីព័ត៌មាន និងមន្រ្តីទំនាក់ទំនង" ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ ២០១០ នៅសណ្ឋាគារសាន់វេ ភ្នំពេញ ។
- ដឹកនាំ និងសម្របសម្រួលកិច្ចប្រជុំជាមួយលោកអនុប្រធាននាយកដ្ឋាន និងមន្រ្តីនាយកដ្ឋានដើម្បីរៀបចំ គម្រោងថវិកាតាមកម្មវិធីប្រចាំឆ្នាំ ២០១០ របស់នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ កាលពីរសៀលថ្ងៃទី១១ ខែ មករា ឆ្នាំ ២០១០ នៅនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍។
- ចូលរួមក្នុងកិច្ចប្រជុំស្តីពីការងាររបស់មជ្ឈមណ្ឌលទាំងបួន ក្រោមអធិបតីភាព ឯកឧត្តម សាន វិសាន អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ កាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ ២០១០ នៅសាលប្រជុំជាន់ទី៣ ក្រសួងអភិវឌ្ឍន៍ជនបទ។
- ចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបការងារឆ្នាំ ២០០៩ និងទិសដៅការងារឆ្នាំ ២០១០ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង និងមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកែប កាលពីថ្ងៃទី១៧ ដល់ ២០ ខែមករា ឆ្នាំ ២០១០ ។
- ចូលរួមក្នុងកិច្ចប្រជុំលើកទី២ របស់លេខាធិការដ្ឋានដើម្បីសម្របសម្រួលរៀបចំ និងអនុវត្តគម្រោងអភិវឌ្ឍន៍ ការតាំងទីនៅរបស់ប្រជាពលរដ្ឋ នៅតាមបណ្តោយព្រំដែនទិសខាងលិច និងខាងជើងនៃព្រះរាជាណាចក្រ កម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានគណៈកម្មការ អន្តរក្រសួង កាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ ២០១០ នៅបន្ទប់ ឯកឧត្តមរដ្ឋមន្រ្តី។
- ចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបការងារឆ្នាំ ២០០៩ និងទិសដៅការងារឆ្នាំ ២០១០ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ និងខេត្តកណ្តាល កាលពីថ្ងៃទី ២៥ ដល់២៦ ខែមករា ឆ្នាំ ២០១០ ។
- ចូលរួមវគ្កបណ្តុះបណ្តាលស្តីពីផែនការយុទ្ធសាស្រ្តនៃការរៀបចំថវិកានៅវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីថ្ងៃទី២៥ -២៨ ខែមករា ឆ្នាំ ២០១០ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
- រៀបចំត្រួតពិនិត្យឯកសារគម្រោងថវិកាតាមកម្មវិធីឆ្នាំ ២០១០ របស់នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ។
III-សកម្មភាពរបស់ការិយាល័យ
១-ការិយាល័យកិច្ចការទូទៅ
- ចូលរួមប្រជុំប្រចាំខែរបស់នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ កាលពីថ្ងៃទី ០៧ ខែ មករា ឆ្នាំ ២០១០។
- រៀបចំទុកដាក់ឯកសារ ធ្វើលិខិតស្នាមផ្សេងៗ ធ្វើរបាយការណ៍ និងរៀបចំបេសកកម្មជូនថ្នាក់ដឹកនាំ នាយកដ្ឋាន និងមន្រ្តីរបស់នាយកដ្ឋាន ។
២-ការិយាល័យអប់រំក្រៅប្រព័ន្ធ
- ប្រជុំប្រចាំខែរបស់នាយកដ្ឋាន។
- បានចូលរួមក្នុងពិធីផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបការងារឆ្នាំ ២០០៩ និងទិសដៅការងារឆ្នាំ ២០១០ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅក្នុងខេត្តកោះកុង និងកែប កាលពីថ្ងៃទី១៧ ដល់ ២០ ខែមករា ឆ្នាំ ២០១០។
៣-ការិយាល័យអភិវឌ្ឍន៍មូលដ្ឋាន
- ចូលរួមប្រជុំប្រចាំខែរបស់នាយកដ្ឋាន កាលពីថ្ងៃទី ០៧ ខែ មករា ឆ្នាំ ២០១០។
- ចូលរួមក្នុងកិច្ចប្រជុំលើកទី២ របស់លេខាធិការដ្ឋានដើម្បីសម្របសម្រួលរៀបចំ និងអនុវត្តគម្រោងអភិវឌ្ឍន៍ ការតាំងទីនៅរបស់ប្រជាពលរដ្ឋ នៅតាមបណ្តោយព្រំដែនទិសខាងលិច និងខាងជើងនៃព្រះរាជាណាចក្រ កម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានគណៈកម្មការ អន្តរក្រសួង កាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ ២០១០ នៅបន្ទប់ ឯកឧត្តមរដ្ឋមន្រ្តី។
៤-ការិយាល័យសន្តិសុខស្បៀង
- ប្រជុំរៀបចំផែនការ ដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍គ្រួសារយោធិន និងគនរបាល ខេត្តព្រះវិហារ ។
- ចូលរួមប្រជុំប្រចាំខែរបស់នាយកដ្ឋាន កាលពីថ្ងៃទី ០៧ ខែ មករា ឆ្នាំ ២០១០។
- រៀបចំអត្ថបទមេរៀនផ្សេងៗ ដើម្បីត្រៀមបណ្តុះបណ្តាល នៅឆ្នាំ ២០១០ ។
III-ទិសដៅបន្ត
ត្រៀមលក្ខណៈអនុវត្តគម្រៀងថវិកាតាមកម្មវិធី ឆ្នាំ ២០១០ ។








