MRD

  • Full Screen
  • Wide Screen
  • Narrow Screen
  • Increase font size
  • Default font size
  • Decrease font size

របាយការណ៍ស្តីពី​ការបូក​សរុបការងារ​ឆ្នាំ ២០០៨​ និង​ទិសដៅ​ការងារឆ្នាំ ២០០៩ ​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ

Print
There are no translations available.


របាយការណ៍

ស្តីពី​ការបូក​សរុបការងារ​ឆ្នាំ ២០០៨​ និង​ទិសដៅ​ការងារ

ឆ្នាំ ២០០៩ ​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ


    .សេចក្តីផ្តើម

យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​២” ដើម្បី​ កំណើនការងារសមធម៌ និង​ ប្រសិទ្ធិភាព​ នៅ​កម្ពុជា ។ ក្នុង​គោលដៅ​នេះ​កម្មវិធី​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី៤​នៃ​រដ្ឋសភា​ចតុកោណ​ជា​យុទ្ធសាស្ត្រ​ទាំង៤​សម្រាប់​ជំរុញ​កំណើន​រួមមាន ៖ ចតុកោណ​ទី១​ ការ​លើកស្ទួយ​វិស័យ​កសិកម្ម​រួមមាន​ការ​លើកកម្ពស់​ផលិតភាព​ និង​ពិពិធភាវូបនីយកម្ម​កសិកម្ម កំណែទម្រង់​ដីធ្លី និង​ការបោសសម្អាត​មីន កំណែ​ទម្រង់​ជលផល និង​កំណែទម្រង់​ព្រៃឈើ។ ចតុ​កោណ​ទី២​ ការ​បន្ត​ស្ដារ​និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​រួមមាន​ការ​បន្ត​ស្ដារ និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍​ (ផ្លូវគោក ផ្លូវទឹក និង​ផ្លូវ​អាកាស)ការគ្រប់គ្រង​ធនធាន​ទឹក​ និង​ប្រព័ន្ធ​ធារាសាស្ត្រ​ការ​អភិវឌ្ឍ​វិស័យ​ថាមពល​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ព័ត៌មាន​គមនាគមន៍។​ចតុកោណ​ទី៣​ ការ​អភិវឌ្ឍ​វិស័យ​ឯកជន​និង​ការងារ​មាន​ការ​ពង្រឹង​វិស័យ​ឯកជន​និង​ការ​ទាក់ទាញ​ការ​វិនិយោគ​បង្កើត​ការងារ​ និង​ការធានា​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​ជូន​កម្មករ​និង​និយោជិក​ការ​លើក​ស្ទួយ​សហគ្រាស​ធុន​តូច​និង​មធ្យម ការ​រៀបចំ​ប្រព័ន្ធ​សុវត្ថិភាព​សង្គម​សម្រាប់ មន្ត្រី បុគ្គលិក កម្មករ ចតុកោណ​​ទី៤​ ការ​កសាង សមត្ថភាព និង ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​មានការ​ពង្រឹង​គុណភាព​វិស័យ អប់រំ ការ​លើកកម្ពស់​សេវា​សុខាភិបាល​ ការ​អនុវត្ត​គោលនយោបាយ​សមភាព​យេនឌ័រ​ និង​ការអនុវត្ត​គោលនយោបាយ​ជាតិ ​ប្រជាជន។


ក្នុង​ទស្សនវិស័យ​នៃ​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០០៦-២០១០ ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​ដាក់​ចេញ​នូវ​សូចនាករ​០៣​សំខាន់​ៗ ក្នុង​នោះ​មាន​ផែនការ​ស្ដារ​និង​ជួសជុល​ផ្លូវ​ជនបទ​លើ​ប្រវែង​សរុប ២៥,០០០​គ.ម បង្កើន​សមាមាត្រ​ប្រជាជន​ជនបទ​ដែល​មាន​លទ្ធភាព​ប្រើប្រាស់​ទឹក​ស្អាត​ឱ្យ​ដល់ ៤៥% និង​បង្កើន​សមាមាត្រ​ ប្រជាជន​ដែល​មាន​លទ្ធភាព​ទទួល​បាន​សេវា​អនាម័យ​ឱ្យ​ដល់ ២៥%


ក្នុង​ផែនការ​វិនិយោគ​សាធារណៈ ​ឆ្នាំ​២០០៩-២០១១ របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ បាន​រៀបចំ​គម្រោង​ដើម្បី​ធ្វើការ​វិនិយោគ​វិស័យ​អភិវឌ្ឍន៍​ជនបទ​នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា និង​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​រយៈពេល​ មធ្យម​ព្រមទាំង​ផែនការ​ថវិកា​តាម​កម្មវិធី។

ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​កសាង​និង​អភិវឌ្ឍន៍​នូវ​សមិទ្ធផល​ជាច្រើន​ជាអាទិ៍​ក្នុង​វិស័យ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​មាន​ដូចជា​ផ្លូវ​ជនបទ​ស្ពាន​លូ​និង​សំណង់​សិល្ប ការ​ជាដើម។ ក្រសួង​អភិវឌ្ឍន៍​ជនបទ​សម្រេច​ស្ដារ​ប្រឡាយ​ស្រោចស្រព​ខ្នាត​តូច​ស្រះទឹក​សហគមន៍​ជីក​អណ្ដូង​ដើម្បី​ផ្គត់ផ្គង់​ទឹក​ស្អាត​ជូន​ប្រជាពលរដ្ឋ​សាងសង់​បង្គន់​​អនាម័យ​ជូន​ប្រជាពលរដ្ឋ​ជនបទ​តាម​សហគមន៍​និង​តាម​ទី​សាធារណៈ​ផ្ដល់​សេវា​អប់រំ​សុខភាព​អនាម័យ​ដើម្បី​បង្ការ​និង​ទប់ស្កាត់​ជំងឺឆ្លង​ផ្សេងៗ។ការសាងសង់ ​និង​ជួសជុល​សាលារៀន​ជនបទ​តាម​សហគមន៍​ ការ​​​បណ្ដុះបណ្ដាល​អក្ខរកម្ម​ការរៀបចំ​កម្មវិធី​សន្តិសុខ​ស្បៀង ការ​បង្កើត និង​បណ្ដុះបណ្ដាល​គណៈកម្មាធិការ​អភិវឌ្ឍន៍​ភូមិ​ការ​បណ្ដុះបណ្ដាល​ជំនាញ​មូលដ្ឋាន​ដល់ ប្រជាពលរដ្ឋ​ដើម្បី​បង្កើត​មុខរបរ​ដោយ​ខ្លួនឯង​ និង​ការ​ផ្ដល់​ឥណទាន​ខ្នាត​តូច​ដល់​ប្រជាពលរដ្ឋ​ ដើម្បី​បង្កើន​មុខ​របរ​ថ្មី​បន្ថែម ​ទៀត​ក្រៅ​ពី​របរ​កសិកម្ម។


សកម្មភាព​ទាំងអស់​ខាង​លើ​សុទ្ធ​តែ​បាន​ចូលរួម​ចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ ដែល​បាន​ចូលរួម​ជំរុញ​កំណើន​សេដ្ឋ​កិច្ច ឱ្យ​ឡើង​ខ្ពស់​ជាមធ្យម ១១,% ក្នុង​អំឡុង​ឆ្នាំ​២០០៤-២០០៧ របស់​ប្រជាពលរដ្ឋ​កម្ពុជា​ធ្វើ​ឱ្យ​អត្រា​នៃ​ភាព​ក្រីក្រ​បាន​ ថយ​ចុះ​ជាង ១% ជា​រៀងរាល់​ឆ្នាំ​ចាប់​តាំង​ពី​ឆ្នាំ ១៩៩៤ មក។ សមិទ្ធផល​នេះ​បាន​ជំរុញ​ឱ្យ​កិត្យានុភាព​កម្ពុជា​ល្បីល្បាញ​នៅ លើ​ឆាក​អន្តរជាតិ​ព្រមទាំង​បាន​សម្រួល​ឱ្យ​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​កម្ពុជា​ ចូល​ក្នុង​សេដ្ឋកិច្ច​តំបន់​ និង​ពិភពលោក​ ទៀត​ផង។



    .អំពី​រចនាសម្ព័ន្ធ

.. រចនាសម្ព័ន្ធ​ដឹកនាំ​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ

ក្រសួង​អភិវឌ្ឍន៍​ជនបទ ដឹកនាំ​ដោយ​រដ្ឋមន្ត្រី ០១ រូប អម​ដោយ​រដ្ឋលេខាធិការ​ ០៧ រូប និង​អនុ​រដ្ឋលេខាធិការ ​១៣ រូប ។

នៅ​កម្រិត​រដ្ឋបាល ក្រសួង​មាន​អគ្គនាយក​ចំនួន​ ០២ រូប អគ្គាធិការ​ចំនួន​ ០១ រូប ​អគ្គនាយក​រង​ ចំនួន ១៦ រូប អគ្គាធិការ​រង​ចំនួន ០២ រូប អធិការ​ចំនួន ០៣ រូប​ ប្រធាន​នាយកដ្ឋាន​ចំនួន ១១ រូប ​និង​អនុប្រធាន​នាយកដ្ឋាន​ ចំនួន​ ៨០រូប​ ។ ក្រសួង​មាន​មន្ត្រី​រាជការ​សរុប​ចំនួន​ ២.១៥១ នាក់​ ស្ត្រី​មាន​ចំនួន​ ៣៦៨ នាក់ ក្នុង​នោះ​មន្ត្រី​ថ្នាក់​កណ្ដាល​ ចំនួន ៦១១ នាក់ ស្ត្រី​មាន​ចំនួន ១២៧ នាក់​និង​មន្ត្រី​ថ្នាក់​រាជធានី​ ខេត្ត​ មាន​ចំនួន ១.៥៤០ ​នាក់​ ស្ត្រី​មាន​ចំនួន​ ២៤១​ នាក់ ។

... អគ្គនាយកដ្ឋាន​រដ្ឋបាល​ និង​ហិរញ្ញវត្ថុ

អគ្គនាយកដ្ឋាន​រដ្ឋបាល​ និង​ហិរញ្ញវត្ថុ​ មាន​នាយកដ្ឋាន​ចំណុះ​ចំនួន​ ០៦ គឺ ៖

  • នាយកដ្ឋាន​រដ្ឋបាល​និង​បុគ្គលិក

  • នាយកដ្ឋាន​ផ្គត់ផ្គង់​និង​ហិរញ្ញវត្ថុ

  • នាយកដ្ឋាន​ផែនការ​និង​ទំនាក់ទំនង​សាធារណៈ

  • នាយកដ្ឋាន​បណ្ដុះបណ្ដាល​និង​ស្រាវជ្រាវ

  • នាយកដ្ឋាន​អភិវឌ្ឍន៍​ជនជាតិ​ភាគតិច

  • នាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង

... អគ្គនាយកដ្ឋាន​បច្ចេកទេស

អគ្គនាយកដ្ឋាន​បច្ចេកទេស​មាន​នាយកដ្ឋាន​ចំណុះ​ចំនួន​ ០៥ គឺ ៖

  • នាយកដ្ឋាន​ផ្គត់ផ្គង់​ទឹក​ជនបទ

  • នាយកដ្ឋាន​ថែទាំ​សុខភាព​ជនបទ

  • នាយកដ្ឋាន​អភិវឌ្ឍន៍​សហគមន៍

  • នាយកដ្ឋាន​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជនបទ

  • នាយកដ្ឋាន​ផ្លូវលំ​ជនបទ

... រចនាសម្ព័ន្ធ​ដឹកនាំ​ថ្នាក់​រាជធានី ខេត្

ក្រសួង​អភិវឌ្ឍន៍​ជនបទ មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​តាំង​ពី​ថ្នាក់​កណ្ដាល​រហូត​ដល់​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ទាំង​ ២៤ រាជធានី ខេត្ត ។ មន្ទីរ​អភិវឌ្ឍន៍​ជនបទ​រាជធានី ​ខេត្ត​នីមួយៗ​មាន​ការិយាល័យ​ចំនួន ០៩ ៖

  • ការិយាល័យ​រដ្ឋបាល​និង​បុគ្គលិក

  • ការិយាល័យ​ផែនការ និង​ស្ថិតិ

  • ការិយាល័យ​គណនេយ្យ​និង​ហិរញ្ញវត្ថុ

  • ការិយាល័យ​អភិវឌ្ឍន៍​សហគមន៍

  • ការិយាល័យ​ផ្គត់ផ្គង់​ទឹក​ជនបទ

  • ការិយាល័យ​ផ្លូវលំ​ជនបទ

  • ការិយាល័យ​អភិវឌ្ឍន៍​ជនជាតិ​ភាគតិច

  • ការិយាល័យ​សេដ្ឋកិច្ច​ជនបទ

  • ការិយាល័យ​ថែទាំ​សុខភាព​ជនបទ

នៅ​តាម​បណ្តា​ស្រុក ​និង​ក្រុង​មាន​ការិយាល័យ​អភិវឌ្ឍន៍​ជនបទ​ស្រុក​ និង​ការិយាល័យ​អភិវឌ្ឍន៍​ជនបទ​ក្រុង។

.-ការ​អភិវឌ្ឍ​ក្របខ័ណ្ឌ​គោល​នយោបាយ​និង​គតិយុត្តិ

មូលដ្ឋាន​គាំទ្រ​ដល់​កិច្ច​អនុវត្ត​ក្នុង​គ្រប់​ទិដ្ឋភាព​នៃ​ការ​អភិវឌ្ឍ​ជនបទ​ឱ្យ​មាន​តម្លាភាព គណនេយ្យ​ភាព ត្រូវ​មាន​សង្គតភាព​ជា​មួយ​នឹង​គោលនយោបាយ​កាត់​បន្ថយ​ភាព​ក្រីក្រ គោលនយោបាយ​អភិវឌ្ឍន៍​សហ​វត្ស ២០១៥​ និង​យុទ្ធ​សាស្រ្ត​ ចតុកោណ​ដំណាក់​កាលទី ២ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ឆ្លើយ​តប​នឹង​ផែនការ​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​ជាតិ ២០០៦-២០១០ ។ ក្របខ័ណ្ឌ​គតិយុត្តិ​ដែល​ក្រសួង​អភិវឌ្ឍន៍​ជនបទ​សម្រេច​បាន​រួម​មានៈ


..-ក្របខ័ណ្ឌ​គោល​នយោបាយ ​និង​គតិយុត្តិ​ បាន​ និង​កំពុង​បន្ត​រៀបចំ ៖

  • គោល​នយោបាយ​អភិវឌ្ឍន៍​ជនបទ

  • គោល​នយោបាយ​ផ្លូវ​ជនបទ

  • គោល​នយោបាយ​អភិវឌ្ឍន៍​ជនជាតិ​ភាគតិច

  • គោល​នយោបាយ​អភិវឌ្ឍន៍​សហគមន៍

  • គោល​ការណ៍​ណែនាំ​ស្ដីពី​ការ​លើក​កម្ពស់​ប្រតិបត្តិ​អនាម័យ​នៅ​តាម​សហគមន៍​ជនបទ

..- បាន​រៀបចំ​អនុក្រឹត្យ​ ប្រកាស​ស្ដីពី​ការតែងតាំង​មន្ត្រី​ និង​ផ្ទេរ​ភារកិច្ច​មន្ត្រីរាជការ​មួយចំនួនៈ

