សន្និបាតបូកសរុបការងារអភិវឌ្ឍន៍ជនបទឆ្នាំ ២០០៨ និងទិសដៅការងារឆ្នាំ ២០០៩
របស់ក្រសួងអភិវឌ្ឍន៍ជនបទ
សាលសន្និសីទចតុមុខ ថ្ងៃទី ២៥-២៦ ខែ មីនា ឆ្នាំ ២០០៩
បទអន្តរាគមន៍ស្ដីពី ការគ្រប់គ្រង និងអនុវត្តកម្មវិធីអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ
ដោយ លោក សេង សារី
ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ
១- គោលនយោបាយ
-
រកដំណោះស្រាយបញ្ហា និងស្វែងយល់ពីតម្រូវការជាក់ស្ដែងរបស់ប្រជាជន ។
-
កែលម្អ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន តាមរយៈស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងផ្នែកឯកជនក្នុងគោលបំណងគៀងគរប្រភពទុន ។
-
ពង្រឹងភាពម្ចាស់ការ និងការចូលរួមរបស់សហគមន៍ ក្នុងការអនុវត្តគម្រោង និងថែរក្សា ដើម្បីធានាបាននូវនិរន្តរភាព។
-
ពង្រឹងកិច្ចប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ ស្ថាប័ននានា និងប្រើប្រាស់ឱ្យអស់សក្ដានុពលធនធានដែលមានស្រាប់នៅក្នុងមូលដ្ឋាន។
-
គាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដ៏ខ្ពង់ខ្ពស់។
-
កែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជនបទ ពិសេសផ្លូវលំជនបទ ដើម្បីធ្វើឱ្យប្រសើរឡើង នូវលទ្ធភាពទទួលបានសេវាកម្ម របស់ប្រជាជននៅជនបទ និងធ្វើឱ្យមានភាពងាយស្រួលក្នុងការដឹកជញ្ជូនផលិតផលពីជនបទទៅកាន់ទីផ្សារ ម៉្យាងទៀតលើកកម្ពស់សុខភាពអនាម័យជនបទ និងសេវាផ្គត់ផ្គង់ទឹកស្អាត។
២- សកម្មភាព និងលទ្ធផលការងារឆ្នាំ ២០០៨
ក. ការងារផ្លូវលំជនបទ
១- ប្រភពទុនគាំទ្រ ៖ សរុប ៧៥០,៤១០,០០០ រៀល
-
ឆ្នាំ ២០០៨ មន្ទីរបានទទួលថវិកាគាំទ្រពីរាជរដ្ឋាភិបាលតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទចំនួន ៦៨៨,៥០០,០០០ រៀល ក្នុងនោះ ៖
-
ការងារថែទាំខួបចំនួនពីរខ្សែប្រវែង ២០គីឡូម៉ែត្រ ស្មើនឹងទឹកប្រាក់ចំនួន ៥៦៥,៥០០,០០០រៀល។
-
ការងារថែទាំប្រចាំចំនួនពីរខ្សែប្រវែង ៤០គីឡូម៉ែត្រ ស្មើនឹងទឹកប្រាក់ចំនួន ១២៣,០០០,០០០ រៀល។
-
មន្ទីរបានទទួលថវិកាវិភាជន៍ពីកម្មវិធី គ.ជ.វ.វ សម្រាប់សាងសង់ស្ពានឈើក្បាលបេតុងមួយកន្លែងប្រវែង ៤០ ម ស្មើនឹងទឹកប្រាក់ ៦១,៩១០,០០០ រៀល ។
២- លទ្ធផលសម្រេចបាន
-
