MRD

  • Full Screen
  • Wide Screen
  • Narrow Screen
  • Increase font size
  • Default font size
  • Decrease font size

បទ​អន្តរាគមន៍​ស្ដីពីការគ្រប់គ្រង និង​អនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​ជនបទ​ខេត្ត​កំពង់ស្ពឺដោយ លោក អៀង ដាំប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ ខេត្ត​កំពង់ស្ពឺ

Print
There are no translations available.

 

សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ ២០០៨ និង​ទិសដៅ​ការងារ​ឆ្នាំ ២០០៩

របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ

សាល​សន្និសីទ​ចតុ​មុខ ថ្ងៃ​ទី ២៥-២៦ ខែ មីនា ឆ្នាំ ២០០៩

បទ​អន្តរាគមន៍​ស្ដីពី ការគ្រប់គ្រង និង​អនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​ជនបទ​ខេត្ត​កំពង់ស្ពឺ

ដោយ លោក អៀង ដាំ

ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ ខេត្ត​កំពង់ស្ពឺ


- ស្ថានភាព​ទូទៅ​ខេត្ត​កំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ ជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ទាំង ២៤ ខេត្ត-រាជធានី មាន​ចម្ងាយ ៤៨ គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ ដែល​មាន​ព្រំ​ប្រទល់ៈ ខាងជើង​ជាប់​ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​ពោធិ៍សាត់ ខាងកើត​ជាប់​ខេត្ត​កណ្ដាល និង​តាកែវ ខាងត្បូង​ជាប់​ខេត្ត​តាកែវ និង​ខេត្ត​កំពត និង​ខាងលិច​ជាប់​ខេត្ត​ព្រះសីហនុ កោះកុង និង​ពោធិ៍សាត់ ។

ខេត្ត​កំពង់ស្ពឺ មាន​ផ្ទៃដី​សរុប ៦៩៦.៧៩១,៩០ ហ.ត ផ្ទៃដី​ស្រែ ១១០.០០០ ហ.ត ដី​ចំ​ការ ១០.២០២ ហ.ត ដី​លំនៅ​ដ្ឋាន ១១.៩៩៦ ហ.ត ដី​ទំនេរ ៤០៨.៩០ ហ.ត ដី​ព្រៃ​ភ្នំ និង​ដី​សំណង់​ធារាសាស្ត្រ ៥៦៤.៣៦៥ ហ.ត។ ខេត្ត​មាន ស្រុក​រដ្ឋបាល​ចំនួន ៧ ស្រុក និង ១ ក្រុង ៨៧ ឃុំ-សង្កាត់ និង ១.៣០៨ ភូមិ ហើយ​មាន​ប្រជាពលរដ្ឋ​រស់នៅ ១៤១.៦៣០ គ្រួសារ មាន​មនុស្ស​សរុប ៧៣៨.៤០១ នាក់ ស្រី ៣៨១.១០៨ នាក់ ក្នុង​នោះ​អ្នក​មាន​អាយុ ១៨ ឆ្នាំ ឡើង​ទៅ ចំនួន ៤១៧.០៥៣ នាក់ ស្រី ២២១.២២៧ នាក់ ដង់ស៊ីតេ​ប្រជាពលរដ្ឋ គឺ​មាន ១០៥ នាក់/.


- គោលនយោបាយ និង​គោលការណ៍​តាម​វិស័យ​នីមួយ​ៗ

ដោយ​ចូល​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ជនបទ​តាម​ទិសដៅ​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​អនុលោម​តាម​គោល​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​២ របស់​រាជ​រដ្ឋាភិបាល មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​កំពង់ស្ពឺ​មាន​គោលការណ៍ តាម​វិស័យ​នីមួយៗ ដូច​ខាង​ក្រោម ៖

  • ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ផ្លូវលំ​ជនបទ​ល្អ ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ចរាចរ​ទៅមក និង​ដឹកនាំ​កសិផល ផលិតផល ទៅ​កាន់​ទីផ្សារ សាលារៀន និង​មណ្ឌល​សុខភាព​ជាដើម។

  • ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​អណ្ដូង​ស្នប់ អណ្ដូង​ចម្រុះ អណ្ដូង​លូ ស្រះ ពាង​យក្ស អាង​ស្តុក ទឹកភ្លៀង ធុង​ចម្រោះ សម្រាប់​ហូប និង​ប្រើប្រាស់​តាម​គ្រួសារ​ក្នុង​សហគមន៍ ព្រម​ទាំង​អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​យល់​ដឹង​កាន់​តែ​ច្បាស់ ពី​ការ​ប្រើប្រាស់​ទឹក​ស្អាត និង​ផល​ប៉ះពាល់​ដែល​បណ្ដាល​មកពី​ការ​ប្រើប្រាស់​ទឹក​មិន​ស្អាត។

  • ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​យល់​ដឹង​ពី​ការ​ថែរក្សា​អនាម័យ​ខ្លួន​ប្រាណ អនាម័យ​ចំណី​អាហារ អនាម័យ​លំនៅដ្ឋាន និង អនាម័យ​បរិស្ថាន ចេះ​ការពារ​ខ្លួន​ពី​ជំងឺ​ឆ្លង​ផ្សេងៗ ដូចជា អាសន្នរោគ គ្រុន​ពោះវៀន គ្រុនឈាម គ្រុនចាញ់ ផ្កាស​សាយ​បក្សី និង​ការ​ប្រើប្រាស់​បង្គន់​តាម​គ្រួសារ​ក្នុង​សហគមន៍ និង​សាលារៀន។

  • ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ និង គ..ភ យល់​ដឹង​កាន់​តែ​ច្បាស់​ពី​តួនាទី និង​ភារកិច្ច​ដឹកនាំ ការ​រៀបចំ​ផែនការ ការ​សរសេរ​គម្រោង​សំណើ ការ​ត្រួតពិនិត្យ​និង​វាយ​តម្លៃ​គម្រោង និង​ការ​សរសេរ​របាយការណ៍ ដើម្បី​អភិវឌ្ឍន៍​ភូមិ ឃុំ​របស់​ខ្លួន។

  • ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ប្រើប្រាស់​ឥណទាន ជី ស្រូវ គោ និង ឥណទាន​សាច់​ប្រាក់ ដើម្បី​បង្កើន​ទិន្នផល និង​ប្រាក់​ចំណូល​គ្រួសារ។


- គម្រោង​កម្មវិធី​អភិវឌ្ឍន៍​ក្នុង​ខេត្ត


ដើម្បី​មាន​ការ​រីក​ចម្រើន និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ស្រប​តាម​គោល​នយោបាយ យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​កំពង់ស្ពឺ មាន​ការ​គាំទ្រ គម្រោង​កម្មវិធី​អភិវឌ្ឍន៍​ជនបទ​មួយ​ចំនួន​ដូច​ខាង​ក្រោម ៖

    • គម្រោង​កម្មវិធី​ផ្លូវលំ​ជនបទ ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​កម្មវិធី TRIP/RIP

    • គម្រោង​កម្មវិធី​ទឹក​ស្អាត និង​អនាម័យ (LIEN AID)

    • គម្រោង​កម្មវិធី​អភិវឌ្ឍន៍​សហគមន៍

    • គម្រោង​កម្មវិធី គ...(គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ) នៅ​ថ្នាក់ក្រោម​ជាតិ ក្នុង​នោះ​មាន កម្មវិធី​សិទ្ធិ​កុមារ (UNICEF) ផង​ដែរ។

    • គម្រោង​កម្មវិធី​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល ជា​ដៃគូ​មួយ​ចំនួន មាន LWF, World Vision Cambodia, PADEK, WFP, CGA/CHE

សមិទ្ធផល​ការងារ​អភិវឌ្ឍន៍​ជនបទ​ក្នុង​ខេត្ត​ឆ្នាំ ២០០៨


.

បរិយាយ​សកម្មភាព

ឯកតា

សរុប

ផ្សេងៗ

ការងារ​ទឹក​ស្អាត

ខួង និង​តំឡើង​ស្នប់

អណ្ដូង

50

 

ជួសជុល​អណ្ដូង ស្នប់

អណ្ដូង

210

 

ស្រះ​ទឹក

ស្រះ

1

 

អាង​សាលារៀន

អាង

7

 

ការងារ​ផ្លូវលំ​ជនបទ

ផ្លូវ​ក្រាល​គ្រួស​ក្រហម

.

134.20

 

ផ្លូវ ដី ស

.

32.45

 

ការងារ​សុខភាព

បង្គន់​ចាក់​ទឹក

បង្គន់

214

 

បង្គន់​ចាក់​ផេះ

បង្គន់

875

 

បង្គន់​សាលារៀន

បង្គន់

10

 

ការងារ​អភិវឌ្ឍន៍ សហគមន៍

បោះឆ្នោត គ..(ភូមិ)

ភូមិ

1,132

 

ការងារ​សេដ្ឋកិច្ច​ជនបទ

ឥណទាន​ជី

បាវ

1,205

 

ធនាគារ​ស្រូវ

.ក្រ

31,232

 

- មេរៀន និង​បទ​ពិសោធន៍

. ចំណុចខ្លាំង

      • សិក្សា​បាន​ច្បាស់លាស់​នូវ​ស្ថានភាព​ភូមិសាស្ត្រ និង​គុណភាព​ដី​ដើម្បី​សាងសង់ និង​ជួសជុល​ផ្លូវ​ឱ្យ​ត្រូវ​តាម​បច្ចេកទេស ព្រមទាំង​ផ្សព្វផ្សាយ និង​មាន​ការ​យល់​ដឹង​ពី​ប្រជាពលរដ្ឋ​អំពី​ផល​ប្រយោជន៍ នៃ​ការ​ប្រើប្រាស់​ផ្លូវ

