I-ស្ថានភាពបុគ្គលិក-មន្ត្រីរាជការ៖
នាយកដ្ឋានមានមន្រ្តីរាជការសរុប ៣៩នាក់ ក្នុងនោះស្ត្រី ០៩នាក់ ។ នាយកដ្ឋានពុំមានមន្ត្រីរាជការដែលស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្ស មន្ត្រីរាជការដែលបានទៅបំពេញបេសកកម្មនៅក្រៅប្រទេស ឬមន្ត្រីរាជការសម្រាកលំហែមាតុភាពទេ ប៉ុន្តែមានមន្រ្តីសុំច្បាប់បន្តការសិក្សាចំនួន ០២នាក់ ឈឺចំនួន ០១នាក់ និងមន្ត្រីរាជការដែលកំពុងសហការជាមួយអង្គការ និងកម្មវិធីនានាម្នាក់គឺលោក ឌៀប កាណូរ៉ា ឋានៈអនុប្រធាននាយកដ្ឋាន និងជានាយកគម្រោងផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ក្រោមថវិកាបង្វែរពីការសង IMF ។
II-សកម្មភាពរបស់នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍៖
សកម្មភាពរបស់ថ្នាក់ដឹកនាំនាយកដ្ឋាន
- ចូលរួមក្នុងកិច្ចប្រជុំដើម្បីពិនិត្យលើលទ្ធផលការងារដែលបានអនុវត្ត និងលើកទិសដៅការងារបន្តរបស់ លេខាធិការដ្ឋានដើម្បីសម្របសម្រួលរៀបចំ និងអនុវត្តគម្រោងអភិវឌ្ឍន៍ការតាំងទីលំនៅរបស់ប្រជាពលរដ្ឋ នៅតាមបណ្ដោយព្រំដែនទិសខាងលិច និងខាងជើងនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ ។
- ចូលរួមប្រជុំអន្តរក្រសួងដើម្បីពិភាក្សាលើសេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ និង សេចក្ដីព្រាងអនុក្រឹត្យស្ដីពីវិធាននៃការបង្កើត និងការប្រព្រឹត្តទៅរបស់ គ..អ.ភ. នៅសាលប្រជុំ D នៃទីស្តីការ គណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី ០២-០៣ ខែ ធ្នូ ឆ្នាំ ២០០៩ ។
- ចូលរួមប្រជុំពិភាក្សាពីផែនការសកម្មភាពឆ្នាំ ២០១១-២០១៥ របស់អង្គការ UNICEF នៅទីស្ដីការក្រសួង អភិវឌ្ឍន៍ជនបទ នាថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០០៩ ។
- ចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងារគ្រប់គ្រងគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីត្រៀមឯកសារសម្រាប់ រៀបចំសន្និបាតបូកសរុបការងារឆ្នាំ ២០០៩ និងទិសដៅឆ្នាំ ២០១០ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០០៩ នៅសាលប្រជុំក្រសួងអភិវឌ្ឍន៍ ជនបទ ។
- ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ កាលពីថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០០៩ ។
- ចូលរួមប្រជុំជាមួយថ្នាក់ដឹកនាំនាយកដ្ឋាន និងប្រធាន អនុប្រធានការិយាល័យ ដើម្បីរៀបចំឯកសារសន្និបាត របស់ក្រសួង កាលពីថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០០៩ ។
- ចូលរួមក្នុងអង្គប្រជុំអន្តរក្រសួងដើម្បីពិភាក្សាលើសេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ និងអនុក្រឹត្យស្ដីពីវិធាននៃការបង្កើត និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការអភិវឌ្ឍន៍ភូមិ កាលពីថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០០៩ នៅសាលប្រជុំ D នៃទីស្ដីការគណៈរដ្ឋមន្ត្រី ។
- ចូលរួមប្រជុំពិនិត្យឯកសារបកប្រែស្ដីពីការអភិវឌ្ឍន៍សហគមន៍ជនបទ កាលពីថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០០៩ ។
- ចូលរួមក្នុងកិច្ចប្រជុំលើកទី៨ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ក្រោម អធិបតីភាព ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីព្រឹកថ្ងៃទី០៩ ខែ ធ្នូ ឆ្នាំ ២០០៩ នៅ សាលប្រជុំក្រសួងអភិវឌ្ឍន៍ជនបទ ។
- ចូលរួមសម្ពោធការដ្ឋានធ្វើផ្លូវ នៅស្រុកមេមត់ ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី ១០-១២ ខែ ធ្នូ ឆ្នាំ ២០០៩ ។