  • អនុក្រឹត្យ​ស្ដីពី​ការ​តែងតាំង​អគ្គនាយក​រង

  • អនុក្រឹត្យ​ស្ដីពី​ការតែងតាំង​ប្រធាន​នាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង

  • ប្រកាស​ស្ដីពី​ការតែងតាំង​អនុប្រធាន​នាយក​ដ្ឋាន

  • ប្រកាស​ស្ដីពី​ការតែងតាំង​ប្រធាន​មន្ទីរ​ខេត្ត​សៀមរាប​ និង​ខេត្ត​ឧត្តរមានជ័យ

  • ប្រកាស​ស្ដីពី​ការតែងតាំង​អនុប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​រាជធានី​ ខេត្ត

  • ប្រកាស​ស្ដីពី​ការរៀបចំ​ និង​ប្រព្រឹត្ត​ទៅ​របស់​ការិយាល័យ​ផែនការ​ និង​ស្ថិតិ

  • ប្រកាស​ស្ដីពី​ការរៀបចំ​ និង​ប្រព្រឹត្ត​ទៅ​របស់​ការិយាល័យ​គណនេយ្យ​ និង​ហិរញ្ញវត្ថុ

.. ការ​អភិវឌ្ឍន៍​ និង​ពង្រឹង​ស្ថាប័ន

  • បាន​រៀបចំ​កិច្ចប្រជុំ​ផ្សេងៗ​ក្នុង​ក្រសួង​អភិវឌ្ឍន៍​ជនបទ (..) សរុប​ចំនួន​ ១២៥​ លើក​ក្នុង​នោះ​មាន​ការប្រជុំ របស់​គណៈកម្មាធិការ​កំណត់​បរេ​លក្ខណសម្បត្តិ វាយតម្លៃ និង​ប្រគល់​កិច្ច​សន្យា​ (PEAC) របស់​ក្រសួង​ អ... ចំនួន​ ៥៨ ​លើក

  • ចូល​រួម​ប្រជុំ​ក្រុមការងារ​កំណែ​ទម្រ ង​ហិរញ្ញវត្ថុ​សាធារណៈ​ចំនួន​ ១៥​ លើក

  • ចូល​រួម​ប្រជុំ​ក្រុមការងារ​កំណែ​ទម្រ ង​រដ្ឋបាល​សាធារណៈ​ចំនួន​ ១៩​ លើក

  • ចូល​រួម​ប្រជុំ​ក្រុម​ការងារ​វិមជ្ឈការ​ និង​វិសហមជ្ឈការ​ចំនួន​ ១៥ ​លើក

  • ចូល​រួម​ប្រជុំ​ប្រចាំ​សប្ដាហ៍​ក្នុង ក..ជ ចំនួន ០៨ លើក

  • ចូល​រួម​ក្នុង​អង្គ​ប្រជុំ​ផ្សេងៗ​ចំនួន​ ១០​ លើក

  • ប នា​ចូល​រួម​ប្រជុំ​ក្រុម​ការងារ​កំណែ​ទម្រ ង​ហិរញ្ញវត្ថុ​សាធារណៈ​អន្តរ​ក្រសួង​ ដឹកនាំ​ដោយ​ក្រសួង​សេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​ ចំនួន ៣៥​ លើក

  • ប្រជុំ​អន្តរ​ក្រសួង​ ដឹកនាំ​ដោយ​ឧត្ដម​ក្រុម​ប្រឹក្សា​កំណែទម្រង់​រដ្ឋបាល​ចំនួន​ ២១​ លើក

  • ចូល​រួម​ប្រជុំ​ក្រុម​ការងារ​វិមជ្ឈការ​ និង​វិសហមជ្ឈការ​អន្តរ​ក្រសួង​ ដឹកនាំ​ដោយ​ក្រសួង​មហា​ផ្ទៃ​ចំនួន ៣៣​ លើក

  • ចូល​រួម​ក្នុង​សិក្ខា​សាលា​ និង​កម្មវិធី​ផ្សេងៗ​ចំនួន​ ២៨ ​លើក

  • ដឹកនាំ​រៀបចំ​គម្រោង​កន្សោម​អាទិភាព​បាន​ចំនួន​ ០៤​ គម្រោង

  • ដឹកនាំ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ប្រកប​ដោយ​ជោគជ័យ​ក្នុង​ការ​ទទួល​ជំនួយ​ហិរញ្ញប្បទាន ពី​ធនាគារ​អភិវឌ្ឍន៍​ អាស៊ី​ (ADB) ដែល​នឹង​ចាប់ផ្ដើម​អនុវត្ត​ចាប់​ពី​ខែ​មិថុនា​ ឆ្នាំ ២០០៩

  • ដឹកនាំ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​កំណែទម្រង់​នានា​របស់​ក្រសួង​ អ...

  • ចូលរួម​ក្នុង​កម្មវិធី​ប្រជុំ សិក្ខាសាលា និង​ទំនាក់ទំនង​ជាប្រចាំ​ជាមួយ​អង្គភាព​សម្ព័ន្ធ​មេត្រី​ភាព​កងពលតូច​ថ្មើរជើង ​លេខ ៥២ ចំណុះ​យោធភូមិភាគ​ទី ៥ ​នៃ​កង​យោធពល​ខេមរៈ​ភូមិន្ទ

  • ចូលរួម​កិច្ច​ប្រជុំ​អន្តរ​ក្រសួង​លើ​ការងារ​បច្ចេកទេស​បាន​ចំនួន ៦៩ លើក

  • ចូលរួម​ប្រជុំ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​បាន​ចំនួន ៨៧ លើក

  • ប នា​បំពេញ​បេសកកម្ម​ក្នុង​ប្រទេស​ចំនួន​ ២១៤​ លើក

  • ប នា​បំពេញ​បេសកកម្ម​ក្រៅ​ប្រទេស​ចំនួន​ ១៧ ​លើក

  • អគ្គាធិ​ការ​ដ្ឋាន​បាន​ចុះ​បំពេញ​បេសកកម្ម​តាម​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​រាជធានី​ ខេត្ត​ ចំនួន​ ០៨ ​លើក ដើម្បី​ត្រួត​ ពិនិត្យ​កិច្ចការ​គ្រប់គ្រង​រដ្ឋបាល​ ហិរញ្ញវត្ថុ​ និង​ការងារ​បច្ចេកទេស

  • រៀបចំ​ប្រជុំ​ក្រុមការងារ​បច្ចេកទេស​វិស័យ​ផ្គត់ផ្គង់​ទឹក​ស្អាត​ និង​អនាម័យ​ជនបទ​បាន​ចំនួន ០៥ លើក

    .សហ​ប្រតិបត្តិការ​អន្តរជាតិ

.. ហិរញ្ញប្បទាន​ពី​ដៃ​គូ​អភិវឌ្ឍន៍

នៅ​ក្នុង​ឆ្នាំ ២០០៨ ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​ទទួល​ជំនួយ​ហិរញ្ញប្បទាន ​ដៃ​គូ​អភិវឌ្ឍន៍​មួយ​ចំនួន ដើម្បី​អនុវត្ត​ គម្រោង​មួយ​ចំនួន​ក្នុង​សកម្មភាព​អភិវឌ្ឍន៍​ជនបទ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ដៃគូ​អភិវឌ្ឍន៍​ទាំងនោះ​រួមមាន​ ធនាគារ​ អភិវឌ្ឍន៍​អាស៊ី​(ADB)​ ធនាគារ​ពិភពលោក (WB) មូលនិធិ GTZ របស់​អាល្លឺម៉ង់ កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​ (WFP)ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA) ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ នៃ​ប្រទេស​កូរ៉េ ​(KOICA) មូលនិធិ​អង្គការសហប្រជាជាតិ​សម្រាប់​សង្គ្រោះ​កុមារ​អន្តរជាតិ (UNICEF) ភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​របស់ ចក្រភព​អង់គ្លេស 9ឌធីឌប និង​ធនាគារ​អភិវឌ្ឍន៍​អាល្លឺម៉ង់​ 9គថឺប ។ គម្រោង​ទាំងនោះ​រួម​មានៈ

... គម្រោង​ផ្គត់ផ្គង់​ទឹក ​និង​អនាម័យ​ជនបទ​ជុំវិញ​បឹង​ទន្លេសាប (TSRWSSP)

ជា​គម្រោង​ជំនួយ​ឥត​សំណង​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​លេខ ០០១៨-CAM.SF។ គម្រោង​នេះ​មាន​គោលដៅ​ បង្កើន​អត្រា​ប្រើប្រាស់​ទឹក​របស់​ប្រជាជន​ជនបទ​ឱ្យ​បាន កើន​ដល់​ ៥០% និង​មាន​កម្រិត​អនាម័យ​សមរម្យ​ឱ្យ​បាន​៣០​ នៅ​ក្នុង​ តំបន់​អនុវត្ត​គម្រោង​ដើម្បី​បង្កើន​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឱ្យ​បាន​ប្រសើរ​ឡើង។ គម្រោង​នេះ​អនុវត្ត​នៅ​ខេត្ត​បាត់ដំបង​ ខេត្ត​កំពង់ឆ្នាំង​ ខេត្ត​កំពង់ធំ ខេត្ត​ពោធិ៍សាត់ ​និង​ខេត្ត​សៀមរាប។

ជា​លទ្ធផល​គម្រោង​សម្រេច​សាងសង់​អណ្ដូង​ស្នប់​បាន​ចំនួន ២.៦៥៨​ អណ្ដូង​ (៤២៣​ អណ្ដូង​គ្មាន​ទឹក) អណ្ដូង​ចម្រុះ​ បាន​ចំនួន ១.១៤៥​ អណ្ដូង​ (១១៦ គ្មាន​ទឹក) អណ្ដូង​លូ​បាន ១៩៤ អណ្ដូង (២៩ អណ្ដូង​គ្មាន​ទឹក) សិក្សា​ប្រភព​ទឹក ក្រោម​ដី​បាន ១០ កន្លែង ​នៅ​ក្នុង ១១២ ភូមិ ជីក​ស្រះ​បាន ១៣ ស្រះ ​លើ​ផែនការ​សរុប ២២ ស្រះ។ គម្រោង​បាន​បង្កើត ក្រុម​អ្នកប្រើប្រាស់​ទឹក និង​អនាម័យ​បាន​ចំនួន ៥.២២៨​ក្រុម ស្មើនឹង ២៦.១៤០ នាក់ ក្នុង​នោះ​ស្ត្រី​មាន​ចំនួន ១១.០៩៩​នាក់ និង​បាន​សាងសង់​បង្គន់​អនាម័យ​បាន​ចំនួន ១៧.៤៤៩ បង្គន់ ដោយ​ចុះ​កិច្ចសន្យា​សាងសង់​បង្គន់​បាន​ចំនួន ៣៦.៧២២​បង្គន់។

... គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​ខេត្ត​ និង​ជនប (PRIP/MRD)

ជា​គម្រោង​ជំនួយ​របស់​ធនាគារ​ពិភពលោក​ក្រោម​ឥណទាន IDF Credit N.3822-KH សម្រាប់​ជួសជុល​ ថែទាំ ផ្លូវ​ជនបទ នៅ​ខេត្ត​គោលដៅ​ចំនួន ០៤ គឺ ខេត្ត​កំពង់ធំ ខេត្ត​សៀមរាប ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ។ នៅ​ឆ្នាំ ២០០៨ នេះ ​គម្រោង​សម្រេច​សាងសង់​ផ្លូវ​ថ្មី​បាន​ចំនួន ​០២​ ខ្សែ ​នៅ​ខេត្ត​សៀមរាប ០១ ខ្សែ​ប្រវែង ១២.៥០ គម ​និង ខេត្ត​ព្រះវិហារ ០១​ខ្សែ​ប្រវែង ១៧.៥០ គ.ម និង​ថែទាំ​ប្រចាំ​លើ​ផ្លូវ​ជនបទ​បាន​ចំនួន ១២​ខ្សែ ក្នុង​នោះ​ខេត្ត​ព្រះវិហារ​ចំនួន ០៥ ខ្សែ ​ប្រវែង ៤១ គ.ម ខេត្ត​សៀមរាប​ចំនួន ០១ ខ្សែ ​ប្រវែង ៩ គ.ម និង​ខេត្ត​កំពង់ធំ ០៦ ខ្សែ​ប្រវែង ៣៩.៧១ គម។

... គម្រោង​ចលនា​ភូមិ​ថ្មី (Samol Undong)

គម្រោង​ចលនា​ភូមិ​ថ្មី ទទួល​បាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ ESCAP ដើម្បី​អភិវឌ្ឍន៍​សហគមន៍​ជនបទ​តាម​ វិធី​សាស្ត្រ​ ្សាមៀល​ នូដៀនង​ នៃ​សាធារណរដ្ឋ​កូរ៉េ។ ក្នុង​ជំហាន​ទី ២ ចាប់​តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០០៧ មក គម្រោង​បាន​ធ្វើ ការ​បង្កើត​ក្រុម​ការងារ​គ្រប់គ្រង​អនុវត្ត​គម្រោង​រៀបចំ ​និង​ពង្រឹង​គណៈកម្មាធិការ​អភិវឌ្ឍន៍​ភូមិ​(..)​នៅ​ស្រុក​បាធាយ​ ខេត្ត​កំពង់ចាម រៀបចំ​ផែនការ​អនុវត្ត​គម្រោង​ធ្វើការ​បណ្ដុះបណ្ដាល​រយៈ​ពេល​ខ្លី។​ គម្រោង​នេះ​បាន​ផ្អាក​ដំណើរការ​ទៅវិញ ចាប់​តាំងពី​ខែ​មិថុនា​ ឆ្នាំ​២០០៨ ដើម្បី​កែ​សម្រួល​រចនាសម្ព័ន្ធ​គ្រប់គ្រង​គម្រោង​ឡើងវិញ ​ហើយ​គ្រោង​នឹង​ដំណើរការ​ឡើង វិញ​ចាប់​ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១០ ។

... កម្មវិធី​អភិវឌ្ឍន៍​ផ្លូវ​ជនបទ (TRIP IV)

ជា​គម្រោង​ជំនួយ​ឥត​សំណង​របស់​ធនាគារ​អាល្លឺម៉ង់​ (KFW)។ គម្រោង​ទ្រីប៤ ​ផ្ដោត​លើ​ការសាងសង់​ផ្លូវ​ជនបទ សាងសង់​ផ្សារ​ជនបទ ស្រះ​ទឹក ការ​ថែទាំ​ផ្លូវ​ជនបទ និង​ការ​កសាង​សមត្ថភាព។ គម្រោង​នេះ​ត្រូវ​បាន​អនុវត្ត​លើ​ខេត្ត ចំនួន​០៦ គឺ ខេត្ត​កំពង់ធំ ខេត្ត​កំពង់ចាម ខេត្ត​កំពង់ឆ្នាំង ខេត្ត​កំពង់ស្ពឺ ខេត្ត​ក្រចេះ និង​ខេត្ត​ព្រៃវែង។ ឆ្នាំ​២០០៨ នេះ គម្រោង​សម្រេច​បាន​ដូច​ខាងក្រោម ៖

