នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០០៩ វេលាម៉ោង ២ និង ៣០ នាទី រសៀល នៅសាលប្រជុំក្រសួងអភិវឌ្ឍន៍ជនបទ គណៈកម្មការអន្តរក្រសួង ដើម្បីសម្របសម្រួលរៀបចំ និងអនុវត្តគម្រោងអភិវឌ្ឍន៍ នៅតាមបណ្តោយព្រំដែនទិសខាងលិច និងខាងជើងនៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំលើកទី ០២ របស់ខ្លួន ក្រោមអធិបតីភាពឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងប្រធានគណៈកម្មការអន្តរក្រសួង ។
អញ្ជើញមានវត្តមានក្នុងឧិកាសនោះដែរ មានឯកឧត្តមជាអនុប្រធាន និងសមាជិកគណៈកម្មការអន្តរក្រសួងទាំង ២០ រូប ឯកឧត្ដមអនុរដ្ឋលេខាធិការ ព្រមទាំងមន្រ្តីជំនាញចំណុះលេខាធិការដ្ឋានគណៈកម្មការអន្តរក្រសួងជាច្រើនរូបទៀត ។ គណៈកម្មការអន្តរក្រសួងបានឯកភាពគ្នាដូចខាងក្រោម៖
-
អនុម័តជាផ្លូវការសេចក្តីព្រាងគោលការណ៍ ស្តីពីកម្មវិធីរៀបចំបង្កើត និងអភិវឌ្ឍភូមិថ្មីសម្រាប់គ្រួសារយោធិន និងនគរបាល នៅតាមបណ្តោយព្រំដែនទិសខាងលិច និងខាងជើង នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីបានបន្ថែមខ្លឹមសារ តាមការជូនយោបល់របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួន ។
-
ឯកភាពកំណត់យកនិយាមការរបស់ទីតាំងសម្រាប់បង្កើត និងអភិវឌ្ឍភូមិចំនួន ០៥ គឺភូមិតេជោមរកត ភូមិសែនតេជៈ ភូមិអូរជុញ ភូមិតេជោបុស្សស្បូវ និងភូមិសែនជ័យ ដើម្បីគោរពស្នើសុំការសម្រេចជាគោលការណ៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី ដើម្បីធ្វើអនុបយោគដី សាធារណៈរបស់រដ្ឋទាំង ០៥ ទីតាំង ដើម្បីបញ្ជូលក្នុងកម្មវិធីសម្បទានដីសង្គមកិច្ចជូនគ្រួសារយោធិន និង នគរបាលជាតិ ។ និយាមកាទីតាំងភូមិទាំង ០៥ មានដូចខាងក្រោម៖
-
ភូមិតេជោមរកត មានផ្ទៃដីទំហំ ៥២,៥ ហិកតា ដែលមាននិយាមកានៃប្រព័ន្ធកូអ័រដោណេ UTM, Zone 48 N Datum Indian 1960 មានចំនួន ៦ ចំណុចដូចខាងក្រោម៖
-
|
លរ |
X |
Y |
ទីតាំង |
|
1 |
522195 |
1584270 |
A |
|
2 |
522327 |
1584270 |
B |
|
3 |
522299 |
1583647 |
C |
|
4 |
521848 |
1583647 |
D |
|
5 |
521383 |
1583648 |
E |
|
6 |
521550 |
1584266 |
F |
-
-
ភូមិសែនតេជៈ មានផ្ទៃដីទំហំ ៥៨២ ហិកតា ដែលនិយាមកានៃប្រព័ន្ធកូអ័រដោណេ UTM, Zone 48 N Datum Indian 1960 មានចំនួន ៦ ចំណុចដូចខាងក្រោម៖
-
|
លរ |
X |
Y |
ទីតាំង |
|
1 |
520470 |
1575249 |
C |
|
2 |
522460 |
1575263 |
E |
|
3 |
522279 |
1572320 |
F |
|
4 |
520296 |
1572327 |
B |
|
5 |
521292 |
1572324 |
A |
|
6 |
521451 |
1575256 |
D |
-
-
ភូមិអូរជុញ មានផ្ទៃដីទំហំ ៨៣២៧ ហិកតា ដែលនិយាមការនៃប្រព័ន្ធកូអ័រដោណេ UTM, Zone 48 N Datum Indian 1960 មានចំនួន ១៦ ចំណុចដូចខាងក្រោម៖
-
|
លរ |
X |
Y |
ទីតាំង |
|
1 |
503574 |
1565907 |
A |
|
2 |
503750 |
1566887 |
B |
|
3 |
510144 |
1565561 |
C |
|
4 |
519829 |
1571451 |
D |
|
5 |
520324 |
1570756 |
E |
|
6 |
520790 |
1570100 |
F |
|
7 |
511010 |
1563751 |
G |
|
8 |
516074 |
1559712 |
H |
|
9 |
525378 |
1560621 |
I |
|
10 |
523733 |
1563934 |
J |
|
11 |
524588 |
1564462 |
K |
|
12 |
525283 |