- ចូលរួមក្នុងកិច្ចប្រជុំដើម្បីពិភាក្សាពីដំណើរការ ការងារអភិវឌ្ឍន៍តាមបណ្ដោយព្រំដែនទិសខាងលិច និងខាង ជើងនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្ដមប្រធានគណៈអភិបាលខេត្តព្រះវិហារ កាលពី ព្រឹកថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០០៩ នៅសាលប្រជុំសាលាខេត្តព្រះវិហារ ។
- ចូលរួមក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ ក្រោមអធិបតីភាព ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីព្រឹកថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០០៩ នៅសាលប្រជុំក្រសួងអភិវឌ្ឍន៍ជនបទ ។
- អមដំណើរក្រុមសិល្បៈចុះទៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីបង្ហាត់បង្រៀនចម្រៀងជាតិ គឺបទពង្សាវតាខ្មែរ និងភ្លេងជាតិនគររាជដល់យោធាសមរភូមិមុខ កាលពីថ្ងៃទី ១៤-១៦ ខែ ធ្នូ ឆ្នាំ ២០០៩ ។
- ចូលរួមក្នុងអង្គប្រជុំផ្សព្វផ្សាយសេចក្ដីថ្លែងការណ៍ ស្ដីពីគោលនយោបាយផ្ដល់ដីសម្បទានសង្គមកិច្ចជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ កាលពីព្រឹកថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០០៩ នៅសាលសន្និសីទចតុមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
- ចូលរួមក្នុងអង្គប្រជុំចង្អៀតដើម្បីពិភាក្សាលើសេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីគណៈធម្មាធិការអភិវឌ្ឍន៍ភូមិ និង សេចក្ដីព្រាងអនុក្រឹត្យស្ដីពីវិធាននៃការបង្កើត និងការប្រព្រឹត្តទៅរបស់ គ..អ.ភ.កាលពីព្រឹកថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០០៩ នៅទីស្ដីការគណៈរដ្ឋមន្ត្រី ។
III-សកម្មភាពរបស់ការិយាល័យ
១-ការិយាល័យកិច្ចការទូទៅ
ចូលរួមប្រជុំប្រចាំខែរបស់នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ កាលពីថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០០៩ ។
រៀបចំទុកដាក់ឯកសារ ធ្វើលិខិតស្នាមផ្សេងៗ ធ្វើរបាយការណ៍ និងរៀបចំបេសកកម្មជូនថ្នាក់ដឹកនាំ នាយកដ្ឋាន និងមន្ត្រីរបស់នាយកដ្ឋាន ។
២-ការិយាល័យអប់រំក្រៅប្រព័ន្ធ
ចូលរួមសម្ពោធការដ្ឋានធ្វើផ្លូវ នៅស្រុកមេមត់ ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី ១០ -១២ ខែ ធ្នូ ឆ្នាំ ២០០៩ ។
ចូលរួមប្រជុំជាមួយថ្នាក់ដឹកនាំនៅនាយកដ្ឋាន ដើម្បីរៀបចំរបាយការណ៍ កាលពីថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០០៩ ។
ចូលរួមអមដំណើរពិនិត្យទីតាំងសាលារៀន និងប៉ុស្តិ៍សុខភាព គណៈកម្មការអន្តរក្រសួង នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ថ្ងៃទី ២០ -២៣ ខែ ធ្នូ ឆ្នាំ ២០០៩។
៣-ការិយាល័យអភិវឌ្ឍន៍មូលដ្ឋាន
ចូលរួមសម្ពោធការដ្ឋានធ្វើផ្លូវ នៅស្រុកមេមត់ ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី ១០ -១២ ខែ ធ្នូ ឆ្នាំ ២០០៩ ។
ជូនគណៈប្រតិភូដើម្បីបង្ហាត់ចម្រៀងជូនកងទ័ព ថ្ងៃទី ១៤ -១៦ ខែ ធ្នូ ឆ្នាំ ២០០៩។
៤-ការិយាល័យសន្តិសុខស្បៀង
ចូលរួមប្រជុំរៀបចំផែនការអនុវត្តន៍គម្រោងអភិវឌ្ឍន៍គ្រួសារយោធិន និងនគរបាល ខេត្តព្រះវិហារ ។
ប្រជុំប្រចាំខែរបស់នាយកដ្ឋាន ។
រៀបចំអត្ថបទមេរៀនផ្សេងៗ ដើម្បីត្រៀមវគ្គបណ្ដុះបណ្ដាល នៅឆ្នាំ ២០១០ និងសម្រាប់គម្រោងនានា។
កែសម្រួល និងរៀបចំគម្រោងស្នើសុំថវិកាលម្អិតសម្រាប់គម្រោងសន្តិសុខស្បៀងឆ្នាំ ២០១០ ។
III-ទិសដៅបន្ត
ត្រៀមលក្ខណៈអនុវត្តគម្រោងថវិកាតាមកម្មវិធី ឆ្នាំ ២០១០ ។
អ្នករាយការណ៍
លោក ហួ កុលវ័ន្ត ប្រធាននាយកដ្ឋាន