  • សាងសង់​ផ្លូវ​ថ្មី​បាន​ចំនួន ០៩ ខ្សែ ប្រវែង ១៤១,២៥ គ.ម លើ​ខេត្ត​ចំនួន ០៤ គឺ​ខេត្ត​កំពង់ចាម ០២ ខ្សែ ខេត្ត​កំពង់ធំ ០៣ ខ្សែ ខេត្ត​កំពង់ស្ពឺ ០២ ខ្សែ ​និង​ខេត្ត​ព្រៃវែង ០២ ខ្សែ

  • សាងសង់​រនាំង​ការពារ​ជើង​ទេរ​ផ្លូវ ០១ ខ្សែ ប្រវែង ៤.៥ គ.ម នៅ​ខេត្ត​កំពង់ធំ

  • សាងសង់​ផ្សារ​ជនបទ​បាន​ចំនួន ០៤ ផ្សារ នៅ​ខេត្ត​កំពង់ចាម ខេត្ត​កំពង់​ឆ្នាំង ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​ព្រៃវែង

  • ជីក​ស្រះ​ទឹកបាន ០១ កន្លែង នៅ​ខេត្ត​កំពង់ធំ

ជា​រួម​គម្រោង​សម្រេច​ថែទាំ​ផ្លូវ​បាន ១៨ ខ្សែ ប្រវែង ២៧០,១០ គ.ម ថែទាំ​ប្រចាំ​បានប្រវែង ១ ៩៦៦,៤៤ គ.ម និង​ជួសជុល​ផ្លូវ​ដោយ​អន្លើ​បាន ១០ ខ្សែ ប្រវែង ៩៥,១៦៣ គ.ម។

... គម្រោង​អភិវឌ្ឍន៍​ភូមិភាគ​ពាយ័ព្(NRDP)

ជា​គម្រោង​កម្ចី​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ក្រោម​កិច្ចព្រមព្រៀង​ផ្ដល់ ឥណទាន​កម្ចី​លេខ ៖ ១៨៦២-CAM (SF) គម្រោង​នេះ​បាន​បញ្ចប់​នៅ​ខែ​មិថុនា ឆ្នាំ​២០០៨ រួចហើយ។ គម្រោង​អនុវត្ត លើ ០៤ ខេត្ត គឺ​ខេត្ត​បាត់ដំបង ខេត្ត​បន្ទាយមានជ័យ ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​សៀមរាប រួមមាន​១៤ ស្រុក ៨៥ ឃុំ និង ៤០០​ភូមិ មាន​អ្នក​ទទួល​ផល​ប្រមាណ ១០៥,០០០​គ្រួសារ សរុប​ប្រជាពលរដ្ឋ​សរុប ៥២៥,១៥៨ នាក់។ គម្រោង​មាន គោលដៅ​ចូលរួម​ចំណែក​ការកាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​តាម​រយៈ​ការ​បង្កើន​ការ​កែលំអ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​សង្គម សេដ្ឋកិច្ច នៅ​ក្នុង​តំបន់​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា។ គម្រោង​ផ្តោត​សំខាន់ ការ លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​ជនបទ​ ដោយ​ផ្អែកលើ​ការ​ស្ដារ​ផ្នែក​ហេដ្ឋារចនាសម្ពន្ធ័ឮ​ជនបទ​ដូច​ជាៈ ផ្លូវ​ជនបទ សាលារៀន មណ្ឌលសុខភាព ទីផ្សារ អណ្ដូងទឹក និង​លើ​ការ​កសាង​សមត្ថភាព ពិសេស​ចំពោះ​មន្ត្រី​រដ្ឋាភិបាល អង្គការ មិនមែន​រដ្ឋាភិបាល សហគមន៍ និង​វិស័យ​ឯកជន។


... គម្រោង​អភិវឌ្ឍន៍​សហគមន៍​មូលដ្ឋាន​ជនបទ​នៅ​ខេត្ត​កំពង់ធំ និង​កំពត (CBRDP)


ដៃគូ​អភិវឌ្ឍន៍ និង​អ្នក​ចូលរួម​ផ្តល់​ហិរញ្ញប្បទាន ចម្រុះ ទឹក​ប្រាក់​សរុប ២២.៨៥​លាន ក្រោម​ឥណទាន​លេខ ៥៥១-គះ របស់​អង្គការ​ IFAD។ គម្រោង​មាន​គោល​បំណង​ជួយ​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​នៅ​ជនបទ ប្រមាណ​ជា ៤០.០០០ គ្រួសារ​នៅ​ខេត្ត​កំពង់ធំ និង​ខេត្ត​កំពត ដោយ​ធ្វ​ើឱ្យ​មាន​ស្ថិរភាព​កំណើន​នៃ​ផលិតផល​ស្បៀង និង​ប្រាក់​ចំណូល ពី​ផលិតកម្ម កសិកម្ម និង​ការ​ចិញ្ចឹម​សត្វ​តាម​បែប​ប្រពលវប្បកម្ម​ទំនើប ព្រមទាំង​បង្កើន​សមត្ថភាព​ដល់​ប្រជាពលរដ្ឋ ក្រីក្រ​នៅ​ក្នុង​ខេត្ត​គោលដៅ​ដើម្បី​ឱ្យ​មាន​លទ្ធភាព​ប្រើប្រាស់​សេវាកម្ម​របស់​រដ្ឋាភិបាល និង​ពី​ប្រភព​ផ្សេងៗ​ទៀត​ដើម្បី​ការ អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​របស់​ពួក​គេ។


... គម្រោង​ផ្គត់ផ្គង់​ទឹក​ខេត្ត​កំពង់ចាម ​ដំណាក់​កាល​ទី ២


ជា​គម្រោង​ផ្គត់ផ្គង់​ទឹក​ជនបទ​ដំណាក់កាល​ទី ២ នៅ​ស្រុក​មេមត់ ខេត្ត​កំពង់ចាម។ គម្រោង​នេះ​ប្រើប្រាស់​ថវិកា​ រាជរដ្ឋាភិបាល​ជប៉ុន​ក្នុង​គម្រោង​ជំនួយ​ ODA ។ លទ្ធផល​ឆ្នាំ​២០០៨ គម្រោង​សម្រេច​ជីក​អណ្ដូង​ស្នប់​បាន ១៩៦ អណ្ដូង​ ប្រគល់​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​បាន​ចំនួន​ ០៤ ស្រុក ១៧ ឃុំ ៥៦ ភូមិ ក្នុង​នោះ​មាន​ស្រុក​មេមត់ មាន ០៤ ឃុំ ០៦ ភូមិបាន​ទទួល​អណ្ដូង​ ១២៨ ស្រុក​ពញាក្រែក​មាន ០២ ឃុំ ០៣ ភូមិ បាន​ទទួល​អណ្ដូង ១១ ស្រុក​ត​បែរ មាន ០១ ឃុំ ០១​ភូមិ បាន​ទទួល​អណ្ដូង ០៦ និង​ស្រុក​ត្បូង​ឃ្មុំ មាន ០៨ ឃុំ ១៥ ភូមិ បាន​ទទួល​អណ្ដូង ៥០ ។


... គម្រោង​កម្មវិធី​កំណែ​ទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ (PFMRP)


ជា​គម្រោង​ជំនួយ​ឥត​សំណង​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) គម្រោង​នេះ​ចាប់​ផ្តើម​នៅ​ឆ្នាំ​២០០៩ ដល់ ឆ្នាំ ២០១១ មាន​រយៈពេល ០៣ ឆ្នាំ។ គម្រោង​នេះ​អនុវត្ត​ដោយ​ក្រសួង​ ស្ថាប័ន ចំនួន ០៤ មាន​ក្រសួង​អភិវឌ្ឍន៍​ជនបទ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម និង​អាជ្ញាធរ​សវនកម្ម​ជាតិ ដោយ​មាន ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​អ្នក​សម្របសម្រួល។ គម្រោង​នេះ​អនុវត្ត​លើ​កម្មវិធី​កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ ដែល​មាន ០៤ ដំណាក់​កាល​ធំៗ។ ជា​លទ្ធផល​ឆ្នាំ​២០០៨ នេះ ក្រុម​ការងារ​កំណែទម្រង់​ក្រសួង​បាន​ចូលរួម​ជួយ​ក្រុម​ជំនាញ ការ​បច្ចេកទេស (TA) ដើម្បី​សិក្សា​ពី​ស្ថានភាព​ហិរញ្ញវត្ថុ​នៅ​ក្រសួង និង​ជួយ​រៀបចំផែនការ​ហិរញ្ញវត្ថុ​ ផែនការ​សកម្មភាព ក្រសួង Ministry Acion Plan (MAP) និង​ចុងក្រោយ​ឈាន​ទៅចុះ​កិច្ចព្រមព្រៀង (MOU) ជាមួយ រាជរដ្ឋាភិបាល​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០០៨ កន្លង​ទៅ​នេះ។ ហើយ​ក្នុងឆ្នាំ ២០០៨ នេះ​ដែរ គម្រោង​បាន​បញ្ចប់ ជំហាន​ទី១ ដែល​ជា​ជំហាន​នៃ​ថវិកា​អាច​ជឿ​ទុកចិត្ត​បាន​នៃ​ថវិកាជាតិ និង​បន្ត​អនុវត្ត​ដំណាក់​កាល​ទី ២ ស្ដីពី គណនេយ្យ ភាព​ហិរញ្ញវត្ថុ​នៅ ​ឆ្នាំ២០០៩ ទៀត ។


... កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP)


ជា​កម្មវិធី​ប្រើប្រាស់​ស្បៀង​ពលកម្ម ដើម្បី​ជួសជុល​ថែទាំ​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ រួមមាន​ផ្លូវ​ជនបទ​បាន​ ២៣៣ គ.ម ជីក​ប្រឡាយ​បាន ១៨ គ.ម ស្តារ​ស្រះ​ក្នុង​ភូមិ​បាន ០១ កន្លែង៘ ក្នុង​ឆ្នាំ ២០០៨ នេះ កម្មវិធី​ស្បៀង អាហារ​ពិភពលោក​បាន​ប្រើប្រាស់​ស្បៀង​ពលកម្ម​អស់ ៣.៤៤០ តោន ស្មើនឹង ២.៨៤១.៦១២ ដុល្លារ ដោយ​មាន​ពលករ ចូលរួម ចំនួន ៤៥.៤២៤ នាក់ ហើយ​មាន​ប្រជាពលរដ្ឋ​ចំនួន ៩២.៥២៩ នាក់​បាន​ទទួល​ផល​ផ្ទាល់​ពី​កម្មវិធី​នេះ។


..១០. គម្រោង​ផ្គត់ផ្គង់​ទឹក និង​អនាម័យ​ជនបទ (IMF)


គម្រោង​នេះ​ចាប់​ដំណើរការ​តាំងពី​ខែ​តុលា ឆ្នាំ​២០០៨ ដល់ ខែ​កញ្ញា ឆ្នាំ​២០១១ ដែល​អនុវត្ត​លើ​កម្មវិធី​ទឹក​ស្អាត​ និង​អនាម័យ​ជនបទ លើ​ខេត្ត​គោលដៅ​ចំនួន ១៣ គឺ​ខេត្ត​កំពង់ចាម ខេត្ត​ព្រៃវែង ខេត្ត​ស្វាយរៀង ខេត្ត​ក្រចេះ ខេត្ត​ស្ទឹងត្រែង ខេត្ត​រតនគីរី ខេត្ត​មណ្ឌលគីរី ខេត្ត​តាកែវ ខេត្ត​កំពត ខេត្ត​កណ្ដាល ខេត្ត​កំពង់ស្ពឺ ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​ព្រះវិហារ។ គម្រោង​នេះ​មាន​គោលបំណង​ចូលរួម​កាត់​បន្ថយ ភាព​ក្រីក្រ​​របស់​ប្រជាពលរដ្ឋ តាមរយៈ​ការ​លើកកម្ពស់​សុខភាព​ជីវភាព​ រស់នៅ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង។


..១១. គម្រោង​គាំទ្រ​ការ​បង្កើន​ល្បឿន និង​និរន្តរភាព​ការ​រីកចម្រើន​អនាម័យ​ជនបទ (Support to accelerated and sustained progress on rural sanitation in Cambodia)


គម្រោង​នេះ​ចាប់​ដំណើរ​ការ​ពី​ខែ​មករា ​ឆ្នាំ​ ២០០៨ ដោយ​មាន​រយៈពេល​ ០៣ ឆ្នាំ។ គម្រោង​គាំទ្រ​ការ​បង្កើន​ល្បឿន​ និង​និរន្តរភាព​ការ​រីកចម្រើន​អនាម័យ​ជនបទ​ ត្រូវ​បាន​ជួយ​ដោយ​ស្ថាប័ន​អភិវឌ្ឍន៍​អន្តរជាតិ​របស់​ចក្រភព​អង់គ្លេស ​តាមរយៈ​ អង្គការ ​UNICEF ក្នុង​ខេត្ត​ចំនួន ០៦ មាន​ខេត្ត​ព្រៃវែង ខេត្ត​ស្វាយរៀង ខេត្ត​កំពង់ស្ពឺ ខេត្ត​កំពង់ធំ ខេត្ត​ឧត្តរមានជ័យ និង​ ខេត្ត​ស្ទឹងត្រែង។ ទិសដៅ​សំខាន់​របស់​គម្រោង​នេះ ​គឺ​ផ្តោត​លើ​ការ​ផ្លាស់ប្តូរ​ឥរិយាបថ​ដោយ​ប្រកាន់​យក​ការ​ប្រតិបត្តិ​អនាម័យ​ល្អ។



ក្នុង​ឆ្នាំ​២០០៨ គម្រោង​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​អប់រំ​សុខភាព​ដល់​មន្ត្រី​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​ព្រៃវែង ខេត្ត​ស្វាយរៀង ខេត្ត​កំពង់ស្ពឺ ខេត្ត​កំពង់ធំ ខេត្ត​ឧត្តរមានជ័យ ខេត្ត​ស្ទឹងត្រែង ខេត្ត​តាកែវ ខេត្ត​កំពង់ចាម ខេត្ត​កំពត និង​ខេត្ត​កែប បាន​ចំនួន ១០​វគ្គ មាន​អ្នក​ចូលរួម​សរុប ១៥០ នាក់ និង​វគ្គ​បណ្ដុះបណ្ដាល​សុខភាព​អនាម័យ​ដល់​ជន​បង្គោល​ថ្នាក់ ភូមិ​បាន​ចំនួន ៥០​វគ្គ សរុប ៣០០​ភូមិ មាន​អ្នក​ចូលរួម​ ០២ នាក់ ក្នុង ០១​ភូមិ។ ក្រៅពី​នេះ​គម្រោង​បាន​បំផុស​ ប្រជាជន​ឱ្យ​សាងសង់​បង្គន់​ដោយ​ខ្លួន​ឯង​បាន ១២៥០ បង្គន់ ​បំផុស​ការយល់​ដឹង​ពី​សារៈសំខាន់​នៃ​ការ​ប្រតិបត្តិ​អនាម័យ​ល្អ តាមរយៈ​យុទ្ធនាការ ​លើក​កម្ពស់​អនាម័យ​បាន​ចំនួន​ ១៦​លើក ដោយ​មួយ​លើក​ៗ​មាន​អ្នក​ចូលរួម​ពី​៥០០ ​ទៅ​ ៩០០ ​នាក់ ។ ក្រៅពី​នោះ​គម្រោង​បាន​ជំរុញ​ជន​បង្គោល​នារី-កុមារ​ឃុំ​ក្នុង​ខេត្ត​ព្រៃវែង ខេត្ត​ស្វាយរៀង បាន​ចំនួន​៣០ ឃុំ ដើម្បី​បញ្ចូល សកម្មភាព​សុខភាព​អនាម័យ​ទៅ​ក្នុង​ផែន​ការ​វិនិយោគ​ឃុំ ។