      • ការ​ផ្ដល់​សិទ្ធិ​អំណាច​ដល់​សហគមន៍ ការ​បង្កើត​ភាព​ជា​ម្ចាស់​ដល់​ក្រុម​ប្រើប្រាស់​ទឹក​និង​អនាម័យ និង​បង្កើត ជំនឿ​ចិត្ត​ដល់​សហគមន៍ ដើម្បី​ឱ្យ​មាន​ការ​ចូល​រួម​ក្នុង​គម្រោង​ទឹក​ស្អាត​នៅ​តាម​សហគមន៍។

      • ចាប់​ផ្ដើម​ពី​បង្គន់​ដែល​មាន​តម្លៃ​ថោក មិន​គិត​ពី​ថវិកា​ដែល​ប្រជាពលរដ្ឋ​មាន តែ​គិតគូរ​ពី​ពេលវេលា ឆន្ទៈ និង​កម្លាំង​ដែល​ប្រជាជន​ចូល​រួម ដើម្បី​កែ​លម្អ​បង្គន់​ស្ងួត​ឱ្យ​ទៅ​ជា​បង្គន់​ចាក់​ទឹក​នៅ​ពេល​ដែល​សហគមន៍​ផ្លាស់​ប្ដូរ​ទម្លាប់។

      • ការងារ​អភិវឌ្ឍន៍​សហគមន៍ មាន​ការ​ចូល​រួម​ពី​អាជ្ញាធរ​មូលដ្ឋាន​ គ..ភ និង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍។

      • ផ្ដល់ ជី ស្រូវ គោ និង ឥណទាន​សាច់ប្រាក់​រួម​ចំណែក​កាត់​បន្ថយ​ការ​ខ្ចី​បុល​ពី​ខាងក្រៅ។


. បញ្ហា​ប្រឈម

        • កង្វះ​ខាត​ធនធាន​ក្នុង​ស្រុក​សម្រាប់​សាងសង់​ផ្លូវ (គ្រួស​ក្រហម) និង​ការ​ដឹក​ជញ្ជូន​ដោយ​ផ្ទុក​លើស​ទម្ងន់ ធ្វើ​ឱ្យ​ផ្លូវ​ឆាប់​ទទួល​រង​ការ​ខូចខាត។

        • ប្រជាពលរដ្ឋ​ខ្វះ​ភាព​ជា​ម្ចាស់​ក្នុង​ការ​ថែទាំ និង​ជួសជុល​សំណង់​ទឹក​ស្អាត​ដោយ​ពឹង​ផ្អែក​តែ​ទៅ​លើ​ម្ចាស់​ជំនួយ

        • អត្រា​ប្រើប្រាស់​បង្គន់​អនាម័យ​ទាប ខ្វះ​ការ​យល់​ដឹង​ពី​អនាម័យ និង​ការ​ផ្លាស់ប្ដូរ​ទម្លាប់​របស់​សហគមន៍​នៅ​មាន​កម្រិត។

        • ការ​យល់​ដឹង​របស់ គ..ភ នៅ​មាន​កម្រិត។

        • ប្រជាពលរដ្ឋ​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ផ្ដល់​ទុន​ត្រឡប់ និង​ការ​ប្រើប្រាស់​មិន​ចំ​គោលដៅ។


- ការងារ​អភិបាល​កិច្ច​លើ​គម្រោង​កម្មវិធី​អភិវឌ្ឍន៍​ជនបទ​ខេត្ត

          • ពង្រឹង​ភាព​ជា​ដៃ​គូ ក្នុង​ការ​ចូល​រួម​គាំទ្រ​អភិវឌ្ឍន៍​គម្រោង

          • មាន​រចនាសម្ព័ន្ធ

          • គ្រប់គ្រង​ពី​ថ្នាក់​ខេត្ត ដល់​មូលដ្ឋាន

          • ការ​រៀបចំ​ផែនការ និង​អនុវត្ត​ស្រប​តាម​គោលដៅ និង​ទិសដៅ

          • មាន​ការ​គាំទ្រ​ពី​ថ្នាក់​ដឹកនាំ​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​ថ្នាក់​ដឹកនាំ​ខេត្ត​ដល់​ថ្នាក់​មូលដ្ឋាន

          • មាន​ការ​សហការ​ល្អ​ពី​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់

          • មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ក្នុង​ការ​អនុវត្ត​កម្មវិធី