ការងារថែទាំខួប ២ ខ្សែ ប្រវែង ២០គីឡូម៉ែត្រ ការងារថែទាំប្រចាំចំនួន ២ ខ្សែ ប្រវែង ៤០គីឡូម៉ែត្រ និង ស្ពានឈើក្បាលបេតុង ១ កន្លែង ប្រវែង ៤០ ម មន្ទីរបានអនុវត្តរួចរាល់ជាស្ថាពរ ១០០ភាគរយ ។
ខ.ការងារផ្គត់ផ្គង់ទឹកជនបទ
១- ប្រភពទុនគាំទ្រ ៖ សរុប ៣០៩.៦០០.០០០ រៀល
-
ឆ្នាំ ២០០៨ មន្ទីរបានទទួលថវិកាគាំទ្រពីរាជរដ្ឋាភិបាល ចំនួន ៧៤.៦០០.០០០ រៀល ។
-
ឆ្នាំ ២០០៨ មន្ទីរបានទទួលថវិកាគាំទ្រពីរាជរដ្ឋាភិបាលតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ចំនួន ២៣៥ លាន រៀល
២-លទ្ធផលសម្រេចបាន
-
មន្ទីរបានសាងសង់អាងស្តុកទឹកជូនប្រជាពលរដ្ឋចំនួន ៧៥ គ្រួសារ ស្មើនឹង ៧៥ អាង រួចរាល់ជាស្ថាពរ ១០០ ភាគរយ។
-
មន្ទីរបានសាងសង់អណ្ដូងស្នប់ ប្រភេទ AFRIDEV រួចរាល់ ១០០ភាគរយ ចំនួន ១៧ អណ្ដូង លើផែនការ ៣០ អណ្ដូង។
៣- មេរៀន និង បទពិសោធន៍នៃការអនុវត្តគម្រោង
ក. ចំណុចខ្លាំង
-
មានផែនការសកម្មភាព និងការតាមដានផែនការច្បាស់លាស់ ពិសេសការចុះពិនិត្យផ្ទាល់ដល់ការដ្ឋាន។
-
មានការដឹកនាំត្រឹមត្រូវច្បាស់លាស់ពីថ្នាក់ដឹកនាំក្រសួង និងមានការជួយគាំទ្រពីនាយកដ្ឋានពាក់ព័ន្ធលើផ្នែកបច្ចេកទេស។
-
មានការបង្កលក្ខណៈងាយស្រួលពីអាជ្ញាធរខេត្ត និងកិច្ចសហការល្អពីអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ។
-
មានការលះបង់ខ្ពស់ និងចូលរួមពីប្រជាជនក្នុងសហគមន៍គ្រប់មូលដ្ឋាននៃតំបន់គោលដៅ។
-
មានភាពម្ចាស់ការលើការងារ និងដោះស្រាយបញ្ហាបានទាន់ពេលវេលា។
-
ផ្ដួចផ្ដើមគំនិតច្នៃប្រឌិតដើម្បីអនុវត្តការងារដោយខ្លួនឯង និងមានភាពទទួលខុសត្រូវខ្ពស់។
-
ការផ្ដល់ព័ត៌មាន និងរបាយការណ៍ទៅវិញទៅមកបានច្បាស់លាស់ និងទាន់ពេលវេលា។
-
មានការចុះត្រួតពិនិត្យពីថ្នាក់ដឹកនាំក្រសួង និងមន្ទីរជាប្រចាំដើម្បីជំរុញ និងកែលម្អនូវចំណុចខ្វះខាត។
-
ធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជន និងកងទ័ពនៅតាមបណ្ដោយព្រំដែន ខ្មែរ-សៀម។
-
មានការលើកទឹកចិត្តដល់មន្ត្រី និងអ្នកអនុវត្តគម្រោងនៅគ្រប់ការដ្ឋាន។
ខ. ចំណុចខ្សោយ
-
ការកសាងផែនការមិនតុល្យភាពជាមួយការផ្ដល់ថវិកាជាក់ស្ដែង ។
-
ការទម្លាក់ថវិកាពីក្រសួងមានការយឺតយ៉ាវ បង្កបញ្ហាលំបាកក្នុងការអនុវត្តគម្រោង ។
-