.. ការងារ​អាស៊ាន​ និង​សហប្រតិបត្តិការ​អន្តរជាតិ


ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​ចូលរួម​ប្រជុំ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​បាន​ចំនួន​ ០៣ ​លើក​ ក្នុង​នោះ

  • ថ្ងៃ​ទី ២២-២៤ ​ខែ​មេសា ​ឆ្នាំ​ ២០០៨ នៅ​ទីក្រុង​ប៉េកាំង​ រៀបចំ​ដោយ​ក្រសួង​កសិកម្ម​នៃ​សាធារណរដ្ឋ ​ប្រជាមានិត​ចិន​ អំពី​ការ​អភិវឌ្ឍ​ជនបទ​ដែល​មាន​ប្រទេស ៣៤ បាន​ចូលរួម។ កិច្ចប្រជុំ​ផ្ដោត​លើ​បញ្ហា​កសិកម្ម​ និង​ ការ​អភិវឌ្ឍ​ជនបទ​លើ​សកល​លោក​អាស៊ី​ និង​អឺរ៉ុប។ ការ​កើន​ឡើង​នូវ​តម្លៃ​ស្បៀង​អាហារ​ និង​ ការ​ប្រែប្រួល ​បរិស្ថាន​ធម្មជាតិ​ដែល​ប៉ះពាល់​ដល់​ផលិតកម្ម​កសិកម្ម ។

  • កិច្ចប្រជុំ​ជាមួយ​ប្រតិភូ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ស្ដីពី​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ នៅ​ទីស្តី​ការ​ក្រសួង​អភិវឌ្ឍន៍​ ជនបទ ​ ក្រោម​អធិបតីភាព​ ឯកឧត្ដម សួស គង់ ។

  • ចូលរួម​សិក្ខាសាលា​អាសាន​-ចិន ស្ដីពី​គោលនយោបាយ​កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​ការ​អនុវត្ត​ជាក់ស្ដែង​ដោយ​ មន្ត្រី​រដ្ឋាភិបាល នៅ​ទីក្រុង​ណាននីន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ថ្ងៃ ទី​០១-០៨ ខែ​វិច្ឆិកា ឆ្នាំ​២០០៨។ សិក្ខា​សាលា​ផ្ដោត​លើ​ការអនុវត្ត​គម្រោង​ជាក់ស្ដែង និង​ទ្រឹស្តី​ដើម្បី​កាត់បន្ថយ​ភាព ក្រីក្រ​ នៅ​សាធារណរដ្ឋ​ ប្រជាមានិត​ចិន ដែល​ទទួល បាន​ជោគជ័យ​កន្លង​មក ពិសេស​នៅ​ទីក្រុង​ណាននីន​ ខេត្ត​ក្វាងស៊ី។ ភ្ជាប់​ជាមួយ​នេះ​ កម្មវិធី​ក៏បាន​រៀបចំ​វេទិកា​ (Forum) មួយ​ដោយមាន​ប្រទេស​អាស៊ាន និង​អឺរ៉ុប​មួយ​ចំនួន ចូលរួម​ផង ដែរ​ ដើម្បី​ស្វែងរក​ដំណោះស្រាយ​វិបត្តិ​ប្រេង​ឥន្ធនៈ ​និង​វិបត្តិ​ស្បៀងអាហារ​ពិភពលោក។


.. កិច្ច​សហប្រតិបត្តិការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា


ក្នុង​ឆ្នាំ​ ២០០៨ អង្គភាព​មេគង្គ​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ បាន​ចូលរួម​ប្រជុំ​ចំនួន ១៥ ដង ដែល​មាន​ប្រធាន​ បទ ដូច​ខាងក្រោម ៖

  • កិច្ចព្រមព្រៀង​ទន្លេ​មេគង្គ​ឆ្នាំ​១៩៩៥ និង​នីតិវិធី​របស់​គណៈកម្មការ​ទន្លេ​មេគង្គ

  • ការកំណត់​បញ្ហា​សំខាន់​ៗ​ឆ្លងដែន

  • ដំណើរការ​អនុវត្ត​ការ​ដោះស្រាយ​បញ្ហា​ទឹក​ជំនន់​ឆ្លងដែន

  • គម្រោង​គាំទ្រ​ការ​គ្របគ្រង​ធនធាន​ទឹក​ចំរុះ

  • ការ​រៀបចំ​ផែនការ​ដំណើរការ​កម្មវិធី​អភិវឌ្ឍន៍​អាង​ទន្លេ​មេគង្គ

  • ដំណាក់កាល​ផ្ដួចផ្ដើម​ភាព​បន្សាំ និង​បម្រែបម្រួល​អាកាស​ធាតុ

  • ការ​ចែករំលែក​ទិន្នន័យ ​និង​ចំណេះដឹង

  • ការ​ពង្រឹង​សមត្ថភាព​នៅ​ថ្នាក់​ខេត្ត​និង​ស្រុក ក្នុង​ការគ្រប់គ្រង​ និង​កាត់បន្ថយ​ទឹកជំនន់​ក្នុង​អាងទន្លេ​មេគង្គ​ក្រោម

  • វគ្គ​បណ្ដុះបណ្ដាល​មូលដ្ឋាន​ស្ដីពី​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ

  • សិក្ខាសាលា​ស្ដីពី​វិធីសាស្ត្រ​កសាង​សមិទ្ធផល​ភាពជា​ដៃគូ​ទឹក​តំបន់​អាស៊ី​អាគ្នេយ៍ និង​ការ​ប្រមូល​ទឹកភ្លៀង​នៅ ​ប្រទេស​ហ្វីលីពីន

  • សិក្ខា​សាលា​ស្ដីពី​ការ​ពិគ្រោះ​យោបល់ ​និង​ពិភាក្សា​លទ្ធផល​នៃ​គម្រោង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី និង​ភាពជា​ដៃគូ​ ទឹក​សកលលោក ​នៅ​ខេត្ត​ក្រចេះ ។

  • របាយការណ៍​កិច្ចប្រជុំ​ថ្នាក់​ជាតិ​លើក​ទី ២ ស្តីពី​ការ ចែករំលែក​ចំណេះដឹង​ និង​ទិន្នន័យ​នៅ​សណ្ឋាគារ​ឆ្នេរ​ជលសា​ ខេត្ត​ព្រះសីហនុ ។

ជា​លទ្ធផល គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​បញ្ចប់​ការរៀបចំ​ផែនការ​អភិវឌ្ឍន៍​អាង​ទន្លេ​មេគង្គ ​ដំណាក់​កាល​ទី ១ រួចហើយ និង​បាន​ចាប់ផ្ដើម​ដំណាក់​កាល​ទី ២ នៅ​ដើម​ឆ្នាំ​ ២០០៩ នេះ​ទៀត ដោយ​ផ្ដោត​ការ​យក​ចិត្ត ទុកដាក់​ទៅលើ​ការអនុវត្ត​គម្រោង​វិញ​ម្តង ។ ក្រៅពី​នេះ​ ក្រសួង​ក៏បាន​រៀបចំ​ចងក្រង​ប្រព័ន្ធ​ទិន្នន័យ​ក្នុង​អាង​ទន្លេ​ ដើម្បី​ ចែករំលែក​ទិន្នន័យ​គ្នា​ទៅវិញទៅមក ។


.. កិច្ច​សហប្រតិបត្តិការ​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល


ក្រោម​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ជនបទ​មាន​អង្គការ​មិនមែន​រដ្ឋាភិបាល អង្គការ​ជាតិ និង​អន្តរជាតិ​សរុប​ ចំនួន​ ៣៥ អង្គការ បាន​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​តាំងពី​ឆ្នាំ​ ២០០២ ​បន្ត​រហូត ដល់​ឆ្នាំ ២០១១ ក្នុង​នោះ​មាន ៖

  • Action Contre la Faim Cambodia Program (ACF)

  • Australian Catholic Relief-Cambodia (ACR)

  • Action aid International Cambodia

  • Adventist Development and Relief Agency Cambodia (ADRA)

  • CARE Cambodia

  • CARITAS CAMBODIA

  • Christian Care for Cambodia (CCFC)

  • Cambodia Methodish Services (CMS)

  • Concern Worldwide Cambodia (CWC)

  • Catholic Relief Services (CRS)

  • Christian Reform World Relief Committee Cambodia (CRWRC)

  • Church World Service (CWS)

  • Development and Partnership in Action (DPA)

  • Development Technology Workshop (DTW)

  • Food for the Hungry International (FHI)

  • German Agro Action (GAA)

  • Helen Keller International (HKI)

  • Health Unlimited (HU)

  • International Development Enterprises (IDE)

  • International Volunteer of Yanmagata (IVY)

  • The Lutheran World Federation (LWF)

  • Mennonite Central Committee (MCC)

  • Neighbor of Cambodia (NC)

  • OCKENDEN INTERNATIONAL CAMBODIA

  • Operation Hope Foudation (OHF)

  • Oxfam Great Britain (GB) Cambodia Program

  • Partnership for Development in Kampuchea (PADEK)

  • Plan International Cambodia (PLAN)

  • Resource Development International (RDI)

  • Samaritan's Purse International Relief (SPIR)

  • Sustaniable Cambodia (SC)

  • Trailblazer Foudation (TF)

  • VICHEA-STHAN BOMREU NEAK-SAMROB-SAMROURL KARNGEA AKPIWAT (VBNK)

  • World Vision International in Cambodia (WVC)

  • ZOA Refugee Care Cambodia Program


ក្នុង​ឆ្នាំ​ ២០០៨ នេះ​មាន​អង្គការ​ចំនួន ១២ បាន​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយ​ក្រសួង​អភិវឌ្ឍន៍​ ជនបទ។ អង្គការ​ទាំងអស់​ខាងលើ​ បាន​ចូលរួម​យ៉ាងសកម្ម​ដោយ​ផ្ទាល់​ជាមួយ​សហគមន៍​ជនបទ​ ក្នុង​គោលដៅ​ចូលរួម​កាត់​ បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ជនបទ។ ការ​អភិវឌ្ឍ​ទាំងនោះ​រួមមាន​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ផ្លូវ​ជនបទ ទឹក​ស្អាត អនាម័យ គ.. សេដ្ឋកិច្ច​ជនបទ ឥណទាន​ជនបទ ធារាសាស្ត្រ អភិវឌ្ឍន៍​សហគមន៍ ។


    .គោល​នយោបាយ​អភិវឌ្ឍន៍​តាមវិស័យ


.. ការ​រៀបចំផែនការ

  • ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​រៀបចំ​គម្រោង​កម្មវិធី​វិនិយោគ​សាធារណៈ​ PIP ២០០៩-២០១១ សរុប​ចំនួន​ ៥៥​ គម្រោង​ ដែល​ក្នុង​នោះ​មាន​គម្រោង​ចាស់​ស្នើសុំ​រំកិល​ចំនួន ៤៦ គម្រោង​ កំពុង​ដំណើរការ​ចំនួន ​០៨ គម្រោង​ និង​សុំ​លុបចេញ​ចំនួន​ ០១ គម្រោង ។

  • បាន​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ រយៈ​ពេល​មធ្យម ២០០៩-២០១១ (Strategic Budget Plan ២០០៩-២០១១) ដើម្បី​អនុវត្ត​កម្មវិធី​កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​ដំណាក់កាល​ទី ១ ។

  • ចូលរួម​ប្រជុំ​រៀបចំ​អភិក្រម​ទូទាំង​វិស័យ​ Sector Wide Approach (SWAP) នៅ​ខេត្ត​ព្រះសីហនុ​ដែល​រៀប ចំ​ដោយ​ក្រសួង​ផែនការ។

  • ជួប​ពិភាក្សា​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​និង​អង្គការ​អន្តរជាតិ​ក្នុង​ក្របខ័ណ្ឌ​បច្ចេកទេស និង ផែនការ​បាន ចំនួន ២០ លើក។

  • ចូលរួម​ប្រជុំ​កម្មវិធី​កំណែ​ទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​បាន​ចំនួន ១៩ លើក និង​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ​ នៅ​គណៈរដ្ឋមន្ត្រី​បាន​ចំនួន ០២ លើក ។

  • ជួប​ប្រជុំ​ជាមួយ​តំណាង​បេសកកម្ម​ស្វែងរក​ការពិត​របស់ (ADB) ដែល​មាន​ការចូលរួម​ពី​ក្រសួង​ពាក់ព័ន្ធ​មួយ ​ចំនួន​ដូចជា​ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​ និង​នេសាទ ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ក្រសួង​ធនធាន​ទឹក ​និង​ឧតុនិយម​ ក្រសួង​សុខាភិបាល​ ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដែល​បាន​រៀបចំ​ឡើង​ នៅ​ទីស្ដីការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ។

  • ចូលរួម​ប្រជុំ​គណៈកម្មការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ នៅ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ចំនួន​ ០៣ លើក។

  • ប្រជុំ​កន្សោម​អាទិភាព​បាន​ចំនួន​ ០៣ លើក។

  • ចុះ​ប្រមូល​ទិន្នន័យ​រៀបចំ​ឃុំ​គំរូ​ នៅ​ឃុំ​តា​កែន​កោះ​ស្លា​ ស្រុក​ឈូក ខេត្ត​កំពត បាន​ចំនួន ០៥ លើក ។

  • ពិភាក្សា និង​វិភាគ​ទិន្នន័យ​ដែល​យក​បាន​ក្នុង​ក្របខ័ណ្ឌ​កន្សោម​អាទិភាព។

  • ចូលរួម​ប្រជុំ​ក្រុមការងារ​បច្ចេកទេស​ទឹក​ស្អាត​ និង​អនាម័យ​ចំនួន ០៣ លើក។

  • ចូលរួម​កិច្ចប្រជុំ​ពិនិត្យ​ឡើងវិញ​របាយការណ៍​រដ្ឋាភិបាល​ពាក់​កណ្ដាល​អាណត្តិ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ចំនួន ​០៣ លើក។

  • ចូលរួម​កែសម្រួល​គោលនយោបាយ​យុទ្ធសាស្ត្រ​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ​នៅ​សណ្ឋាគារ​ភ្នំពេញ។

  • ចូលរួម​រៀបចំ​ឯកសារ​សន្និបាត​ទូទាំង​ប្រទេស​របស់​រាជ​រដ្ឋាភិបាល ​ឆ្នាំ ២០០៤-២០០៧ ចំនួន ០៤ លើក

  • ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ ស្ដីពី​ការ កសាង​សមត្ថភាព​នៃ​ការសម្រេចចិត្ត​លើ ការ​ចំណាយ​មូលធន​ នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

  • ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ ស្ដីពី​សេចក្ដីព្រាង​យុទ្ធសាស្ត្រ​ហិរញ្ញប្បទាន​សម្រាប់​ប្រទេស​កម្ពុជា​ នៅ​ក្រសួង​ សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

  • ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ​ទស្សនៈ​យេនឌ័រ និង​អនុសញ្ញា​លុបបំបាត់​រាល់​អំពើ​រើសអើង​ប្រឆាំង​នឹង​នារី​ភេទ​ ស៊ី-(CEDAW)

  • បើក​វគ្គ​បណ្ដុះបណ្ដាល​កសាង​សមត្ថភាព​មន្ត្រី​ផែនការ នៅ​ទីស្ដីការ​ក្រសួង​ដែល​មាន​សមាជិក​ចូលរួម​ចំនួន​ ៨០​នាក់

  • ចូលរួម​ប្រជុំ​ក្រុមការងារ​បច្ចេកទេស​កាត់បន្ថយ​ភាព​ក្រីក្រ​ នៅ​ក្រសួង​ផែនការ​ចំនួន​ ០២ លើក ។

  • ចូលរួម​ប្រជុំ​រៀបចំ​ថវិកា​នៅ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ និង​ហិរញ្ញវត្ថុ​ ចំនួន ០៤ លើក ។

  • ដឹកនាំ​ប្រជុំ​រៀបចំ​ផែនការ​សកម្មភាព​ក្រសួង​ (MAP) បាន​ចំនួន ០៥ លើក។

  • ចូលរួម​ប្រជុំ​ស្ដីពី​ការ​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​ជំហាន​ទី ២ ក្រោមអធិបតីភាព​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

  • ដឹកនាំ​រៀបចំ​សិក្ខាសាលា​វាយតម្លៃ​ការអនុវត្ត​ផែនការ​ឆ្នាំ ​២០០៨ និង​កំណត់​ទិសដៅ​អនុវត្ត​ឆ្នាំ ​២០០៩។

.. ការគ្រប់គ្រង​ហិរញ្ញវត្ថុ

ក្រសួង​អភិវឌ្ឍន៍​ជនបទ​មាន​ថវិកា​ផែនការ​សរុប​ចំនួន ១០៦.៧៦៤.៧០០.០០០៛០០ បើ​ប្រៀបធៀប​ជាមួយ​ ថវិកា​ឆ្នាំ ២០០៧ មាន​ចំនួន ៧៦.៤១៦.៦៩០.៦០៦៛០០ កើន​លើស​ចំនួន ៣០.៣៤៨.០០៩.៣៩៤៛០០ ស្មើនឹង ៣៩.៧១%។ ប៉ុន្តែ ការ​អនុវត្ត​ជាក់ស្ដែង​ឆ្នាំ​២០០៨​ថវិកា បាន​ត្រឹម​ចំនួន​ ១០៤.៥៣៥.៥៨៥.១១៤៛០០ ស្មើនឹង ៩៨% នៃ​ផែនការ​កើន លើស​ឆ្នាំ ២០០៧ ប្រមាណ ១% បើ​ប្រៀបធៀប​ពេល​ដូចគ្នា ។ ថវិកា​ខាងលើ​នេះ ចែកចេញជា ០៣ ផ្នែក​ដាច់​ពីគ្នា ៖

  • ថវិកា​មិនមែន​កម្មវិធី​មាន​ចំនួន .៥២៩.០០០.០០០៛០០

  • ថវិកា​តាម​កម្មវិធី​មាន​ចំនួន ២៤.០០៣.០០០.០០០៛០០

  • ថវិកា​វិនិយោគ​សាធារណៈ​មាន​ចំនួន ៧៥.២៣២.៧០០.០០០៛០០

ក្រសួង​អភិវឌ្ឍន៍​ជនបទ បាន​អនុវត្ត​ការងារ​លទ្ធកម្ម​ដូច​ខាងក្រោម៖

  1. ចំពោះ​ថវិកា​មិនមែន​កម្មវិធី​ក្រសួង​បាន​អនុវត្ត​នីតិវិធី​លទ្ធកម្ម​បាន​ចំនួន ០៧ កិច្ចសន្យា​គិតជា​ទឹកប្រាក់​ស្មើនឹង​ ១.៤៩០.៧៣៣.៣០០៛០០។

  2. ថវិកា​តាម​កម្មវិធី​អនុវត្ត​អស់​ទឹកប្រាក់​ចំនួន ១៧.៩៦៧.៥៨៩.២០០៛០០ ក្នុង​នោះ​ក្រសួង​បាន​អនុវត្ត​នីតិវិធី​លទ្ធកម្ម​លើ ៖

  • កម្ម​វិធីទី២៖ ការថែទាំ​ផ្លូវ​ជាប្រចាំ​បាន​ចុះ​កិច្ចសន្យា​ចំនួន ១៥ កិច្ចសន្យា​ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ១.៤៧៥.១៥៤.០០០៛ ជាមួយ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ចំនួន ១៥ ខេត្ត-ក្រុង។ ការ​ជួសជុល​ផ្លូវ​ជា​លក្ខណៈ​ខួប បានចុះ​កិច្ចសន្យា​ជាមួយ​មន្ទីរ​ចំនួន ៣២ កិច្ចសន្យា​គិតជា​ទឹកប្រាក់​សរុប​ចំនួន ១៤.៤៩៣.៨០០.០០០៛០០។

  • កម្មវិធី​ទី៣៖ ការងារ​ជួសជុល​អណ្ដូង​ស្នប់​បាន​ចុះ​កិច្ចសន្យា​ចំនួន ០៩ កិច្ចសន្យា​គិតជា​ទឹកប្រាក់​ស្មើនឹង​១.៦០០.០០០.០០០រៀល។ ការងារ​អនាម័យ​បានចុះ​កិច្ចសន្យា​ជាមួយ​នាយកដ្ឋាន​សុខភាព​ជនបទ​មាន​ទឹកប្រាក់​ចំនួន ៣៩៨.៦៣៥.២០០៛០០ ។

  1. ថវិកា​វិនិយោគ​សាធារណៈ​ជំពូក (២១)

  • បាន​ចុះ​កិច្ចសន្យា​ចំនួន​​៥២​កិច្ចសន្យា​ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ១០៦.៦៥៦.០០០.០០០៛០០ និង​កិច្ចសន្យា​ ជាមួយ​នាយកដ្ឋាន​ផ្លូវលំ​ចំនួន ០៨ កិច្ចសន្យា​ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ១៨.០១០.០០០.០០០៛០០។

  • ចុះ​កិច្ចសន្យា​ជាមួយ​អគ្គបញ្ជាការ​ ឯកឧត្ដម​ឧត្ដមសេនីយ៍ឯក ខ្វាន់ ស៊ាម ចំនួន ១៤ កិច្ចសន្យា​ដែល​មាន ​ទឹកប្រាក់​សរុប​ចំនួន ៣៣.០៨៧.០០០.០០០៛០០។

  • ចុះ​កិច្ចសន្យា​ជាមួយ​កង​វិស្វកម្ម​កងទ័ព​ជើងគោក​ ឯកឧត្ដម​ឧត្ដមសេនីយ៍ឯក អ៊ុច វ៉ាន់ថា ចំនួន ០៦ កិច្ចសន្យា ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ៨.៥៨៧.០០០.០០០៛០០។

  • ចុះ​កិច្ចសន្យា​ជាមួយ​នាយកដ្ឋាន​វិស្វកម្ម នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ​ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ឯកឧត្ដម ឧត្ដមសេនីយ៍ គង់ អៀង ចំនួន ១៥ កិច្ចសន្យា ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ២៦.១៩៦.០០០.០០០៛០០។

  • ចុះ​កិច្ចសន្យា​ជាមួយ​នាយកដ្ឋាន​វិស្វកម្ម នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ​ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ឯកឧត្ដម ឧត្ដមសេនីយ៍ ប៊ូ ផាន់សារី ចំនួន ០៥ កិច្ចសន្យា​ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ១៦.៣៣៣.០០០.០០០ ៛០០។

  • ចុះ​កិច្ចសន្យា​ជាមួយ​នាយកដ្ឋាន​វិស្វកម្ម នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ​ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ឯកឧត្ដម សេនីយ៍ សោម ស៊ីដេត ចំនួន ០៣​កិច្ចសន្យា​សរុប​ទឹកប្រាក់​ចំនួន ៤.៤៤៣.០០០.០០០៛០០។

  • ចុះ​កិច្ចសន្យា​ជាមួយ​មជ្ឈមណ្ឌល​បោសសំអាត​មីន​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ និង​បណ្ដុះបណ្ដាល ០១ កិច្ចសន្យា​ទឹកប្រាក់​សរុប ចំនួន​ ១.០៩៨.០០០.០០០៛០០ ។



.. ការងារ​សវនកម្ម​ផ្ទៃក្នុង


នាយកដ្ឋាន​សវកម្ម​ផ្ទៃក្នុង ទើបនឹង​ចាប់ផ្ដើម​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី ១៣ ខែ សីហា ឆ្នាំ២០០៨ ។ នាយកដ្ឋាន​បាន ​រៀបចំ​រចនាសម្ព័ន្ធ​តួនាទី​និង​ភារកិច្ច​គ្រប់គ្រង​នាយកដ្ឋាន ។

  • ប្រមូល​ស្រាវជ្រាវ​ឯកសារ គោលនយោបាយ ក្រមសីលធម៌ និង​ស្តង់ដារ​សវនកម្ម​ផ្ទៃក្នុង ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ

  • ប្រជុំ​ពិភាក្សា​លើ​ការ​រៀបចំ​ផែនការ និង​ធ្វើ​ពង្រាង​របាយការណ៍ ៣ ឆ្នាំ​រំកិល និង​ផែនការ​សកម្មភាព​សវនកម្ម​ ផ្ទៃក្នុង​ឆ្នាំ​២០០៩

  • ចងក្រង​ទម្រង់​របាយការណ៍​សវនកម្ម​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ

  • ចូលរួម​ប្រជុំ​ពិភាក្សា​ចំនួន ០៥​លើក ជាមួយ​ក្រុមការងារ​កំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ

  • ចូលរួម​សិក្ខាសាលា​បាន​ចំនួន​០៤​លើក

  • ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ការងារ​ផែនការ​ដែល​រៀបចំឡើង​ដោយ​នាយកដ្ឋាន​ផែនការ និង​ទំនាក់ទំនង​សាធារណៈ​បាន​ចំនួន ០៤ លើក

  • សម្របសម្រួល​ការងារ​បកប្រែ​ឯកសារ​ក្នុង​​ក្រុម​ការងារ​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​បាន​មួយ​ចំនួន


.. ការងារ​វិមជ្ឈការ ​និង​វិសហមជ្ឈការ ​សម្រាប់ គ...ប របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ

ការ​គាំទ្រ​បច្ចេកទេស​របស់​ក្រុម​ការងារ​កម្មវិធី​វិមជ្ឈការ និង​វិសហមជ្ឈការ​ គឺ​ជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​ របស់​រាជរដ្ឋាភិបាល​ សំដៅ​ពង្រឹង​អំណាច​ដល់​ថ្នាក់​ក្រោម​ជាតិ ក្នុង​ការ​អភិវឌ្ឍ​ឃុំ សង្កាត់​ឱ្យ​មាន​តម្លាភាព​ គណនេយ្យ​ភាព និង​ប្រសិទ្ធិភាព​នៅ​ថ្នាក់​មូលដ្ឋាន។ លទ្ធផល​នៃ​ការងារ​វិមជ្ឈការ​ និង​វិសហមជ្ឈការ​ ដែល​ក្រសួង​បាន​អនុវត្ត​កន្លងមក​មាន ៖

  • ចូលរួម​ប្រជុំ​ជាមួយ​ក្រសួង ​ស្ថាប័ន​ពាក់ព័ន្ធ បាន​ចំនួន ១៨ លើក

  • ចូលរួម​សិក្ខាសាលា​ស គ...ប ចំនួន ០៣ លើក

  • រៀបចំ​សិក្ខាសាលា​គាំទ្រ​បច្ចេកទេស​ហេដ្ឋារចនាសម្ព័ន្ធ​ថ្នាក់​ជាតិ​នៅ​ខេត្ត​កំពង់ធំ បាន ០១ លើក

  • ចុះ​សិក្សា​វាយតម្លៃ​ស្ដីពី​ការប្រើប្រាស់​មូលនិធិ​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ចំនួន ០៤ ខេត្ត

  • ចុះ​តាមដាន​ត្រួតពិនិត្យ​ការអនុវត្ត​គំរោង​មូលនិធិ​ឃុំ សង្កាត់​ចំនួន ០២ ខេត្ត

  • ចូលរួម​ទិវា​ជនជាតិ​នៅ​ខេត្ត​ពោធិ៍សាត់

  • ចូលរួម​វេទិកា​លើកកម្ពស់​ផល​ប្រយោជន៍​ឃុំ សង្កាត់​តាមរយៈ​ការអនុវត្ត​គោលនយោបាយ​វិមជ្ឈការ​និង​វិសហមជ្ឈការ​នៅ​ភូមិភាគ​ទី៣​ខេត្ត​កណ្ដាល​និង​ភូមិ​ភាគទី ១ មន្ទីរ​ព្រឹទ្ធសភា​ភ្នំពេញ​។


.. ការងារ​យេនឌ័រ

  • ក្រសួង​អភិវឌ្ឍន៍​ជនបទ មាន​ក្រុមការងារ​យេនឌ័រ ០១​ក្រុម ០៩​នាក់ សម្រាប់​ធ្វើ​ការងារ​យេនឌ័រ។

  • បាន​រៀបចំ​សៀវភៅ​ផែនការ​យុទ្ធសាស្ត្រ ​បញ្ជ្រាប​យេនឌ័រ​សម្រាប់​រយៈពេល​ ០៤ឆ្នាំ។

  • បាន​រៀបចំ​ជន​បង្គោល​នៅ​តាម​នាយកដ្ឋាន​ចំនួន ១០ និង​អគ្គាធិការ ០១ ដែល​មាន​ចំនួន ២២​នាក់ ស្រី ៖ ១១​នាក់ ។

  • បាន​រៀបចំ​ក្រុម​ការងារ​យេនឌ័រ នៅ​តាម​បណ្ដា​ខេត្ត​ចំនួន ២៤​ខេត្ត ក្នុង​នោះ​មាន​ប្រធាន-អនុ​ប្រធាន​មន្ទីរ ជា​ប្រធាន​ក្រុម និង ប្រធាន-អនុ​ប្រធាន​ការិយាល័យ​មន្ទីរ និង​ស្រុក​ជា​សមាជិក​មាន​ចំនួន ១៥៩​នាក់ ស្រី ៖ ៤០​នាក់ ។

  • បាន​បើក​វគ្គ​សិក្ខាសាលា​ផ្សព្វផ្សាយ ស្ដីពី​ទស្សនៈ​យេនឌ័រ និង​អនុសញ្ញា​លុបបំបាត់​រាល់​ទម្រង់​នៃ​ការ​រើស អើង​ប្រឆាំង​នារី​ភេទ ជឌែៅឺ និង​យោបល់​សន្និដ្ឋាន ៤២ ចំណុច​របស់​គណៈកម្មាធិការ ជឌែៅឺ នៃ អង្គការសហប្រជាជាតិ ចំនួន ០៤ លើក ដែល​មាន​សមាជិក​ចូលរួម ២១៤ នាក់ ស្ត្រី ៖ ៥១នាក់ ។