- ទិសដៅ​ជា​យុទ្ធសាស្ត្រ​តាម​វិស័យ

នៅ​ក្នុង​ឆ្នាំ ២០០៩ មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​កំពង់ស្ពឺ បាន​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ចូល​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី ២ របស់​រាជ​រដ្ឋាភិបាល​ ក្រោម​ការ​ចង្អុល​បង្ហាញ​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ ដែល​មាន​ទិសដៅ​ជា​យុទ្ធសាស្ត្រ​តាម​វិស័យ​ដូច​ខាង​ក្រោម ៖

        • កាត់​បន្ថយ​ពេលវេលា និង​ថវិកា​ដើម្បី​ជួយ​សម្រួល​ដល់​ចរាចរ​ក្នុង​ការ​ធ្វើ​ដំណើរ និង​ដឹក​ជញ្ជូន​កសិផល ផលិតផល​ទៅ​កាន់​ទីផ្សារ និង​ទី​ប្រជុំ​ជន សាលារៀន មន្ទីរ​ពេទ្យ​ដោយ​សាងសង់​ផ្លូវ​ថ្មី​ក្រាល​គ្រួស​ក្រហម ៤០.០០០ ម ថែទាំ​ផ្លូវ​ជា​លក្ខណៈ​ខួប​ប្រវែង ១១២.០០០ ម និង ថែទាំ​ផ្លូវ​ជា​ប្រចាំ ២២៤.០០០ ម ។

        • កាត់​បន្ថយ​រយៈពេល​ទៅ​ដង​ទឹក ថ្លៃ​ទិញ​ទឹក និង​បង្ការ​ជំងឺ​មួយ​ចំនួន​ដែល​ឆ្លង​តាម​រយៈ​ការ​ប្រើប្រាស់​ទឹក មិន​ស្អាត ដោយ​ខួង​អណ្ដូង និង​ដំឡើង​ស្នប់​ចំនួន ១៥០ អណ្ដូង ជួសជុល ២០០ អណ្ដូង សាង​សង់​ពាង​យក្ស/អាង​ត្រង​ទឹកភ្លៀង ១៣៥ កន្លែង ជីក និង​ស្តា​រ​ស្រះ​សហគមន៍ ២០ ស្រះ។ ធ្វើ​តេស្ត​អាសេនិច បាក់តេរី បើក វគ្គ​បណ្ដុះបណ្ដាល​អប់រំ​អនាម័យ និង​ការ​ប្រើប្រាស់​ទឹក​ដល់​ក្រុម​ប្រើប្រាស់​ទឹក នៅ​តាម​ទីតាំង​ខាង​លើ ។

        • បង្កើន​ការ​អប់រំ​អនាម័យ​បរិស្ថាន ខ្លួន​ប្រាណ ចំណី​អាហារ ដើម្បី​ផ្លាស់ប្ដូរ​ទម្លាប់ និង​កាត់​បន្ថយ អត្រា​ជំងឺឆ្លង ដែល​បណ្ដាល​មក​ពី​ការ​បន្ទោ​បង់​ពាស​វាល​ពាស​កាល រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​ក្នុង​សហគមន៍​ដោយ​ជំរុញ និង​បំផុស​តាម​សហគមន៍​ចំនួន ១១៥ ភូមិ និង​សាលា ២០ សាលា។

        • សហគមន៍​មាន​សមត្ថភាព​គ្រប់គ្រាន់ និង​ជឿជាក់​លើ​ខ្លួន​ឯង ក្នុង​ការ​អភិវឌ្ឍ​ភូមិ-ឃុំ​របស់​ពួក​គាត់ ដោយ​បោះឆ្នោត​ជ្រើសរើស គ..ភ ៣០ ភូមិ និង​បើក​វគ្គ​បណ្ដុះបណ្ដាល​ដល់ គ..ភ ចំនួន ១៥ វគ្គ។

លើក​កម្ពស់​សេដ្ឋកិច្ច​គ្រួសារ​ជនបទ និង​កាត់​បន្ថយ​អត្រា​រក​ប្រាក់​កម្ចី​ពី​ប្រភព​ខាងក្រៅ ដើម្បី​បង្កើន​មុខរបរ តាមរយៈ​ការ​ផ្ដល់​ទុន​ឱ្យ​ខ្ចី​ជា​លក្ខណៈ​ឥណទាន បន្ត​កិច្ច​សហការ ប្រតិបត្តិការ​ជាមួយ​អង្គការ​ជាតិ អន្តរជាតិ និង​ចុះ​ត្រួត​ពិនិត្យ ទុន​ដែល​មាន​ស្រាប់។



You are here Annual Review Conference Annual Review Conference 2008 បទ​អន្តរាគមន៍​ស្ដីពីការគ្រប់គ្រង និង​អនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​ជនបទ​ខេត្ត​កំពង់ស្ពឺដោយ លោក អៀង ដាំប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ ខេត្ត​កំពង់ស្ពឺ