1564909 |
L |
|
13 |
528579 |
1558912 |
M |
|
14 |
515341 |
1557772 |
N |
|
15 |
507159 |
1584121 |
O |
|
16 |
503396 |
1564922 |
P |
-
-
ភូមិតេជោបុស្សស្បូវ មានផ្ទៃដីទំហំ ៦៦៨ ហិកតា ដែលនិយាមកានៃប្រព័ន្ធកូអ័រដោណេ UTM, Zone 48 N Datum Indian 1960 មានចំនួន ១៨ ចំណុចដូចខាងក្រោម៖
-
|
លរ |
X |
Y |
ទីតាំង |
|
1 |
479369 |
1595086 |
A |
|
2 |
479575 |
1594707 |
B |
|
3 |
479417 |
1594583 |
C |
|
4 |
479305 |
1594788 |
D |
|
5 |
478604 |
1594145 |
E |
|
6 |
478263 |
1594398 |
F |
|
7 |
479255 |
1595307 |
G |
|
8 |
478378 |
1594015 |
H |
|
9 |
480328 |
1594013 |
I |
|
10 |
480329 |
1591041 |
J |
|
11 |
478786 |
1591039 |
K |
|
12 |
478785 |
1592350 |
L |
|
13 |
477799 |
1592350 |
M |
|
14 |
477794 |
1593389 |
N |
|
15 |
478035 |
1593389 |
O |
|
16 |
478043 |
1593572 |
P |
|
17 |
477842 |
1593589 |
Q |
|
18 |
478106 |
1594016 |
R |
-
-
ភូមិសែនជ័យ (ក្បែរទីតាំងបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ ៧) មានផ្ទៃដីទំហំ ៤៦៩០ ហិកតា ដែលនិយាមកានៃប្រព័ន្ធកូអ័រដោណេ UTM, Zone 48 N Datum Indian 1960 មានចំនួន ៦ ចំណុចដូចខាងក្រោម៖
-
|
លរ |
X |
Y |
ទីតាំង |
|
1 |
478113 |
1579314 |
A |
|
2 |
477920 |
1588627 |
B |
|
3 |
480113 |
1579314 |
C |
|
4 |
475113 |
1579314 |
D |
|
5 |
479920 |
1588627 |
E |
|
6 |
474920 |
1588627 |
F |
-
ឯកភាពប្រគល់ភារកិច្ចជូនលេខាធិការដ្ឋានគណៈកម្មការអន្តរក្រសួង សហការជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីរៀបចំបែបបទធ្វើអនុបយោគ ទីតាំងសម្រាប់បង្កើតភូមិ និងរៀបចំឯកសារអនុវត្តនីតិវិធីសម្បទានដីសង្គមកិច្ច នៅតាមភូមិគោលដៅទាំង ០៥ ។
-
ឯកភាពប្រគល់ភារកិច្ចជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដើម្បីរៀបចំផែនការ និងយន្តការបង្កើតក្រុមអ្នកដោះមីនសហគមន៍ តាមរយៈកម្មវិធីដោះមីនសហគមន៍មូលដ្ឋាន ដោយមានបញ្ជូន មកហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺននៅខេត្តកំពង់ឆ្នាំង ។
-
ប្រគល់ភារកិច្ចជូនលេខាធិការដ្ឋានគណៈកម្មការអន្តរក្រសួង ដើម្បីសម្របសម្រួលសិក្សា និងរៀបចំផែនការប្រើប្រាស់ដីធ្លី ដោយមានកំណត់អំពីទីតាំងអាទិភាពសម្រាប់អគារសាធារណៈសំខាន់ៗ ពិសេសសាលារៀន មណ្ឌលសុខភាព ផ្សារ ទីស្នាក់ការភូមិ ។ល។
-
ប្រគល់ភារកិច្ចជូនលេខាធិការដ្ឋានគណៈកម្មការអន្តរក្រសួង រៀបចំ និងផលិតសម្ភារៈសម្រាប់សាងសង់ផ្ទះចំនួន ១០០៩ ខ្នង ជាស្រេច (មានឈើ ជើងតាង ក្បឿង) ដើម្បីត្រៀមលើកផ្ទះឲ្យបានឆាប់។
-
គណៈកម្មការអន្តរក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំង ៧០ នាក់ដែលបានជួយឧបត្ថម្ភជាថវិកាសម្រាប់សាងសង់ផ្ទះជូនគ្រួសារយោធិន និងនគរបាលជាតិ ចំនួន ២១១ ខ្នង គិតជាទឹកប្រាក់ ៧៨០ ៧០០ ដុល្លារសហរដ្ឋអាមេរិក ។
កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោង ៤ និង ៤៥ នាទីល្ងាច ក្នុងថ្ងៃខែ និងឆ្នាំដដែល ក្នុងបរិយាកាសរីករាយ ស្និទស្នាលក្រៃលែង ។
អ្នករាយការណ៍
បណ្ឌិត ថេង ច័ន្ទសង្វារ