  • បាន​រៀបចំ​ផែនការ​សកម្មភាព និង​តួនាទី​ភារកិច្ច​របស់​ជន​បង្គោល និង​ក្រុម​ការងារ​យេនឌ័រ​រាជធានី ខេត្ត។

  • បាន​ផ្សព្វផ្សាយ​សៀវភៅ​គោលនយោបាយ​ផែនការ​យុទ្ធសាស្ត្រ​យេនឌ័រ​បាន​ដល់​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​រាជធានី​ ខេត្ត ចំនួន ០១​លើក នៅ​ទីស្ដីការ​​ក្រសួង សម្រាប់​ប្រធាន​មន្ទីរ ០១ នាក់ ក្រុម​ការងារ​យេនឌ័រ ០១ នាក់ ។

  • ប នា​ចូលរួម​ជាមួយ​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី ដើម្បី​ចុះ​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ។ ស្ដីពី​អនុសញ្ញា​លុប បំបាត់​នូវ​រាល់​ទម្រង់​នៃ​ការ​រើសអើង​ប្រឆាំង​នារី​ភេទ​នៅ​តាម​បណ្ដា​ខេត្ត-ក្រុង​ចំនួន ២៤ ខេត្ត ជាមួយ​ក្រុមប្រឹក្សា ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី។

  • ប​នា​ចុះ​តាមដាន​នូវ​ការ​អនុវត្ត​ច្បាប់​ស្ដីពី​ការ​ជួញដូរ​មនុស្ស ស្ត្រី និង​កុមារ​ និង​ការ​កេងប្រវ័ញ្ច​ពលកម្ម​លើ​កុមារ​ ជាមួយ​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី។

  • បាន​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ ទឿទ​ ចំនួន​ ០៤​លើក​សម្រាប់​ផ្សព្វផ្សាយ និង​បណ្ដុះបណ្ដាល​បន្ត

  • បាន​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ការ​តាមដាន​ត្រួតពិនិត្យ​ចំនួន ០២ លើក​នៅ​ក្រសួង​កិច្ចការ​នារី ​និង​ក្រុមប្រឹក្សា ជាតិ ​កម្ពុជា​ដើម្បី​ស្ត្រី

  • បាន​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ ស្ដីពី​ការ​សរសេរ​របាយការណ៍​ជាតិ​ចំនួន ០២ លើក​ជាមួយ​ក្រុម​ព្រឹក្សាជាតិ- កម្ពុជា​ដើម្បី​ស្ត្រី។

  • បាន​ចូលរួម​ប្រជុំ​បច្ចេកទេស​យេនឌ័រ​ចំនួន​ ១២ ​លើក​ជា​រៀងរាល់​ខែ នៅ​ក្រសួង​កិច្ចការ​នារី។

  • បាន​ចូលរួម​សិក្ខាសាលា​ស្ដីពី​ការ​វិភាគ​គោលនយោបាយ​ឆ្លើយតប​នឹង​យេនឌ័រ​ជាមួយ ក្រសួង​កិច្ចការ​នារី​គម្រោង​ 9ភអំ ជ្ញីបៅ ផ្ដោត​ទៅលើ​ផ្នែក​ឥណទាន​ជនបទ​នៅ​ខេត្ត​កំពង់ចាម ដោយ​សហការ​ជាមួយ​ មន្ទីរ​អភិវឌ្ឍន៍ ជនបទ​ខេត្ត។

  • បាន​ចូលរួម​សហការ​ជាមួយ​ក្រុម​ការងារ​យេនឌ័រ​មេគង្គ​ចំនួន ០៤ លើក។

  • បាន​ចុះ​សួរ​សុខទុក្ខ​នារី​មានធុរៈ​ និង​លំហែ​មាតុភាព។

  • បាន​រៀបចំ​ទិវា​នារី​អន្តរជាតិ​ ០៨ មិនា (ចែក​ថវិកា​ដល់​មន្ត្រីរាជការ​នៅ​ក្នុង​ទីស្ដីការ​ក្រសួង )


    .សកម្មភាព​អភិវឌ្ឍន៍​តាម​វិស័យ


ការ​អភិវឌ្ឍ​ជនបទ​ជា​ជំរើស​ដ៏​ប្រសើរ​បំផុត​ក្នុង​យុទ្ធសាស្ត្រ​កាត់បន្ថយ​ភាព​ក្រីក្រ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល

បាន​លើកឡើង​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូចជា​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ២០០៦-២០១០ និង​ផែនការ​អភិវឌ្ឍន៍​សហស្សវត្ស​កម្ពុជា​២០១៥។ ក្នុង​ទិសដៅ​នេះ ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​ដើរ​តួនាទី​ជា​អ្នក​សម្រប សម្រួល សហប្រតិបត្តិការ​តាមដាន​ការ​អនុវត្ត​ និង​វាយតម្លៃ​កម្មវិធី​គម្រោង​អភិវឌ្ឍន៍​ជនបទ​នានា​ក្នុង​ក្រប​ខណ្ឌ​ទូទាំង ប្រទេស។ ដើម្បី​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​ថវិកា​ឱ្យ​មាន​ប្រសិទ្ធិភាព​ ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​រៀបចំ​កម្មវិធី​ធំៗ​ចំនួន ០៣ តាម​វិស័យ​អាទិភាព​ដូច​ខាងក្រោម៖

  1. វិស័យ​អភិវឌ្ឍន៍​ធនធាន​មនុស្ស និង​ពង្រឹង​សមត្ថភាព

  2. វិស័យ​ស្តា​កសាង និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ

  3. វិស័យ​លើកកម្ពស់​សុខភាព​អនាម័យ​ជនបទ និង​សេដ្ឋកិច្ច​ជនបទ


.. កម្មវិធី​ទី ១ ៖ វិស័យ​អភិវឌ្ឍន៍​ធនធាន​មនុស្ស និង​ពង្រឹង​សមត្ថភាព

ក្រសួង​អភិវឌ្ឍន៍​ជនបទ​មាន​តួនាទី​បណ្ដុះបណ្ដាល​ មិន​ត្រឹមតែ​ដល់​មន្ត្រី​រាជការ​បម្រើ​ក្នុង​អង្គភាព​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ ថែមទាំង​បាន​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​មូលដ្ឋាន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​តាម​ជនបទ​ថែមទៀត​ផង។ ដើម្បី​ធ្វើ​ឱ្យ ប្រជាពលរដ្ឋ​ដែល​ខ្វះ​លទ្ធភាព ឬ​គ្មាន​ជំនាញ​អាច​ទទួល​បាន​ចំណេះដឹង ឬ​អាជីព​ពិតប្រាកដ​ដែល​អាច​មាន​លទ្ធភាព​បង្កើន ប្រាក់ចំណូល​តាម​គ្រួសារ​របស់​ពួកគាត់។


... ការ​បណ្ដុះបណ្ដាល​ក្រៅ​ប្រទេស

ក្រសួង​បាន​បញ្ជូន​មន្ត្រី​ទៅ​បណ្ដុះបណ្ដាល​វគ្គ​ខ្លីៗ នៅ​បរទេស​បាន​ចំនួន ០៩ វគ្គ នៅ​តាម​បណ្តា​ប្រទេស​ចំនួន ៤ គឺ ថៃឡង់ដ៏ ឥណ្ឌា សាធារណរដ្ឋកូរ៉េ និង​ហ្វីលីពីន ដែល​មាន​មន្ត្រី​ចូលរួម​សរុប​ចំនួន ៣៣ នាក់ ។


... ការ​បណ្ដុះបណ្ដាល​ក្នុង​ប្រទេស

មាន​មន្ត្រី​ចំនួន ៤២១ នាក់​បាន​ចូលរួម​ក្នុង​វគ្គខ្លីៗ​ចំនួន ១០៤ វគ្គ។


... ការ​បណ្ដុះបណ្ដាល​ប្រជាពលរដ្ឋ

បាន​បណ្ដុះបណ្ដាល​ជំនាញ​មូលដ្ឋាន​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ជំនាញ​មូលដ្ឋាន​ ក្នុង​ខេត្ត ស្វាយរៀង ខេត្ត​ព្រៃវែង ខេត្ត​តាកែវ និង​ខេត្ត​កំពង់ស្ពឺ លើ​ជំនាញ ០៧ គឺ ៖ ជួសជុល​ម៉ូតូ ជួសជុល​គ្រឿងយន្ត កសិកម្ម ខ្នាត​តូច កាត់​សម្លៀកបំពាក់​បុរស ស្ត្រី ជួសជុល​វិទ្យុ ទូរទស្សន៍ ម៉ាញេ​ កែ​សម្ផស្ស និង​អ៊ុតសក់ ផលិត​គ្រឿង សង្ហារឹម ពី​ឬស្សី និង​បង្រៀន​ភាសា​អង់គ្លេស បាន​ចំនួន ២៩ វគ្គ ដែល​មាន​សិក្ខាកាម​ចូលរួម​ចំនួន ៤០៣ នាក់ ។


... ការ​អភិវឌ្ឍ​ជនជាតិ​ដើម​ភាគតិច

  • រៀបចំ​​ប្រារព្ធ​អោបអរសាទរ​ទិវា​អន្តរជាតិ​ជនជាតិ​ភាគតិច​ពិភពលោក​ប្រចាំ​ឆ្នាំ​នៅ​ខេត្ត​ពោធិ៍សាត់

  • បើក​វគ្គ​បណ្ដុះបណ្ដាល​ពង្រឹង​សមត្ថភាព និង​ភាព​ជា​អ្នក​ដឹកនាំ​ដល់​សហគមន៍​ជនជាតិ​ភាគតិច​ចំនួន ០៥ លើក នៅ​ខេត្ត​កំពង់ចាម ខេត្ត​មណ្ឌលគីរី ខេត្ត​ព្រះវិហារ ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះកុង

  • ចូលរួម​ប្រកាស​ទទួលស្គាល់​ការ​បង្កើត​ភូមិ ០២ គឺ ភូមិ​ល្អើន​ក្រែន និង​ភូមិឡាអ៊ិន នៅ​ខេត្ត​មណ្ឌលគីរី ដោយ ក្រសួងមហាផ្ទៃ សហការ​ជាមួយ​អង្គការ​ពលកម្ម​អន្តរជាតិ

  • រៀបចំ​សិក្ខាសាលា​ចុះ​បញ្ជី​ដី​សហគមន៍​ជនជាតិ​ភាគតិច​នៅ​ខេត្ត​ស្ទឹងត្រែង​ដែល​សហការ​ជាមួយ​អង្គការ​ពលកម្ម​អន្តរជាតិ

  • ចូលរួម​សិក្ខាសាលា​ស្ដីពី​ការ​ផ្លាស់ប្ដូរ​បទពិសោធន៍​ក្នុង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​ខេត្ត​ក្រចេះ ​ដោយ​សហការ​ជាមួយ​អង្គការ​ស៊ីដា

  • នាយកដ្ឋាន​ចុះ​ស្រាវជ្រាវ​ប្រមូល​ទិន្នន័យ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី​ជនជាតិ​ភាគតិច​ នៅ​ខេត្ត​ មណ្ឌលគីរី ខេត្ត​រតនគីរី ខេត្ត​ស្ទឹងត្រែង ខេត្ត​កោះកុង និង​ខេត្ត​ព្រះវិហារ (ជំហាន​ទី១)

  • នាយកដ្ឋាន​ចុះ​សិក្សា​បង្កើត​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​ខេត្ត​រតនគីរី និង​ខេត្ត​មណ្ឌលគីរី

  • រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់ ​លិខិត​បទដ្ឋាន​ និង​នីតិវិធី​ពាក់ព័ន្ធ​ការងារ​អភិរក្ស​ជនជាតិ​ភាគតិច​ នៅ​ខេត្ត​ ព្រះសីហនុ

  • ចងក្រង​បញ្ជី​សំណួរ​ជាមួយ​សហគមន៍ និង​អ្នក​ពាក់ព័ន្ធ​ដើម្បី​ប្រមូល​ទិន្នន័យ​ កំណត់​អត្តសញ្ញាណ​ជនជាតិ​ ភាគតិច​កួយ នៅ​សំឡូត ខេត្ត​បាត់ដំបង ។

  • ប្រជុំ​ដឹកនាំ​ជ្រើសរើស​ក្រុម​ការងារ​ដឹកនាំ​បង្កើត​សហគមន៍​ជនជាតិ​ភាគតិច​នៅ​ស្រុក​សៀមបូក ខេត្ត​ស្ទឹងត្រែង

  • ចុះ​ពិនិត្យ​មើល​ស្ថានភាព​រស់នៅ​របស់​ជនជាតិ​ភាគតិច (ស្អូច) នៅ​ស្រុក​ព្រៃនុប។


... ការ​អភិវឌ្ឍ​សហគមន៍

  • បោះឆ្នោត​ឡើងវិញ​ជ្រើសរើស​ គ..ភ ដែល​ផុត​អាណត្តិ​បាន​ចំនួន ៩៨ ភូមិ

  • បណ្ដុះបណ្ដាល គ អ ភ ចំនួន ០៣ វគ្គ មាន​អ្នក​ចូលរួម​ចំនួន ៩០ នាក់

  • អប់រំ​ក្រៅ​ប្រព័ន្ធ ​បើក​ថ្នាក់​អក្ខរកម្ម​ចំនួន ១២ ថ្នាក់ មាន​សិស្ស​ចូលរួម​ចំនួន ២៤០ នាក់។

  • បណ្ដុះបណ្ដាល​ទស្សនៈ​យល់​ដឹង​នៃ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​ចំនួន ០២ វគ្គ មាន​សិក្ខាកាម​ចូលរួម​ចំនួន ៤០ នាក់

  • បណ្ដុះបណ្ដាល គ..ភ និង​កសិករ​ស្ដីពី​បច្ចេកទេស​ធ្វើ​ជី​កំប៉ុស​ចំនួន ០៤ វគ្គ មាន​អ្នក​ចូលរួម ១២០ នាក់

  • ផ្នែកសម្ភារៈ​ធ្វើ​រោង ជី​កំប៉ុស​ចំនួន ៨០ រណ្ដៅ ។

  • បណ្ដុះបណ្ដាល​បច្ចេកទេស​ដាំ​ក្រូច​ផ្លុង​ចំនួន ០២ វគ្គ និង​ចែក​កូន​ក្រូច​ថ្លុង​ចំនួន ៣២១ ដើម

  • ផ្ដល់​កូន​ឈើ​ហូប​ផ្លែ​ចំនួន ៩៥៤ ដើម ផ្ដល់​ពូជ​ស្រូវ​ចំនួន ៦២៥ គក្រ ស្រះទឹក​ចំនួន ០២ កន្លែង និង​ផ្ដល់​កូន​ត្រី​ចំនួន ១៣០០ ក្បាល ។


.. កម្មវិធី​ទី២ ៖ វិស័យ​ស្តារ កសាង និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ

ការងារ​ស្តារ និង​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ផ្លូវ​ជនបទ ស្ពាន សាលារៀន មណ្ឌលសុខភាព ផ្សារ​ជនបទ​ ជា​ការងារ​អាទិភាព​ទី១ របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ដែល​ត្រូវ​បាន​រាជរដ្ឋាភិបាល​យក​ចិត្ត​ទុកដាក់​ខ្ពស់​បំផុត។ ផ្លូវ​ជនបទ ជា​សរសៃឈាម​ដែល​តភ្ជាប់​ពី​ជនបទ​មក​កាន់​ទីប្រជុំជន ឬ​ទីក្រុង​ធំៗ ដែល​អាច​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ដើម្បី​ដឹកជញ្ជូន កសិផល​របស់​ខ្លួន​មកកាន់​ទីផ្សារ​ដើម្បី​ធ្វើការ​ដោះដូរ​ទំនិញ​បាន​ដោយ​ងាយស្រួល និង​ចំណាយ​ពេលវេលា​តិច​ដែល​ជា​កត្តា ធ្វើ​ឱ្យ​ថ្លៃដើម​ផលិត​ថោក​អាច​ប្រកួតប្រជែង​ជាមួយ​ទំនិញ​នៅ​ក្រៅ​ស្រុក និង​ទំនិញ​ក្នុង​ស្រុក​បាន ។ ឈរ​លើ​ស្មារតី​នេះ ក្រសួង​បាន​យក​ចិត្ត​ទុកដាក់​អនុវត្ត​កម្មវិធី​ស្ដារ និង​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​បាន​លទ្ធផល​ដូច​ខាងក្រោម ៖

  • សាងសង់​ផ្លូវ​ថ្មី បាន ៩៩ ខ្សែ ស្មើនឹង ប្រវែង ៤១០,៨២ គ.