ក្នុងឆ្នាំ ២០០៨ ទំនិញឡើងថ្លៃខ្ពស់ ពិសេសប្រេងឥន្ធនៈ និងសម្ភារៈសំណង់បង្កផលប៉ះពាល់ដល់ការអនុវត្តគម្រោង។
-
ដំណើរការលទ្ធកម្ម ឬការចរចាថ្លៃ និងការចុះកិច្ចសន្យាមានការយឺតយ៉ាវ ជាទូទៅគម្រោងអនុវត្តនៅរដូវវស្សា។
-
ផ្លូវគមនាគមន៍មានការលំបាក ទីតាំងការដ្ឋាននៅឆ្ងាយ ទំហំគម្រោងតូច នាំឱ្យអ្នកម៉ៅការមានចំនួនតិច។
-
ការលើកតម្លៃប៉ាន់ស្មានគម្រោងរបស់ក្រសួង ភាគច្រើនមានលក្ខណៈជាតម្លៃស្តង់ដារ។
-
ចំនួនក្របខ័ណ្ឌមន្ត្រីរាជការនូវមានកម្រិត ទាំងបរិមាណ និងសមត្ថភាពយល់ដឹង។
៤- ទិសដៅជាយុទ្ធសាស្ត្រ
-
បន្ត និងជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ដូចជាផ្លូវថ្នល់ ស្ពាន លូ និង សំណង់រូបវន្តដទៃទៀតឱ្យមានភាពប្រសើរឡើង។
-
ពង្រឹងតួនាទី និងភារកិច្ចគ.អ.ភ រួមទាំងការបណ្ដុះបណ្ដាល និងការបោះឆ្នោត។
-
គាំទ្រការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការឱ្យកាន់តែប្រសើរឡើង។
-
បន្តពង្រឹងជាមួយដៃគូអភិវឌ្ឍន៍ ស្ថាប័នរាជរដ្ឋាភិបាល សប្បុរសជន និងផ្នែកឯកជនឱ្យកាន់តែមានភាពប្រសើរឡើងក្នុងគោលបំណងគៀងគរទុន និងប្រើប្រាស់ធនធានដែលមានស្រាប់ឆ្ពោះទៅរកការអភិវឌ្ឍ។
-
បន្តពង្រឹងការសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យកាន់តែប្រសើរឡើង។
-
ពង្រឹងយន្តការនៃការអនុវត្តលើកកម្ពស់អនាម័យជនបទ ដើម្បីសម្រេចគោលដៅសហស្សវត្សរ៍របស់រាជរដ្ឋាភិបាល តាមផែនការដែលក្រសួងបានដាក់ចុះ។
-
ពង្រឹងយន្តការនៃការចូលរួមរបស់សហគមន៍ក្នុងការថែទាំសមិទ្ធផលផ្សេងៗ។
៥- សំណូមពរ
-
ស្នើសុំក្រសួងមេត្តាផ្ដល់ក្របខ័ណ្ឌបន្ថែមចំនួន ២៥ នាក់ និងផ្ដល់អាទិភាពដល់បេក្ខភាពដែលមានស្រុកកំណើត នៅក្នុងខេត្ត ក្នុងការប្រឡងជ្រើសរើស។
-
ស្នើសុំក្រសួងមេត្តាជួយបង្កើនថវិកាគាំទ្រលើកម្មវិធីជួសជុល ថែទាំផ្លូវ និងសំណង់សិល្បការ។
-
ស្នើសុំក្រសួងមេត្តាជួយបង្កើនថវិកាគាំទ្រលើវិស័យផ្គត់ផ្គង់ទឹកជនបទ និងអនាម័យ។
-
ស្នើសុំក្រសួងមេត្តាជួយបណ្ដុះធនធានមនុស្សលើផ្នែកបច្ចេកទេស។
-
ស្នើសុំក្រសួងមេត្តាផ្ដល់ឱកាសដល់មន្ត្រីមន្ទីរអភិវឌ្ឍន៍នៅខេត្តនៅដាច់ស្រយាលធ្វើទស្សនកិច្ចសិក្សាក្នុង និងក្រៅប្រទេសដើម្បីផ្លាស់ប្ដូរ និងចែករំលែកបទពិសោធន៍។
-
ស្នើសុំក្រសួងមេត្តាគិតតម្លៃប៉ាន់ស្មានគម្រោងផ្អែកតាមភូមិសាស្ត្រជាក់ស្ដែង។








