MRD

  • Full Screen
  • Wide Screen
  • Narrow Screen
  • Increase font size
  • Default font size
  • Decrease font size

កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានលើកទី ៦ ស្តីពីអភិវឌ្ឍន៍ជនបទ និងការលុបបំបាត់ភាពក្រីក្រ

បោះពុម្ភ

ដោយ​បាន​ការ​អនុញ្ញាត​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​អគ្ឡ​មហា​សេ​នា​បតី​តេ​ជោ​ ហ៊ុន សែន នា​យក​រដ្ឋ​មន្រ្តី​នៃព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ នឹង​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន លើក​ទី ៦ ស្ដី​ពី​​អភិវឌ្ឍន៍​ជនបទ និង​ការ​លុប​បំបាត់​ភាព​ក្រីក្រ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី ២៧ ខែ​ឧសភា ឆ្នាំ ២០០៩ នៅ​ទី​ក្រុង​ហាណូយ សាធារណរដ្ឋ​សង្គម​និយម​វៀតណាម។

កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន​ស្ដី​ពី​អភិវឌ្ឍន៍​ជនបទ និង​ការ​លុប​បំបាត់​ភាព​ក្រីក្រ ​ ឡើង​នៅ​ឆ្នាំ ១៩៩៧ ក្នុង​គោល​បំណង​ពង្រឹង​និង​សម្របសម្រួល​កិច្ច​សហប្រតិបត្តិការ ក្នុង​បណ្ដា ប្រជា​ជាតិ​អាស៊ាន​ក្នុង​វិស័យ​អភិវឌ្ឍន៍​ជនបទ​ និង​ការ​លុប​បំបាត់​ភាព​ក្រីក្រ ។ កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន រៀប​ចំ​ឡើង​រៀងរាល់ ២ ឆ្នាំ​ម្ដង ។

កិច្ច​ប្រជុំ​លើក​ទី ៤ ត្រូវ​បាន​រៀប​ចំឡើង នៅ​ប្រទេស​សិង្ហបុរី ក្នុង​ខែ​កក្កដា ឆ្នាំ ២០០៤ ។ រីឯ​កិច្ចប្រជុំ​លើក​ទី ៥ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទី​ក្រុង​បាងកក ព្រះរាជា ណា ចក្រ​ថៃឡង់ដ៍។ ឯកឧត្ដម សៅ ជីវ័ន្ត រដ្ឋលេខាធិការ ឯកឧត្ដម​បណ្ឌិត ចាន់ ដារ៉ុង អគ្គនាយក​បច្ចេកទេស និង លោក បណ្ឌិត ថេង ច័ន្ទសង្វារ នាយក​ខុទ្ទកាល័យ និង​ជា​អគ្គនាយក​រងរដ្ឋបាល និង​ហិរញ្ញវត្ថុ នឹង​អម ដំណើរ​ឯកឧត្ដម​រដ្ឋមន្រ្តី​ទៅ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នេះ។

 

ចេញ​ផ្សាយ​ដោយ​ខុទ្ទកាល័យ

ថ្ងៃ​ទី ៣០ ខែ​មេសា ឆ្នាំ ២០០៩

ព្រឹត្តិការណ៍គម្រោងនិងកម្មវិធី

You are here សេចក្តី​ប្រកាស​​ព័ត៌មាន កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានលើកទី ៦ ស្តីពីអភិវឌ្ឍន៍ជនបទ និងការលុបបំបាត់ភាពក្រីក្រ