  • ផ្លូវលំ​ជួសជុល​បាន ២១៧ ខ្សែ ស្មើនឹង ប្រវែង ៩៤០,៩០ គ.

  • ថែទាំ​ផ្លូវលំ​បាន ១៧២ ខ្សែ ស្មើនឹង​ប្រវែង ២.១៦៥,២៧ គ.

  • សាងសង់​ស្ពាន​បាន​ចំនួន ៣៨ កន្លែង

  • សាងសង់​លូ​បង្ហូរ​បាន​ចំនួន ៤១៩ កន្លែង

  • សាងសង់​សាលារៀន​បាន​ថ្មី ៣១ ខ្នង មាន ១៥៤ បន្ទប់

  • ជួសជុល​សាលារៀន​បាន ០២ ខ្នង ០៦ បន្ទប់


.. កម្មវិធី​ទី២ៈ វិស័យ​លើកកម្ពស់​សុខភាព​អនាម័យ​ជនបទ និង​សេដ្ឋកិច្ច​ជនបទ

វិស័យ​ផ្គត់ផ្គង់​ទឹក​ស្អាត​ជនបទ​ជា​ប្រធានបទ​មួយ ដែល​រាជរដ្ឋាភិបាល​ក៏​ដូចជា​ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​នឹង​កំពុង​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ដើម្បី​បម្រើ​រាល់​សេចក្ដី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ពិសេស​ប្រជាពលរដ្ឋ​តាម​ ទី​ជនបទ​ដែល​មាន​ការ​ខ្វះខាត​ប្រភព​ទឹក​សម្រាប់​ប្រើប្រាស់​ និង​សម្រាប់​បរិភោគ។ ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​កំណត់​ថា នៅ​ឆ្នាំ ២០១០ ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​មាន​ទឹក​ស្អាត​ប្រើប្រាស់ ៤៥% ខណៈ​ដែល​នៅ ឆ្នាំ ២០០៦ អត្រា​នេះ​មានតែ ៤២.% ប៉ុណ្ណោះ (NSDP ២០០៦-២០១០)។ ដោយ​ឡែក​តាម​ផែនការ​ឆ្នាំ ២០០៨ របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ប្រជាពលរដ្ឋ​ចំនួន ២១ រាជធានី ខេត្ត នៅ​តាម​ជនបទ​ត្រូវ​បាន​ទទួល​ទឹក​ស្អាត​ប្រើប្រាស់​ បន្ថែម​ទៀត។ នៅ​ឆ្នាំ​២០០៨ ក្រសួង​អភិវឌ្ឍន៍​ជនបទ​សម្រេច​បាន​នូវ​សមិទ្ធផល​មួយ​ចំនួន​ដូច​ខាងក្រោម ៖


... ទឹក​ស្អាត​សម្រាប់​បរិភោគ

  • សង់​អណ្ដូង​លូ​បេតុង​បាន​ចំនួន ៦២៥ អណ្ដូង

  • អណ្ដូង​លូ​បេតុង​ជួសជុល ​ចំនួន ១៣ អណ្ដូង

  • អណ្ដូង​ស្នប់​សង់​ថ្មី​បាន​ចំនួន ១.៣១២ អណ្ដូង

  • ជួសជុល​អណ្ដូង​ស្នប់​បាន​ចំនួន ១.២៣២ អណ្ដូង

  • ជីក​ស្រះ​ទឹក​រួម​បាន​ចំនួន ៤៨ ស្រះទឹក

  • ធ្វើ​អាងទឹក​បេតុង​បាន​ចំនួន ២៨៧ អាង

  • សាងសង់​ធុងទឹក​ចម្រោះ​៥.២៦២ ធុង


... ទឹក​សម្រាប់​ស្រោចស្រព​ដំណាំ​កសិកម្ម

ការងារ​ធ្វើ​ប្រព័ន្ធ​ស្រោចស្រព​ដំណាំ​កសិកម្ម ​ពិសេស​ដំណាំ​ស្រូវ ត្រូវ​បាន​រាជរដ្ឋាភិបាល​នីតិកាលទី ៣ នៃ​រដ្ឋសភា បាន​ផ្ដល់​អាទិភាព​ដើម្បី​លើកស្ទួយ​ការងារ​បង្កបង្កើន​ផល​របស់​ប្រជាកសិករ​ឱ្យ​មាន​ទឹក​សម្រាប់​ធ្វើ​ស្រែ​ចំការ សំដៅ​ធ្វើ​ឱ្យ ជីវភាព​រស់នៅ​តាម​គ្រួសារ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង។ ក្នុង​នោះ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ក៏​បាន​សម្រេច​នូវ​សមិទ្ធផល​មួយ​ ចំនួន​ដូច​ខាងក្រោម ៖

  • បាន​សាងសង់​ទំនប់​ថ្មី​បាន ០៣​ខ្សែ ស្មើនឹង ៣.៦៥០ ម៉ែត្រ

  • ជួសជុល​ទំនប់​ទឹក​បាន ០១ ខ្សែ ស្មើនឹង ៤២៩ ម៉ែត្រ

  • បាន​សាងសង់​ប្រឡាយ​ស្រោចស្រព​បាន​ចំនួន ០៩ ខ្សែ ស្មើនឹង ២៤.៦៥៨ ម៉ែត្រ

  • បាន​ជួសជុល​ប្រឡាយ​ស្រោចស្រព​បាន ១៧ ខ្សែ ស្មើ​នឹង​ប្រវែង ២៨.១៧៣ ម៉ែត្រ


... ការ​ថែទាំ​សុខភាព​អនាម័យ​ជនបទ

អនាម័យ​នាំមក​នូវ​ការ​កាត់​បន្ថយ​ជំងឺ​​ដង្កាត់​នានា ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​សុខភាព​ល្អ​នាំ​មក​នូវ​សុភមង្គល របស់​គ្រួសារ​នីមួយៗ​ក៏​ដូចជា​សុភមង្គល​របស់​សង្គមជាតិ​ទាំងមូល​ដែរ។ ដូច្នេះ​ការ​ការពារ​កុំ​ឱ្យ​មាន​ជំងឺឆ្លង​ដែល​បណ្ដាលមកពី​មាន​បញ្ហា​កង្វះ​អនាម័យ​ជា​កត្តា​សំខាន់​បំផុត​សម្រាប់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ម្នាក់ៗ​ក្នុង​សង្គម។ ដើម្បី​ការពារ ​និង បញ្ចៀស​បញ្ហា​ខាងលើ​ ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​សម្របសម្រួល​ផង ជា​អ្នក​ប្រតិបត្តិ​ផ្ទាល់​ផង ជាមួយ​ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ​ ក៏​ដូច​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត​ដែរ ។ សកម្មភាព​ទាំងនោះ​រួមមាន​ ការអប់រំ​ ប្រជាពលរដ្ឋ​ពី​ជំងឺអេដស៏ គ្រុន​ផ្ដាសាយ​បក្សី ជំងឺឆ្លង​ផ្សេងៗ ការអប់រំ​ឱ្យ​សាងសង់ និង​ប្រើប្រាស់​បង្គន់​អនាម័យ​តាម គ្រួសារ។ បង្ហាញ​ពី​វិធីសាស្ត្រ​សាងសង់​បង្គន់​​ អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​បរិភោគ​ទឹក ឆ្អិន​ ឬ​ទឹក ចម្រោះ​ ទឹក​ស្អាត​គ្មាន​មេរោគ។ ជា​ពិសេស​បាន​ធ្វើ​តេស្ត​ជាតិ​អាសេនីច​ក្នុង​ទឹក​អណ្ដូង​ណា​ដែល​ប្រជាពលរដ្ឋ កំពុង​ប្រើប្រាស់​ដើម្បី​ កំណត់​ថា​តើ​ទឹក​អណ្ដូង​ណា​អាច​បរិភោគ​បាន និង​ទឹក​អណ្ដូង​ណា​មិន​អាច​បរិភោគ​បាន។ ចំពោះ​អណ្ដូង​ដែល​មាន​ជាតិ កំហាប់​អាសេនីចតិច​ជាង ៥០ អាច​ប្រើ​បាន (កំណត់​ដោយ​ស្តង់ដារ)។ ជា​លទ្ធផល​ក្រសួង​អភិវឌ្ឍន៍​ជនបទ​សម្រេច​បាន​ដូច ខាងក្រោម ៖

  • ធ្វើ​តេស្ត​ទឹក​អណ្ដូង​រក​ជាតិ​អាសេនិច​បាន​ចំនួន​ ៨.៩២១ អណ្ដូង

  • សាងសង់​បង្គន់​អនាម័យ​តាម​គ្រួសារ​បាន​ចំនួន ៤៥.៦៧៣ បង្គន់

  • អប់រំ​សុខភាព និង​អនាម័យ​បាន​ចំនួន ១៧៤.២៥០ នាក់


... ការ​លើកកម្ពស់​សេដ្ឋកិច្ច​ជនបទ


ក្រសួង​អភិវឌ្ឍន៍​ជនបទ​ដែល​មាន​នាយកដ្ឋាន​សេដ្ឋកិច្ច​ជនបទ ជា​អ្នក​សម្របសម្រួល​ និង​អនុវត្ត​លើ​កម្មវិធី​ទាំង ឡាយ​ដែល​ទាក់ទង​នឹង​សេដ្ឋកិច្ច​នៅ​ជនបទ​ដែល​ក្នុង​នោះ​មាន​ឥណទាន​សាច់ប្រាក់​ ឥណទាន​សត្វពាហណៈ​ ឥណទាន​ស្រូវ ជាដើម។ ការ​ធ្វើ​ឥណទាន​ក្នុង​គោលដៅ​ឱ្យ​ប្រជាពលរដ្ឋ​ មាន​លទ្ធភាព​ប្រកបរបរ​អាជីវកម្ម​របស់​ខ្លួន តាមរយៈ​ការ​ឱ្យ​ខ្ចី ប្រាក់​ឥណទាន ​ដែល​មាន​ការប្រាក់​ថោក ដូចជា ៖

  • ឥណទាន​សាច់ប្រាក់​រៀល​បាន​ចំនួន ៥.៦៤៤.៩១១.៩៨៨ រៀល

  • ឥណទាន​សាច់ប្រាក់​បាត​ថៃ ២,៩២៣.៣៩០ បាត

  • ឥណទាន​សាច់ប្រាក់​ដុល្លារ​អាមេរិក​ចំនួន ១៦.១៣០ ដុល្លារ

  • ធនាគារ​ស្រូវ​ចំនួន ១.៤៥០,៣២ តោន

  • ធនាគារ​គោ​មាន​ចំនួន ១៨២៣ ក្បាល និង ធនាគារ​ជី​មាន​ចំនួន ៧២៣ បាវ


    .ទិសដៅ​ការងារ​ឆ្នាំ ២០០៩


យោង​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ០២ ក្រសួង​អភិវឌ្ឍន៍​ជនបទ​នឹង​បន្ត​អនុវត្ត​កម្មវិធី​នយោបាយ ​និង​ យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ជំរុញ កំណើន ការងារ សមធម៌ និង​ប្រសិទ្ធិភាព។ បន្ត​ជំរុញ​ការងារ​អភិវឌ្ឍន៍ ជនបទ និង​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ សំដៅ​ជំរុញ​ការ​លើកស្ទួយ​វិស័យ កសិកម្ម ការ​បន្ត​ស្តា និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ កសាង​សមត្ថភាព​ និង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស (ដូច​មាន​ចែង នៅ​ក្នុង​មុំ​ទី ៣ នៃ​យុទ្ធសាស្ត្រ​ចតុកោណ) ដើម្បី​រួមចំណែក​អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​អគ្គ​មហា សេនាបតីតេជោ ហ៊ុន សែន ដែល​មាន​ប្រសាសន៍​ថា​នៅ​ឆ្នាំ ២០០៩ នេះ ព្រះរាជាណាចក្រ​កម្ពុជា នឹង​ខិតខំ​រក្សា ម៉ាក្រូ​សេដ្ឋកិច្ច​ឱ្យ​មាន​កំណើន​ប្រហាក់ប្រហែល ៧ % និង​បន្ទាប​អត្រា​នៃ​ភាព​ក្រីក្រ​ឱ្យ​ធ្លាក់​ចុះ​យ៉ាងតិច ១% ក្នុង​មួយ​ឆ្នាំ។

ក្រសួង​អភិវឌ្ឍន៍​ជនបទ​មាន​ទិសដៅ​ជា​យុទ្ធសាស្ត្រ​សំខាន់​ៗ ដូច​ខាងក្រោម ៖

  • បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា សំដៅ​គៀង​គរ​ជំនួយ​អភិវឌ្ឍន៍

  • បន្ត​អនុវត្ត​កម្មវិធី​កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​ជំហាន​ទី ២ ឱ្យ​បាន​ជោគជ័យ

  • បន្ត​អនុវត្ត​ផែនការ​ថវិកា​តាម​កម្មវិធី ស្របតាម​ស្មារតី​នៃ​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ ២០០៩ ដែល​បាន​អនុម័ត​កញ្ចប់​ថវិកា​រួច​ហើយ ឱ្យ​មាន​ប្រសិទ្ធ​ភាព តម្លាភាព និង​គណនេយ្យ​ភាព ដើម្បី​សម្រេច​ បាន​នូវ ទិសដៅ​ការងារ​តាម​ទស្សន​វិស័យ​ខាងលើ ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​រៀបចំ​ផែនការ​កម្មវិធី​ដូច​ខាង ក្រោម ៖

កម្មវិធី​ទី១ ៖ កម្មវិធី​កសាង និង​លើក​កម្ពស់​សមត្ថភាព មាន ០៣ អនុ​កម្មវិធី​ គឺៈ

  • បណ្ដុះបណ្ដាលមន្ត្រី​ទទួល​បន្ទុក​រៀបចំ​ផែនការ​ថវិកា ចំនួន ៨០ នាក់ មកពី ១៥ ខេត្ត

  • ត្រួតពិនិត្យ និង​វាយ​តម្លៃ​ការ​អនុវត្ត​កម្មវិធី​ទាំង ០៣ នៅ ២៤ រាជធានី ខេត្ត

  • ទិន្នន័យ​អភិវឌ្ឍន៍​មូលដ្ឋាន​ចម្រុះ ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព និង​បោះពុម្ភផ្សាយ

