អង្គការលេខរបស់យកដ្ឋានផ្លូវលំជនបទ

តួនាទី និងភារៈកិច្ចរបស់នាយកដ្ឋានផ្លូវលំជនបទ
តួនាទី និងភារៈកិច្ចរបស់នាយកដ្ឋានផ្លូវលំជនបទ មានដូចតទៅៈ
- រៀបចំ លើកផែនការការស្ដារ និងអភិវឌ្ឍផ្លូវលំជនបទសម្រាប់រយៈពេលខ្លី មធ្យម និងយូរអង្វែង។
- សិក្សា ស្រាវជ្រាវ លើកគម្រោងជួសជុល សាងសង់ និងថែទាំផ្លូវលំជនបទ។
- គ្រប់គ្រងផ្លូវលំជនបទ។
- អនុវត្ត និងវិភាគលើការរាប់ចំនួនចរាចរយានយន្ត និងការធ្វើបញ្ជីសារពើភណ្ឌផ្លូវលំ។
- រៀបចំ និងកែលំអគោលនយោបាយផ្លូវលំជនបទ ដើម្បីឲ្យស្របទៅតាមៈ
- ជម្រើសបច្ចេកវិទ្យា
- ខ្នាតគំរូ និងកម្រិតទំហំ
- វិធាន និងនីតិវិធីនៃកិច្ចសន្យា
- ខ្នាតគំរូនៃបរិស្ថាន និងសុវត្ថិភាព
- តួនាទីបុរស/ស្ត្រី ភាពងាយរងគ្រោះក្នុងសង្គម និងខ្នាតគំរូពលកម្ម
- រៀបចំបែបបទដែលពាក់ព័ន្ធនឹងកិច្ចដំណើរការ និងការថែទាំផ្លូវលំដោយប្រជារាស្ត្រជនបទ ដើម្បីធានាឲ្យមានការអភិវឌ្ឍន៍ជនបទប្រកបដោយចិរភាព។
- បណ្ដុះបណ្ដាល បំពាក់បំប៉នជំនាញផ្លូវលំ ដល់មន្ត្រីរាជការដែលទទួលខុសត្រូវក្នុងការអនុវត្តន៍ និងត្រួតពិនិត្យលើការអនុវត្តន៍កម្មវិធី និងគម្រោងផ្លូវលំ។