  • វគ្គ​បណ្ដុះបណ្ដាល​ត្រួតពិនិត្យ និង​តាមដាន ត្រូវ​បាន​ដំណើរការ​សម្រាប់​មន្ត្រី​ជំនាញ​តាម​ខេត្ត​គោលដៅ

  • បោះពុម្ព​សៀវភៅ​របាយការណ៍​ប្រចាំខែ ត្រីមាស ឆមាស និង​ឆ្នាំ

  • បោះពុម្ព​ព្រឹត្តិបត្រ​ប្រចាំ​ត្រីមាស-ឆមាស

  • ផ្សព្វផ្សាយ​ឯកសារ​របាយការណ៍​របស់​ក្រសួង​តាម​គេហទំព័រ

  • បណ្ដុះបណ្ដាល​មន្ត្រី​ថ្នាក់​ដឹកនាំ​ក្រសួង ​មន្ត្រី​បង្គោល​ប្រមាណ ៤០ នាក់​អំពី​បញ្ហា​យេនឌ័រ

  • បើក​វគ្គ​បណ្ដុះបណ្ដាល​មន្ត្រី​ជំនាញ​ចំនួន ០៣ វគ្គ

  • បោះឆ្នោត​គណៈកម្មាធិការ​អភិវឌ្ឍន៍​ភូមិ​ចំនួន ១៥០ ភូមិ ឡើងវិញ

  • បើក​វគ្គ​បណ្ដុះបណ្ដាល​គណៈកម្មាធិការ​អភិវឌ្ឍន៍​ភូមិ​ចំនួន ២៥ វគ្គ

  • បន្ត​បណ្ដុះបណ្ដាល​សិក្ខាកាម​អក្ខរជន​ចំនួន ៣០០ នាក់

  • ផ្សព្វផ្សាយ​ចំណេះដឹង​អំពី​ទស្សនៈ​យល់​ដឹង​សន្តិសុខ​ស្បៀង​ថ្នាក់​ខេត្ត ​ថ្នាក់​ស្រុក ចំនួន ៥០​នាក់់

  • បន្ត​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​មូលដ្ឋាន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ដូចជា ជាង​ជួសជុល​ម៉ូតូ ជាងអ៊ុតសក់ ជាង កាត់​ដេរ ជាង​តម្បាញ នៅ​ខេត្ត​ស្វាយរៀង ខេត្ត​តាកែវ ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​ព្រៃវែង ។

  • ចូលរួម​អភិរក្ស​សហគមន៍​ជនជាតិ​ភាគតិច

  • បន្ត​ចុះ​ស្រាវជ្រាវ ប្រមូល​ទិន្នន័យ​វប្បធម៌ ប្រពៃណី​ជនជាតិ​ដើម​ភាគតិច និង​ចងក្រង​សហគមន៍​ជនជាតិ

  • កសាង​ភូមិ​គំរូ​សម្រាប់​ជនជាតិ​ដើម​ភាគតិច

  • ស្វែងរក​ថវិកា​កសាង​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដល់​ជនជាតិ​ដើម​ភាគតិច

  • បន្ត​រៀបចំ​ទិវា​ជនជាតិដើមភាគតិចប្រចាំឆ្នាំ

កម្មវិធី​ទី២ កម្មវិធី​ស្ដារ កសាង និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​មាន ០៣ អនុ​កម្មវិធី ៖

ការ​ប្រើប្រាស់​កញ្ចប់​ថវិកា​សម្រាប់​ជួសជុល​ថែទាំ​ផ្លូវ​ជនបទ ជំពូក ៦១ ៖

  • អនុវត្ត​ដោយ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ ២៣ រាជធានី ខេត្ត

  • អនុ​កម្មវិធី​ទី១ ៈ ការងារ​ថែទាំ​ផ្លូវលំ​ជា​ប្រចាំ ចំនួន ៤៣ ខ្សែ ប្រវែង​សរុប ៥០៩.៤៩ គ.ម ស្ថិតិ​នៅ​ក្នុង ២៣ រាជធានី ខេត្ត។

  • អនុ​កម្មវិធី​ទី២ ៖ ការងារ​ថែទាំ​ផ្លូវលំ​ជា​លក្ខណៈ​ខួប​ចំនួន ៤៧ ខ្សែ ប្រវែង​សរុប ៥៥៤.៤៩ គ.ម ស្ថិតិ​នៅ​ក្នុង ២៣ ខេត្ត-រាជធានី ។

  • អនុ​កម្មវិធី​ទី៣ ៖ ការ​ចូលរួម​ទុន​បដិភាគ​ជាមួយ​គម្រោង​ទ្រីប ៥ សម្រាប់​ថែទាំផ្លូវ

ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ដោយ​ប្រើប្រាស់​កញ្ចប់​ថវិកាជំពូក ២១ ៖

  • អនុវត្ត​ដោយ​នាយកដ្ឋាន​ផ្លូវលំ​ជនបទ

  • ផ្លូវ​ប្រវែង ៥៣ គ.

  • សាងសង់​ស្ពាន​បេតុង ០៧ កន្លែង

  • អនុវត្ត​ដោយ​មជ្ឈមណ្ឌល​បោស​សំអាត​មីន (ឯកឧត្ដម សែម សុវណ្ណី )លើ​ការដ្ឋាន​ចំនួន ០១ កន្លែង

  • ផ្លូវ​ប្រវែង ១០ គ.

  • សាងសង់​ស្ពាន​បេតុង ០២ កន្លែង

  • អនុវត្ត​ដោយ​នាយកដ្ឋាន​វិស្វកម្ម​អគ្គ​ភស្តុភារ (ឯកឧត្ដម គង់ អៀង) លើ​ការដ្ឋាន​ចំនួន ០៤ កន្លែង

  • ផ្លូវ​ប្រវែង ២៤,៣០ គ.

  • អនុវត្ត​ដោយ​នា

  • សាងសង់​ស្ពាន​បេតុង ០២ កន្លែង​នាយកដ្ឋាន​វិស្វកម្ម​អគ្គ​ភស្តុភារ (ឯកឧត្ដម ប៊ូ ផាន់សារី) លើ​ការដ្ឋាន​ចំនួន ០៦ កន្លែង

  • ផ្លូវ​ប្រវែង ១៥ គ.

  • សាgសង់​ស្ពាន​បេតុង ១២ កន្លែង

  • អនុវត្ត​ដោយ​កង វិស្វកម្ម​កងទ័ព​ជើងគោក (ឯកឧត្ដម អ៊ុជ វ៉ាន់ថា ) លើ​ការដ្ឋាន​ចំនួន ០៥ កន្លែង

  • ផ្លូវ​ប្រវែង ៤០ គ.

  • សាងសង់​ស្ពាន​បេតុង ០៥ កន្លែង

  • អនុវត្ត​ដោយ​កង​វិស្វកម្ម​អគ្គបញ្ជាការ (ឯកឧត្ដម ខ្វាន់ ស៊ាម)លើ​ការដ្ឋាន​ចំនួន ១៣ កន្លែង

  • ផ្លូវ​ប្រវែង ១៣៤ គ.

  • សាងសង់​ស្ពាន​បេតុង ២០ កន្លែង

កម្មវិធី​ទី៣ ៖កម្មវិធី​លើកកម្ពស់​សុខភាព​អនាម័យ​ជនបទ និង​សេដ្ឋកិច្ច​ជនបទ មាន ០៣ អនុ​កម្មវិធីៈ

  • អនុ​កម្មវិធី​ទី១ ៖ ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​តាម​ខេត្ត​គោលដៅ​​ទាំង ១៥ គឺ ខេត្ត​បាត់ដំបង ខេត្ត​ពោធិ៍សាត់ ខេត្ត​ព្រះវិហារ ខេត្ត​កំពត ខេត្ត​កំពង់ស្ពឺ ខេត្ត​កោះកុង ខេត្ត​សៀមរាប ខេត្ត​បន្ទាយ​មានជ័យ ខេត្ត​កែប ខេត្ត​ស្ទឹងត្រែង ខេត្ត​ក្រចេះ ខេត្ត​ឧត្តរមានជ័យ ខេត្ត​ព្រះសីហនុ ខេត្ត​តាកែវ និង​ខេត្ត​កំពង់ចាម ។

  • សាងសង់​អណ្ដូង​ថ្មី​ចំនួន ១៦០ កន្លែង

  • ជួសជុល​អណ្ដូង​ដែល​ខូច​ចំនួន ១៥០០ កន្លែង

  • ស្ដារ​ស្រះ​សហគមន៍​ចំនួន ០៣

  • ធ្វើ​អាង​ត្រង​ទឹកភ្លៀង​ចំនួន ៣០ អាង

  • ត​បណ្ដាញ​ចែកចាយ​ទឹក​ចំនួន ០១ ប្រព័ន្ធ​នៅ​ខេត្ត​ស្ទឹងត្រែង

  • ស្ដារ​ប្រឡាយ ០៣ ខ្សែ ​នៅ​ខេត្ត​កំពង់ចាម

  • អនុ​កម្មវិធី​ទី២ ៖ លើក​កម្ពស់​ការយល់​ដឹង​អនាម័យ​ជនបទ ជំរុញ​ការ​អនុវត្ត​អនាម័យ​ល្អ​តាម​ភូមិ​គោលដៅ​ចំនួន ៣៥ ក្នុង​ខេត្ត ០៦ គឺ ខេត្ត​ព្រះសីហនុ ខេត្ត​កំពង់ចាម ខេត្ត​បន្ទាយមានជ័យ ខេត្ត​កោះកុង ខេត្ត​កំពង់ស្ពឺ និង ខេត្ត​កំពត។

  • ចងក្រង​ជន​បង្គោល​តាម​ភូមិ ទាំង ៣៥

  • បន្ត​សាងសង់​បង្គន់​អនាម័យ ២.៦១៣ បង្គន់

  • យុទ្ធនាការ​លើក​កម្ពស់​អនាម័យ ២៤០ លើក

  • កិច្ច​ប្រជុំ​ផ្លាស់ប្ដូរ​បទ​ពិសោធន៍​ថ្នាក់​ខេត្ត

  • អនុ​កម្មវិធី​ទី៣ ៖ ផ្ដល់​បច្ចេកទេស​ជំនាញ​ដើម្បី​បង្កើត​មុខរបរ​បង្កើត​ជា​ជំនាញ​បន្ថែម​ជូន ដល់​ពលរដ្ឋ​ដូចជា ៖

  • របៀប​ធ្វើ​ចង្ក្រាន​ឡូវ ព្រម​ទាំង​ជួយ​រក​ទីផ្សារ​ជូន​កសិករ​ដើម្បី​ដោះដូរ​ផលិតផល​កសិកម្ម​របស់​បងប្អូន​ប្រជា-ពលរដ្ឋ។

    .សេចក្ដី​សន្និដ្ឋាន


កិច្ចការ​របស់​អភិវឌ្ឍន៍​ជនបទ​ជា​អាទិភាព​មួយ​ក្នុង​ចំណោម​ក្រសួង​អាទិភាព​ទាំង ០៧ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​អនុវត្ត​ដោយ​ផ្ទាល់​នូវ​យុទ្ធសាស្ត្រ​កាត់បន្ថយ​ភាព​ក្រីក្រ​នៅ​តាម​ទី​ជនបទ​នានា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ការងារ អភិវឌ្ឍន៍​ជនបទ​មាន​ទំហំ​ធំធេង​ដែល​តម្រូវ​ឱ្យ​ប្រើប្រាស់​ពេលវេលា​យូរអង្វែង និង​ថវិកា​យ៉ាង​ច្រើន​ដើម្បី​ធ្វើ​សកម្មភាព ឈាន​ទៅ​សម្រេច​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​កម្ពុជា តាម​គោលដៅ​នៃ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​កំណត់​ថា “ភាព​ក្រីក្រ​នៅ​កម្ពុជា​ត្រូវ​កាត់បន្ថយ​ឱ្យ​បាន​យ៉ាងតិច ១% ក្នុង​មួយ​ឆ្នាំ”។

ការ​អភិវឌ្ឍ​ជនបទ​បាន​ធ្វើ​ឱ្យ​ជនបទ​នៅ​កម្ពុជា​មាន​ការ​ប្រែប្រួល​មុខ​មាត់​ថ្មី ឆ្លងផុត​ពី​ដំណាក់កាល​សង្គ្រោះ​បន្ទាន់ មក​កាន់​ដំណាក់កាល​មាន​ហូប​គ្រប់គ្រាន់​ និង​បាន​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ចូល​ក្នុង​សេដ្ឋកិច្ច​តំបន់ និង​សេដ្ឋកិច្ច​ពិភពលោក ដែល​ទទួល​បាន​លទ្ធផល​គួរ​ជាទី​មោទនៈ។


ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​ខាងលើ ក្រសួង​អភិវឌ្ឍន៍​ជនបទ បន្ត​ខិតខំ​រៀបចំ និង​ពង្រឹង​យន្តការ​សម្រប សម្រួល​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី​ជំរុញ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី ២ ប្រកប​ដោយ​ចីរ​ភាព។ បន្ថែម​ពីលើ​នេះ ក្រសួង​អភិវឌ្ឍន៍​ជនបទ នឹង​បន្ត​ពង្រឹង​ការ​យក​ចិត្ត​ទុកដាក់​អនុវត្ត​ផែនការ​សកម្មភាព​អភិបាល​កិច្ច​របស់ រាជ​រដ្ឋាភិបាល​ដោយ​ផ្ដោត​ការ​យក​ចិត្ត​ទុកដាក់​ទៅលើ​ការ​ពង្រឹង​សមត្ថភាព ការ​កែប្រែ​ឥរិយាបថ និង​ទម្លាប់​ការងារ​ដើម្បី បង្កើន​គុណភាព និង​ប្រសិទ្ធិភាព​នៃ​ការ​ផ្ដល់​សេវា​សាធារណៈ​ដែល​ជា​កត្តា​សំខាន់​ក្នុង​ការ​បង្កើន​ជំនឿ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ ដែល​ជា​អ្នក​ប្រើប្រាស់​សេវា​មក​លើ​រដ្ឋបាល​សាធារណៈ ។ កិច្ចការ​នេះ​គឺ​ជា​អាទិភាព​ដ៏​សំខាន់​បំផុត សំដៅ​ឆ្លើយតប​ដោយ ផ្ទាល់​ចំពោះ​តម្រូវ ការ​ដ៏​ទទូច​របស់​ប្រជាជន​កម្ពុជា ជា​ពិសេស​ក្នុង​បរិបទ​នៃ​វិបត្តិ​កលិយុគ​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​សកល លោក​នា​ពេល​បច្ចុប្បន្ន។


You are here Annual Review Conference Annual Review Conference 2008 របាយការណ៍ស្តីពី​ការបូក​សរុបការងារ​ឆ្នាំ ២០០៨​ និង​ទិសដៅ​ការងារឆ្នាំ ២០០៩ ​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